លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាលើកដំបូងបង្អស់ដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងវេទិកាជាតិលើកទី៣ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ក្នុងគោលបំណងកសាងភាពធន់នឹងអាកាសធាតុ សម្រាប់ដោះស្រាយបញ្ហាប្រឈមមុខនៃគ្រោះធម្មជាតិជាច្រើន ដូចជាទឹកជំនន់ ភាពរាំងស្ងួត ជាដើម។
ដោយ ម៉ៅ សុធានី
2013-11-06
RFA

ក្រុមយុវជនលើកបដា ដាក់ញត្តិនៅមុខរដ្ឋសភា ក្នុងទិវាបរិស្ថានជាតិ និងពិភពលោកលើកទី៤១ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣។ RFA/Mom Sophon
តើផែនការយុទ្ធសាស្ត្រទាំងនេះរបស់រដ្ឋាភិបាល អាចនឹងអនុវត្តទៅមានប្រសិទ្ធភាពដែរឬទេ?
មន្ត្រីសង្គមស៊ីវិលជាច្រើន ដែលការពារផ្នែកបរិស្ថានព្រៃឈើ និងដីធ្លី បានអះអាងថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាការសន្យាខ្យល់ ដែលអនុវត្តទៅ គឺគ្មានប្រសិទ្ធភាពនោះឡើយ។ មន្ត្រីទាំងនោះគូសបញ្ជាក់ថា ដើម្បីឲ្យមានប្រសិទ្ធភាព លុះត្រាតែប្រមុខរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការត្រួតពិនិត្យ និងសើរើឡើងវិញ នូវកិច្ចសន្យាផ្តល់ដីសម្បទានធំៗ និងគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដែលឈានដល់ការកាប់បំផ្លាញព្រៃឈើដ៏ច្រើនលើសលប់។
មន្ត្រីសម្របសម្រួលអង្គការទន្លេបី ដែលធ្វើការផ្នែកកិច្ចការបរិស្ថាន លោក មៀច មាន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុនេះ គឺជាបញ្ហាសកល ហើយថា ប្រជាពលរដ្ឋក្រីក្រ គឺជាអ្នករងគ្រោះមុនគេ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុនេះ។ លោកបញ្ជាក់ថា បញ្ហាផ្តល់ដីសម្បទានធំៗជាច្រើនកន្លែង និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងនោះហើយ ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរនៅលើផ្ទៃដីព្រៃជាច្រើន។
លោក មៀច មាន៖ «ការកំណែទម្រង់ស៊ីជម្រៅពេលបច្ចុប្បន្ន ក្នុងរយៈពេល ៥ឆ្នាំទៀត ខ្ញុំមិនដឹងជាយុទ្ធសាស្ត្រអីទេ ពីព្រោះផែនការអភិវឌ្ឍន៍ដែលរដ្ឋាភិបាលបានអនុម័តមក ដីសម្បទាន និងដីព្រៃរាប់ម៉ឺនហិកតារ ត្រូវបានកាប់ចោលអស់ និងអនុម័តគម្រោងសាងសង់វារីអគ្គិសនីខ្នាតធំ កាប់ព្រៃឈើរាប់ម៉ឺនហិកតារនៅតំបន់ទន្លេបី។ អ៊ីចឹង ចង់ធ្វើការកែទម្រង់ពិតប្រាកដលើយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រដ្ឋាភិបាលត្រូវលុបចោលគម្រោងទាំងនោះ»។
ប្រតិកម្មរបស់មន្ត្រីនៃអង្គការពុំមែនរដ្ឋាភិបាលទាំងនោះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឲ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ ជាផ្លូវការនៅក្នុងពិធីបើកវេទិកាជាតិលើកទី៣ ស្ដីពីការប្រែប្រួលអាកាសធាតុ នៅអគារសន្តិភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា។
លោក ហ៊ុន សែន បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការកសាងសង្គមបៃតងមួយ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ធន់នឹងការប្រែប្រួលអាកាសធាតុ សមធម៌សង្គម និងប្រជាជនរស់នៅក្នុងភាពវិបុលសុខ។ លោក ហ៊ុន សែន ក៏បានប្រកាសពីផែនការអភិវឌ្ឍន៍ ៤ធំៗ ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ នេះ៖ «រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការពារបរិស្ថាន ដែលជាវិធានការចាំបាច់បំផុត ហើយចាត់ទុកនិរន្តរភាពបរិស្ថានជាអាទិភាព នាំផ្លូវដ៏ល្អត្រឹមត្រូវសម្រាប់យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រ។ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងអនុវត្តគំនិតផ្ដួចផ្ដើមបៃតងជាតិ»។
ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រនេះ លោក មៀច មាន មន្ត្រីសម្របសម្រួលអង្គការទន្លេបី បានបញ្ជាក់បន្ថែមថា ប្រការដែលកាប់បំផ្លាញព្រៃឈើទាំងនោះហើយ គឺជាចំណែកមួយដ៏ធំ ដែលនាំឲ្យមានការប្រែប្រួលអាកាសធាតុ ជាហេតុធ្វើឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ បណ្ដាលឲ្យខាតបង់ទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ពលរដ្ឋ បំផ្លាញផលដំណាំកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ទំនប់ទឹក ព្រមទាំងសម្លាប់មនុស្សអស់រាប់រយនាក់ក្នុងមួយឆ្នាំៗ។
ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនេះដែរ មន្ត្រីអង្គការសកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC = Actions for Environment and Communities) លោក ហ៊ាង សុគុណ ទទួលស្គាល់ថា បញ្ហារិចរិលព្រៃឈើធ្ងន់ធ្ងរនៅប្រទេសកម្ពុជា នេះហើយ គឺជាកត្តាចម្បងដែលជំរុញឲ្យមានគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់នៅកម្ពុជា រៀងរាល់ឆ្នាំ។
បន្ថែមពីនេះ លោក ហ៊ាង សុគុណ ឱ្យដឹងថា អង្គការរបស់លោកមានបេសកកម្មពិសេស ចុះអប់រំពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ឲ្យយល់ដឹងអំពីសារប្រយោជន៍ព្រៃឈើ និងផលវិបាកនានា បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ លោកថា រដ្ឋាភិបាលត្រូវមានផែនការច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមមុខរយៈពេលខ្លី និងរយៈពេលវែង ដោយបង្កើតការយកចិត្តទុកដាក់ខ្លាំងលើកិច្ចការពារធនធានធម្មជាតិ រួមមានព្រៃឈើជាដើម ពីព្រោះព្រៃឈើផ្តល់សារសំខាន់ច្រើនសម្រាប់មនុស្សជាតិ និងសត្វទាំងពួងផងដែរ។
ទោះបីជាមានការប្រកាសអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាជាតិលើកទី៣ ស្ដីពីវិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក៏ដោយ ទាំងមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋជាច្រើន មិនមានជំនឿទៅលើការសន្យារបស់រដ្ឋាភិបាលទេ ព្រមទាំងបានបន្ទោសថា ការកើនឡើងនៃកម្តៅ និងគ្រោះទឹកជំនន់ខ្លាំងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គឺបណ្ដាលមកពីការវិនាសហិនហោចព្រៃឈើនៅក្នុងប្រទេស។
សង្គមស៊ីវិលបង្ហាញថា រដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ចទូទាំងប្រទេសលើផ្ទៃដីចំនួនជាង ២លានហិកតារ ដែលដីភាគច្រើនជាដីគម្របព្រៃឈើ ក្នុងនោះរួមមាន ដីព្រៃឡង់ទំហំជាង ១សែនហិកតារ។ បន្ថែមពីនេះ ដីព្រៃឈើនៅតំបន់ភូមិភាគឥសាន ឬតំបន់ទន្លេបី រួមមានទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង ដែលមានព្រៃឈើធម្មជាតិជាង ១លានហិកតារ គឺក្រុមហ៊ុនឯកជន កំពុងកាប់រានព្រៃយកដីធ្វើអាងស្តុកទឹកសម្រាប់ទំនប់វារីអគ្គិសនី និងដំណាំកសិឧស្សាហកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រទេសសមាជិកអាស៊ានរកវិធីការពារបរិស្ថាននិងទឹកនៅតំបន់ទន្លេមេគង្គក្រោម
- ពលរដ្ឋនៅតំបន់ភ្នំវល្លិបារម្ភពីផលប៉ះពាល់ដោយសារក្រុមហ៊ុនកាយភ្នំយកដី
- ពលរដ្ឋនៅឧត្តរមានជ័យត្អូញត្អែរបញ្ហាបំផ្លាញបរិស្ថានពីការដុតឈើធ្វើធ្យូង
- អ្នកភូមិព្រែកថ្មីខេត្តកណ្ដាលបារម្ភពីការបាក់ច្រាំងទន្លេដោយសារឈ្មួញបូមខ្សាច់
- អង្គការអភិរក្សព្រៃឈើប្រតិកម្មទៅនឹងគម្រោងអភិវឌ្ឍន៍នៅតំបន់ព្រៃការពារសំឡូត
- យុវជនធ្វើយុទ្ធនាការកាត់បន្ថយការជួញដូរសត្វព្រៃ
- បាតុកររិះគន់ក្រុមហ៊ុនប្រមូលសំរាមថាមានចេតនាមិនប្រមូលសំរាមជុំវិញទីលាន
- ប្រទេសតំបន់ទន្លេមេគង្គពិភាក្សាអំពីធនធានថាមពលអគ្គិសនីនៅសៀមរាប
- ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុចំពោះវិស័យកសិកម្ម
ប្រជាជនអស់ជំនឿលើរដ្ផាភិបាល។ប្រជាជនបង្កើតជាសហគមន៏ជាសមាគមន៏ការពារទឹកដី(ព្រំដែន
លំនៅដ្ផាន)ព្រៃឈើមច្ឆាជាតិរ៉ែនិងស្វែងរកយុត្តិធម៍ដោយខ្លួនអែង។តើយើងបង់ពន្ធចូលរដ្ផដើម្បីអ្វី???
តើរដ្ផមានប្រយោជន៏និងកាតព្វកិច្ចអ្វីខ្លះសំរាប់រាស្ត្រវិញ????????
ប្រជាជនអស់ជំនឿលើរដ្ផាភិបាលសូម្បីតែប្រធានមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំនិងប្រធានស្រុកប្រតិបត្តិត្បូងឃ្មុំតូចតាចសោះ ហ៊ានបដិសេធអង្គការមនុស្សធម៌និងម្ចាស់ជំនួយដែលចង់ជួយអ្នកជំងឺក្រីក្រមិនព្រមអនុញាតអោយធ្វើសកម្មភាព កត្តាទាំងនេះហើយដែលធ្វើអោយបក្សប្រជាជនបាត់សំលេងឆ្នោតនៅក្រុងសួង៕តើក្រសួងសុខាភិបាលនិងរដ្ឋាភិបាលកែទំរង់យ៉ាងម៉េច????ឆ្លើយប្រាប់មកៗៗៗៗៗៗ?????
Cambodia is in the tragedy disaster lost of the important Rainforests lead by ignorant CPP.
In order to protect our country , we must work together for change the government before too late.
CAMBODIAN ARE NOT RECPETING HUN SEN ANY MORE.WHAT THE MAN SAID IS NOT WHAT THE MAN DO.HUN SEN IS THE MAN FULL OF TRICK AND LYING.ASK YUORSHELF Mr SRONG MAN WHY PPLE NOT TRUST YOU?WHY THEY ARE AGAIN WITH YOU? MY ANSWER IS STEEP DOWN AND LET SOME BODY DO IT .STEEP DOWN BEFOR IT’S TOO LATE.HAVE YOUR CORRUPT MONEY AND LIVE IN PEACE AND LET THE COUNTRY FREE.THER ARE ALOT OF CAMBODIAN WHO ARE BETTER THAN YOU YOU ALWAY THINK YOU ARE BETTER THAN SOME BODY .YOU ARE WRONG Mr PEACE CAMBODIA
យុទ្ធសាស្រ្តអាពូ ហ៊ុន សែន ជាយុទ្ធសាស្រ្តចុយម្រ៉ាយវា ! កើបលុយពីឈ្មួញដែលបានទទួលដីសម្បទាន
កាប់ឈើលក់ យកទៅញាត់តាពកជំទាវប្រព័ន្ធវាតែប៉ុណ្ណោះ ប្រជាជនកសិករខ្មែរត្រូវទឹកជន់លិចផលស្រូវ
រលាយហិនហោចទូទាំងប្រទេស អ្នកខ្លះជំពាក់លុយបង់រំពឹងលើផលស្រូវសងបង់វិញទាំងដើមទាំងការ
តាមមើលប្រហែលជាត្រូវបង់អូសដីស្រែខ្លះហើយមើលទៅ !
ប្រជាកសិករខ្មែរបោះឆ្នោតជ្រើសយក ហ៊ុន សែន បំផ្លាញខ្លួនឯងហើយ !
នយោបាយឈ្នះៗអត់ពូជ !
ប្រទេសខ្មែរជាប្រទេសកសិកម្មបង្កបង្កើតផលស្រូវយ៉ាងសម្បូរបែប
តាំងពីដូនតា ដល់ពេល ហ៊ុន សែន កាន់អំណាច
ដល់ថ្នាក់ច្រះច្រំអង្ករយួន១០០០តោន ជំពាក់គុណកូនមីសាកីដូងពូជអាញឺងហើយតើនៀក ។
នយោបាយឈ្នះៗអត់ពូជ !
ប្រទេសខ្មែរជាប្រទេសកសិកម្មបង្កបង្កើតផលស្រូវយ៉ាងសម្បូរបែប
តាំងពីដូនតា ដល់ពេល ហ៊ុន សែន កាន់អំណាច
ដល់ថ្នាក់ច្រះច្រំអង្ករយួន១០០០តោន ជំពាក់គុណកូនមីសាកីដូងពូជអាញឺងហើយតើនៀក ។
រដ្ឋាភិបាលចោលម្សៀតហ៊ុនសែននេះត្រូវតែចុះចេញពីអំណាចកុំចាំឲ្យពលរដ្ឋអូសកទម្លាក់ដូចហ្កាដហ្វី ពួកទមិឡអស់នេះមិនដែលគិតគូរដល់ប្រទេសជាតិនិងពលរដ្ឋខ្លួនម្ដងណាឡើយ វាគិតតែពីផល
ប្រយោជន៍ក្រុមគ្រួរសារខ្លួននិងបក្សពួកខ្លួនដើម្បីពង្រឹងអំណាចតែប៉ុណ្ណោះ រហូតពលរដ្ឋប្រែខ្លាយជា
អ្នកឈឺឆ្អាលនិងការពារទឹកដីនិងធនធានធម្មជាតិ រីឯពួកមន្ត្រីៗអាជ្ញាធរនិងទាហ៊ានខ្លាយជាចោរដូច
នៅព្រៃឡង់ជាដើម ពលរដ្ឋជាអ្នកការពារព្រៃ ឯអាទាហ៊ានជាចោរកាប់បំផ្លាញ មិនដែលមានទេក្នុង
ប្រវត្តិសាស្ដ្រលើលោកមានតែស្រុកខ្មែរទេ នេះបើមិនឃើញផ្ទាល់ភ្នែកឮតែគេថាមិនជឿទៀត។