ដោយ៖ ពៅ មេត្ដា
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ប្រជាជនជាអ្នកនេសាទនៅឃុំព្រែស្តី ស្រុកកោះធំ ខេត្តកណ្តាលរាប់រយនាក់ព្រមានថា នឹងទៅរុះរើឧបករណ៍នេសាទរបស់ជនជាតិវៀតណាមនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះ ប្រសិនអាជ្ញាធរ និងភាគីពាក់ព័ន្ធមិនចេញមុខដោះស្រាយ។
ប្រជានេសាទម្នាក់ ឈ្មោះ សាំង ប្រាប់VODនៅថ្ងៃសុក្រនេះថា ជនជាតិវៀតណាម បានប្រើស្បៃមុងធ្វើជាឧបករណ៍ចាប់យកត្រី ដែលមានចំងាយរាប់ពាន់ម៉ែត្រនៅក្នុងបឹង នាំឲ្យ ពួកគាត់មិនអាចនេសាទបាន។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋរង់ចាំពីរថ្ងៃទៀត ប្រសិនបើ អាជ្ញាធរមិនដោះស្រាយទេ ពួកគាត់នឹងទៅរុះរើដោយផ្ទាល់ ៖
ប្រជាពលរដ្ឋអ្នកនេសាទម្នាក់ទៀត លោក ខេង ត្អូញត្អែរថា ចាប់តាំងពីជនជាតិវៀតណាម ដាក់ស្បៃមុងចាប់យកត្រីនោះមក ពួកគាត់មិនអាចរកត្រីបានទេ ៖
ស្បៃមុងដែលជនជាតិវៀតណាមដាក់នោះចាប់ពីចំណុចទំនប់៧មករា ដល់ចុងព្រែកនូ ចំងាយប្រមាណ៣ពាន់ម៉ែត្រ។ តាមគម្រោងប្រជាជន នឹងប្រើទូកប្រមាន៥០ទៅ ៦០ទូក មានអ្នកចូលរួមប្រមាណជាង១០០នាក់ ដើម្បីរុះរើឧបករណ៍នេសាទរបស់ជនជាតិវៀតណាមនោះ។
មេឃុំព្រែកស្តី លោក ឃុយ គា ថ្លែងថា លោកមិនទាន់ទទួលបានដំណឹងនេះនៅឡើយទេ តែលោកនឹងស្រាវជ្រាវដើម្បីដោះស្រាយបញ្ហានេះ ៖
តាមប្រភពពីប្រជាជនបានឲ្យដឹងថា ឧបករណ៍ស្បៃមុងក្រឡាញឹករបស់វៀតណាមនេះ បានដាក់ប្រមាណ១០ថ្ងៃហើយ តែមិនមានអាជ្ញាធរពាក់ព័ន្ធចេញមុខដោះស្រាយទេ។
ឧបករណ៍ប្រភេទស្បៃមុងក្រឡាញឹក ឬហៅសៃយើននោះ អាចចាប់បានសត្វជាច្រើនប្រភេទ នៅក្នុងទឹកដូចជា ត្រី ក្តាម ខ្យង បង្កង ពស់ អណ្តើកជាដើម៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
ប្រជាពលរដ្ឋខ្មែរ ត្រូវតែសាមគ្គីគ្នា ទៅ រុះរើ ឧបករណ៍ នេសាទ ខុសច្បាប់ របស់ជនបរទេស
កុំ អោយសល់ ! « យួន មកនៅស្រុកគេ ខុសច្បាប់ហើយ ចង់មក បំផ្លាញ សម្បត្តិធម្មជាតិ
របស់ខ្មែរយើងទៀត !