​កងទ័ព​ថៃ​មិនទាន់​ដកចេញ​ពី​តំបន់​ពយ​នៃ​ប្រាសាទ​ព្រះវិហារ​​

ដោយ៖​ ​បូ សា​វី​​
ថ្ងៃព្រហស្បតិ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​មេបញ្ជាការ​កងទ័ព​កម្ពុជា​ប្រចាំ​ការទិស​ប្រាសាទព្រះ​វិហារ ឲ្យដឹងថា រហូតមកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ កងទ័ព​ថៃ​មិនទាន់​ដកចេញ​ពី​ដី​តំបន់​ពយ​ភ្នំ​នៃ​ប្រាសាទ​ព្រះវិហារ​ទេ ទោះបី​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) បាន​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​របស់​ខ្លួន​ថា កម្ពុជា​មាន​អធិបតេយ្យភាព​ពេញលេញ​លើ​បូរណភាព​ទឹកដី​តំបន់​នោះ​ក៏ដោយ​។​

​មេបញ្ជាការ​កងពល​អន្ដរាគមន៍​លេខ​៣​កម្ពុជា លោក ស្រី ឌឹ​ក ប្រាប់​VOD​ថា កងទ័ព​ថៃ​រង់ចាំ​បញ្ជា​ពី​រាជរដ្ឋាភិបាល​របស់​ខ្លួន មុន​នឹង​សម្រេច​ថា​ធ្វើ​អ្វីមួយ​បន្តទៀត​។​​

កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា លោក ស្រី ឌឹ​ក និង​មេបញ្ជាការ​កងពលតូច​លេខ​៦​ថៃ  លោក ថៈ​រ៉ាកន ថាំ​ម៉ាក់ វិន​ថូន បាន​ជួប​គ្នា​រយៈពេល​១០​នាទី នៅមុខ​ប្រាសាទ​ព្រះវិហារ​។ ក្នុង​ជំនួប​នេះ លោក ថៈ​រ៉ាកន ថាំ​ម៉ាក់ វិន​ថូន បាន​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន​ខ្មែរ​ថា ភាគី​ថៃ​សន្យាថា​នឹង​ដក​កងទ័ព​ចេញពី​តំបន់​មាន​ជម្លោះ ទៅ​តាម​យន្ដការ​រាជរដ្ឋាភិបាល និង​គណៈកម្មាធិការ​ព្រំដែន​របស់​ខ្លួន ដើម្បី​ឲ្យ​តំបន់​នោះ មាន​សន្ដិភាព ដោយ​មិន​បង្ក​ឲ្យមាន​ការផ្ទុះអាវុ​ធ​ឡើយ​។​

​នាយករដ្ឋមន្ដ្រី​ថៃ លោកស្រី យី​ង ឡាក់ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រាប់​ទៅ​រដ្ឋសភា​ថៃ​ថា រដ្ឋាភិបាល​ថៃ​មិន​ដែល​និយាយ​ទទួលស្គាល់​ការសម្រេច​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ លើ​ការប្រគល់​ដី​តំបន់​ពយ​ភ្នំ​ទាំងមូល​ទៅ​ឲ្យ​កម្ពុជា​ឡើយ​។ ប្រមុខ​រាជរដ្ឋាភិបាល​ថៃ ថា ប្រទេស​របស់​ខ្លួន​ជា​អ្នក​បាត់បង់​ទឹកដី​បន្ដិច​បន្ទួច​ទៅវិញ​។​

​កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា លោកស្រី មានប្រសាសន៍ថា ប្រទេស​ថៃ​នឹង​ចរ​ចាជាមួយ​កម្ពុជា ដើម្បី​សម្រេច​ពី​ដំណើរការ​អនុវត្ដ​ន៍​សាលដីការ​របស់​ICJ និង​ដើម្បី​បញ្ចប់​ជម្លោះ ដោយ​ឈរ​លើ​ប្រយោជន៏​ជាតិ និង​ស្មារតី​អាស៊ាន​៕

សូមសរសេរមកកាន់លោក បូសាវី តាមរយៈ savy@vodhotnews.com
 

 

What Next?

Recent Articles

4 Responses to "​កងទ័ព​ថៃ​មិនទាន់​ដកចេញ​ពី​តំបន់​ពយ​នៃ​ប្រាសាទ​ព្រះវិហារ​​"

  1. misssion impossible says:

    Khmer governments & int’l communities must consistently push thai troops away from Khmer lands
    ———
    no business deal with thai, no further dicussion’s , verdict had already being delivered by ICJ

  2. ពូជចោរសៀមដែលប្តូមក ជាថៃនៅតែចិពា្ចឹមចិត្តលួច ដោយមិនចេះក្រែងច្បាប់ ប្រាថ្នាលួច
    អោយទាល់តែបាន។
    ពូជចោរនេះមានចិត្តអំណត់ណាស់ តាំងពីដូនតាមក ។បើចង់លួចហើយ គឺលួចមិនព្រមឈប់។
    តើយើងធ្វើមិត្ត ធ្វើអ្នកជិតខាងល្អដូចម្តេចកើត បើពូជចោរនេះនៅតែមានហ្សែនជាចោរដដែល ?
    ច្បាប់ទើបបង្រ្កាបចោរបាន ការចរចាជាមួយចោរ នាំខាតបង់ ហើយធ្វើអោយចោរបានចិត្ត មានស្នៀត
    បោកប្រាស់អន្តរជាតិបន្តទៀត !!
    ចោរមានល្បិចកល ច្រើនពិបាកតាមទាន់ណាស់ បើទាន់ពេលណាបង្ហើយវាទៅ កុំអោយហ្មងសៅដល់ថ្ងៃក្រោយ។

  3. បើជុំវិញផ្ទះយើងសុទ្ធជាចោរ គួរធ្វើយ៉ាងណា ?
    ចរិកចោរនៅតែ ជាចោរ !!

  4. អ្នកស្រែ says:

    តើ រដ្ឋាភិបាលមានសមត្ថភាពក្នុងការអនុវត្ត សាលក្រម ឬខ្លាចក្តិតថៃ?