វិភាគ​៖ ​តើ​មាន​អ្វី​លាក់បាំង បាន​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា​ប្រជុំ​បិទទ្វារ​?​

ដោយ៖​ ពៅ មេត្ដា​
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

cnrp-and-cpp-2013-08-05-2013-10-11-2013-11-01

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបគ្នា​ដោយ​បិទទ្វារ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​នេះ មិន​បាន​លាតត្រដាង​ព័ត៌មាន​ដូច​ការជួប​លើក​មុនៗ​ដែរ គឺ​គ្រាន់តែ​បញ្ជាក់​ថា ទទួលបាន​លទ្ធផល​ច្រើន​។ កាល​ពី​ លោក ហ៊ុន សែន និង​ លោក សម រង្ស៊ី ជួបគ្នា នៅ​ថ្ងៃ ទី​១៦ និង​១៧​ខែ​កញ្ញា ពួកគេ​ក៏​បាន​ថ្លែង​ឲ្យ​សាធារណៈជន​បាន​ដឹង​ដែរ​ថា  ទទួលបាន​ផល​ច្រើន តែ​គណបក្ស​​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​បង្កើត​សភា និង​រដ្ឋាភិបាល​ម្នាក់ឯង ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​ម្តង​ហើយ​ម្តងទៀត​។​

​ការ​មិន​បើកចំហ​ព័ត៌មាន​ពី​ការប្រជុំ​ទ្វេរ​ភាគី​នេះ នាំឲ្យ​មាន​ចម្ងល់​លើកឡើងថា បើ​អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​នេះ ជជែក​ពី​បញ្ហា​ប្រទេស​ជាតិ ហេតុអ្វី​មិន​ផ្សព្វផ្សាយ​ឲ្យ​ប្រជា ពលរដ្ឋ​បានដឹង​?

​អ្នកស្រាវជ្រាវ​ឯករាជ្យ​នៅ​រាជបណ្ឌិតសភា​កម្ពុជា លោក អ៊ុក វណ្ណា ហៅ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ថា កំពុង​ធ្វើ​នយោបាយ​បិទមុខ​។ លោក​ថា ប្រសិនបើ​ការជួប​បើកចំហ​ព័ត៌មាន​នោះ  អ្នក​ដែល​មានចំណេះដឹង​គេ​អាច​នឹង​ជួយ​ផ្តល់​មតិ​យោបល់ តែបើ​ជួប​បិទបាំង​ព័ត៌មាន​ដូចនេះ ប្រហែល​ម្ចាស់ឆ្នោត​មិន​ទទួលយក​ទេ​ ៖

​កាលពី​សប្តាហ៍​មុន ​លោក សម រង្ស៊ី ប្រកាស​ជំហ​រថា លោក​នឹង​ទាមទារ​ឲ្យមាន​ភាគី​ទីបី ធ្វើ​ជា​អាជ្ញា​កណ្តាល និង​មាន​អ្នកព័ត៌មាន​ចូលរួម​យក​ព័ត៌មាន​ផ្សព្វផ្សាយ​​បាន​ដឹង ពេល​មន្ត្រី គណបក្ស​ទាំងពីរ​ជួប​គ្នា​ជា​ថ្មី​។ តែ​ លោក ជាម យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍​ គណបក្ស​ប្រជា​ជន​កម្ពុជា​ លើក​ឡើង ការជួប​នោះ​មិន​អាច​ឲ្យ​អ្នកព័ត៌មាន ឬ​ភាគី​ទី​បី​ចូលរួម​បាន​ទេ ព្រោះ​ជា​រឿង​សំខាន់​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​សន្តិសុខ​ជាតិ​។

​សម្រាប់​ លោក អ៊ុក វណ្ណា បញ្ជាក់ថា បើ​ជជែក​ពី​ការដោះស្រាយ​វិបត្តិ​ន​យោ​យ​បាយ ពី​ការស្វែងរក​យុត្តិធម៌​ក្នុង​សង្គម​នោះ ជា​បញ្ហា​របស់​ជនរួមជាតិ​ទាំងអស់គ្នា ដូច្នេះ​មិន​មាន អ្វី​ត្រូវ​លាក់បាំង​ទេ​ ៖

​ជុំវិញ​ការជួបប្រជុំ​ដោយ​បិទទ្វារ​នោះ ក៏​មាន​ប្រតិកម្ម​នានា​ពី​ប្រជាពលរដ្ឋ​ដែរ​។ ប្រជា​ពលរដ្ឋ​ខ្លះ​បញ្ចេញ​ប្រតិកម្ម វិទ្យុ​សំបុក​ឃ្មុំ  វិទ្យុ​សារិកា និង​តាម​បណ្តាញ​ហ្វេ​ស​ប៊ុក​ជាដើម​។ 

​កាលពី​ថ្ងៃ​ទី​៣០ ​ខែតុលា VOD បាន​បង្ហោះ​សំនួរ​ស្ទង់​មតិ​ដោយ​សួរថា តើ​គណបក្ស​ទាំង​ពីរ​គួរ​បើកចំហ​ព័ត៌មាន​កម្រិតណា ជូន​ដល់​ប្រជាពលរដ្ឋ​?​។​ រយៈពេល​បង្ហោះ ៥​ម៉ោង​មាន អ្នក​ចុច​ចូលចិត្ត​២៩៧​នាក់ អ្នក​ចែករំលែក​បន្ត​៥០ និង​អ្នក​ផ្តល់​មតិ​យោបល់​ចំនួន​៥៣​។​

​អ្នក​ដែល​ផ្តល់​មតិ​យោបល់​ទាំង​៥៣​នាក់ គឺ​ពួកគេ​ភាគច្រើន​ចង់​ឲ្យ​ផ្សាយ​ផ្ទាល់​ពី​ជំនួប​នោះ តាមរយៈ​វិទ្យុ ឬ​ទូរទស្សន៍ ហើយ​មាន​អ្នកខ្លះ​លើកឡើងថា​ ត្រូវ​បើកចំហ​ព័ត៌មាន​ឲ្យបាន យ៉ាងតិច​៩០%​។ មូលហេតុ​ដែល​អ្នក​ប្រើ​ហ្វេ​ប៊ុក​ទាមទារ​ឲ្យ​ផ្សាយ​ផ្ទាល់​នេះ ដោយសារ​ពួកគេ​ចង់​ឲ្យ​អ្នក នយោបាយ​ជជែក​ផ្តោត​លើ​ផល​ប្រជ​យោជន៍​ជាតិ​ជា​មូលដ្ឋាន​សំខាន់​។​

​អ្នក​ប្រើ​ហ្វេ​ប៊ុក ឈ្មោះ ឆាយ វី​ណា លើកឡើងថា​៖ បើ​នៅ​តែ​រឹងទទឹង​មិន​ព្រម​ផ្សាយ​បន្ត​ផ្ទាល់​ពេល​កំពុង​ចរចា​មានន័យថា អ្នកនយោបាយ​ក្បត់​ប្រជាពលរដ្ឋ ព្រោះ​ធ្លាប់​ធ្វើ​ដូច្នេះ ច្រើន​​ដង​ហើយ​។​

​អ្នក​ប្រើ​ហ្វេ​ស​បុក​ ឈ្មោះ លីវ សារ៉ុម សរសេរថា ​៖ អោយ​អ្នក​សារព័ត៌មាន ចូល​ទៅ​យក​ព័​ត៌មាន​ទៅ ដូចជា វី​អូ​ឌី អាស៊ីសេរី ។​ល​។​

​អ្នក​ប្រើ​ហ្វេ​សប៊ុក​ម្នាក់​ទៀត ​ឈ្មោះ សំឡេង ឈិ​តឡេង សរសេរ​ជា​ភាសា​អង់គ្លេស​ក្នុង ន័យ​ថា កម្ពុជា​ខ្មែរ​ទាំងអស់​គ្នា ដូច្នេះ​គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​។​

​ប្រធាន​លេខាធិការដ្ឋាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ លោក សួន ប៊​ន​ស័ក្តិ លើកឡើងថា ការ​មិន​បើកចំហ​ព័ត៌មាន អាច​នាំឲ្យ​ប្រជាពលរដ្ឋ​បារម្ភ​ថា កិច្ចពិភាក្សា​នោះ អ្នក នយោបាយ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ ៖

​លោក អ៊ុក វណ្ណា ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​ឲ្យ​កិច្ច​ពិភាក្សា អាច​រក​ចំណុច​រួម​ឃើញ ហើយ​អាច​បាន​ជា​ផលប្រយោជន៍​ដល់​ម្ចាស់​ឆ្នោត ​គឺ​ត្រូវ​បើកចំហរ​ព័ត៌មាន​ហើយ​មាន​ភាគី សំខាន់ បួន​ចូលរួម​ គឺ​ទី​១-អ្នក​មាន​សិទ្ធិ​សម្រេច​មាន​ លោក ហ៊ុន សែន​និង ​លោក សម រង្ស៊ី ទី​២-មន្ត្រី​គណបក្ស​ទាំងពីរ ទី​៣-តំណាង​ស្ថាប័ន​ព្រះមហាក្សត្រ និង​ទី​៤-តំណាង​ស្ថានទូត និង​អង្គការ​សង្គម​ស៊ីវិល៕

សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

13 Responses to "វិភាគ​៖ ​តើ​មាន​អ្វី​លាក់បាំង បាន​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា​ប្រជុំ​បិទទ្វារ​?​"

  1. Anonymous says:

    ក្រោយចចារមុនគំរាមបញ្ចេញខ្សែអាត់ថតសំលេងឲ្យបាតុករបានដឹង។ដល់អីឡូវគេឲ្យចចារបើកចំហ
    មានកសែតមានសង្គមស៊ីវិលចូលរួមកុំឲ្យពិបាកលួចថតទៅជាមិនព្រម??ឆ្ងល់ដែរដល់អីចឹងទៅ?????
    មនុស្សក្បាលខូចនិងល្បិចលានជំពូកចេញកន្ទុយ??គេថាកម្មុយនីស្តជាបីសាចដែលចូលចិត្តទីងងឹត
    និងគម្រុងពិតជាត្រឹមត្រូវ??គឺប្រាកដមែនឬ????

  2. 23 October says:

    មន្ត្រីគណបក្សប្រជាជនកម្ពុជា រិៈគន់មន្ត្រីគណបក្សសង្គ្រោះជាតិ មិនគោរពកិច្ចព្រមព្រៀង ក្នុងតុចរចា – See more at: http://www.cen.com.kh/localnews/show_detail/19?token=N2ZiZGViNG#sthash.I5Sq7qMZ.dpuf.

    Quot from CEN website if you want to read more detail.
    This is a consequent of the CPP did not allowed to directly broadcast.

  3. Anonymous says:

    ខ្ញុំឈប់បោះឆ្នោតអោយ​សង្គ្រោះជាតិ ទៀតហើយ

  4. Anonymous says:

    The Cambodian Policians always do what they want, they do not respect what people want so that this country is under broken

  5. សិស្សធនញ្ជ័យ says:

    ការលាក់បាំងវាមានអត្ថន័យនៅក្នុងពិភពគុណ ព្រោះមិនមែនជាការដេញថ្លៃទំនិញទេ នេះហើយហៅថានយោបាយ។ ប៉ន្តែការលាក់បាំងវាប្រសើរជាង ចចារដោយប្រើអាវុធ
    ប្រយុទ្ធគ្នាផង ហើយចរចាផង នេះជាការរៀបចំកិច្ចសន្យាថ្មី មុននឹងចាប់ផ្តើមលេងល្បែង
    ដណ្តើមឆ្នោតសាជាថ្មី ។ប្រជាជនបានចំណែញ តែពាក្យសន្យា និសងរង្វាន់លើកទឹកចិត្ត
    បើអ្នកនយោបាយក្រដែរ តើអ្នកណាជួយអ្នកណាបាន មានសន្តិភាព យើងអាចមានអាយុវែងជាង
    នាយទាហានជំនាន់ពុកខ្ញុំ។

  6. អ្នកធ្វើស្រែ says:

    មិនបាច់ឆ្ងល់អីច្រើនពេកទេព្រោះម្នាក់ៗសុទ្ធតែផ្ញើសេចក្តីទុកចិត្តលើមេបក្សរៀងៗខ្លួន។អ្នកដទៃ ប្រាប់ថាកុំសង្ឃឹមតួនាទីខ្យល់តាមវាលស្រែចម្ការមិនជឿទេ!!!អីឡូវយ៉ាងម៉េចដែរហ្នា!!!ទុកអោយមេ ស៊ីសងល្អជាងកុំជ្រួលជ្រើមនាំតែខូចអារម្មណ៍ខាតការងាររកស៊ីចិញ្ចឹមជីវិតទេ។

  7. អ្នកមែន! says:

    កុំឆ្ងល់ច្រើន បើជាប្រយោជន៍ប្រជាពលរដ្ឋគណបក្សទាំងពីរ
    នឹងប្រាប់ដល់ប្រជាពលរដ្ឋមិនខានឡើយ។នៅមុនពេលចចា
    លោកសម រង្ស៊ីទាមទារឲ្យមានអ្នកទីបីចូលរួម អាចជាសង្គមស៊ីវិល
    ឬអ្នកសាព៌តមានជាដើម។តែគណបក្សប្រជាជនមិនព្រម។ត្រង់នេះ
    បើលោកសម រង្ស៊ីចិត្តជាកូនប្រុស ធ្វើអ្វីៗដោយបើកចំហមែន គាត់នឹង
    និយាយប្រាប់ដល់អ្នកសាពត៌មាន ឬសង្គមស៊ីវិលក្រោយពេលចចា។តែ
    នេះគាត់គ្រាន់តែនិយាយដើម្បីឲ្យចំណេញនយោបាយ។តើប្រជាពលរដ្ឋតាម
    មើលទាន់ឬអត់?ចំពោះគណបក្សប្រជាជនវិញគាត់មិនបើកចំហ គាត់មិន
    ប្រាប់ដល់ប្រជាពលរដ្ឋជារឿងត្រឹមត្រូវហើយ។ត្រង់ចំណុចនេះសូមបងប្អូន
    ប្រុងប្រយ័ត្នពួកផ្ដាច់ការ តែពាក់ស្លាកប្រជាធិបតេយ្យ។ពួកនេះសម្ដីផ្សេង
    ចិត្តផ្សេង ក្រឡិចក្រឡុចណាស់៕

  8. CHEA says:

    WE HAVE TO WHACH CLOSLY.LAST MONTH CPP SAID THEY ARE WELL COME TO HAVE OPEN MEETING BETWEEN CPP AND CNRP.THE QUESTION IS WHO CHANGING THIS WORD.? WHO CAN WE TRUST.PLEASE EVERY BODY GUDE ABOUT THIS MEETING. THANK YOU

  9. ភ្នែកទោល says:

    ពួកអាព្រាយបីសាចត្រាគុលឡាវាកាចសាហាវជញ្ជក់ឈាមតែក្នុងទីងងឹតប៉ុណ្ណោះ ពួកវាមិនហ៊ានជាដាច់ខាតនៅទីមានពន្លឺ ។

  10. The people really wanted to know the truth about the negotiation between the two parties. National interest is for every Cambodian. Sooner or later the truth will be revealed, so why hiding?

  11. Former Hia lola says:

    បើប្រជុំចំហ ប្រសិនបើមានអំពើហិង្សានៅក្នុងប្រជុំនោះ នេះគឺអាម៉ាស់ដល់ពិភពលោក។ ​នោះហើយជា​មូលហេតុដែល​ពួកគេបាន​ប្រជុំ​ដោយ​បិទ​ទ្វារ​។

  12. 23 October says:

    Former Hia lola just say Bla Bla Bla!!!, your reason was not reliable. This is a very bad behavior of CPP. they have never let Cambodian people know for 30 years ago (TV about 20 channels 100 radios) . But We are lucky because of the high technology all Cambodian people got information by using Facebook.

  13. colab says:

    There were the fights in Khmer parliament many times already in the pass.