Wednesday, 06 November 2013
Visal Odom
ភ្នំពេញ ប៉ុស្តិ៍
មួយរយៈចុងក្រោយនេះ ពុំសូវបានឃើញទំព័រមិត្តអ្នកអាន ចុះផ្សាយលិខិតណាមួយ ដែលបង្ហាញអំពីការវិភាគទាក់ទងនឹងព្រឹត្តិការណ៍នយោបាយនាពេលបច្ចុប្បន្ននេះឡើយ។ ថ្ងៃនេះ ខ្ញុំសូមបង្វែរអារម្មណ៍មិត្តអ្នកអានទាំងអស់ អានកម្សាន្តលេង អំពីល្បែងរែកខ្មែរ និងការប្រៀបធៀប នឹងនយោបាយ។
ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរ ដែលបន្សល់ទុកពីដូនតាជំនាន់មុន មានល្បែងមួយប្រភេទ គឺ រែក។ “រែក” ជាឈ្មោះល្បែងមួយប្រភេទ ស្រដៀងនឹងចត្រង្គ (អុក) ប៉ុន្តែខុសគ្នាតែឈ្មោះកូន និងការឈ្នះចាញ់ និងមានបែបឲ្យស៊ីរែក ទាំងពីរខាង ឬបើអ្នកម្ខាងទាល់ច្រក ត្រូវអ្នកម្ខាងកៀរក្រសោបស៊ីបានទាំងអស់។ ល្បែង “រែក” មានពីរប្រភេទ គឺ“រែក ព័ទ្ធ” និង“មិនរែកចាញ់”។ ក្នុងចំណោមល្បែង “រែក” ទាំងពីរនេះ ប្រជាពលរដ្ឋខែ្មរ ជាពិសេសអ្នកនៅជនបទ ចូលចិត្តលេង “មិនរែកចាញ់” ច្រើនជាង ព្រោះវាងាយ និងសាមញ្ញជាង “រែកព័ទ្ធ” ។ បើគូប្រកួតណា ភ្លាត់ស្នៀតតែបន្តិច ច្បាស់ជាត្រូវចាញ់ មួយប៉ប្រិចភ្នែក ដោយគូប្រកួតម្ខាងទៀត បើកឲ្យរែក បើមិនរែក គឺត្រូវចាញ់ ដូចនេះត្រូវបង្ខំចិត្ត រែករហូតដល់គេឈប់បើកឲ្យរែក ហើយទីបញ្ចប់ ក៏ត្រូវបានគេរែកកូនសេ្តច (អង្គ) របស់ខ្លួន។
គូប្រកួត មានកូនចំនួនប្រាំបីស្មើគ្នា ដែលក្នុងចំណោមកូនទាំងប្រាំបីនោះ មានកូនមួយ គេហៅថា “ស្តេច (អង្គ)” ហើយបើកូនស្តេច (អង្គ) ត្រូវគូប្រកួតម្ខាងទៀតរែក កូនស្តេច (អង្គ) ហ្នឹង ជាមួយកូនរែក ធម្មតាមួយទៀតនោះ គឺសន្មតថាចាញ់។ ក្រៅពីនេះ ក្នុងល្បែង រែក មិនមានលក្ខខណ្ឌច្រើននោះទេ តាមរយៈឈ្មោះរបស់ខ្លួន “មិនរែកចាញ់” នេះហើយជាលក្ខខណ្ឌ បើមានគេបើកឲ្យរែក ខ្លួនត្រូវតែរែក បើមិនរែក ត្រូវតែចាញ់ ដោយស្វ័យប្រវត្តិ ប៉ុន្តែពេលខ្លះ ពេលយើងរែកទៅ មិនប្រាកដថាចាញ់ ១០០% នោះទេ វាអាចអ្នកបើកឲ្យរែកភ្លាត់ស្នៀត ដោយមើលមិនគ្រប់ជ្រុងជ្រោយ មុនពេលបើកឲ្យគេរែកក៏មាន។ ប៉ុន្តែជាធម្មតា អ្នកដែលត្រូវគេបើកឲ្យរែក តែងតែមានអារម្មណ៍ភ័យ រួចទៅហើយ នៅពេលដែលឮ គេស្រែកថា “រែកមួយ!” អ៊ីចឹង “រែកមួយទៀត!”…។ល។ ជួនកាល បើយើងតាំងអារម្មណ៍ ហើយសុខចិត្តរែកតាមសំណូមពរ របស់គូប្រកួតម្ខាងទៀតបណ្តើរ រកមធ្យោបាយដើម្បីទប់ទល់បណ្តើរ នោះយើងអាចឈ្នះវិញក៏មានដែរ។
ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន មិនខុសអីនឹងក្រឡារែក “មិនរែកចាញ់” នេះទេ គឺដល់វេន លោក សម រង្ស៊ី និងលោក កឹម សុខា នៃគណបក្សសង្គ្រោះជាតិ បើកឲ្យរែក ដូចនេះលោក ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ត្រូវតែរែក ព្រោះលោក សម រង្ស៊ី និងលោក កឹម សុខា បើកឲ្យរែកមុន មានន័យថា ក្រឡារែករបស់លោក ហ៊ុន សែន បានដើរភ្លាត់ស្នៀត ដែលឥឡូវនេះ លោក សម រង្ស៊ី និងលោក កឹម សុខា បានឆក់ឱកាស បើកឲ្យរែកមុន បើនិយាយឲ្យសាមញ្ញទៅ គឺគណបក្សប្រជាជន កំពុងដើរតាមក្រោយគណបក្សសង្គ្រោះជាតិ ដែលផ្ទុយស្រឡះពីពេលមុនដែលគណបក្ស សង្គ្រោះជាតិ ជាអ្នករត់តាមក្រោយគណបក្សប្រជាជន។
សូមរំឭកថា ពីពេលមុន ធ្លាប់មានប្រជុំថ្នាក់បច្ចេកទេសពីរលើក តែមិនបានផលរហូតដល់មានកិច្ចប្រជុំ ថ្នាក់ប្រតិភូជាន់ខ្ពស់ពីរលើកទៀត នៅថ្ងៃ ទី១៦ កញ្ញា ព្រមទាំងចេញសេចក្តីថ្លែងការណ៍ទៀតផង និងមួយលើកទៀត នៅថ្ងៃ ទី១៧ កញ្ញា ប៉ុន្តែគ្មានលទ្ធផលអ្វីទាំងអស់។ តាំងពីពេលនោះមក គណបក្ស ទាំងពីរ មិនខ្វល់នោះទេ ដោយម្ខាងបង្កើតសភា និងរាជរដ្ឋាភិបាល ដោយឯកបក្ស និងរំលោភរដ្ឋធម្មនុញ្ញ និងម្ខាងទៀត រត់ទៅស្បថនៅ សៀមរាប ធ្វើមិនដឹង និងបន្តធ្វើបាតុកម្មមួយលើកជាពីរលើក ដែលចុងក្រោយពីថ្ងៃ ទី២៣ ដល់ ២៥ ខែ តុលា និងត្រូវគេមើលឃើញថា នោះជាយុទ្ធនាការការទូតដ៏ធំមួយ ក្នុងប្រវត្តិសាស្រ្តនយោបាយ នៅកម្ពុជា ព្រោះ ទី១-ធ្វើឲ្យ លោក ហ៊ុន សែន ស្ទើរក្អួតឈាម ដោយសារបាននិយាយថា បើហ៊ានបាតុកម្មទៀត នឹងបញ្ចេញខ្សែអាត់សំឡេង ដែលលោក សម រង្ស៊ី ទាមទារ តំណែងប្រធាន សភា និង ទី២-ធ្វើឲ្យសហគមន៍អន្តរជាតិ ពិសេសប្រទេសមហាអំណាចធំៗ បានជំរុញ គណបក្សទាំងពីរ ឲ្យវិលមករកតុចរចា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ នេះហើយដែលក្រឡាលោក សម រង្ស៊ី និងលោក កឹម សុខា បានបើកនិងធ្វើឲ្យលោក ហ៊ុន សែន ត្រូវតែរែកនោះ៖
គូរែក ទី១-គណបក្សប្រជាជន សុខចិត្តចូលតុចរចា ដោយបាននិយាយថា ក្រោយបាតុកម្ម គណបក្សសង្គ្រោះជាតិ សហគមន៍អន្តរជាតិ ឲ្យយើងបន្តការចរចា ដូចនេះ យើងត្រូវតែចរចា ដោយភ្លេចគិតពីមុនលោក ហ៊ុន សែន ធ្លាប់គំរាមថា «បើចង់ចរចា ត្រូវចូលរាជវាំងស្បថសិន និងរាជរដ្ឋាភិបាលកម្ពុជា មិនត្រូវការសហគមន៍អន្តរជាតិ ទទួលស្គាល់នោះទេ មានព្រះមហាក្សត្រទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ» ប៉ុន្តែឥឡូវ ចូលចរចាឡើងវិញ ដោយធ្វើតាមសហគមន៍អន្តរជាតិ ព្រោះខ្លាចគេមិនទទួលស្គាល់ និងពិសេសនោះ បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ក៏មិនបានចូលទៅស្បថដែរ។
គូរែក ទី២-គណបក្សប្រជាជន យល់ព្រមទទួលលក្ខខណ្ឌទាំងបី របស់គណបក្សសង្គ្រោះជាតិ ធ្វើជារបៀបវារៈ សម្រាប់ការចរចាកាលពីម្សិលមិញ ដែលរួមមាន ខ.១-ស៊ើបអង្កេតរកការពិតនៃការបោះឆ្នោត ខ.២-ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ខ.៣-ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ អង្គការ NDI និងអង្គការ ខុម ហ្វ្រែល ជុំវិញដំណើរការបោះឆ្នោត។
គូរែក ទី៣-គណបក្សប្រជាជនមិនទាន់ព្រមរែកនោះទេ ដូចនេះខុសនឹងលក្ខខណ្ឌហើយ គឺ «មិនរែកចាញ់»។ គូរែក ទី ៣ ដែលគណបក្សប្រជាជនមិនហ៊ានរែកនោះ គឺមិនព្រមឲ្យមានការផ្សាយផ្ទាល់តាមទូរទស្សន៍ ឬមានតំណាងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិចូលរួមសង្កេតការណ៍ និងធ្វើជាសាក្សី ដោយយកលេសថា ការជជែកគ្នាហ្នឹង វាប៉ះពាល់ដល់សន្តិសុខជាតិ ដែលចំណុចនេះ បានបញ្ជាក់ថា គណបក្សប្រជាជន ហាក់ដូចជាពុំមានសុច្ចរិតភាពក្នុងការចរចាទេ។
ការបើកឲ្យរែកគូ ទី៣ នេះ គណបក្សប្រជាជន ត្រូវតែរែកតាមសំណើ បើមិនដូច្នោះទេ ទី១-ខុស នឹងលក្ខខណ្ឌ «មិនរែកចាញ់» និង ទី២-មិនប្រាកដថា ចាញ់គណបក្សសង្គ្រោះជាតិនោះទេ ដូចនេះមិនត្រូវចុះចាញ់មុនឡើយ ដែលនេះមិនមែនជាចរិតពិតរបស់គណបក្សប្រជាជននោះទេ។ ការមិនព្រមចាក់ផ្សាយផ្ទាល់ ព្រោះប៉ះពាល់សន្តិសុខជាតិ វាបានបង្ហាញថា យើងមានបំណងគេចវេស ឬគ្មានសុឆន្ទៈ មិនឲ្យប្រជាពលរដ្ឋចូលរួមតាមដាន និងទទួលខុសត្រូវដឹងឮ ដែលអាចជាបញ្ហាចោទដាក់គ្នា រវាងគណបក្សទាំងពីរ ហើយក៏អាចក្លាយជាប្រធានបទដែលគណបក្សនីមួយៗយកទៅបកស្រាយ ដើម្បីចំណេញនយោបាយតទៅទៀត។ ពិតណាស់បញ្ហាសន្តិសុខជាតិ ជារឿងសំខាន់ ប៉ុន្តែវាអាចចៀសវាងបាន ព្រោះយើងអាចកាត់ចេញ។
ម្យ៉ាងទៀត សន្តិសុខជាតិ មិនមែនក្តោបទាំងមូលនៃខ្លឹមសារ ក្នុងការចរចានោះឡើយ។ ការធ្វើកំណែទម្រង់ការបោះឆ្នោត ការលាលែងរបស់មន្ត្រីជាន់ខ្ពស់ ៩ រូបរបស់ គ.ជ.ប និងការយកអនុសាសន៍របស់សហគមន៍ជាតិអន្តរជាតិមកអនុវត្តនោះ មិនប៉ះពាល់ដល់សន្តិសុខជាតិនោះទេ ដូចនេះខ្លាចអី ត្រឹមតែចាក់ផ្សាយបន្តផ្ទាល់នោះ ដើម្បីឲ្យប្រជាពលរដ្ឋ ពិនិត្យ និងវាយតម្លៃថា គណបក្សណា មានពុតត្បុតអាក្រក់ ដែលចង់លាក់បាំងការពិតនោះ។ សម្រាប់ការចរចានៅថ្ងៃ ទី០៥ ខែ តុលា ជាព្រឹត្តិការណ៍ថ្មីមួយទៀត ក៏ប៉ុន្តែត្រូវបានគេមើលឃើញថា នឹងមិនមានលទ្ធផលអ្វី ដើម្បីបន្ធូរភាពតានតឹងនយោបាយនាពេលបច្ចុប្បន្នឡើយព្រោះគ្រាន់តែជាការចរចាកម្រិតបច្ចេកទេសប៉ុណ្ណោះ ហើយធ្លាប់ជួបគ្នាពីរលើកមកហើយ លទ្ធផលគឺសូន្យ។ ជាធម្មតា ដើម្បីដោះស្រាយរឿងនយោបាយ ទាល់តែកម្រិតថ្នាក់ដឹកនាំនយោបាយកំពូល ទើបអាចទម្លុះភាពទាល់ច្រកបាន ដែលអាចឈានទៅរកកិច្ចព្រមព្រៀងនយោបាយ ឬអនុស្សរណៈយោគយល់គ្នា បន្ទាប់ទើបមានភារកិច្ចសម្រាប់អ្នកបច្ចេកទេសចរចាបន្ត។
ការចរចាកម្រិតនយោបាយថ្នាក់កំពូលកន្លងមកទោះបីមិនមានលទ្ធផលធំដុំក៏ដោយ ក៏យ៉ាងហោចណាស់បានចេញសេចក្តីថ្លែងការណ៍រួមមួយដែរ ដែលជាមូលដ្ឋានសម្រាប់ពន្លឺនៃភាពជោគជ័យនៅថ្ងៃក្រោយ។ មនុស្សចាប់ពីពីរនាក់ឡើង គឺមានគំនិតនិងទស្សនៈផ្សេងគ្នា ដូចនេះការចរចា មិនមែនមួយថ្ងៃឬពីរថ្ងៃ អាចទទួលផលបានទេ។ កិច្ចព្រមព្រៀងទីក្រុង ប៉ារីស ទំរាំ ខែ្មរ ទាំងបួនភាគី ស្រុះស្រួលគ្នា ចំណាយពេលវេលាយូរណាស់ សូម្បីគណបក្សសង្គ្រោះជាតិ ទំរាំចេញជារូបរាង គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានស្រុះស្រួលគ្នា ក៏ស៊ីពេលមិនតិចដែរ។ រឿងសំខាន់ នៅពេលនេះ យើងជាខ្មែរ និយាយភាសាខ្មែរ ដោះស្រាយបញ្ហាជាតិខ្មែរ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ដូចនេះហេតុអ្វីបានជាយើងមិនអាចជជែកគ្នារកដំណោះស្រាយបាន? ថាតើយើងមានឆន្ទៈនយោបាយចង់ដោះស្រាយដែរឬទេ? បើមានឆន្ទៈ គ្មានអ្វីមួយ ដែលយើងជាខ្មែរដូចគ្នា មិនអាចដោះស្រាយបាននោះទេ?
ចំណុច ទី១-ការធ្វើកំណែទម្រង់បោះឆ្នោត វាមិនមែនជាបញ្ហាចោទនោះទេ ព្រោះគណបក្សទាំងពីរ សុទ្ធតែមានឆន្ទៈចង់ធ្វើដូចគ្នា ត្រង់ថា ពិតឬមិនពិត យើងអត់ដឹង។ សំខាន់នោះ គឺយើងចង់កែទម្រង់ និងកែចំណុចណាខ្លះហើយចាប់ផ្តើមពីចំណុចណា? ដំណោះស្រាយ គ្រាន់តែស៊ើបអង្កេត និងវាយតម្លៃភាពមិនប្រក្រតីតែប៉ុណ្ណោះ ហើយប្រើពេលប៉ុន្មាន ដើម្បីកែទម្រង់ ក្នុងការធានាការបោះឆ្នោតលើកក្រោយ ឲ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌។ បញ្ហានៅត្រង់ថា បន្ទាប់ពីស៊ើបអង្កេតហើយ តើវាប៉ះពាល់ដល់លទ្ធផល (CPP-68 និង CNRP-55) ដែរឬអត់? នេះអាចជាលក្ខខណ្ឌរបស់ CPP និងជាការផ្តល់សម្បទានរបស់ CNRP ដើម្បីទម្លុះភាពជាប់គាំងនេះ ដោយរក្សាអាសនៈនៅដដែល ប៉ុន្តែគេគួរតែកំណត់ ពេលវេលាច្បាស់លាស់ ២ ឆ្នាំ ឬ ៣ ឆ្នាំ ដើម្បីបញ្ចប់ការកែទម្រង់ ហើយរៀបចំបោះឆ្នោតឡើងវិញនៅមុនអាណត្តិ។ ចំណុច ទី២-ការធ្វើកំណែទម្រង់រដ្ឋសភា ដោយមានសំឡេងតុល្យភាព ក្នុងការសម្រេចនៃគណៈកម្មការអចិន្រៃ្តយ៍ដែលមានសមាជិក ១២ រូប (៦ ស្មើ)។
បញ្ហាគឺដណ្តើមគ្នាធ្វើប្រធាន សភា ដូចនេះ ខ១-យើងអាចកែទម្រង់ របៀបរបបធ្វើការ ឬធ្វើវិសោធនកម្មលក្ខន្តិកៈ និងនីតិវិធីមួយចំនួន ដើម្បីបន្ថយឥទ្ធិពលរបស់ប្រធាន សភា។ ខ ២-ចែងប្រការបន្ថែម ដើម្បីកម្រិតពីលក្ខខណ្ឌ និងវិសាលភាព នៃអំណាចប្រធាន សភា ដូចជាការធ្វើវេតូឬមានឧត្តមភាព ក្នុងការអនុម័តផ្សេងៗមានន័យថា ប្រធាន សភា គ្រាន់តែជាអ្នកសម្របសម្រួល ហើយមានតែមួយសំឡេងដូចសមាជិក អចិន្ត្រៃយ៍ដទៃទៀតដែរ។ ខ ៣-បើទោះបីបក្សសង្គ្រោះជាតិ ជាប្រធាន រដ្ឋសភា ក៏ដោយ បើប្រធានគ្មានឧត្តមភាព ឬការធ្វើវេតូក្នុងលក្ខខណ្ឌណាមួយជាក់លាក់ហើយម្យ៉ាងទៀតបក្សប្រជាជន មានសំឡេងភាគច្រើន (៦៨ កៅអី) ដូចនេះអាចបោះឆ្នោតសម្តែងការមិនពេញចិត្ត ទម្លាក់ប្រធានរដ្ឋសភា ដែលមកពីសង្គ្រោះជាតិបានគ្រប់ពេលវេលាបើគណបក្សនេះ ដើរហួសតួនាទីរបស់ខ្លួន។ ពេលនោះហើយ ស្ថាប័នកំពូលរបស់ជាតិមួយនេះ នឹងមានដំណើរការទៅមុខយ៉ាងស្រួល ហើយថែមទាំងអាចធ្វើឲ្យមានតុល្យភាពអំណាចរវាងអំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិទៀតផង៕
ចូលរួមតិះទៀន ដើម្បីស្ថាបនា តាមរយៈអ៊ីមែល visal.udom@yahoo.com
បើមិនរែកចាញ់
ក្នុងបរិបទនៃការនិយាយនេះពិតជាល្អ បើយើងមើលពីចំងាយ ប៉ុន្តែបើយើងមើលអោយជិតជាងនេះ បន្តិចយើងនិងឃើញពីភាពកំសោយនៃបក្សនយោបាយមួយដែលកំពុងតែតាំងខ្លួនថាឈ្នះនោះ ។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយដូចនេះ
ទីមួយ គ្រប់អ្នកនយោបានឬគ្រាប់ប្រទេសតម្រូវអោយមានការចរចាររវាងអ្នកនយោបាយខ្មែរ (រឿងនេះតិចឬច្រើនត្រូវតែដើរគ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះ)
ទីពីរ ការងាររដ្ឋបាលត្រូវតែដើរទើមុខមិនអាចចាំការចរចារនោះទេ ចង់មិនចង់សម រង្សីត្រូវតែស្វែង រកផ្លូវចរចារអោយបានលឿនតាមដែលអាចធ្វើបាន ។
គ្រប់សកម្មភាពទាំងនេះ យើងពិតជាបានមើលឃើញនិងយល់ពីចរន្តបច្ចុប្នន្នជាមិនខាង ហេតុអ្វីបាន ជាលោក សម រង្សី ខិតខំបញ្ចុះបញ្ចូល បរទេស រកស្នាមមេដៃ បាតុកម្មយ៉ាងនេះខ្លាំងម្លេះ គឺមិន ដើម្បីតែរកទម្ងន់សំរាប់ដាក់លើតុក្នុងការចរចារជាមួយ ហ៊ុន សែនទេឬ? ហើយការចរចារទៀត សោតបានត្រឹមឧប ស ខេងទៀត នេះជាតំលៃនៃការចរចារដែលអ្នកគួតែគិត ។ តើហេតុអ្វីបានជា ហ៊ុន សែន ធ្វើដូចនេះ? ជាចំលើយគាត់ត្រូវតែធ្វើអញ្ចឹងពីព្រោះគាត់មានប្រៀបរួចជាស្រេចទៅហើយ ចាំបាច់អីធ្វើដូច សម រង្សី រត់លិច រត់កើតនោះ ។ បើយើងនិយាយពីកីឡាបាល់ទាត់ ៣-០ រួចទៅហើយ ដែលនាទីសល់ត្រឹម ម៉ោងបន្ថែមនោះ ។ នេះជាពេលវេលា ដែលសម រង្សី ត្រូវតែប្រឹងដើម្បីអាច ៣-១ ឬត្រឹម ៣-០ ដដែល កុំអោយលើសពីនេះ ។
អាចាច់ អាប់លុយឲ្យគេហើយ មិនអោយគេរាប់
មានតែនៅក្នុងព្រះរាជាណាចក្រអច្ឆរិយទេដែលមានប្រភេទកីឡាដែលកីឡាករនោះជាអជ្ញាកណ្តាល
ផងជាកីឡាករផង(កាន់បាល់យកទៅស៊ុតហើយយកពន្ទុទៅព្យួរខ្លួនអែង)។
ខ្ញុុំថាល្បែងឈ្នះនិងចាញ់ប្រកាសរួចហើយ គ្រាន់តែអ្នកចាញ់កំពុងតែយំសោកស្តាយ និងសុំអ្នកឈ្នះឱយជួយគ្រាត្រលប់ចុះពីលើរិញប៉ុណ្ណោះ ។ អ្នកឈ្នះក៏កំពុងដកពិសោធន៏និងគិតគូរចំនុចខ្លាំងខ្សោយ ក្នុងនយ័ពង្រឹងសមត្ថភាពត្រៀមប្រកួតលើកក្រោយៗទៀត ។ រឿងមិនរែកចាញ់នេះ គឺហួសពេលអស់ទៅហើយ ព្រោះវាដល់វិធីជប់លៀងកំសាន្តអបអរសាទរជ័យជំនះនោះ ជិតចប់ទៅទៀតហើយ! សម រង្សីុគិតត្រូវ គឺមិនទាន់ចូលសភាទេពេលនេះ ព្រោះរូបគាត់គ្មានតំណែងនេះទេ បើដល់ខែមករា កុម្ភះ 2014 ប្រហែលជាអាចចូលសភា ប្រជុំលេងបាន។ ខ្ញុំថា គួរពិនិត្យច្បាប់រើសយក 55រូបបំរុងរបស់CNRPជំនួស55រូបបច្ចុប្បន្នដែលបោះបង់មិនព្រមទទួលយកអសនះនិងចូលធ្វើការបំរើរាស្រ្ត ហេងស៊យ55រូបថ្មីអាចចូលក៌ថាបាន ។ ចេះតែជួយគិតទៅ ក្រែងកៅអីក្នុងសភា ពុកផុយអស់ទៅយ៉ាងម៉េច ហើយអាចមានអ្នកយករឿងវិភាគ មិនរែកចាញ់ មកវិភាគធ្វើជាឧទាហរណ៌ទៀត មិនច្រចំធំទៅហើយទេដឹង!
គ្រាន់តែផ្សាយផ្ទាល់ក៏បក្សម្ខាងខ្លាចរអាទៅហើយ។តែបើលួចថតសំលេងគេតាមខ្សែអាត់វិញពូកែម៉ង
គ្រាន់តែផ្សាយផ្ទាល់ក៏បក្សម្ខាងខ្លាចរអាទៅហើយ។តែបើលួចថតសំលេងគេតាមខ្សែអាត់វិញពូកែម៉ង
មិនរែកចាញ់!!!នោះគឺតេជោអាចចាញ!
អត់ចេះខ្មាសគេសោះ។លួចសន្លឹកឆ្នោតគេទាន់ហើយមកធ្វើឡប់ៗ
This is good article at least from this the dogs who are backing to Hun Sen also afraid and scare
អាមេរិកអោយហុ៑នសែនចុះចេញខែ១១.ចាំមើលសិន
មានចលនាតសូ៑ខ្មែរលើទឹកដីថៃដែលបង្កើតថ្ងៃទី ១២.១០.២០១៣.
រឿងនេះហុ៑នសែនក៏ដឹងដែរ កំពុងញ័រកន្ទុយ.
LET SEE THIS GAME HOW WILL THIS GAME GOING. REMEMBER WE ARE WHACHING YOU Mr. PEACE CAMBODIA
DL
អញជាទាហានម្នាក់ដែរ។ថ្វីត្បិតតែមិនសូវចូលចិត្តសកម្មភាពរបស់រដ្ឋាភិបាល
តែអញស្អប់បំផុតអ្នកដែលនិយាយមិនពិត និយាយបំភ្លៃសភាព
ការណ៍ណាស់។និយាយបែបអាចត្រូវចាត់ទុកជាខ្មាំង ធ្វើ
ឲ្យប៉ះពាល់ដល់សន្តិសុខជាតិ៕
អាខ្វាក់ត្រូវតែចុះចេញពីតំណែងជាដាច់ខាត ពលរដ្ឋខ្មែរលែងត្រូវការឯងហើយ ពលរដ្ឋស្រែកទាមទាឲ្យចុះចេញរៀងរាល់ថ្ងៃ ពលរដ្ឋខ្មែរស្អប់ណាស់អ្នកដឹកនាំជាខ្ញុំកញ្ជះយួនបំរើ
ផលប្រយោជន៍យួន វាល្មមដល់ពេលដឹងខ្លួនហើយស្ដេចខ្វាងអើយ កុំចាំពលរដ្ឋទាញទម្លាក់ដូច
ក្ហាដាហ្វីនៅលីបីណា!
ពួកបីសាចត្រាគុលឡានេះវាខ្លាំងបានតែនៅក្នុងទីងងឹតទេ នៅទីភ្លឺវាខ្លាចណាស់ រាល់ការស្នើទាំង
ប៉ុន្មានរបស់បក្សសង្គ្រោះជាតិឪ្យមានការតទល់គ្នាជាសាធារណះតាមកញ្ចក់ទូរទស្សន៍ ពួកនេះ
មិនដែលហ៊ានម្ដងណាឡើយ ពួកនេះពូកែអាខាងលួចថតសម្លេងហើយកែរក្រឡៃការពិត តែបើនិ
យាយពីអាខាងអួតនិងកុហកបោកប្រាស់គឺរកលេខដាក់គ្មានតែម្ដង មានជំនាញខ្ពស់ហ្មងអាខាង
ខូច មួយៗពូកែបានតែក្បាលមេក្រូមួយសូត្រតែឯងគ្មានអ្នកសួរដេញដោលចង់៥ទៅ៦ម៉ោងក៍បាន។
There are 16 pieces from each side including the King(Sdach) and not 8 pieces in this game.
Cambodia has been ruled by dictators for more than 2000 years. Sometimes it’s ruled by under aged rulers.
It’s time to change!!!
ពួកសង្កេតការណឹការបោះឆ្នោតតាមការិយាលយ របស់CNRPរួមទាំងNGOដែលចូលរួមតាមដានការបោះឆ្នោតផង
សុទ្ឋតែទីងមោងដែលធ្វើពីចំបើង កាលរាប់សន្លឹកឆ្នោតតាមការិយាលយ បើឃើញគេបន្លំសនឹ្លកឆ្នោត ឬឃើញភាពមិនប្រ
ក្រតី ម៉េចមិននាំគ្នាឆោឡោតវ៉ាភ្លាមៗទៅ ? ម៉េចចេះតែចុះហត្ថលេខាលើរបាយការណឬកំណត់ហេតុទាំងធ្មេចអញ្ចឹង?
(បណ្តឹងមានតែប៉ុន្មានការិយាលយ ហើយភ្លាមៗក្រោយការបោះឆ្នោត មេវាប្រកូកប្រកាសប្រមូលបណ្តឹងដែរ តែមិនមាន)
ស្រាប់តែមេវាស្រែកថា មានភាពមិនប្រក្រតី គជប លួចបន្លំសន្លឹកឆ្នោត ស្រាប់តែនាំទះដៃហៃអើ មេវានាំធើបាតុកម្មប្រឆាំង
លទ្ឋផល នាំគ្នាចូលរួមទាំងក្បត់មនសិការខ្លួនអែង នេះហើយចរិតកូនចៅបក្សប្រឆាំង សុទ្ឋមេវាម្ល៉េះ…..