ដោយ៖ ជន ស្រីណុច និងដួង សុខា
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ នៅថ្ងៃពុធនេះ ជំរុញឲ្យរាជរដ្ឋាភិបាលអាណត្តិទី៥ ចាត់វិធានការឲ្យមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កទ្បើងដោយការប្រើប្រាស់គ្រឿងស្រវឹង ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែកើនឡើង។
ការជំរុញនេះធ្វើឡើង ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «គោលនយោបាយនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាការទទួលខុសត្រូវរបស់អ្នកណា» ដោយមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ និងយុវជនមួយចំនួន។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ីនថៃ មានប្រសាសន៍ថា លោកព្រួយបារម្ភ ខណៈបច្ចុប្បន្នប្រទេសកម្ពុជា នៅតែប្រឈមការកើនគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងអាយុជីវិតមនុស្ស។ លោកបន្តថា ការអនុវត្តច្បាប់ប្រឆាំងនឹងការបើកបរក្នុងពេលស្រវឹងមិនទាន់ត្រូវបានពង្រឹងនៅទ្បើយ ៖
អគ្គនាយករងដឹកជញ្ជូនក្រសួងសាធារណការ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ពៅ ម៉ាលី ទទួលស្គាល់ថា រាជរដ្ឋាភិបាលកំពុងតែបន្តអនុវត្តច្បាប់ដែលមាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារការប្រើគ្រឿងស្រវឹង។ លោកសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធ ចូលរួមគ្នាកាត់បន្ថយបញ្ហានេះ ដូចជាតាមរយៈការអប់រំផ្សេងៗជាដើម ៖
របាយការណ៍វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ រកឃើញថា ទន្ទឹមការផ្សព្វផ្សាយគ្រឿងស្រវឹងមានលក្ខណៈគគ្រឹកគគ្រេង តាមប្រព័ន្ធផ្សព្វផ្សាយនានា និងតាមផ្ទំាងពាណិជ្ជកម្មធំៗនៅតាមបណ្តោយផ្លូវសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធក៏នៅមិនទាន់ល្អប្រសើរ ជាហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍នំាមុខនៃការស្លាប់នៅកម្ពុជា ក្នុងចំណោមមនុស្សពេញវ័យអាយុ២០ឆ្នំា ដល់២៩ឆ្នំា។ គិតត្រឹមឆ្នំា២០១២ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤២៥០ករណី នំាឲ្យមនុស្សស្លាប់ ១,៩៦៦ និងរបួសធ្ងន់ចំនួន ៥,៣៤៩នាក់៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ sreynoch@vodhotnews.com
ចង់កាត់បន្ថយគ្រោះចរាចរណ៍ បាន តាមរយៈ ទទួលស្គាល់គ្រប់ៗគ្នាថា ផ្លូវស្រុកខ្មែរតូចចង្អៀត តែក៏នាំគ្នាគិតថា តើមាយាទ ខ្មែរគ្រប់គ្នាយ៉ាងណាហើយ ? បិនប្រឹងរៀនច្បាប់ មិនប្រឹងទន្ទិញច្បាប់
តែបែជាបង្កើនវត្តអារាម ទៅវិញ ឯធម៌នាំរស់មិនសូវជាចាប់អារម្មណ៍ គិតតែធម៌នាំសុខជាតិក្រោយ។
ល្មើសច្បាប់នៅមានលើស ៥០% ម៉ូតូ គ្មានកញ្ចក់ អ្នកបើកបរគ្មានបណ្ណ័បើកបរ ប៉ូលីសមិនអនុវត្តច្បាប់ អ្នកធំ ព្រហើនៗក្នុងការបើកបរ។