ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អ្នកនាង ខាត់ សុខឃីម និងអ្នកនាង គង់ សុជាតិ (រូបថតដោយ សុម៉ាលីន)
នៅទីបំផុត ជីវិតឯកជនរបស់ អ្នកនាង គង់ សុជាតិ និងអ្នកនាង ខាត់ សុឃីម ត្រូវគេឲ្យសម្មតិកម្មថា ដូចគ្នាបេះបិតតែម្ដង បន្ទាប់ពីអ្នកទាំងពីរសម្រេចចិត្តរៀបការ បង្កើតសង្គមគ្រួសារ ជាស្វាមីភរិយាស្របច្បាប់ជាសាធារណៈ។
ទោះយ៉ាងណា សម្មតិកម្មទាំងនេះ នៅមិនទាន់ដឹងថា ទៅថ្ងៃអនាគត តើនឹងបន្តដូចគ្នា ឬអាចខុសគ្នា ដោយកន្លែងខ្លះនោះឡើយ។
ក្រុមអ្នកវិភាគនិយាយថា គង់ សុជាតិ និងខាត់ សុឃីម ដូចគ្នាបេះបិតតែម្ដង នៅពេលគិតដល់ ស្ថានភាពជោគជ័យ និងស្ថានភាពស្នេហារបស់អ្នកទាំងពីរ។ មុនពេលទទួលស្គាល់ការពិត គង់ សុជាតិ និងលោក ជា វិបុល គឺជាដៃគូដ៏ល្អ ដែលត្រូវគេដឹងតាំងពីដំបូងថា មានទំនាក់ទំនងផ្លូវចិត្តនឹងគ្នារួចទៅហើយ។ ជាក់ស្ដែងនៅពេល អ្នកនាង គង់ សុជាតិ ពុលអាហារ ហើយត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពី២ឆ្នាំមុន គេឃើញ លោក ជា វិបុល បង្ហាញវត្តមាននៅកំដរ ដល់មន្ទីរពេទ្យ ដោយបានទាំងគ្រាអ្នកនាងចុះពីឡាន បង្ហាញពីក្ដីស្រឡាញ់ក្រៅឆាក មិនមែនជាក្រុមការងារដែលធ្លាប់អះអាងនោះផង។ ប៉ុន្តែកាលនោះ អ្នកនាង គង់ សុជាតិ មិនព្រមទទួលស្គាល់ថា បុរសដែលគ្រាអ្នកនាងចូលពេទ្យ និងនៅកំដរអ្នកនាង ជាលោក ជា វិបុល ឡើយ ដែលទំនងជាខ្លាចគេដឹងពីទំនាក់ទំនងស៊ីជម្រៅរវាងពួកគេ។
ពោលគឺរហូតដល់ថ្ងៃចែកសំបុត្ររៀបការ ទើបការលើកឡើងទាំងអស់ ត្រូវអ្នកនាងហ៊ានទទួលស្គាល់។ អ្នកនាងបានសារភាពថា គ្រប់ពេលដែលខ្លួនមានទុក្ខ គឺ លោក ជា វិបុល ជាមនុស្សតែម្នាក់ ដែលប្រចាំការនៅផ្ដល់កម្លាំងចិត្តទៀតផង។ អ្នកទាំងពីរ បានប្រើពេលមើលចិត្តគ្នាយ៉ាងហោច១០ឆ្នាំ ទម្រាំសម្រេចចិត្តចូលរោងការ នៅថ្ងៃទី៩ វិច្ឆិកា នៅក្នុងសណ្ឋាគារ អ៊ិនធឺកុងទីណង់តាល់ ជាសាធារណៈ។ អ្នកនាង គង់ សុជាតិ បានបញ្ជាក់នូវហេតុផលមួយថា លោក ជា វិបុល ជាបុរសមានការទទួលខុសត្រូវខ្ពស់ មានទឹកចិត្តល្អចំពោះអ្នកនាង និងគ្រួសារ ហើយបណ្ដាលមកពីការសេពគប់គ្នា ធ្វើឲ្យអ្នកនាងរីកចម្រើនផ្នែកជំនួញ ដែលនិយាយបានថា មានហុងស៊ុយត្រូវគ្នា ទើបចំណងអាពាហ៍ពិពាហ៍មួយ ត្រូវបានធ្វើឡើង។

អ្នកនាង គង់ សុជាតិ និងលោក វិបុល
លំនាំនេះ គឺដូចគ្នានឹងប្រវត្តិស្នេហ៍ របស់អ្នកនាង ខាត់ សុឃីម និងលោក ផាណូ កាលពីអ្នកទាំងពីរមិនទាន់រៀបការដែរ។ ខាត់ សុឃីម ធ្លាប់ប្រាប់ថា មុនពេលស្គាល់គ្នា អ្នកនាង និងលោក ផាណូ ក៏អ្នករួមការងារជាមួយគ្នាដែរ ដោយកាលនោះ បន្ទាប់ពីអ្នកនាងទាក់ទងលោកឲ្យមកថតសម្អាងការ លោក ផាណូ ក៏បានសុំខ្លួនធ្វើជាសូហ្វ័រជូនអ្នកនាងដើរច្រៀងខេត្តក្រុង ដើម្បីហាត់រៀនការងារ ក៏ដូចជាដើម្បីទទួលបានកម្រៃពីការសម្ដែងផង។ អ្នកនាង និងលោក ផាណូ បានប្រើពេលធ្វើការជាមួយគ្នាបែបនេះ ច្រើនខែ ទើបបានប្រែក្លាយមិត្តភាពឲ្យទៅជាស្នេហា ប៉ុន្តែនៅមិនព្រមទទួលស្គាល់ភ្លាមៗឡើយ។ រហូតដល់ការពិតមួយឈានដល់លាក់លែងបាន ទើបអ្នកទាំងពីរ ប្រកាសភ្ជាប់ពាក្យ និងរៀបការស្របច្បាប់ កាលពីថ្ងៃទី១២ ខែធ្នូ ក្នុងឆ្នាំ២០១២។

អ្នកនាង ខាត់ សុខឃីម និងគ្រួសារ(រូបថតដោយ សុម៉ាលីន)
ចំណុចទាំងនេះ នៅមិនទាន់ដូចគ្នា រវាង ខាត់ សុឃីម និងគង់ សុជាតិ អស់ឡើយ។ អ្វីដែលបេះបិតថែមទៀត គឺអ្នកនាង គង់ សុជាតិ ក៏ជាស្ត្រីមេម៉ាយ(កូន២) ឯ ខាត់ សុឃីម ក៏បានបែកស្នេហ៍ពីឪពុកកូនប្រុស ដែលមិនខុសពីស្ត្រីមេម៉ាយដូចគ្នា។ កាន់តែដូចទៅទៀត គឺអ្នកទាំងពីរ បានរៀបការជាមួយតារាសិល្បៈ ជាអតីតអ្នករួមការងារ និងជាកំលោះរូបសង្ហារ ដែលមានវ័យតិចជាងខ្លួនដូចគ្នា។ គាប់ជួនជាអ្នកនាងខាត់ សុឃីម និងគង់ សុជាតិ ត្រូវគេប្រដូចជាសេដ្ឋីនី ដែលពូកែរឿងជំនួញមិនចាញ់គ្នាផង ទើបអ្នកទាំងពីរត្រូវគេមើលឃើញថា ដូចគ្នាគ្មានខ្វះចន្លោះតែម្ដង ពាក់ព័ន្ធនឹងជីវិតឯកជននេះ។
ម្នាក់ៗរំពឹងថា បើគង់ សុជាតិ ទទួលបានសុភមង្គល ហើយមានកូនចៅភ្លាមៗ ក្រោយចំណងអាពាហ៍ពាហ៍ ដូច ខាត់ សុឃីមទៀត គឺមិនខុសទេ ដែលគេនិយាយថា អ្នកទាំងពីរដូចគ្នា ទាំងកេរ្តិ៍ឈ្មោះ តាំងជោគជ័យ និងទាំងស្នេហា៕
សូមសរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
គង់សុជាតិនិងវិបុលមិនសមគ្នា
Ha.ha. Dick & Pussy can do and fit.
That’s Right, *V*.
កើត១ជាតិធាតុ១ចានអ្នកនាងទាំងពិរចាត់ទុកជាសំណាងហើយ ព្រោះបានស្គាល់រសជាតិប្រុសលើសពីម្នាក់។ ផ្ទុយទៅវិញប្រុសពីរគ្រឿងនេះ មិនបានបានស៊ីពងក្រហមពីប្រពន្ធខ្លួនតាមច្បាប់ធម្មជាត។ ពុទ្ធោអើយ! ឯណាទៅយ៉េនឌ័រ!
I am regard two of them couple as the chickens because they are do what ever they want . For the young man doesn’t matter , let Spain short time with the old woman and when you feel enought with her please go to find an other , please remind it a gain !!! She can be suppred with her hasband and what about ? So I think it will be same ,,,,, be kindly to you !!!!
ចុម…ស្រីៗមានលុយ គឺចឹង! យកក្មេងបណ្តោយហាស! ហាស ហាស ហាស ហាស…ឌៀតែក្នូច!
ប្រុសៗមានលុយ ក៍ត្រូវនឹងក្មេងដែរ! គិតទៅក្មេងៗដូចត្រូវប៉ាន់ណាស់ សំរាប់ចាស់ៗស្រុកនេះ!
ហាស ហាស ហាស ហាស…………………………………………………………………………………….!