សមាជិក​សភា​គណបក្ស​ប្រជាជន​លើក​ឡើង​ថា ការកាប់​បំផ្លាញ​ព្រៃឈើ​ជាការ​ល្អ​សម្រាប់​សេដ្ឋកិច្ច​

ខេមបូឌា ដេលី

លោក ឈាង វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជាកាល​ពីម្សិលមិញ បាន​លើក​សរសើរ​អំពីផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​សង្គមនៃការ​រាន​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់គម្រោង​អភិវឌ្ឍន៍។

​លោក ឈាង​ វុន ដែល​ជាអ្នក​នាំពាក្យ​​របស់​រដ្ឋ​សភា​ផង​ដែរ​បាន​មាន​ប្រសាសន៍​ប្រាប់​​​​ក្រុមអ្នក​យក​ព័ត៌មាន​នៅ​ឯរដ្ឋ​សភា​ បន្ទាប់​ពី​ជំនួប​មួយ​ជាមួយលោក​ ងូអាញ់​ ហ្ស៊ុង (Ngo Anh Dzung) ឯកអគ្គ​រដ្ឋ​ទូត​វៀត​ណាម​ថា ការ​ការពារ​ដីព្រៃ​ឈើ​ គឺ​សំខាន់​ ក៏​ប៉ុន្តែ មិន​សំខាន់​​​​ជាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចទេ​។

លោក​ ឈាង វុន បាន​ឲ្យ​ដឹង​ថា “យើង​ត្រូវ​ការ​ថ្លឹង​ថ្លែង​ពីផល​វិបាក​នៃ​ការ​កាប់​ព្រៃ​ឈើ​ ​នោះជា​អ្វី​ ដែល​យើង​អាច​ទទួល​បាន​​​ពីការ​កាប់​ព្រៃឈើ​សម្រាប់​បម្រើ​​​ផល​​​ប្រយោ​​​​​​ជន៍​​​ប្រជា​ពល​រដ្ឋ​”។ លោក​បន្ថែម​ថា ទំនប់​សេសាន​​​ក្រោម​២ នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​ គឺ​​​ជា​គំរូ​ចម្បង​មួយ​​នៃការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កើន​ឡើង​ពី​ការកាប់​ព្រៃឈើ​។ លោក ឈាង វុន បាន​ថ្លែងថា “ទំនប់​​​​​​វារី​​​អគ្គិសនី​គឺសំខាន់​ណាស់​សម្រាប់ការ​អភិ​​​វឌ្ឍ​ឧស្សាហ​កម្ម​” ។ លោក​បន្ថែម​ថា ពន្ធ​ប្រមូល​ពី​ឧស្សាហកម្ម​ថ្មី​នេះ​ នឹង​នាំ​ “ មក​នូវ​ប្រាក់​ចំណូលបន្ថែម​ទៀត​សម្រាប់​រដ្ឋ​ និង​សម្រាប់​គ្រួសារ​ប្រជាពល​រដ្ឋ​”។

លោក​បាន​​​ថ្លែង​​​បន្ត​ទៀតថា រដ្ឋាភិបាល​មិន​អាច​​​​អនុ​ញ្ញាតឲ្យ​ជន​ណា​ម្នាក់​បញ្ឈប់​ការ​វិវឌ្ឍ​នេះ​បានឡើយ​​។​ លោក​បាន​មាន​​​ប្រសាសន៍ថា “ ប្រសិន​បើ​ពួក​គេ​មិន​ចង់​ឲ្យយើង​កាប់​ព្រៃឈើ​ ហើយ​​​​បញ្ឈប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ យើង​មិន​អាច​ទទួល​បាន​​ឡើយ​”។

កាល​ពីខែ​មុន ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បញ្ជា​ឲ្យ​ឈប់​កាប់​ឈើ​ក្នុង​ការ​ត្រៀម​រៀប​ចំ​សម្រាប់​ការ​សាង​សង់​ទំនប់​សេសាន​ក្រោម​២​ នៅក្នុង​ស្រុក​សេសាន បន្ទាប់​ពីមាន​ការ​ចោទ​​​​ប្រកាន់​ពី​មេ​ឃុំ​ម្នាក់​ថា ក្រុម​ហ៊ុន​នេះ​ទទួល​បា​ន​កិច្ច​សន្យា​ឲ្យ​រាន​ព្រៃឈើ​ គឺជា​ឈើ​​​​កាប់​ដោយ​ខុស​ច្បាប់​នៅ​ខាង​ក្រៅ​ព្រំ​​​​ប្រទល់​​​ដីសម្បទាន​​ទំនប់​នេះ​។ លោក ឈាង វុន បាន​សន្យាថា ទី​បញ្ចប់​ទំនប់​សេសាន​នឹង​វិវឌ្ឍទៅ​មុខ​​ ​បើ​ទោះជា​មាន​ការ​អំពាវ​នាវ​ឲ្យលុប​ចោល​គម្រោង​នេះ​ក៏​ដោយ​។

លោក ធន សារ៉ាត់​ អ្នក​នាំពាក្យ​របស់​រដ្ឋ​បាល​ព្រៃឈើ​បាន​ឲ្យដឹង​ថា ការ​បង្កើត​គណៈ​កម្មាធិការ​មួយ​ ដើម្បី​ស៊ើបអង្កេត​ការ​កាប់​ឈើខុស​ច្បាប់​ក្នុ​ងស្រុក​សេសាន និង​ការ​បោះ​​​​​​ព្រំ​សីមា តំបន់សម្បទាន​នេះ​ កំពុង​តែ​បន្ត​។ លោក សារ៉ាត់​ បាន​ឲ្យដឹង​ទៀត​ថា “ យើង​​​​នឹង​សហ​ការ​ជាមួ​យ​សហ​គមន៍​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ និង​អំពីរបៀប​ទប់​ស្កាត់​ការ​កាប់​​​​ឈើ​ខុសច្បាប់​”។

ទំនប់​សេសានក្រោម​២​ ត្រូវ​បាន​ទទួលរង​ការ​រិះគន់​ពីសហ​គមន៍​មូល​ដ្ឋាន​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​បរិស្ថាន​ផង​ដែរ​។ ដោយ​​ត្រៀម​បណ្តេញ​ប្រជាជន​ជាង​៥.០០០​​​​នាក់​នៅ​ក្នុង​ស្រុក​សេ​សាន​ ក្រុម​អ្នក​​ជំនាញ​ផ្នែក​បរិស្ថាន​បាន​លើកឡើង​ថា ផល​ប៉ះពាល់​របស់​ទំនប់​នេះ​ចំពោះ​ការ​នេសាទ​នៅមូល​ដ្ឋាន​ អាច​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​ជាង​១០​មឺុន​នាក់​ ដែល​រស់​នៅ​ខាង​លើ​ និង​​ខាង​ក្រោម​​​​ទន្លេ​ដោយសារ​តែ​ទំនប់​នេះ។

លោក ឈិត សំអាត នាយក​វេទិកា​អង្គ​ការ​​​​ក្រៅ​រដ្ឋាភិបាល​បាន​លើកឡើង​ថា រដ្ឋា​ភិ​បាល​​​​បារម្ភ​តែ​ពី​​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ ក៏​ប៉ុន្តែ មិន​បារម្ភអំពី​ការ​អភិវឌ្ឍ​សង្គម​នោះ​ទេ​។ លោក​​​ សំអាត​ បាន​សួរ​ថា “ប្រសិន​បើ​​យើង​និយាយ​អំពីការ​អភិវឌ្ឍ​ តើ​ការ​អភិវឌ្ឍ​នេះសម្រាប់​នរណា? ប្រសិន​បើ​ប្រជាពល​រដ្ឋ​​​​និយាយ​ថា ពួក​គេ​មិន​ចង់​បាន​ការ​អភិវឌ្ឍ​ដែល​​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ខ្លួន​ និង​ព្រៃ​​​ឈើ​ ព្រម​ទាំង​ផល​ប៉ះពាល់​ទៅលើ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ហើយ​ភាគច្រើន​ក្នុង​ចំណោម​ពួក​គេ​និយាយ​ថា ពួកគេ​មិន​ត្រូ​វការ​ការ​អភិវឌ្ឍ​បែបនេះនោះ​ ខ្ញុំគិត​ថា យើង​ត្រូវ​​​​តែ​ស្តាប់​ពួក​គេ​ឲ្យ​បាន​ប្រុង​​​ប្រយ័ត្ន​”៕ប៊ុននី​

© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។



READ THE ENGLISH VERSION: CPP Lawmaker Says Deforestation Is Good for Economy


What Next?

Recent Articles

38 Responses to "សមាជិក​សភា​គណបក្ស​ប្រជាជន​លើក​ឡើង​ថា ការកាប់​បំផ្លាញ​ព្រៃឈើ​ជាការ​ល្អ​សម្រាប់​សេដ្ឋកិច្ច​"

  1. Anonymous says:

    វិនាសកម្មព្រៃឈើបង្កទឹកជំនន់យ៉ាងធ្ងន់ធ្ងរប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពនិងការរស់នៅរបស់ប្រជា
    ជន។ការកាប់បំផ្លាញព្រៃឈើក៏ជាមូលហេតុ១ក្នុងចំណោមមូលហេតុជាច្រើនដែលប្រជាជនលែងគាំ
    ទ្រគណបក្សស្រីលើកជើង។ផលដំណាំត្រូវបំផ្លាញត្រូវជំពាក់គេរុំសួតប្រជាជនកំពុងក្លាយជាកូនបំ
    ណុលនិងប្រឈមការរឹបអូសដីធ្លី។ប៉ុណ្ណឹងហើយនៅធ្វើខ្វាក់ធ្វើថ្លង់ទៀត។ទុកឲ្យអណត្តិក្រោយរាស្ត្រ
    ជាអ្នកកាត់ទោសចុះ!!!!!!!!!!!!!!!!

  2. Khmeng Watt says:

    គិតទៅស្តាប់សំដី អាឈាម វុន គ្មានន័យខ្លឹមសារសោះ…គ្រាន់តែយួនអោយអង្ករខ្មូតសុីឬហៅម្យ៉ាងទៀតថា អង្ករផ្អួរ ១០០០តោន សរសើរគេ ហើយថែមទាំងជំរុញអោយយួនបំផ្លាញឈើថែមទៀត។អាឡប់ អាឆ្កួត គ្មានខួរក្បាលគិតមែន…គ្រាន់តែយួនលក់ឈើបានរាប់ពាន់លានដុល្លា ហើយអង្កផ្អួរ១០០០តោនអស់បុ៉ន្មានហ្អា…?ហ្អែងអីក៏ភ្លើម្ល៉េះ?អាភ្លើ…!

  3. កម្មករ កសិករ says:

    អ្នកធ្វើអោយមាន ទឹកជំនន់ខ្លាំង គឺ លោក ឈាង វុន ! ជាអ្នកកាប់ បំផ្លាញ ព្រៃឈើ !

    。 បើយើងមានព្រៃឈើ ច្រើន អាចទប់ស្កាត់ទឹក កុំអោយទឹកបុកមកខ្លាំងបាន !

    。 បើសិនជាជន់ ក៏មិនជន់ខ្លាំងដែរ !

    « ទឹកជំនន់ ឆ្នាំនេះ ធ្វើអោយប្រជាពលរដ្ឋ ក្រ ខាតបង់អស់យ៉ាងច្រើន。 ជាង ១ពាន់លានដុល្លារ ​ »

  4. កម្លោះដង្ខៅពពែ (លង្វែក) says:

    វាល្អតែសេដ្ឋពួកអាចោរម្រ៉ាយពុករលួយអស់  ឯងហ្នឹងអាងាប់ !

    ពួកហ្អែងហ្នឹងមុនប្រគល់ដីអោយទៅឈ្មួញមានដែលប្រាប់រាស្រ្ត

    និងសួររាស្រ្តនៅតំបន់ហ្នឹងដូចស្រុកគេអត់ ហាស ពួកអាត្រូវគ្រាប់

    និយាយដូចអាខ្វុន ! សមណាស់និងថង់ទឹកនោមពពែរបស់ខ្ញុំ !

  5. អាចម៍ ឧត្តម says:

    ហាស!​ហាស….​ហាស! សុំសើច​៣​ទៅចុះ…..​ម៉្យាងបោះគេដែរ….​​កាប់ទៀតចុះចឹង… ស្រុកគេ​បង្រៀនឆ្កែអោយរៀបចរិតជាមនុស្ស…ស្តាប់មនុស្ស…..​ដល់ទៅស្រុកខ្មែរ..?????​ហេស..

  6. កម្លោះដង្ខៅពពែ (លង្វែក) says:

    សំដីអាឆ្កែឈៀងវុន ម្តងណាក៏វាបញ្ឃឺចិត្ត ដុតកំហឹងប្រជាពករដ្ឋដែរ ជាពិសេសគឺបងប្អូនដែលរស់នៅ

    តំបន់នោះតែម្តង ! បើ បំផ្លាញ ព្រៃរួចអោយជីវភាព ពួកគាត់ធូរធារ ប្រកបដោយភាពថ្លៃថ្នូរ

    នោះវាមិនមានបញ្ហាធំប៉ុន្មានទេ ព្រោះការកាប់ព្រៃឈើដោយត្រឹមត្រូវ និងគេចវេសពីហានិភ័យខ្ពស់

    បាននោះវាមិនជាបញ្ហានោះឡើយ តែនេះពួកអាឆ្កែឯងយកព្រៃទៅលក់តែម្តង

    មិនគិតថាតំបន់ណាគួរ

    កាប់ រឺមិនគួរកាប់ទេ គិតអោយទេបានលុយចូលហោប៉ៅ រួចនៅមានមុខមកព្រុស ឌឺដងដាក់រាស្រ្ត

    ទៀត ហេសចាំសំដីហ្អែងទុកអាហ្វុន ! ពីពេលនេះតទៅ ចាំតែទទួលបណ្តសាពីរាស្រ្តទៅអាក្បត់
    ជាតិ ។

  7. កម្លោះដង្ខៅពពែ (លង្វែក) says:

    អាឈុនហ្វៀង អារន្ទះបាញ៉តៃហោង អាអាយុខ្លី អាក្បត់ជាតិ អាឆ្កែបំផ្លាញជាតិ ! អានរក ៩៩ជាន់ !

  8. Holli says:

    អាឡប់ឈាង វុន អានែះកាន់តែឡប់មែនទែនហើយវើយ និយាយឡប់អត់ដឹងក្បាលកន្ទុយអីសោះតាម៉ង

  9. Chourn says:

    តើទីព្រឹក្សារាជរដ្ឋាភិបាលកំពុងតែធ្វើអ្វី បានជាមិនចេះពន្យល់សមាជិកសភារាជរដ្ឋាភិបាលលោក ឈាងវុនពីភាពប៉ះបាល់ប្រសិនបើគ្មានព្រៃឈើរ។ នៅតែមានគំនិតចាស់គំរិលអញ្ចឹងបានជាកម្ពុជា មានគ្រោះមហន្តរាយនៅតែមិនដឹងខ្លួនទៀត។ ការបកស្រាយរបស់គាត់គឺគ្រាន់តែជាកាព្យាយាម បិទបាំងនៅគោលបំណងពិតរបស់ក្រុមហ៊ុនកាប់ឈើនោះតែប៉ុនណ្ណោះ។ រូបភាពពិតដែលលោក ឈាងវុនព្យាយាមមិននិយាយគឺការឃុបឃិតគ្នាកាប់ឈើលក់តែប៉ុនណ្ណោះ ហើយក្រោយពីកាប់ ឈើលក់អស់ហើយដីនៅទីនោះមិនមានបង្កបង្កើនផលអ្វីទេគឺទុកទំនេរចោលតែម្តងនេះហើយជា រូបភាពអភិវឌ្ឃសេដ្ឋកិច្ចរបស់លោកឈាងវុនដែលថាការកាប់ព្រៃឈើជួយអភិវឌ្ឃសេដ្ឋកិច្ចនោះ តាមពិតគឺមិនអភិវឌ្ឃសេដ្ឋកិច្ចជាតិនោះទេគឺអភិវឌ្ឃសេដ្ឋកិច្នអ្នកមានអំណាចមួយចំនួនតូចរហូត គ្មានធនាគាទទួលលុយផ្ញើររបស់អ្នកមានអំណាចខ្មែរសព្វថ្ងៃ។

  10. ទឹកមួយកែវដែលពោរពេញដោយម៉ូលេគុលអាក្រក់ គួរត្រូវប្តូរចេញ។
    បើទុកផឹកទៀត អ្នកផឹកប្រាកដឈឺងាប់មិនខាន ! ។មន្រ្តីឡប់ ឡប់
    ជាគ្រោះ ដល់ជាតិ និងប្រជាជន។
    បើធំលំដាប់នេះ េចញតែក្បួនឡប់ទៅហើយ ចុះលំដាប់ក្រោមយ៉ាងណា
    ទៅវិញ។ អពា្ចឹងហើយទើបព្រះរាជាណាចក្រអច្ឆរិយ:នេះវារលួយគ្រប់ទី
    កន្លែង ។

  11. ម៉ែនសូក says:

    កាប់ព្រៃឈើអស់ទឹកជន់លិចស្រូវកសិករខ្មែររលួយហិនហោចទូទាំងប្រទេសទៅហើយ
    នៅថា ជាការល្អកណ្ដួយម៉ែអ្ហែងអីអាចុយម្រ៉ាយ ឈាង វុន កូនមីសំផឹងនេះ

  12. ✫♥* says:

    កាប់ក្បាលអាកំពូជថោក ឈាង វុន ឱ្យវាងាប់តៃហោងចុះនរកជ្រៅផុតលេខ
    ទើបការអភិវឌ្ឃន៍ស្រុកខ្មែរមានការរីកចំរើន ។
    មន្រ្តីពួក ហ៊ុន សែន សុទ្ធតែពួកអាមន្រ្តីបំផ្លាញផលប្រយោជន៍ប្រជាជនខ្មែរមែន.

  13. Strey Khmer says:

    Unfortunately, Khmer having an idiots Chhearng Von who lack education and doesn’t know how the important of Rainforests working in the Congress.
    I think, the most of them in the Congress are not well known education and the former of Khmer Rouge. So we must work together for change a new government, in order to preserve our country from the disaster tragedy by ignorant congregations of CPP.

  14. ម៉ែនសូក says:

    ប្រជាកសិករខ្មែរ ដែលតែងតែបោះឆ្នោតឱ្យអាពូ ហ៊ុន សែន ឡើងធ្វើជានាយករដ្ឋមន្រ្តី
    ពេលនេះទឹកលិចបំផ្លាញកសិផលអស់ហើយ ដោយសារដ្ឋាភិបាល ហ៊ុន សែន បើកដៃ
    ឱ្យដីសម្បទានទៅក្រុមហ៊ុនយួន ចិន និងឈ្មួញកាប់ព្រៃឈើ បណ្ដាលឱ្យទឹកជនលិចស្រូវស្រែអស់លោកអ្នក
    រលាយហិនហោច អន្តរាយគ្មានសល់ ម៉្យាងទៀតអស់លោកអ្នកមួយចំនួន ជំពាក់បំណុលបង់
    តើបានស្អីមកកាត់កងសងទាំងដើមទាំងការប្រាក់ឱ្យបង់វិញ តែមិនស្រួលបង់និងអូសដីស្រែជាមិនខាន
    អស់លោកអ្នកពិតជាបោះឆ្នោតជ្រើសរើសយកជនបំផ្លាញជីវិតរស់នៅរបស់អស់លោកអ្នកខ្លួនឯងហើយ !
    (ធ្វើជាមនុស្សមិនជួយខ្លួនឯង ទោះជាទេវតាក៍មិនអាចជួយអស់លោកអ្នកបានដែរ)

  15. Vy says:

    Chheang Vun is a crazy spokesman of the parliament. What he said angers many people. I think he is like a dog having no judgement.

  16. Sad boy says:

    I don’t chheang vun think? Whay he say that?vea have khua kval kit ot?a ach

  17. donjeyu says:

    ឈាង វុន ប្រហែលលាប់កញ្ជិលទេដឹង បានជានិយាយចេញមក អត់ជៀតអត់ជូវសោះ ចឹងចេះតែបានធ្វើជាតំណាងជើងកាងសភាទៅកើតដែរ!
    ហេតុអី ឈាង វុនមើលមិនឃើញផលវិបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ពីការកាប់បំផ្លាញព្រៃឈើរដ៍ធ្ងន់ធ្ងរនេះ??????????????……………..?
    ហើយសូម ឈាង វុនកុំយកពាក្យប្រជាពលរដ្ឋមកដាក់ពីមុខ នេះមិនមែនបម្រើរផលប្រយោជន៍ប្រជាពលរដ្ឋឡើយ គឺបម្រើរផលប្រយោជន៍បំពេញខោបៅពួកមន្ដ្រីពុករលួយដូចឈាងវុនឯងនេះទៅវិញទេ!

  18. red tiger says:

    Fuck you, this kind of stupit advisor that why the cambodian people suffer by cpp develop policy.

  19. CHEA says:

    WHAT DID YOU SAY Mr BIG MOUTH.I DO NOT UNDERSTAND WHAT YOU SAID Mr ARE YOU CRAZY. DO YOU HAVE YOUR BRAIN TO THINK. OR YOU HAVE A BRAIN SICK YOU BETTER SHUTUP Mr. I’M SICK TO HEIR WHATEVER YOU SAY.PLEASE GET THIS MAN TO A PROPER PLACE.( PREKTNOT) IS MY IDAIL.LIKE FATHER LIKE SON.LIKE BOSS LIKE EMPLOYEE. HUN SEN AND CHHEING VUN ARE NOT DEFERENCE.AND SOME BODY IN CPP GOV.NOT ALL OF THEM .SOME OF THEM THEY CAN NOT CHANG UTILL THE TIME COME.PEACE CAMBODIA

  20. Anonymous says:

    I just wish that Hun Sen officials read all of above comments to learn some commonsense and logical sense of what people said. I have not seen any supporters of this regime have their said.

  21. ភ្នែកទោល says:

    យីស.អាឈាងវៀត..អាតំណាងបក្សទំនើងនេះវាឡប់សតិទេដឹងអាចង្រៃនេះ វារៀនចេញមកពីណា
    វាថាការកាប់បំផ្លាញព្រៃឈើជាការល្អសំរាប់សេដ្ថកិច្ច! មានតែម៉ែឪវាជាអ្នកបង្រៀន ពួកហ្អែងនេះតែងតែធ្វើស្រែលើខ្នងរាស្ដ្រក្រោមលេសអភិវឌ្ឍន៍ជានិច្ច ពួកអាមេចោរលួចជាតិ ពួកអាក្បត់ជាតិបំរើផលប្រយោជន៍យួន ពេលនេះពួកអាចង្រៃឯងលែងបោករាស្ដ្របានទៀតហើយ តើរាល់ថ្ងៃពួកហ្អែងមានឮសូរសម្រែកពលរដ្ឋស្រែកឲ្យពួកអាក្បត់ជាតិអស់ឯងចុះចេញពីអំណាចទេ?
    ពលរដ្ឋខ្មែរស្អប់ខ្ពើមធុញទ្រាន់និងពួកអាក្បត់ជាតិឯងខ្លាំងណាស់ គេបោះឆ្នោតទម្លាក់ហើយនៅមុខ
    ក្រាស់ប្លន់សន្លឹកឆ្នោតជាន់ឈ្លីរដ្ឋធម្មនុញ្ញដើម្បីក្រាញនិងអំណាចទៀត ពួកអាទមិឡអត់សាសនានេះ។

  22. I says:

    Il y en a quelques semaines j’ai vu un reportage de la chaine cctv sur les bateaux chinoir et le vietname qui transportent les bois provenance de Vietnam sont origines les bois qui ont été coupe au Cambodge . chaques années Vietnam exporte les bois cambodgiens vers la chine valeurs de 10 000 millions de dollars USD par an pourquoi sort cette info car un de des bateaux est prend feux en mer , on ne sait pas combien d’argent hun sen touche et bien sur ses okhnas mais pour les peuples khmers sont zéro dollards et les inondations partout qui recevoir . ,au Canada un grand abre coûte presque 500 000 USD imagine hun sen donne le vietcon un million de hectars de bois à couper voirla le dirigent le plus intelligent au Cambodge crétin shift .

  23. ???? says:

    Ah Chheang Vun, Ah Child’s Brain!
    I don’t believe that you can open your mouth and say just as idiot. Rainforests are very important to protect people from storms, flood and more. Only you, who is very dumb about Rainforests! Let me tell you, most people who share in this CamNews are smarter than you, Ah Chheang Vun!

  24. Even young children would understand about the importance of the rainforest. Children have better brain than Chheang Vun. Chheang Vun needs to learn geography again. It’s a pity to have someone like Chheang Vun in government position.

  25. សង្ឍា says:

    លោក ឈាង វុន ជាទីស្នេហា!!! លោកពិតជាបីតាសេដ្ឋកិច្ចមែន!!! សង្ឈឹមថា នឹងមានដីព្រៃរាប់លានហិចតាទៀតនឹងផ្តល់ឲ្យក្រុមហុនឯកជនដើម្បីអភិវឌ្ឍន៍។ ជ័យយោ រដ្ឋាភិបាលសេដ្ឋកិច្ច!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  26. Sp007 says:

    Really crazy man. Chhun veang ey. Political like you. Have many person more?

  27. Larrlaar says:

    ចំជាឆ្កួតមែន អាតោហ៊ានេះ និយាយមិនបានចៅយើងអាយុ៣ឆ្នាំផង ចរឹកបែបនេះចេះតែធ្វើតំណាង​រាស្រ្ត និងជាគណៈកម្មការក្នុងសភាបានដែរ គណបក្សប្រជាជនគួរតែរុញឲ្យទៅធ្វើអ្វីផ្សេងទៅ បើទុក​មនុស្សនិយាយមិនដឹងខ្យល់អីយ៉ាងនេះ អាណត្តិក្រោយមុខជាធ្លាក់សន្លឹកឆ្នោតទៀតហើយ។ និយាយ ទៅក្រោយបន្តិចមានពេលមួយនោះជជែកគ្នាជាមួយលោកឆ័យនៅវិទ្យអាស៊ីសេរីដូចកូនក្មេងលេងបាយឡុកបាយឡ​ មិនដឹងជាខំធ្វើនយោបាយស្អីទេ គេឃាត់ក៏មិនស្តាប់ ដូចជាមនុស្សស្រវឹង ល្មមទៅរកសីលទានហើយ បើមិនដូច្នោះទេ ទៅចាំផ្ទះឲ្យប្រពន្ធកូនទៅ យ៉ាប់មែនអាតោហ៊ានេះ

  28. Khmer says:

    អស់លោកសុទ្ធតែជាបណ្តិតតែនិយាយស្តីដូចជាគ្មានការពិចារណា, និយាយដូចកូនក្មេងកង្វៀលគោ។ លោកមានភ្នែកមើលអត់ទឹកជំនន់កើតឡើងដោយសារអ្វី? ចុះបើអស់ព្រៃឈើបានអីរីកចំរើនទៀត? ទៅរៀនទី២វិញទៅល្អជាង។

  29. UUU says:

    why he said that? did he learn about that in his school?

  30. តាមប្រមាញ់ says:

    បក្សប្រជាជនធ្លាក់សំលេងគឺដោយសារសំដីបែបនេះហើយកុំជេរគាត់អី និយាយបែបនេះមួយអាណត្តិទៀតនឹងចប់ហើយ

  31. Vanda says:

    This year, demage country by flooding. At lease lose 1 billion dolar for rebuild country after flooding. If Mr Chhieng Vun want cut more forestry So next year will bigger demage than last year. Think??????? Have brain, must think??????

  32. កូនខ្មែរ says:

    សូមចូលរួមជេរដែរពីព្រោះអា ឆ្កែ ឈៀង​​​ វុន​ និង តាមពីដើម​ មកជាមនុស្សមិនគ្រប់ទឹកទេ ។សូរថាហេតុបានមេរបស់ ឆ្កែ វុន អោយ អា វុន ធ្វើដូច្នេះពីព្រោះអាមួយនឹងវា​ប្រសព្វ​ និយាយ ឡប់ៗៗ

  33. កូនឪ says:

    សម្តីពួកអាងងឹតពិតជាគិតខ្លីមែន ដឹកនាំប្រទេសដោយការលក់សម្បត្តិធម្មជាតិ
    ជាមេគ្រួសារដឹកនាំគ្រួសារដោយការរុះរើគ្រឿងផ្ទះលក់ ទីបំផុតទៅកូនចៅដេកនៅដី ដើរសុំទានគេ
    គ្មានសមត្ថភាពដឹកនាំប្រទេសទេ ចុះចេញទៅពួកអាថោកទាប អាក្បត់

  34. JML says:

    ត្រឹមត្រូវណាស់ គ្មានអ្វីនៅស្ថិតស្ថេរទេ ត្រូវតែកាប់ឲ្យអស់ បើមិនអស់ទេគឺមិនមានថ្មីទេ ។

  35. Anonymous says:

    Wow! 2nd Idiot Resumes.

  36. ជនក្សត់គំនិត says:

    សូមចូលរួមចំណែក មតិ​ ជាមួយ​ លោកតា មហា​សេដ្ឋកិច្ចវិទូ​ បណ្ឌិតដ៌មហិមា​​ តា ឈាង​ វុន​​

    ជាទីមហាមហិមា

    1/-​ព្រែជុំវិញបឹងទនេ្លសាបគួរតែកាប់ដើម្បីអភិវឌ្ឍន៌​ ដូចជាចិញ្ចឹម ទា យកពងនាំចេញ ​នឹង កូនទាកូន សំរាប់ចំណូលជាតិ

    2/-ព្រែនៅខាងបែកខាងសមុទ្រ នឹងជួរភ្នំក្រវាញ​ នៅច្រើនតិចតូចដែរ គួរតែ កាប់អោយអស់​​​​ ហើយនាំគ្នា ដុំស្មៅសំរាប់នាំចេញសំរាប់ចំណូលជាតិ​​​។

    3/-​ក្រោយពីកាប់អស់ខ្យលមូសុងនិងបោកបក់ ​ក្លាយជា ព្យុះគា្មនខួបប្រាំងវស្សាដូចនេះ​យើងនឹងអភិវឌ្ឍន៌ ការរស់សម័យថ្មីក្នុងអាកាស​ តែខ្ហុំមិនទៅ​ ទុកអោយតា​ឈាវ​ វុនចុះ

  37. Support says:

    ឈាង វុន ជាអ្នកស្រឡាញ់ជាតិយ៉ាងពិតប្រាកដ។ គាត់តែងនិយាយប្លែកៗធ្វើឲ្យប្រជាពលរដ្ឋស្អប់គណៈបក្សប្រជាជន។ សូមគិតបន្តិចមើល! គាត់កំពុងក្បត់គណៈបក្សប្រជាជនដោយប្រយោលហើយ។… នេះជាការក្បត់បក្សលើកទី ២ហើយ… កុំសង្ឃឹមថាមានបក្សណាផ្សេងយកលោកមកប្រើ ក្រៅពីបក្សល្ងង់

  38. Sen-Gaddafi says:

    យីពួកអាបំផ្លាញជាតិអស់នេះ ឥឡូវអ្នកតាព្រៃភ្នំកំពុងតែនាំម៉ាត់របស់វាឲ្យនិយាយចេញនូវធាតុពិត របស់ពួកវាហើយតើ។ វាទាល់តែកាប់កាកររបស់ឈាងវុននិងហ៊ុនសែនឲ្យដាច់ពីស្មារទើបសេដ្ឋកិច្ច ជាតិវារើកចំរើនទៅកើត ព្រោះថាសេដ្ឋកិច្ច​ជាតិវាមិនរីកចំរើនក៍ដោយសារតែពួកអាបំផ្លាញជាតិទាំង នេះហើយ។ ដូច្នេះបើចង់ឲ្យសេដ្ឋកិច្ចជាតិលូតលាស់មិនបាច់ទៅកាប់ព្រៃឈើនោះទេគ្រាន់តែកាប់ កររបស់ឈាងវុននិងហ៊ុនសែនចោលឲ្យដាច់ពីស្មារទៅវានិងរីកចំរើនហើយ។