CNRP ​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​បំណុល​ចំពោះ​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​​

ដោយ៖​ ​ថុល ស្រី​លក្ខណ៍​​
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) នៅ​ថ្ងៃ​ពុធ​នេះ អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ពិចារណា​ទ្បើង​វិញ ដើម្បី​អនុគ្រោះ​បំណុល និង​បញ្ឈប់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ប្រជាជន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ នៅ​ឆ្នាំ​២០១៣​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណបក្ស​ស្នើ​ជម្រើស​មួយ​ចំនួន​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដូចជា​ការលើកលែង​យក​​ប្រាក់កម្ចី​រយៈពេល​៦​ខែ ឬ​ការប្រាក់​រយៈពេល​៦​ខែ​ជា​ដើម​។​​

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ទឹកជំនន់​ឆ្នាំនេះ​ធ្វើឲ្យ​ប្រជាជន​ចំនួន​ជាង​មួយ​លាន​នាក់ (១ ៧៣៥ ៨២៨) រង​ផលប៉ះពាល់ និង​បណ្តាល​ឲ្យ​ប្រជាជន​ស្លាប់​១៨៨​នាក់ ក្នុង​ខេត្ត​ចំនួន​២០​។​

​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ វេលា​ម៉ោង​៩​ព្រឹក នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​សង្កាត់​ចាក់អង្រែលើ ដើម្បី​លើកទ្បើង​ពី​បញ្ហា​នេះ​៕

សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

One Response to "CNRP ​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​បំណុល​ចំពោះ​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​​"

  1. អ្នកមែន! says:

    លោកប្រធានសម រង្ស៊ីតែងតែអំពាវនាវឲ្យបរទេសផ្ដាច់ជំនួយដល់ខ្មែរ
    មិនឲ្យវិនិយោគទុនធំមកបណ្ដាក់ទុននៅស្រុកខ្មែរ មិនឲ្យADB ឬ WB
    ផ្ដល់កម្ចីដល់រដ្ឋាភិបាលខ្មែរ …………..។នៅពេលពលរដ្ឋជួបនឹងគ្រោះ
    ទឹកជំនន់លោកប្រធានសម រង្ស៊ីអំពាវនាវរកថវិកាធ្វើមហាបាតុកម្មគ្មាន
    ប្រយោជន៍។ស្រាប់តែមកដល់ពេលនេះលោកសម រង្ស៊ីបែរជាអំពាវនាវ
    សុំឲ្យស្ថាប័នផ្ដល់ប្រាក់កម្ចី​ មិនឲ្យយកការប្រាក់ពីប្រជាពលរដ្ឋ ឬពន្យារ
    ពេលរហូតដល់៦ខែជាដើម។តើលោកសម រង្ស៊ីយកចិត្តទុកដាក់ចំពោះ
    ពលរដ្ឋរងគ្រោះដោយទឹកជំនន់មែនឬយ៉ាងណា?គ្មានសោះឡើយ។គោល
    ដៅតែមួយមុខគត់គឺការកេងចំណេញនយោបាយ។ថ្ងៃមុនគាត់ថាយុវជនឥឡូវ
    ឆ្លាតណាស់អ្នកនយោបាយបោកមិនបានទេ។តើបងប្អូនមានកត់សំគាល់ឃើញ
    គាត់ចេញចរិកប្លែកៗដែរឬទេ?ពីមុនមិននិយាយ ហេតុអ្វីមកនិយាយពេលនេះ?
    បងប្អូនធ្លាប់បានមើលរឿងមាណពនិងតាបសដែរឬទេ?តាបសប្រុងលួចមាស
    របស់មាណពក៏ក្លែងធ្វើជាកាច់ស្បូវមួយសសៃដាក់លើសក់ ហើយគាត់យកស្បូវ
    នោះមកសងដល់មាណពវិញ ក្នុងចេតនាយកសក់មកបាំងភ្នំ។លោកសម រង្ស៊ី
    អាចនឹងប្រើវិធីនេះដូចគ្នាដែរ។គាត់ប្រុងនឹងធ្វើអ្វីមួយក្បត់បងប្អូនហើយ សូមបងប្អូន
    តាមសង្កេតឲ្យទាន់។កញ្ជ្រោងកញ្ចាស់ សម រង្ស៊ីជិតចេញកន្ទុយហើយ សូមបងប្អូន
    យកភ្លើងចាំអុជកន្ទុយគាត់៕