គង់ ច័ន្ទស្រីមុំ ថើប​ជញ្ជក់​មាត់​សង្សារ

Wednesday, 06 November 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131106_21a

លោក គឹម សីហា និង គង់ ច័ន្ទ​ស្រីមុំ បឺត​ជញ្ជក់​មាត់​គ្នា​យ៉ាង​ផ្អែម​ល្ហែម​។ រូបថត សហ​ការី

ភ្នំពេញៈ មើល​ឃើញ​តាមរយៈ​រូបថត​ ថើប​បឺត​ជញ្ជក់​មាត់​គ្នា​ជាមួយ​សង្សារ​យ៉ាង​ផ្អែមល្ហែម បែប​ប្រពៃណី​គូស្នេហ៍​នៅ​បស្ចឹម​ប្រទេស​ របស់​តារាសម្តែង​ខ្មែរ​សម្រស់​សិចស៊ី​នាង គង់ ច័ន្ទស្រីមុំ និង​គូស្នេហ៍​រូប​សង្ហា​ គឹម សីហា ​ជា​រឿយៗ​ ហើយ​តែង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​បើកចំហ​នោះ​ នាង​គង់ ច័ន្ទ​ស្រី​មុំ ត្រូវ​បាន​រង​នូវ​ការ​ចោទប្រកាន់​យ៉ាង​ធ្ងន់​ថា នាង​ជា​តារាសិល្បៈ​ខ្មែរ​ដ៏​សិចស៊ី ដែល​ព្យាយាម​សាប​ព្រោះ​វប្បធម៌​បែប​អឺរ៉ុប ធ្វើឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​ខ្លួន​។

តារាសម្តែង​សាច់​សខ្ចី​ជា​អតីត freshies girl ឆ្នាំ​២០០៨ នាង ​គង់ ច័ន្ទស្រីមុំ កាលពី​ឆ្នាំ​២០០៩​ នាង​ធ្លាប់​បាន​បង្ហាញ​ឈុតឆាក​ស្នេហា​ដ៏​ផ្អែមល្ហែម​ ក្នុង​ឈុត​សម្លៀកបំពាក់​ម៉ៃយោ ជាមួយ​រូបថត​អៀវ​គ្នា ​និង​រូបថត​បឺត​ជញ្ជក់​មាត់​គ្នា​ជាមួយ​សង្សារ​បណ្តូល​ចិត្ត​របស់​នាង លោក​ គឹម សីហា ​ ដែល​ពេល​នោះ បាន​ធ្វើឲ្យ​ផ្អើល​ក្នុង​ពិភពសិល្បៈ​រួច​ម្តង​ហើយ​។ គ្រា​នោះ​ដែរ​ខណៈ​រូបភាព​ផ្អែមល្ហែម​នោះ ​បាន​លេច​ចេញ​ជា​សាធារណៈ​ នាង​គង់ ច័ន្ទស្រីមុំ ​មិន​ត្រឹម​តែ​ទទួល​ស្គាល់​ថា​ នោះ​ជា​រូបភាព​ខ្លួន​ពិត​មួយ​រយៈ​ភាគរយ និង​ថត​ពេល​នាំ​សង្សារ​ទៅ​លេង ​នៅ​ក្រុង​កំពង់សោម​នោះ​ទេ ខ្លួន​នាង​ក៏​បាន​និយាយ​ដោយ​ភាព​ក្លាហាន​ថា៖​«មាន​រឿង​អ្វី​ខ្មាសអៀន​ទៅ ​បើ​នោះ​គាត់​ជា​សង្សារ​ខ្ញុំ សកម្មភាព​នេះ​វា​ចេញ​ពី​ចិត្ត​ពួក​ខ្ញុំ​មិន​មាន​នរណា​បង្ខំ​ខ្ញុំ​ឯណា​»។

ជា​ថ្មី​ម្តង​ទៀត​ ក្រោយពី​រំលង​ជាង​៣​ឆ្នាំ​ និង​ក្រោយ​ពី​លេចឮ​ចំណង​ស្នេហ៍​នេះ​ដើរ​ដល់​ផ្លូវបំបែក​នោះ​ តារា​សម្តែង​សិចស៊ី​សម្បូរ​មន្តស្នេហ៍ និង​សង្សារ​រូបសង្ហា គឹម សីហា ​ក៏​បាន​បង្ហោះ​រូបថត​ថើប​បឺត​ជញ្ជក់​មាត់​គ្នា​យ៉ាង​ផ្អែមល្ហែម​ជាថ្មី post នៅក្នុង ​page facebook យ៉ាង​ចំហ។ ​រូបភាព​ផ្អែមល្ហែម​ទាំងនោះ​ហាក់​ដូចជា​ស្ទីល​តែ​មួយ​ ដូច​នឹង​រូបភាព​ដែល​ពួកគេ​ធ្លាប់​ថត​បង្ហោះ​កាលពី​ឆ្នាំ​២០០៩ ​នៅលើ​ឆ្នេរសមុទ្រ​ដែរ​។

ផ្តើម​ចេញ​ពី​រូបភាព​ស្និទ្ធស្នាល​ក្នុង​ ស្ទីល​បែប​គូស្នេហ៍​បស្ចឹម​ប្រទេស​ ដោយ​បើក​ចំហ​របស់​នាង​គង់ ច័ន្ទស្រីមុំ និង​គូស្នេហ៍​ គឹម សីហា ជា​ថ្មី​នោះ​ ធ្វើឲ្យ​នាង គង់ ច័ន្ទស្រី​មុំ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ​ចោទ​ដោយ​ចំៗ​ថា គង់ ចាន់ស្រីមុំ​ ជាប់​ឈ្មោះ​ជា​តារា​សិចស៊ី​មួយ​ដួង ដែល​ពាំនាំ​គ្រាប់​ពូជ​វប្បធម៌​បរទេស​ថើប​បឺត​ជញ្ជក់​មាត់​យ៉ាង​ស្រើបស្រាល​ ជាមួយ​សង្សារ​របស់​នាង មក​សាបព្រោះ​លើ​ថ្នាល​សិល្បៈ​នៃ​វប្បធម៌​ខ្មែរ»។

ជាមួយ​ការ​ចោទ​នោះ ក្រុម​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​ គង់ ច័ន្ទស្រីមុំ នោះ​ក៏​បាន​និយាយ​ទៀត​ថា​៖​ «មិន​ថា​គូស្នេហ៍​ក្នុង​រង្វង់​សិល្បៈ​ ឬ​ក្រៅ​សិល្បៈ​ទេ ពួកគេ​ក៏​ទំនង​ជា​លេង​ស្ទីល​នេះ​ដែរ ប៉ុន្តែ​ពួកគេ​មិន​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ជា​សាធារណៈ​បែប​នេះ​ទេ ព្រោះ​ថា នេះ​វា​មិនមែន​ជា​ស្ទីល​ខ្មែរ មិនមែន​ជា​ប្រពៃណី​ខ្មែរ ហើយ​បើ​បង្ហាញ​បែប​នេះ ក្មេង​ៗ​ជំនាន់​ក្រោយ​អាច​នឹង​យក​សកម្មភាព​នេះ​ធ្វើ​ជា​គំរូ ហើយ​នោះ​ខ្មែរ​យើង​ថ្ងៃ​ក្រោយ​ប្រាកដ​ជា​បាត់បង់​អស់​មិន​ខាន​នូវ​វប្បធម៌​ ដ៏​ថ្លៃថ្នូរ ស្រគត់ស្រគំ​នោះ​»។

ឆ្លើយតប​នឹង​ទស្សនៈ​បែប​អភិរក្ស​នេះ នាង​គង់ ច័ន្ទស្រីមុំ បាន​ប្រាប់​ថា​៖​ «រូបភាព​ទាំងនោះ​ សង្សារ នាង​ជា​អ្នក​ផុស​ក្នុង​ហ្វេសប៊ុក ហើយ​រូបភាព​ពិត​របស់​ពួក​យើង ពួកយើង​មិន​បាន​កាត់​ត​វា ឬ​អ្នក​ណា​ប្រឌិត​ឡើយ​»។ ប៉ុន្តែ​នាង​មិន​បាន​ទទួល​ស្គាល់​ការ​រិះគន់​នោះ​ ថា​កើត​ចេញ​ពី​អ្នក​អភិរក្ស​វប្បធម៌​ខ្មែរ​នោះ​ឡើយ ដោយ​នាង​បាន​លើក​ឡើង​ថា​៖​ «ខ្ញុំ​ដឹង​ថា អ្នក​រិះគន់​ខ្ញុំ​នេះ មិនមែន​ជា​មនុស្ស​ ឬ​ក៏​ក្រុម​ដែល​ស្រឡាញ់ និង​គាំទ្រ​ខ្ញុំ​នោះ​ទេ។ ​ពួកគេ​តែងតែ​ព្យាយាម​លើក​ពី​អ្វី​ដែល​ជា​ភាព​អវិជ្ជមាន​របស់​ខ្ញុំ​មក​ ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​រិះគន់​ បង្កាច់បង្ខូច​កិត្តិយស​ខ្ញុំ​»។

នាង​បាន​បញ្ជាក់​ថា៖​ «អ្នក​រិះគន់​ខ្ញុំ មិនមែន​ទើប​តែ​មាន​ពេល​នេះ​ទេ ខ្ញុំ​ដឹង​អ្នក​នោះ​មាន​យូរ​ហើយ ​អ្នក​ខ្លះ​ច្រណែន​ខ្ញុំ​ក៏​មាន​ដែរ។ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ទេ អ្នក​ណា​ថា​ម៉េច​ក៏​ថា​ទៅ សំខាន់​ខ្ញុំ​ និង​សង្សារ​ខ្ញុំ​ជឿ​គ្នា​ទៅវិញ​ទៅមក​ ហើយ​សកម្មភាព​នេះ ក៏​ខ្ញុំ​ធ្វើ​តែ​ចំពោះ​ដៃគូ​របស់​ខ្ញុំ​ដែរ ខ្ញុំ​មិន​បាន​ទៅ​ប្រព្រឹត្ត​អ្វី​ធ្ងន់ធ្ងរ​ឯណា​»។

ឆ្លើយតប​នឹង​ពាក្យ ​គេ​ថា នាង ជា​តារា​សិល្បៈ​សាបព្រោះ​វប្បធម៌​បរទេស​នោះ តារាសម្តែង​សិចស៊ី​រូប​នេះ​បាន​និយាយ​ថា៖​ «ខ្ញុំ​ទទួល​ស្គាល់​ថា សកម្មភាព​ខ្ញុំ​ធ្វើ​នេះ វា​ពិតជា​បែប​លក្ខណៈ​បរទេស​មែន តែ​ក៏​មិន​កំណត់​ថា សកម្មភាព​ និង​រូបភាព​បែប​នេះ​ខ្មែរ​មិន​មាន​ទេ​ពី​មុន​មក​ ខ្ញុំ​គិត​ថា​ខ្មែរ​ក៏​មាន​ដែរ តែ​គ្រាន់​ថា​គេ​មិន​ហ៊ាន​បង្ហាញ​ឲ្យ​សាធារណៈ​ដឹង គេ​បិទបាំង»។ នាង​បាន​ប្រាប់​ទៀត​ថា​៖ «​នេះ​ជា​សកម្មភាព​ពួកខ្ញុំ ហើយ​បង​ សីហា គាត់​តែង​យក​ទៅ​ផុស​ក្នុង​ហ្វេសប៊ុក​គាត់ ខ្ញុំ​មិន​ដែល​សួរ​គាត់​ថា​មូលហេតុ​អ្វី​បាន​ជា​គាត់​ចូលចិត្ត​យក​រូប​ ទាំងនេះ​ទៅ​បង្ហោះ​នោះ​ទេ»។

ប៉ុន្តែ​ស្រីស្អាត​ឆ្នាំ​២០០៨​ រូប​នេះ​ក៏​ទទួល​ស្គាល់​នូវ​ចេតនា​របស់​សង្សារ​ថា នោះ​ក៏​ជា​រឿង​ល្អ​ផង​ដែរ ដោយ​បញ្ជាក់​ថា​៖​ «នោះ​ជា​រឿង​ល្អ​មួយ​ដែល​គាត់​យក​រូបភាព​នោះ​ទៅ​បង្ហោះ​ ឲ្យ​គេ​ឯង​ឃើញ​ដឹង​ឮ​ថា ​ខ្ញុំ ​និង​គាត់​មិនមែន​ជា​មនុស្ស​នៅ​ទំនេរ កុំ​ឲ្យ​មាន​អ្នក​ណា​តាម​រំខាន​ ឬ​ក៏​តាម​ស្រឡាញ់ ហើយ​ក៏​ជា​ការ​បញ្ជាក់​ថា​ ខ្ញុំ​ និង​គាត់​មិនមែន​ស្នេហា​ដើរ​ដល់​ផ្លូវបំបែក​ដែរ​»។

ប៉ុន្តែ​ គង់ ច័ន្ទស្រីមុំ បាន​ប្រាប់​ថា​៖​ «ពេលវេលា​ចូល​រោងការ​អាច​ត្រូវ​ប្រើ​ពេល​យូរ ២​ឆ្នាំ​ទៀត​»៕



What Next?

Recent Articles

3 Responses to "គង់ ច័ន្ទស្រីមុំ ថើប​ជញ្ជក់​មាត់​សង្សារ"

  1. Anonymous says:

    Kissing is normal. Guy and girl kiss by mouth nothing wrong.
    If they like to kiss by mouth is OK , and show how’s love to each other…….ha.ha.
    Most khmers always talk for nonsense about kiss , they suppose to think ….how many percent Aids in khmer?………

  2. Strey Khmer says:

    Event though I lived in the U.S., I have never kiss my lover in the public either. there is no law to forbid to kiss in the public, but some religion Americans people still critical about kissing mouth in public, especially around with the children. So Cambodian people should not copy too much from the Western countries and show off more than Americans in the U.S.

  3. ហ៊ុន នាង says:

    ស្រេកឃ្លានណាស់តើ?sexsexsexsexsexsexsexsexsexsex ស្រួល