ក្រោយ​កិច្ច​ចរចា សង្គ្រាម​ពាក្យ​សម្តី​ផ្ទុះ​ឡើង​សា​​ជា​ថ្មី​

ថ្ងៃ ពុធ 06 វិច្ឆិកា 2013
ដោយ ប៉ែន បូណា
RFI

បន្ទាប់​ពី​បរាជ័យ​ក្នុង​កិច្ច​ចរចា​ថ្នាក់​បច្ចេកទេស​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ទី​៥​វិច្ឆិកា ភាគី​ទាំង​ពីរបាន​ស្តី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក។ គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា​បរាជ័យ​នេះ​បណ្តាល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​ជជែក​អំពី​ការ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​ស្តី​បន្ទោស​បក្ស​សង្គ្រោះជាតិ​ថា​មិន​គោរព​ស្មារតី​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី ១៦​កញ្ញា។

តំណាង​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ប្រជុំ​ នាថ្ងៃទី៥វិច្ឆិកា២០១៣ (RFI/Siv Channa)


សេចក្តី​រាយការ​ណ៏របស់​ ប៉ែន បូណា

(02:12)


ក្រោយពី​បរាជ័យ​នៃ​កិច្ចចរចា​កាលពី​ថ្ងៃទី៥វិច្ឆិកា គណបក្ស​ទាំងពីរ​កំពុង​ស្តីបន្ទោស​គ្នា ទៅ​វិញ​ទៅ​មក។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា កិច្ចចរចា​ដែល​មិន​ទទួលបាន​ជោគជ័យ​គឺ​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​ទទួលយក​សំណើសុំ​បើក​ការស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។ គណបក្សប្រឆាំង​នៅតែ​ទទូច​ឲ្យ​គណបក្សកាន់អំណាច​ទទួល​យក​បញ្ហា​នេះ​មក​ពិភាក្សា​ជា​ចាំបាច់​ដើម្បី​គោរព​ឆន្ទៈ​ម្ចាស់ឆ្នោត។

 
ប៉ុន្តែ លោក ឈាង វុន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្តីបន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិនបាន​គោរព​កិច្ចព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃទី ១៦ កញ្ញា ដែល​ចែង​អំពី​ការបង្កើត​យន្តការ​ដើម្បី​ធ្វើកំណែទម្រង់​ការបោះឆ្នោត។ ផ្ទុយទៅវិញ គណបក្ស​សង្គ្រោះ​ជាតិ​បែរជា​ដើរ​ថយក្រោយ​ដោយ​ងាក​ទៅ​និយាយ​អំពី​ភាពមិនប្រក្រតី​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​កិច្ចចរចា។
 
ខណៈដែល​ដំណើរ​ការចរចា​មិនទាន់មាន​អ្វី​ជឿនលឿន​ទៅមុខ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទាមទារ​ឲ្យ​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។ ស្នាម​មេដៃ​ជាង ២លាន​ត្រូវបាន​ដាក់ជូន​តំណាង​អង្គការសហប្រជាជាតិ និង​តំណាង​ស្ថានទូត​បរទេស​នានា​ប្រចាំ​ទីក្រុង​ភ្នំពេញ​រួចហើយ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ប្រមូល​ស្នាម​មេដៃ​បន្តទៀត​ដើម្បី​បង្កើន​ទម្ងន់​ការទាមទារ​របស់ខ្លួន។
 
ប៉ុន្តែ លោក ឈាង វុន អះអាងថា ស្នាម​មេដៃ​ខ្លះ​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្តិត​ជាន់គ្នា​ជាច្រើន​ដង។ ម្យ៉ាងទៀត មន្ត្រី​បក្ស​កាន់អំណាច​រូបនេះ​ក៏បាន​អះអាង​ទៀតថា ការ​ចោទ​ប្រកាន់​​របស់​បក្សប្រឆាំង​ និង​សង្គម​ស៊ីវិល​មួយចំនួន​អំពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត​ជាង​មួយ​លាន​នាក់​ គឺជា​រឿង​មិន​ពិត​ ពី​ព្រោះតែ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំនេះ​មានតែ​ជាង ១៨ ម៉ឺន​នាក់​ប៉ុណ្ណោះ ក្នុងនោះ​ភាគច្រើន​គឺជា​អ្នក​ទើប​គ្រប់​អាយុ។ នេះ​បើ​យោងតាម​លោក ឈាង វុន។
 
យ៉ាងណាក៏ដោយ ក្រុមការងារ​បច្ចេកទេស​គណបក្ស​ទាំងពីរ​បាន​សន្យាថា​នឹង​ជួបគ្នា​ជា​ថ្មី​ទៀត​​នៅ​ចុង​សប្តាហ៍​នេះ ​ក្នុង​កិច្ចខិតខំ​ស្វែងរក​ដំណោះស្រាយ​ចេញពី​វិបត្តិ​នយោបាយ។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា នឹង​ខិតខំ​រក​ដំណោះស្រាយ​តាម​ស្មារតី​កិច្ចប្រជុំ១៦កញ្ញា៕
 

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

6 Responses to "ក្រោយ​កិច្ច​ចរចា សង្គ្រាម​ពាក្យ​សម្តី​ផ្ទុះ​ឡើង​សា​​ជា​ថ្មី​"

  1. Khmeng Watt says:

    អាឈ្នានីស វុន បើហ្អែងល្អ ហ្អែងមាសទឹកដប់ ហ្អែងខ្លាចអី ម៉ាត្រឹមសើុបអង្កេតការបោះឆ្នោតនោះ…!មានតែពួកហ្អែងជាចោរ បានជាមិនហ៊ានអោយគេសើុបអង្កេតនោះ?ពួកហ្អែងជាឆ្កែ ជាឈ្លើងសង្គម…ហ្អែងថាថាឥតមានបាត់ឈ្មោះ ឥតមានឈ្មោះខ្មោច…ហ្អែងដឹងទេថា ក្រុមគ្រួសារអញកាលឆ្នាំ២០១២ បានបោះឆ្នោត៥នាក់ ដល់ឆ្នាំ២០១៣បានបោះតែ២នាក់ទេ…ហើយប៉អញស្លាប់តាំងពីឆ្នាំ១៩៩៨ និងបងស្រីអញទៅរស់នៅអាមេរិចតាំងពីឆ្នាំ២០០៧ ហើយឥលូវ នៅមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៀត! តើហ្អែងថាយ៉ាងម៉េច?

  2. មាតុភូមិខ្ញុំ says:

    កុំប្រកែប្រកាន់នឹងជនសរសៃប្រសាទ ឈាន វុន ព្រោះគាត់ជួយប៉្រូ សំដាច់ស៊ីជោរ ហ៊ុន សែន ដើម្បីបាន លាភសក្ការះបុណ្យសក្តិនឹងគេទេ អាម៉ាសៀនេះ ជំនាន់លន់ នុល គាត់ប៉្រូលន់ នន់ ទាល់តែរត់ចោលស្រុកទៅនៅបារាំង???!!!

  3. Anonymous says:

    Chheang Vun or Chhieng Vun Chhun Nguyen ………..Khmer mixed Viet… Le Chien en rage .
    He’s a silly dog.

  4. pok says:

    គ្រាន់តែឃើញមុខអាម្សៀនេះ លែងចង់ឃ្លានបាយ។ លើកនេះនៅស្រែកវ៉កៗ លើកក្រោយប្រហែល​ឡាយសិនហៀ កម្ពុជាហើយ…

  5. ravy says:

    ប្រទេសជាតិជិតរលាយអស់ហើយ អស់លោកអាធំ ចោលម្សៅត បើអសមត្ថភាពចុះចេញពីដំណែង ទៅ ទុកអៅយគេធ្វីម្តង អាឆ្កែ

  6. Chourn says:

    នែវើុយខ្ញុំមិនមែនជាចោរទេ…………លួចគេថាមិនមែនចោរទៀត………….

    ខ្ញុំសារភាពថាខ្ញុំជាចោរកាន់សិល្ប៍……….សិល្ប៍អំប៊ីគឺវាសុីអំបិល………..