ទឹម វត្តី បែកបាក់ ប៊័រី ផ្តើម​ស្នេហ៍​ថ្មី​នឹង​បុរស​ប៉ាគីស្ថាន

Wednesday, 20 November 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

131120_28a

បុរស​ជន​ជាតិ​ប៉ាគីស្ថាន និង​នាង ទឹម វត្តី ពេល​ដឹក​ដៃ​គ្នា​ចូល​កម្ម​វិធី​មង្គ​ល​ការ​គង់ សុជាតិ។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ខណៈ​ពេល​ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​មក​ដល់ និង​ឈរ​ត្រៀមត្រា​នៅ​ខាង​មុខ​ច្រក​ចូល​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ពិធីការិនី​នាង គង់ សុជាតិ និង​ជា​ វិបុល នៅ​សណ្ឋាគារ​អាំងទែកុងទីណង់តាល់​នោះ ស្រាប់តែ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ រួម​នឹង​ភ្ញៀវ​មួយ​ចំនួន​បាន​បង្វែរ​ក្រសែភ្នែក​ចាប់​អារម្មណ៍​យ៉ាង​ចម្លែក ​ទៅលើ​គូស្នេហ៍​ខុស​សាសន៍​មួយ​គូ​ដែល​ដឹកដៃ​គ្នា​ត្រសង​មក​ដល់​មុខ​ រោង។ នោះ​គឺ​រវាង​តារាសម្តែង និង​ដើរ​ម៉ូដ​នាង ទឹម វត្តី និង​បុរស​ប៉ាគីស្ថាន​ម្នាក់​។

ក្នុង​កាយវិការ​ស្នេហា​ស្និទ្ធស្នាល គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា តារាសម្តែង និង​ដើរម៉ូដ​ល្បី​បង្គួរ​នាង ទឹម វត្តី បាន​សម្តែង​ក្តីស្នេហា​ដោយ​បើកចំហ​ជាមួយ​នឹង​បុរស​ជាតិ​ប៉ាគីស្ថាន​ តែ​អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ថែម​ទៀត​នោះ គឺ​ ទឹម វត្តី បាន​ស្លៀក​រ៉ូប​វៀល​បញ្ចេញ​រង្វះ​ដើមទ្រូង​ស​ខ្ចី​នៅលើ​គោក​តែ​ម្តង ដែល​នាំឲ្យ​ភ្ញៀវ​មួយ​ចំនួន​លាន់មាត់​ថា នាង ទឹម វត្តី លែង​ដើមទ្រូង​ដើម្បី​ផ្គាប់​ចិត្ត​បុរស​ជាតិ​ប៉ាគីស្ថាន​ម្នាក់​នោះ​ ខណៈ​ដែល​នាង​ទើប​តែ​បាន​ផ្តាច់​ស្នេហ៍​ចាស់​ជាមួយ​នឹង​តារាសម្តែង​វ័យក្មេង​លោក ប៊័រី នោះ​។

ពាក់ព័ន្ធ​នឹង​ការ​លេចមុខ​បុរស​បរទេស​នោះ ទឹម វត្តី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​កន្លង​គេ​ច្រឡំ​ថា បុរស​កំពូល​ស្នេហ៍​របស់​នាង​ជា​ជនជាតិ​ឥណ្ឌា​ តែ​ការ​ពិត​គាត់​ជា​ជនជាតិ​ប៉ាគីស្ថាន​ ហើយ​រវាង​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ ហើយ​ ប៉ុន្តែ​ ភាព​ស្និទ្ធស្នាល​ និង​ការ​បណ្តើរ​គ្នា​ស្អិតល្មួត​នៅ​ទីសាធារណៈ​នោះ​ទើប​តែ​ប្រព្រឹត្ត​ទៅ ​ដោយ​បើក​ចំហ​នៅពេល​នេះ​ទេ។

តារាស្រី​ក្នុង​ត្រកូល ​ទឹម ដែល​ចូលចិត្ត​បញ្ចេញ​ដើមទ្រូង​សិចស៊ី​ និង​គល់ភ្លៅ​ស​ខ្ចី នាង ទឹម វត្តី បាន​បញ្ចេញ​សម្តី​នៅពេល​សួរ​ពី​បុរស​ប៉ាគីស្ថាន​ម្នាក់​នោះ​ថា៖​ «​តាម​ពិត​ទៅ​ដំបូង​ឡើយ គាត់​បាន​ស្គាល់​គ្នា​ជាមួយ​នឹង​បង​របស់​ខ្ញុំ​ប្រមាណ​ជា​៣-៤​ឆ្នាំ​មុន។ ក្រោយ​មក​យើង​ក៏​បាន​រាប់អាន​គ្នា​ជា​បន្តបន្ទាប់ តែ​មិន​ដែល​បាន​បណ្តើរ​គ្នា​ស្និទ្ធស្នាល​ដូច​ពេល​មក​ការ​បង គង់ សុជាតិ ទេ។ ការ​បណ្តើរ​គ្នា​នោះ ព្រោះ​គាត់​ចង់​ចូលរួម​ពិធី​មង្គលការ​ខ្មែរ​យើង ចង់​ដឹង​ពី​ទំនៀមទម្លាប់​ខ្មែរ​ផង​ថា មង្គលការ​គេ​ធ្វើ​យ៉ាង​ម៉េច​ប៉ុណ្ណោះ​»។

ការ​ឈាន​ជើង​ចូល​ចាប់ដៃ​ បណ្តើរ​គ្នា​ដូចជា​គូសង្សារ ឬ​គូស្នេហ៍​រវាង ទឹម វត្តី និង​បុរស​ប៉ាគីស្ថាន​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាន់​តែ​ផ្អែមល្ហែម​នៅ​ក្រោយ ​ពេល​តារាស្រី​រូប​នេះ​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​នឹង​តារាសម្តែង ​វ័យក្មេង​លោក ប៊័រី កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។ តែ​យ៉ាង​ណា​តារាស្រី​វ័យ​២៦​ឆ្នាំ​នាង ទឹម វត្តី បាន​បដិសេធ​ថា បុរស​ប៉ាគីស្ថាន​ម្នាក់​នោះ មិនមែន​ជា​អ្នក​ថ្មី​ចូល​មក​លួងលោម​ប្រលោម​ស្នេហ៍​ថែ​បេះដូង​នាង ក្រោយ​បែក​គ្នា​ជាមួយ​នឹង​សង្សារ​ចាស់​នោះ​ទេ។


តារាស្រី​ដែល​ដើរ​ចូល​ពិភព​សិល្បៈ​ដោយសារ​ចំហាយ​បងស្រី​នាង ទឹម វត្តី បាន​និយាយ​ថា៖​ « ​ស្នេហា​រវាង​ខ្ញុំ និង​ប៊័រី អ្នក​ណា​ក៏​បាន​ដឹង​ដែរ​មុន​នេះ គឺ​យើង​បាន​ស្រឡាញ់​គ្នា តែ​ពេល​នេះ ពួក​យើង​បាន​សម្រេច​ចិត្ត​ចែកផ្លូវ​គ្នា​ហើយ គឺ​ទើប​តែ​កាលពី​ពេល​ថ្មីៗ​នេះ​ទេ។បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា គឺ​ទើប​តែ​កាលពី​ពេល​ថ្មីៗ​នេះ​ទេ។ ខ្ញុំ​មិន​អាច​បកស្រាយ​ឲ្យ​អស់​ពី​រឿង​ ឬ​មូលហេតុ​បែកគ្នា​នេះ​បាន​ទេ ព្រោះ​ជា​រឿង​ផ្ទាល់​ខ្លួន​ តែ​អាច​ត្រឹម​ប្រាប់​បាន​ថា យើង​តែង​មាន​រឿង​រកាំរកូស​នឹង​គ្នា​ពេក ចុងក្រោយ​កាលពី​ពេល​ថ្មីៗ​នេះ យើង​ក៏​បែក​គ្នា​ទៅ​ គឺ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​»។

តែ​យ៉ាង​ណា​មិនមែន​ សាង​ស្នេហ៍​ថ្មី​ដើម្បី​បំភ្លេច​ស្នេហ៍​ចាស់​នោះ​ទេ​។ ​នាង​បាន​បញ្ជាក់​ថា៖​ «​ដោយឡែក​សម្រាប់​បុរស​ជាតិ​ប៉ាគីស្ថាន គាត់​មិនមែន​ជា​សង្សារ ឬ​ក៏​អ្នក​ស្អំ​បេះដូង​ខ្ញុំ​ ក្រោយ​បែក​សង្សារ​អី​នោះ​ទេ។ គាត់​ត្រឹម​តែ​ជា​មិត្ត​ប៉ុណ្ណោះ ហើយ​កាល​ដែល​ខ្ញុំ​ដើរ​កាន់​ដៃ​គ្នា​នោះ ក៏​ព្រោះ​តែ​ជា​ទម្លាប់​របស់​ខ្ញុំ​ ដូច​ទស្សនិកជន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​បណ្តើរ និង​កាន់ដៃ​ប្អូនប្រុស​របស់​ខ្ញុំ​អ៊ីចឹង គឺ​តែ​ប៉ុណ្ណឹង​»។

ទស្សនិកជន​បាន​ដឹង​ថា មិត្តភាព​អាច​ក្លាយ​ជា​ស្នេហា ដូច្នេះ រវាង ទឹម វត្តី និង​បុរស​ប៉ាគីស្ថាន​ម្នាក់​នោះ​អាច​នឹង​ឈាន​ដល់​រឿង​ស្នេហា​នៅ​ថ្ងៃ​ណា​ មួយ​មិន​ខាន ខណៈ​គេ​បាន​ដឹង​ថា បុរស​សាសន៍​ផ្សេង​រូប​នោះ​ជា​អ្នក​ជំនួញ​វ័យក្មេង​ម្នាក់​នៅ​ស្រុក​ខ្មែរ ដែល​គេ​អាច​ផ្តល់​សេចក្តីសុខ និង​លុយកាក់​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់​របស់​គេ​បាន​យ៉ាង​សមរម្យ​។ តែ​ទោះ​ជា​យ៉ាង​ណា​តារាស្រី​រូប​នោះ​នៅ​តែ​ប្រកែក​ ខណៈ​គេ​បាន​មើល​ឃើញ​ថា ស្នេហា​ដំបូង​របស់​នាង និង​ប័រី ក៏​មាន​សភាព​បែប​នេះ​ដែរ៕


What Next?

Recent Articles

2 Responses to "ទឹម វត្តី បែកបាក់ ប៊័រី ផ្តើម​ស្នេហ៍​ថ្មី​នឹង​បុរស​ប៉ាគីស្ថាន"

  1. Anonymous says:

    គង់តែដឹងនៅថ្ងៃណាមួយថាជនមូស្លីមនេះស្រឡាញ់នាងប៉ុណ្ណា?…….
    នាងត្រូវចូលសាសនាមូស្លីម ជាដំបូង បំរើនឹងគោរពតាមប្រពៃណីមូស្លីម….ហា៎.ហា៎.កុំភ្លេចថាច្បាប់ជនជាតិមូស្លីមអាចយកប្រពន្ធ៤.

  2. Strey Khmer says:

    Most of those men from Indian and her boyfriend country, they thinks the women who not Muslim are sluts. They like to fool around with other nationalities a lot; they just
    wants to have sex with and abandon it. So she shout watch out! those man just want sex and
    not care about your feeling. However, do not follow the foot print of Chhin Soravy.