ក្រសួង​សេដ្ឋកិច្ច​បំភ្លឺ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៤​

ដោយ៖​ កែវ រតនៈ​
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

(រូបភាពពី Google)

(រូបភាពពី Google)

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ពុធ​នេះ បំភ្លឺ​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៤ ជាពិសេស​ពាក់ព័ន្ធ​នឹង​គម្រោង​ថវិកា​នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក ឬ​ហៅ​ម្យ៉ាងទៀត​ថា ជា ”​ខ្ទង់ចំណាយ​ផ្សេងៗ​” របស់​រាជរដ្ឋាភិបាល​។

​សេចក្តីជូនដំណឹង​របស់​ក្រសួង ឲ្យដឹងថា រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​នៅក្នុង​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​តែ​មាន​មុខសញ្ញា​រួចរាល់​មាន​ចំនួន​ ៦ ២២៤ ១៧៧​លាន​រៀល ស្មើ​នឹង​ប្រមាណ ១ ៥៣៧ លាន​ដុល្លារ​អាមេរិក ប្រមាណ​ជា ​៤៥,៨% នៃ​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​សរុប គឺ​កើនឡើង​ប្រមាណ ១០,៦% ធៀប​នឹង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៣​។

​សេចក្តីជូនដំណឹង​បន្តថា ថវិកា​មិន​ទាន់​បែងចែក​មាន​តែ​ចំនួន ៥១៥​,៨៧៥​លាន​រៀល​ប៉ុណ្ណោះ​។ ក្រសួង​ឲ្យដឹងថា ទីមួយ ថវិកា​នេះ​ចំណាយ​លើ​វិនិយោគ​ចំនួន ៤១៧ ០៧៥​លាន​រៀល ជា​ផ្នែក​នៃ​ឥណទាន​វិនិយោគ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា ដែល​ត្រូវ​ត្រៀម​បម្រុង​ទុក​សម្រាប់​អនុវត្ត​តាម​កាលៈទេសៈ​ចាំបាច់​ រួម​ទាំង​ការខូចខាត​ដោយ​សារ​​គ្រោះធម្មជាតិ​។ ទី​ពីរ ចំណាយ​ចរន្ដ​ត្រៀម​បម្រុង​ចំនួន​ ៩៨ ៨០០​លាន​រៀល គឺជា​ឥណទាន​នៃ​ចំណាយ​ចរន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​នៃ​សេចក្ដីត្រូវការ​បន្ទាន់ និង​ការ​ចាំ​បាច់​នានា​ជា​យថាហេតុ​រួម​ទាំង​គោលដៅ​មនុស្សធម៌ គោលដៅ​ដោះស្រាយ​ផលវិបាក​ពី​គ្រោះធម្មជាតិ និង​សង្គម ក៏ដូចជា​ការងារ​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ​ផងដែរ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា សរុប​គម្រោង​ចំណាយ​ឆ្នាំ​២០១៤​ មាន​ចំនួន​ត្រឹមតែ ៥១៥ ៨៧៥​លាន​រៀល​ប៉ុណ្ណោះ គឺ​ស្មើ​ប្រមាណ​៣,៨% នៃ​ចំណាយ​ថ្នាក់​ជាតិ​សរុប​៕

សូមសរសេរមកកាន់ លោក កែវ រតនៈ​ តាមរយៈ ratanah@vodhotnews.com

What Next?

Recent Articles

3 Responses to "ក្រសួង​សេដ្ឋកិច្ច​បំភ្លឺ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៤​"

  1. កណ្តាល says:

    មេៗមិនដឹងថាប្រាក់ខែពួកគាត់ប៉ុន្មានទេ ឃើញតែទិញវីឡា ដូរឡាន អោយតែអ្នកកាន់លុយជាតិ
    ស្រួលមិនស្រួលយកលុយជាតិទិញឡានអោយកូនបុករាស្រ្តឯងលេង

    សង្គមស៊ីវិលស្រែកបញ្ហាពន្ធ បែរជាតំឡើងពន្ធគេចង់អោយមានប្រពន្ធ័ដារអោយសុក្រិត ឃើញតែអាពួក ពន្ធដាទៅដើរលេងក្រៅស្រុករហូត ចុះបានលុយពីណាលោក

  2. Money Talks says:

    Those corrupted teams will use the term: One for You, Two for Me……………………..

    I really do not believe those teams have an educational background, skill experience, and ability to perform their job. They just work for personal interested, but not for people and/or for the country.
    “Financial & Risk Management!”

  3. Anonymous says:

    របៀបចែកគ្នាពុករលួយស៊ីរូងផ្ទៃក្នុង ប្រធានថ្មីបូកសារុបអោយល្អស្តាប់ ការពឹតគឹតពីការកិបកេងដាក់ក្នុងហោប៉ៅឯណោះទេ…
    នេះគឺប៉ាហ៊ីឆ្ពឹនភ្នែកសុទ្ធសាទ ។