​កងទ័ព​ថៃ​៖ ​កម្ពុជា​ពង្រាយ​ទ័ព និង​ស្បៀង​នៅតាម​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​​

ដោយ៖​ នួន បូរិន​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

កងអង្គភាព​មួយនៃកងទ័ព​ថៃ​ដែល​មានឈ្មោះ​ថា កងកម្លាំង​ប្រតិបត្តិការ Suranaree មក​ពី​កង​អង្គភាព​តំបន់​ភូមិភាគ២ បានឲ្យដឹងថា កម្ពុជា​បានបញ្ចូនទ័ព ដាក់ពង្រាយ​នៅតាម​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។​

​ប្រភព​កងទ័ព​ថៃ​នៅក្នុង​ខេត្ត​ស៊ីសាកេត បានបញ្ជាក់ថា កម្ពុជា​បាន​បញ្ចូនស្បៀង​ជា​ច្រើន ទៅដល់​ទីតាំង​ឈរ​ជើងរបស់​កងទ័ព​របស់ខ្លួន រួច​ហើយ​ដើម្បី​ជួយ​ផ្គត់ផ្គង់​កងទ័ព​នឹង​គ្រួសារ​របស់​កងទ័ព គឺ​ចាប់តាំងពី​ថ្ងៃ​សៅ​រ៍សប្ដាហ៍​មុន​នេះ។ កាសែត​បាងកក​ប៉ុស្តិ៍​ ដែលស្រង់​ប្រភព​របស់​កងទ័ពថៃ បានឲ្យដឹងថា ស្បៀងអាហារ ដែល​បាន​បញ្ជូន​ទៅ​ផ្គត់ផ្គង់ កងទ័ព​ និងគ្រួសារ​កងទ័ពកម្ពុជា គឺជា​អំណោយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ភរិយា​របស់​លោក។​

​បើ​ទោះជា​យ៉ាងនេះ​ក្ដី នេះ​គ្រាន់តែ​ជា​ការអះអាង​របស់​ភាគីថៃ មួយ​តែ​ប៉ុណ្ណោះ ខណៈប្រភព​នានា របស់​កងទ័ព​កម្ពុជា មិន​ត្រូវបាន​សារព័ត៌មាន​ក្រុង​ស្រុក ចុះបញ្ជាក់បន្ថែម​លើ ព័ត៌មាន​កាសែត​បាងកក​ប៉ុស្តី​ថៃ ថា​ត្រឹមត្រូវឬយ៉ាងណា​នោះ​ទេ។​

កម្ពុជា និង​ថៃ កំពុង​រង់ចាំ​ស្ដាប់​សេចក្ដីសម្រេច ចុងក្រោយ​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ICJ លើ​វិវាទ ដី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​ជា​ដើមបណ្ដឹង ប្ដឹង​ឲ្យ ICJ បកស្រាយ​ថា​តើ ដី​៤.៦​គីឡូ​មែត្រ​ការ៉េ ថា​ជា​របស់​ខាង​ភាគី​ណា​ពិតប្រាកដ ហើយសាលដីកា​នឹង​ប្រកាស​ឲ្យដឹង នៅ​ថ្ងៃ​ច័ន្ទ​ទី​១១ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​៕

សូមសរសេរមកកាន់លោក នួន បូរិន​ តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

One Response to "​កងទ័ព​ថៃ​៖ ​កម្ពុជា​ពង្រាយ​ទ័ព និង​ស្បៀង​នៅតាម​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​​"

  1. mission impossible says:

    it thailand rights, freedom of expression.

    however.,
    thailand can’t cross the red lines,that, has been set up by UNSC. set&forth by UNSC in 2012
    17miles square away from Preah Vihear