ប្រែសម្រួលដោយ៖ នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe(រូបភាពពី blogs.blouinnews.com)
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយហៅថា Human Rights Watch របស់សហរដ្ឋអាមេរិកជំរុញលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅចុងសប្ដាហ៍នេះ ឲ្យលើកឡើងនៅចំពោះមុខលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពីការបង្កើតយន្តការឯករាជ្យមួយទាក់ទិននិងភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃ២៨ កក្កដា។
នៅក្នុងលិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីថ្ងៃទី១៣ ខែវិច្ឆិកា នាយកអង្គការ Human Rights Watch លោក Kanae Doi ប្រចាំប្រទេសជប៉ុន បានលើកឡើងចំនួន៥ចំណុច ដែលបានដាក់ជូន លោក Shinzo Abe ឲ្យលើកឡើងនៅចំពោះវត្តមាននាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន គឺ ៖
-ជំរុញឲ្យមានការបង្កើតយន្តការឯករាជ្យមួយមានលក្ខណៈអន្តរជាតិទាក់ទិននិងភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃ២៨ ខែកក្កដា។
– ត្រូវជួបជាមួយមេដឹកនាំ គណបក្សសង្គ្រោះជាតិ
-ធានាថា រាល់កិច្ចសន្យារបស់ជប៉ុនទាក់ទងនិងជំនួយសន្តិសុខឲ្យមានប្រសិទ្ធភាព
-ជំរុញឲ្យមានការធ្វើឲ្យប្រសើរឡើងនូវការកាត់ក្ដី ប្រឆាំងអតីតមេដឹកនាំខ្មែរក្រហម
-ធានាថាជំនួយលើការអភិវឌ្ឍន៍ត្រូវភ្ជាប់និងការលើកដំកើង និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយហៅថា Human Rights Watch បានពិនិត្យឃើញថា ជប៉ុន គឺជាប្រទេសមួយឈានមុខគេក្នុងការផ្ដល់ជំនួយសម្រាប់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ហើយប្រទេសនេះ ត្រូវតែហានលើកឡើងនូវចំណុចទាំង៥នេះ នៅចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺប្រយោជន៍ដើម្បីឲ្យប្រជាជនកម្ពុជារាប់លាននាក់មានសិទ្ធិសេរីភាព គឺតាមរយៈការរើសមេដឹកនាំខ្លួនដែលកើតចេញពីការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នឹងស្នាក់នៅកម្ពុជានៅថ្ងៃទី ១៦ -១៧ ខែវិច្ឆកា ចុងសប្ដាហ៍នេះ៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
ខ្ញុំបាទសូមទោសចំពោះការប្រើប្រាស់នូវពាក្យពេជន៍មួយចំនួន ដែលមានលក្ខណៈប្រហាក់ប្រហែល និងពាក្យដែលប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែន ដែលគាត់ធ្លាប់បានមានប្រសាសន៍នាពេល កន្លងទៅថ្មីៗនេះ ។
អ្នកឃ្លាំមើលនយោបាយនៅកម្ពុជា តែងតែប្រើពាក្យថា កម្ពុជាមានវិបត្តិនយោបាយនៅមិនទាន់បាន ដោះស្រាយនៅឡើយ ប៉ុន្តែផ្ទុយស្រឡះទៅវិញនៅកម្ពុជាមានតែអ្នកនយោបាយបង្កវិបត្តិ ហើយរត់បាត់តែប៉ុណ្ណោះ អ្នកនយោបាយដូចក្រុមបក្សសិទ្ធមនុស្សនេះ បានបង្កឲ្យមានផលប៉ះពាល់ ទំហំធំធេងជាច្រើនលើកហើយ គ្មានវិធីដោះស្រាយបែរជារត់យកប្រាសអាយុ រងចាំមើលរាស្ត្រស្លាប់ ជាបណ្តើរៗ សេដ្ឋកិច្ចវិនាស ទឹកដីក្រឡាប់ចាក់ ។ ដូចគ្នានេះដែរ ចំហាយនែបាតុកម្មហឹង្សា បានបង្ក ឲ្យមានមនុស្សស្លាប់ទៀតហើយ ដូចជាករណីរោងចក្រSLជាដើម តើទំហំនៃការខូតខាត និងការបាត់ បង់នោះអ្នកណាទទួលខុសត្រូវ?
ខ្ញុំសូមសំណូមពរ ជាពិសេសបាតុករ សូមមេត្តារក្សាការទាមទារអ្វីក៏ដោយ ក៏ឋិតក្នុងសីលធម៌ ការគោរពគ្នាទៅវិញទៅមក ជាពិសេសព្រះសង្ឍជាទីគោរពសក្ការៈ សូមមេត្តាយកធម៌អារម៍ មកត្រិះរិះពិចារណា ហើយសូមឲ្យបញ្ឍប់ការប្រើហឹង្សាដាក់គ្នាទៅវិញទៅមកទៀតទៅ ។
វាជិតដល់ពេលដែលប្រមុខរដ្ឋាភិបាល រៀបចំគម្រោងបាតុកម្មថ្នាក់ជាតិមួយ ដើម្បីទាមទារឲ្យភាគី ថៃដកទ័ពចេញពីតំបន់ដែលសាលក្រមតុលាការបានប្រកាស ដូច្នោះសូមបាតុករ មេត្តារក្សាចរិត ពូជពង្សខ្មែរដែល ជាជាតិសាសន៍ថ្លៃថ្នូរឲ្យបានកាន់តែល្អប្រសើរថែមទៀត ។