អ្នកនាំពាក្យ​ CNRP ៖ កិច្ចពិភាក្សា​ជា​ថ្មី​រវាង​ CNRP និង ​CPP មិន​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​ទេ​​

ដោយ៖​ តាំង វី​ដា​​
ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) លោក​ យឹម សុវណ្ណ ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) នៅមិន​ទាន់​កំណត់​ថ្ងៃ​ប្រជុំ​ចរចា​ជាថ្មីទៀត​នៅ​ទ្បើយ​​ទេ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​។​

​កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ទាំង​ពីរ បាន​ជួបប្រជុំ​អស់​រយៈពេល​ជាង​៣​ម៉ោង  ប៉ុន្តែ​មិន​មាន​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ ដោយ​រង់ចាំ​រាយការណ៍ ជូន​ថ្នាក់ដឹកនាំ​រៀងៗ​ខ្លួន មុននឹង​ប្រកាស​ជា​សាធារណៈ​។ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ទាំង​ពីរ បានប្រកាស​ព្រម​ព្រៀង​គ្នា​​ថា នឹង​​ជួប​​គ្នា​​ម្តង​ទៀត នៅ​ចុង​សប្តាហ៍​នេះ​។​​

លោក យឹម សុវណ្ណ បញ្ជាក់ថា ការ​មិន​ទាន់​កំណត់​ថ្ងៃ​ជួបប្រជុំ​ជា​ថ្មី​នេះ ពី​ព្រោះ​គណបក្ស​ទាំងពីរ ខ្វែងគំនិត​គ្នា​នៅឡើយ ដោយសារ​តែ​គណបក្ស​ប្រជាជន​​កម្ពុជា មិន​បាន​ពិចារណា​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ការទាមទារ​ឲ្យ​ស៊ើបអង្កេត ដោយ​តម្លាភាព ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ លាលែង​ពីតំណែង​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥​ខែវិច្ឆិកា បាន​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​យុត្តិធម៌ លើ​ការបោះឆ្នោត ហើយ​ការស្រាវជ្រាវរ​ការពិត​លើ​ការបោះឆ្នោត ជា​ករណី​ចាំបាច់​មួយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា គួរតែ​ទទួល​ស្គាល់ មុន​នឹង​មាន​កិច្ចព្រមព្រៀង​ជា​ដំណោះស្រាយ​នយោបាយ​ណាមួយ ដែល​អាច​ចេញ​ជា​រូបរាង​បាន​។​

​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់ថា កិច្ចពិភាក្សា​ក្រុម​ការងារ​បច្ចេកទេសរ​វាង​គណបក្សនយោបាយ​ទាំងពីរ ទទួលលទ្ធផល លុះ​ណា​តែ​​ថ្នាក់​ដឹកនាំ​​កំពូល​​គណបក្ស​​ទាំង​​ពីរ បាន​​ព្រម​ព្រៀង​​គ្នា​​លើ​ការទាមទារ​​ពិត​ប្រាកដ ជាក់លាក់​ជាមុនសិន​៕

សូមសរសេរមកកាន់លោក តាំង វីដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

One Response to "អ្នកនាំពាក្យ​ CNRP ៖ កិច្ចពិភាក្សា​ជា​ថ្មី​រវាង​ CNRP និង ​CPP មិន​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​ទេ​​"

  1. 23 October says:

    I think the next meeting will not success as well. In the world, basically the top level of politicians will take action first and come out the result from that;s meeting, then the second level of the politicians will implement the result from the top level meeting. in fact the the top level meeting on 16 Sept 2013 was not completely successful yet. How can the technical team work start?. I think the both leaders parties should go back to the table meeting and talks about the real problem.