អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទទូច​ឲ្យ​ លោក Shinzo Abe លើកឡើង​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​

ប្រែសម្រួលដោយ៖​ នួន បូរិន​
ថ្ងៃព្រហស្បតិ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​​(រូបភាពពី blogs.blouinnews.com)

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ហៅថា Human Rights Watch​ របស់​សហរដ្ឋអាមេរិកជំរុញលោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​ ដែល​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ ឲ្យ​លើកឡើង​នៅ​ចំពោះ​មុខលោ​កនា​យករ​ដ្ឋមន្ដ្រី​ ហ៊ុន​ សែន អំពី​ការបង្កើត​យន្តកា​រឯក​រាជ្យ​មួយ​ទាក់ទិន​និង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ថ្ងៃ​២៨​ ​កក្កដា​។​

​នៅក្នុង​លិខិត​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ​នាយក​អង្គការ Human Rights Watch លោក​ Kanae Doi ប្រចាំ​ប្រទេស​ជប៉ុន បាន​លើក​ឡើង​ចំនួន​៥​ចំណុច ដែល​បាន​ដាក់ជូន លោក Shinzo Abe ឲ្យ​លើកឡើង​នៅ​ចំពោះ​វត្តមា​ន​នាយករដ្ឋមន្ត្រី​ខ្មែរ លោក​ ហ៊ុន​ សែន គឺ ៖ ​    

-​ជំរុញឲ្យមាន​​ការបង្កើត​យន្តកា​រឯក​រាជ្យ​មួយ​មាន​លក្ខណៈ​អន្តរជាតិ​ទាក់ទិន​និង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ថ្ងៃ២៨ ខែ​កក្កដា​។​
– ត្រូវ​ជួប​ជាមួយ​មេដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ
-​ធានា​ថា ​រាល់​កិច្ចសន្យា​របស់​ជប៉ុន​ទាក់ទង​និង​ជំនួយ​សន្តិសុខ​ឲ្យមាន​ប្រសិទ្ធភាព
-​ជំរុញ​ឲ្យមាន​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ការកាត់ក្ដី ប្រឆាំង​អតីត​មេដឹកនាំ​ខ្មែរក្រហម
-​​​ធានា​ថា​ជំនួយ​លើ​ការអភិវឌ្ឍន៍​ត្រូវ​ភ្ជាប់​និង​ការលើក​ដំ​កើ​ង និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ហៅថា Human Rights Watch បាន​ពិនិត្យឃើញ​ថា ជប៉ុន​ គឺជា​ប្រទេស​មួយ​ឈាន​មុខ​គេ​ក្នុង​ការផ្ដល់​ជំនួយ​សម្រាប់​កម្ពុជា តាមរយៈកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ ​តុលា​ ១៩៩១​ ហើយប្រទេស​នេះ ត្រូវតែ​ហាន​លើកឡើង​នូវ​ចំណុច​ទាំង​៥​នេះ នៅ​​ចំពោះ​វត្តមាន​របស់​លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន​ គឺ​ប្រយោជន៍​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​រាប់លាននាក់​មាន​សិទ្ធិ​សេរីភាព គឺ​តាមរយៈ​ការ​រើស​មេដឹកនាំ​ខ្លួន​ដែល​កើតចេញ​ពី​ការបោះឆ្នោត​។​

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នឹង​ស្នាក់នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី ១៦ -១៧ ខែវិច្ឆកា ចុង​សប្ដាហ៍​នេះ​៕

សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

One Response to "អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទទូច​ឲ្យ​ លោក Shinzo Abe លើកឡើង​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​"

  1. តារាកម្ពុជា says:

    ខ្ញុំបាទសូមទោសចំពោះការប្រើប្រាស់នូវពាក្យពេជន៍មួយចំនួន ដែលមានលក្ខណៈប្រហាក់ប្រហែល និងពាក្យដែលប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែន ដែលគាត់ធ្លាប់បានមានប្រសាសន៍នាពេល កន្លងទៅថ្មីៗនេះ ។
    អ្នកឃ្លាំមើលនយោបាយនៅកម្ពុជា តែងតែប្រើពាក្យថា កម្ពុជាមានវិបត្តិនយោបាយនៅមិនទាន់បាន ដោះស្រាយនៅឡើយ ប៉ុន្តែផ្ទុយស្រឡះទៅវិញនៅកម្ពុជាមានតែអ្នកនយោបាយបង្កវិបត្តិ ហើយរត់បាត់តែប៉ុណ្ណោះ អ្នកនយោបាយដូចក្រុមបក្សសិទ្ធមនុស្សនេះ​ បានបង្កឲ្យមានផលប៉ះពាល់ ទំហំធំធេងជាច្រើនលើកហើយ គ្មានវិធីដោះស្រាយបែរជារត់យកប្រាសអាយុ រងចាំមើលរាស្ត្រស្លាប់ ជាបណ្តើរៗ សេដ្ឋកិច្ចវិនាស ទឹកដីក្រឡាប់ចាក់ ។ ដូចគ្នានេះដែរ ចំហាយនែបាតុកម្មហឹង្សា បានបង្ក ឲ្យមានមនុស្សស្លាប់ទៀតហើយ ដូចជាករណីរោងចក្រSLជាដើម តើទំហំនៃការខូតខាត និងការបាត់ បង់នោះអ្នកណាទទួលខុសត្រូវ?

    ខ្ញុំសូមសំណូមពរ ជាពិសេសបាតុករ សូមមេត្តារក្សាការទាមទារអ្វីក៏ដោយ ក៏ឋិតក្នុងសីលធម៌ ការគោរពគ្នាទៅវិញទៅមក ជាពិសេសព្រះសង្ឍជាទីគោរពសក្ការៈ សូមមេត្តាយកធម៌អារម៍ មកត្រិះរិះពិចារណា ហើយសូមឲ្យបញ្ឍប់ការប្រើហឹង្សាដាក់គ្នាទៅវិញទៅមកទៀតទៅ ។

    វាជិតដល់ពេលដែលប្រមុខរដ្ឋាភិបាល រៀបចំគម្រោងបាតុកម្មថ្នាក់ជាតិមួយ ដើម្បីទាមទារឲ្យភាគី ថៃដកទ័ពចេញពីតំបន់ដែលសាលក្រមតុលាការបានប្រកាស ដូច្នោះសូមបាតុករ មេត្តារក្សាចរិត ពូជពង្សខ្មែរដែល ជាជាតិសាសន៍ថ្លៃថ្នូរឲ្យបានកាន់តែល្អប្រសើរថែមទៀត ។