ម៉ែន គឹមសេង
07 វិច្ឆិកា 2013
វីអូអេខ្មែរ

យុវជនអ្នកគាំទ្រគណបក្សប្រឆាំងនៅចូលរួមដើរក្បូនថ្ងៃទី២៣ តុលា ២០១៣ ដើម្បីតវ៉ាអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាតិខែកក្កដា។ (ឃួន ធារ៉ា/វីអូអេ)
១០០ថ្ងៃនៃវិបត្តិនយោបាយនិងផលប៉ះពាល់មកលើប្រទេសកម្ពុជា
វ៉ាស៊ីនតោន៖ ការធ្វើបាតុកម្មតវ៉ាអហិង្សាជាចំណុចលេចធ្លោនៃការជាប់គាំងនយោបាយរយៈពេលជាង១០០ថ្ងៃកន្លងមកនេះហើយក្នុងអំឡុងពេលនេះក៏បង្ហាញឱ្យឃើញនូវភាពចាស់ទុំខ្លះរបស់អ្នកនយោបាយកម្ពុជា។ នេះបើតាមការសង្កេតរបស់សកម្មជនសិទ្ធិមនុស្សនិងអ្នកនយោបាយកម្ពុជា។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែកាលពីថ្ងៃច័ន្ទថា៖
«បាតុកម្មនេះបានធ្វើឡើងដោយសន្តិវិធីដែលជាសញ្ញាល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែការធ្វើទាំងអស់នេះនៅក្នុងទីក្រុងភ្នំពេញ ប្រជាជនមានការភ័យខ្លាចផងមានទឹកចិត្តក្នុងការចូលរួមផងហើយយើងឃើញថាបាតុកម្មមួយចំនួនឈានទៅដល់ការដាក់ប៉ារ៉ាស់សឹងតែបិទកណ្តាលក្រុង បេះដូងនៃទីក្រុងភ្នំពេញ ហើយកន្លែងខ្លះប៉ះពាល់ដល់សេដ្ឋកិច្ចអ្នករកស៊ីខ្លាំងទន្ទឹមគ្នានេះដែរការប្រើប្រាស់នូវប្រដាប់អាវុធដ៏លើសលុបជាពិសេសការប្រើប្រាស់នូវកម្លាំងប៉េអឹមក្នុងរូបភាពខ្លាំង រួមទាំងការនាំរទេះតង់មកក្រុងគឺជាការប៉ះពាល់ដល់ការវិនិយោគទុនរបស់អន្តរជាតិ»។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់ដើម្បីទាមទាររកយុត្តិធម៌សម្រាប់អ្នកបោះឆ្នោតនៅក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះបានអាសនៈចំនួន៦៨ពីក្នុងសភាដែលមានអាសនៈចំនួន១២៣ ហើយគណបក្សប្រឆាំងមួយនេះឈ្នះបានតែ៥៥អាសនៈប៉ុណ្ណោះ។
ការតវ៉ានានាបានបណ្តាលឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនិងមានមនុស្សជាង១០នាក់រងរបួសនៅ ក្នុងការប៉ះទង្គិចគ្នាមួយជាមួយនឹងក្រុមកងកម្លាំងមានសមត្ថកិច្ចកាលពីយប់ថ្ងៃអាទិត្យទី១៥ខែកញ្ញាបើទោះបីជាការតវ៉ានាពេលក្រោយមកបានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាក៏ដោយ។
លោកអ៊ូ វីរៈ បានបន្ថែមថា រូបភាពនៃបាតុកម្មនេះនៅមានលក្ខណៈងាយប្រេះស្រាំដដែលដោយលោកយល់ថា មានអ្នកចង់សម្រួលឱ្យបាតុករប្រើសិទ្ធិដោយសន្តិវិធី និងមានមន្ត្រីខ្លះចង់ប្រើកម្លាំងប្រដាប់អាវុធដ៏លើសលប់ដើម្បីធ្វើការគំរាមកំហែង។
លោកបានបញ្ជាក់ថា៖ «ដរាបណាប្រជាពលរដ្ឋខ្មែរយើងអត់យល់ស៊ីជម្រៅហើយអត់ចូលរួមក្នុងការជំរុញហើយដរាបណាមន្ត្រីខិលខូចមិនត្រូវបានពិន័យហើយមានតួនាទីសំខាន់ៗហើយអាចប្រើប្រាស់ប្រដាប់អាវុធបានខ្លាំងនោះខ្ញុំមើលទៅ ការមិនចុះសម្រុងគ្នាមួយចំនួនដូចជាកងកម្លាំងប្រដាប់អាវុធយើងគឺអាចធ្វើឱ្យប្រទេសរបស់យើងអាចប្រឈមនូវអស្ថិរភាពហើយប្រជាធិបតេយ្យរបស់យើងក៏អាចដើរថយក្រោយផងដែរ»។
គណបក្សកាន់អំណាចមើលឃើញថា ការជាប់គាំងនយោបាយដោយមិនមានអំពើហិង្សាធំដុំជាសញ្ញាជោគជ័យមួយសម្រាប់កម្ពុជា។ ប៉ុន្តែលោកឈាង វ៉ុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានឆ្លៀតយកឱកាសនោះរិះគន់គណបក្សប្រឆាំងថាអ្នកនយោបាយខ្លះឆ្លៀតប្រើប្រាស់បាតុកម្មតវ៉ាជា«មោទនភាពបុគ្គល»ជាជាងប្រទេសជាតិ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបចរចាគ្នាកាលពីថ្ងៃអង្គារប៉ុន្តែមិនបានសម្រេចលទ្ធផលជាដុំកំភួនអ្វីទេក្រៅពីថានឹងជួបប្រជុំគ្នាជាថ្មីម្តងទៀត។ ការណ៍នេះបានធ្វើឱ្យគណបក្សប្រឆាំងបាត់បង់ភាពអត់ធ្មត់ខ្លះហើយចោទថាវាជាយុទ្ធសាស្រ្តក្នុងការពន្យារពេលរបស់គណបក្សកាន់អំណាចហើយបានដាក់ឱសានវាទឱ្យរកដំណោះស្រាយឱ្យបានមុនដំណាច់ឆ្នាំ២០១៣។
យ៉ាងណាក៏ដោយលោកអ៊ូ វីរៈមានសុទិដ្ឋិនិយមថា ដរាបណាគណបក្សទាំងពីរនៅបើកផ្លូវអាចនិយាយគ្នាបានគឺ«ប្រទេសកម្ពុជាអាចវិវត្តន៍ទៅមុខជាវិជ្ជមាន»៕
អត្ថបទព័ត៌មានទាក់ទង
- អ្នកវិភាគ៖ តុល្យភាពអំណាចក្នុងសភាងាយទទួលយកជាងសម្រាប់បក្សកាន់អំណាច
- មជ្ឈមណ្ឌលសិទ្ធិមនុស្សបង្ហាញច្រកបួនដែលអាចដោះស្រាយការជាប់គាំង
- អ្នកវិភាគ៖ កម្ពុជានៅមិនទាន់រៀបចំបណ្តុះបណ្តាលអ្នកបន្តវេនអ្នកដឹកនាំ
- អ្នកវិភាគ៖ គណបក្សប្រឆាំងផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោត
- អ្នកនយោបាយគួររៀនសូត្រពីគំរូនៃការផ្ទេអំណាចដោយសន្តិវិធីដែលព្រះបាទសីហនុបានទុកឱ្យ


ចាស់ទំុអាចម៌គោអី សម រង្ស៊ីមិនទទួលស្គាល់រាល់តែអណ្ណត្តិដដែលៗ។បាតុកម្ម
គ្មានអំពើហិង្សា(លើកទី5)ដោយសារមេបាតុកម្មខ្លាច
កាំភ្លើងទេ៕
ចាស់ទុំមែនហើយ បានជាធ្វើអ្វីស្រេចតែហ្នឹងចិត្តចង់ ។ តាំងពីមានឈ្មោះសមរង្សីក្នុងគណបក្សនយោយបាយគ្រប់អាណត្តិបោះឆ្នោតមកមិនដែលថាយុត្តិធម៌ទេ គឺបង្កបញ្ហាឲ្យមានរហូតមក ។ បាតុករលើកនេះពាក់ក្បាលសុទ្ធតែក្រណាត់ពណ៌លឿង ម៉េចមិនពាក់អាវលឿងផងទៅ ឲ្យវាកាត់ចំតែ ម្តងទៅនឹងអាក្រុមឆ្កួតចង់បានទឹកដីខ្មែររបស់អាខ្មោចវែកឆានៅខាងលិចទៅ។ អូហ៍យ៉ាប់មែនអ្នក ប្រជាធិបតេយ្យល្មោភអំណាចនេះ ។ កុំភ្លេចណា ការលោភលន់នឹងនាំឲ្យមានសេចក្តីវិនាស
don’t try to make yourself as ruling party shit!!! your country being taken apart by corruption, this is country has been solely managed by a person, his group and his family for more than 30 years now.. all of them are supper rich, where they get the money from. you see? or you are pretend to be blinded.???
កាន់តែច្រើនជាង១០០ថ្ងៃនៃការជាប់គាំងនយោបាយ បង្ហាញភាពចាស់ជរាពាធខាងនយោបាយ
នៅកម្ពុជា។ ជីវិតមនុស្ស បន្ទាប់ពីចាស់ជរាពាធទៅ តើត្រូវទៅណាទៀត ? ។ សម្រាកនៅក្នុងមុង
ធ្វើអំពីឈើ។