Wednesday, 20 November 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
របាយការណ៍ ឃ្លាំមើលធុរៈកិច្ច និងវិនិយោគនៅកម្ពុជា ភាគ១ អំពីក្រុមហ៊ុន ទ្រី ភាព
http://www.camnews.org/camdir/uploads/2013/11/Report-on-Try-Pheap-Case-Final-Khmer.pdf
ភ្នំពេញៈ អង្គការក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍មួយ ដោយអះអាងថា ក្រុមហ៊ុនរបស់លោក ឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច ជិត ៧ ម៉ឺនហិកតា តាមរយៈការបំបែកក្រុមហ៊ុនតូចៗចំនួន ១៥ គឺជាក្រុមហ៊ុន ដែលរកស៊ីនាំឈើទៅក្រៅប្រទេសជាជាងការវិនិយោគនៅលើដីសម្បទាន ដែលទទួលបានពីរដ្ឋាភិបាល។
នៅក្នុងរបាយការណ៍កម្រាស់ ៥២ ទំព័រ ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃនេះ ហើយភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ មានទាំងរូបភាពបញ្ជាក់អំពីសកម្មភាពប្រមូលទិញឈើ និងដឹកជញ្ជូនឈើរបស់ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព ដោយភ្ជាប់ស្លាកសញ្ញារបស់ក្រុមហ៊ុន និងលេខសំគាល់នៅក្បាលរថយន្តផ្នែកខាងលើ ១១៦៨។ របាយការណ៍នេះ អះអាងថា ក្រុមហ៊ុន លោក ទ្រី ភាព បានធ្វើអាជីវកម្មកាប់ឈើ និងដឹកជញ្ជូនឈើប្រណីតនៅគ្រប់តំបន់ព្រៃឈើទូទាំងប្រទេសដោយសារក្រុមហ៊ុននេះ មានទំនាក់ទំនងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល និងមានសម័្ពន្ធមេត្រីភាព ជាមួយកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួង ឧស្សាហកម្ម ក្រសួង កសិកម្ម និងក្រុមហ៊ុន ភាពីម៉ិច តាមរយៈកិច្ចព្រមព្រៀង ស្តីពីការចងសម័្ពន្ធមេត្រីភាពរវាងក្រុមហ៊ុនមន្ត្រីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធចុះថ្ងៃ ទី២២ ខែ កុម្ភៈ ឆ្នាំ ២០១០។
របាយការណ៍បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវបានរដ្ឋាភិបាល ផ្តល់អាជ្ញាប័ណ្ណ ប្រមូលទិញឈើពីគ្រប់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលមាន ២៧ តំបន់នៃខេត្តចំនួន ១២ ដែលគ្របដណ្តប់ដោយព្រៃឈើ ក្នុងនោះ មានគម្រោងអភិវឌ្ឍន៍ និងគម្រោងសម្បទានសេដ្ឋកិច្ច។ គម្រោងអភិវឌ្ឍន៍ដូចជា ឧទ្យានជាតិ រាម ខេត្ត ព្រះសីហនុ ព្រៃខៀវ ស្ថិតនៅក្នុងស្រុក បី នៃខេត្ត ក្រចេះ រតនគិរី តំបន់ ឧទ្យានជាតិ វីរជ័យ ស្ថិតនៅក្នុងស្រុក វ៉ឺនសៃ ស្រុក លំផាត់ ស្រុក អណ្តូងមាស និងស្រុក កូនមុំ។ តំបន់ ច្រប ខេត្ត ស្ទឹងត្រែង មណ្ឌលគិរី នៅស្រុក កែវសីមា និងស្រុក កោះញែក។ កំពង់ធំ ព្រៃឡង់ ព្រះវិហារ ស្រុក ឆែប ស្រុក ជ័យសែន ស្រុក រវៀង និងដែនជម្រកសត្វព្រៃ បឹងពែរ។ ខេត្ត កោះកុងតំបន់ភ្នំ សំកុស ក្នុងស្រុក បុទុមសាគរ។ ខេត្ត ពោធិ៍សាត់ ស្រុក ភ្នំក្រវាញ ស្រុក វាលវែង និងស្រុក ថ្មដា។ ខេត្ត សៀមរាប ឧទ្យានជាតិភ្នំ គូលែន ខេត្ត ឧត្តរមានជ័យ ស្រុក អន្លង់វែង ព្រៃ ស្អាក តំបន់សង្ឃរុក្ខាវ័ន្ត ត្រពាំងប្រាសាទ និងតំបន់ភ្នំ ដងរ៉ែក។ ខេត្ត កំពង់ស្ពឺ ឧទ្យានជាតិ ភ្នំឱរ៉ាល់ និងខេត្ត កំពត ឧទ្យានជាតិភ្នំ បូកគោ។ ក្រៅអំពីតំបន់ផ្តាច់មុខទាំងនេះ គឺមានឃ្លាំងស្តុកឈើធំៗចំនួន ១៤ កន្លែងផ្សេងទៀត។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ក្រុមហ៊ុន ទ្រី ភាព បានទទួលដីសម្បាទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ៦៨ ០៨៨ ហិកតានៅក្នុងខេត្តចំនួន ១២ តាមរយៈការបំបែកឈ្មោះជាក្រុមហ៊ុន តូចៗ ដោយក្រុមហ៊ុនខ្លះ បានយកឈ្មោះអ្នកស្រី ម៉ៅ ម៉ុម ដែលជាភរិយារបស់លោក ទី្រ ភាព មកឈរឈ្មោះ។ ដីទាំងនោះ មានដូចជានៅតំបន់សេដ្ឋកិច្ចពិសេស អូរយ៉ាដាវ ខេត្ត រតនគិរី ចំនួន ១៣៦ ហិកតា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ចំនួន ៦៤៣៦ ហិកតា ឧទ្យានជាតិ វីរជ័យ ស្ថិតក្នុងខេត្ត រតនគិរី ១៨ ៨៥៥ ហិកតា ដែនជម្រកសត្វព្រៃ បឹងពែរ ខេត្ត ព្រះវិហារ ៩ ៩១៦ ហិកតា ភ្នំ សំកុស ខេត្ត ពោធិ៍សាត់ ១០ ៧៧៤ ហិកតា សិទ្ធសំអាត តំបន់អាងទឹកទំនប់វារីអគ្គិសនីស្ទឹង តាតៃ ខេត្ត កោះកុង ៦ ៧៧១ ហិកតា សម្បទានរ៉ែ ស្ទឹងត្រែង ១៥ ០០០ ហិកតាដីកោះ ទន្សាយ ខេត្ត កំពត ២០០ ហិកតា។
របាយការណ៍នេះបានឲ្យដឹងទៀតថា៖ «មូលហេតុដែលយើងធ្វើរបាយការណ៍ផ្តោតទៅលើក្រុមហ៊ុន ទ្រី ភាព តែមួយ គឺដើម្បីធ្វើសេចក្តីរាយការណ៍ ទៅរដ្ឋាភិបាលឲ្យចាត់វិធានការទៅតាមផ្លូវច្បាប់ និងបង្ហាញការពិត ទៅដល់ប្រជាជនកម្ពុជាឲ្យដឹងថា តើព្រៃឈើបាត់បង់ដោយសារអ្នកណា? តើការបាត់បង់ព្រៃឈើបណ្តាលឲ្យមានបម្រែបម្រួលអាកាសធាតុយ៉ាងណាខ្លះ»។
លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេស សិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ក្រុមហ៊ុន ទ្រី ភាព ពុំបានប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម ដូចជាដាំកៅស៊ូ និងដំណាំម្រេចទៅតាមគម្រោងផែនការរបស់ខ្លួននោះទេ ដោយគ្រាន់តែដាំតិចតួចបំផុត ហើយក្រុមហ៊ុនបានយកដី ដែលបានផ្តល់ដោយអនុក្រឹត្យពីរដ្ឋាភិបាល និងរឹបអូសយកដីពីប្រជាជន ដើម្បីធ្វើឃ្លាំងស្តុកឈើសម្រាប់នាំចេញទៅប្រទេស វៀតណាម តែ ប៉ុណ្ណោះ។
លោកបានថ្លែងទៀតថា៖ «មុខរបរចម្បងបំផុត និងជានយោបាយរបស់ឧកញ៉ា ទ្រី ភាព គឺរកស៊ីឈើ ដោយប្រើរូបភាពជ្រកក្រោមស្លាកដីសម្បទានសេដ្ឋកិច្ច គឺប្រើរូបភាពគ្រប់បែបយ៉ាង ដើម្បីប្រមូលដឹកឈើដោយចំហពីកម្ពុជា ទៅប្រទេស វៀតណាម»។
លោកឲ្យដឹងទៀតថា សកម្មភាពរបស់ក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពីកាប់ដើមឈើអស់ ក្រុមហ៊ុននេះ បានជីកកកាយយកឫសឈើមានតម្លៃពីតំបន់ដីសម្បទានសេដ្ឋកិច្ច ដែលខ្លួនកាន់កាប់ និងតំបន់ដែលក្រុមហ៊ុននេះ ទិញផ្តាច់មុខ។ លើសពីនេះ ក្រុមហ៊ុន ទ្រី ភាព បានឈ្លានពានចូលតំបន់ព្រៃការពារ និងព្រៃសហគមន៍ និងបានដើរប្រមូលទិញឈើពីប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តទាំង ១២ ដែលដឹកតាមរទេះគោ និងទិញឈើពីប្រជាពលរដ្ឋ ដែលឆ្លងដែនចូលទៅកាប់គ្រញូងតាមព្រំដែន ថៃ។ ក្រុមហ៊ុននេះ បានចាត់តាំងមេការតាមទិសដៅ រង់ចាំទិញនិងប្រមូលដឹកយកឈើទៅស្តុកទុក នៅក្នុងឃ្លាំងតាមទិសដៅនីមួយៗ បន្ទាប់មកដឹកទៅប្រទេស វៀតណាម ដែលភាគច្រើនដឹកចេញតាមច្រកសំខាន់ៗមួយចំនួន ដូចជា តាមខេត្ត មណ្ឌលគិរី ច្រក អូយ៉ាដាវ រតនគិរី ច្រក ស្នួល ខេត្ត ក្រចេះ ច្រក អន្លង់ជ្រៃ ខេត្ត ព្រៃវែង ច្រក កំពង់ផែ ព្រះសីហនុ ច្រក កំពង់ផែ រាម ច្រកសមុទ្រខេត្ត កំពត ច្រក ដូង ៧ ដើម ច្រក របៀងលេខ ១៩ ខាងក្រោយកាស៊ីណូឧកញ៉ា ទ្រី ភាព។
លោក អ៊ូច ឡេង បានគូសបញ្ជាក់ថា៖ «ក្រុមហ៊ុននេះ បានចិញ្ចឹម និងជួយឧបត្ថម្ភកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ នៅក្នុងតំបន់ដីសម្បទានរបស់ខ្លួន ដោយជួយឧត្ថម្ភសាងសង់អគាររដ្ឋបាល មន្ទីរ ការិយាល័យគណបក្សប្រជាជន ប៉ុន្តែពុំបានជួយធ្វើការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាល់តែសោះ»។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា ក្រុមហ៊ុន ទី្រ ភាព មិនបានអនុវត្តតាមខ្លឹមសាររបស់អនុក្រឹត្យ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស អនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ចនោះទេ ទើបធ្វើឲ្យប៉ះពាល់ដល់ដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ ដែលយ៉ាងហោចណាស់មានប្រជាពលរដ្ឋ ១៤៤៥ គ្រួសារបានទទួលរងផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនដោយគ្មានសំណងទាល់តែសោះ។
របាយការណ៍បន្តថា៖ «ដោយសារតែក្រុមហ៊ុន ទ្រី ភាព បានកាប់បំផ្លាញព្រៃឈើយ៉ាងច្រើន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ដោយសារតែមានការប្រែប្រួលអាកាសធាតុបានធ្វើឲ្យមាននូវគ្រោះមហន្តរាយបង្កឲ្យខាតបង់ទ្រព្យសម្បត្តិប្រមាណជា ៨០០ លានដុល្លារក្នុងមួយឆ្នាំ និងបណ្តាលឲ្យប្រជាជនប្រមាណ ១៦៨ នាក់បានស្លាប់និងប្រជាពលរដ្ឋ ១,៨ លាននាក់ បានរងនូវផលប៉ះពាល់។ ដូច្នេះក្រុមហ៊ុននេះត្រូវតែទទួលខុសត្រូវ ចំពោះគ្រោះមហន្តរាយ ពីព្រោះក្រុមហ៊ុននេះ ជាអ្នកកាប់បំផ្លាញព្រៃឈើ»។
លោក ឧកញ៉ា ទ្រី ភាព ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។ ប៉ុន្តែតំណាងរបស់លោក ឧកញ៉ា ទ្រី ភាព ប្រចាំនៅខេត្ត ព្រះវិហារ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលសិទ្ធិប្រមូលទិញឈើ តែនៅក្នុងខេត្តចំនួន ៨ ប៉ុណ្ណោះ មិនមែននៅក្នុងខេត្តចំនួន ១២ ដូចដែលរបាយការណ៍បានលើកឡើងនោះទេ ។
លោកថ្លែងថា៖ «ខាងក្រុមហ៊ុនយើង ពុំបានកាប់ឈើនោះទេ គឺយើងប្រមូលទិញតែឈើដែលអាជ្ញាធរចាប់បានប៉ុណ្ណោះ ហើយយើងបានដេញថ្លៃបង់ពន្ធជូនរដ្ឋរួចហើយ។ ឈើទាំងនោះ យើងពុំបាននាំយកទៅក្រៅប្រទេសនោះទេ គឺយើងដឹកមកកែច្នៃនៅទីក្រុង ភ្នំពេញ ដូចជាគ្រឿងសង្ហារិមជាដើម»។
លោកបានបន្តថា លើសពីនេះ ក្រុមហ៊ុនពុំបានទៅយកដីពីប្រជាពលរដ្ឋនោះទេ ពីព្រោះមុននឹងទទួលបានដីសម្បទានពីរដ្ឋាភិបាល គឺក្រសួង កសិកម្ម បានចុះទៅធ្វើការវាយតម្លៃអំពីផលប៉ះពាល់ ហើយបានកាត់ដីទុកឲ្យប្រជាពលរដ្ឋ។ លោកគូសបញ្ជាក់ថា៖ «សូមកុំជឿតែតាមអង្គការ ដែលគេចេះតែចោទប្រកាន់យើងនោះ»។
លោក ថន សារ៉ាត ប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជាទូទៅ ច្បាប់បានកំណត់ឲ្យក្រុមហ៊ុន ឯកជនមួយ អាចទទួលបានដីធ្វើការវិនិយោគក្រោម ១ ម៉ឺនហិកតា ប៉ុន្តែលោកពុំដឹងថា ក្រុមហ៊ុនមេមួយ អាចបំបែកជាក្រុមហ៊ុនតូចៗទៀត ដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ចបន្ថែមនោះ ជារឿងខុសច្បាប់ឬក៏ត្រូវច្បាប់នោះទេ ដោយត្រូវពិនិត្យទៅលើច្បាប់បន្ថែមទៀត។
លោកបានថ្លែងថា៖ «កន្លងមកនៅពេលក្រុមហ៊ុនចុះទៅអនុវត្តទៅតាមដីដែលទទួលបាននោះ គឺតែងតែមានបញ្ហាជាមួយប្រជាពលរដ្ឋ ដូច្នេះយើងត្រូវចុះមើលបន្ថែមទៀត ដោយសារការចុះសិក្សា អំពីផលប៉ះពាល់ពីមុនមានរយៈពេលខ្លី»។
យោងតាមច្បាប់ ភូមិបាល ត្រង់មាត្រា ៥៩ បានចែងថា សម្បទានដីសេដ្ឋកិច្ច សម្រាប់ក្រុមហ៊ុនមួយ មានទំហំច្រើនបំផុតត្រឹមតែ មួយម៉ឺនហិកតា ប៉ុណ្ណោះ។ សម្បទានដីដែលសំរេចផ្តល់ឲ្យរួចហើយហើយមានទំហំលើសពីទំហំ កំណត់ខាងលើជាកម្មវត្ថុនៃការកាត់បន្ថយ។ ប៉ុន្តែប្រសិនបើការកាត់បន្ថយនេះ មានឥទ្ធិពល ធ្វើឱ្យខូចប្រយោជន៍ អាជីវកម្ម ដែលកំពុងមានដំណើរការ សម្បទានិក អាចនឹងទទួលបានការលើកលែងជាពិសេស។
ច្បាប់នេះ បានគូសបញ្ជាក់ទៀតថា ត្រូវបានហាមឃាត់ ការចេញលិខិតសម្បទានដីច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់នៅវាក្យខ័ណ្ឌខាងលើ៕

របាយការណ៏របស់អង្គការក្រៅរដ្ឋាភិបាល៨០%ទៅ៩០%គឺត្រឹមត្រូវ។
A HUN SEN A TAY HONG A NORUK A KVAK KON A ORT PUJ KON MI JOR KAJOY SAMLAB MONUS HEUY SAMLAB THOMMAJEA TEAT A CRIMINAL
រដ្ឋាភិបាលត្រូវតែចាត់វិធានការណ៏ច្បាស់លាស់ចំពោះរឿងនេះ ទោះជានរណាក៏ដោយមិនអោយរួចខ្លួនជាដាច់ខាត !នេះចាត់ទុកជាឧក្រិដ្ឋកម្មធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ មានការឃុបឃិតគ្នាជាលក្ខណៈប្រពន្ធ័ ដែលទោសកំហុសនេះស្មើនឹងទោសក្បត់ជាតិ យើងរង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាល! ហើយយើងក៏កំពុងរង់ចាំមើលយុទ្ធសាស្រ្តកែទំរង់សីុជំរៅ ដែលរដ្ឋាភិបាលទើបតែប្រកាសក្តែងៗនេះមុនការសំរេចចិត្តឆន្ទៈរបស់យើង!
I agree with this report , I would please PM take the action on him soon if not MR.TRY PHEAP will destroy your reputation and destroy the people life more than he give a tip
Dear officer,
You should offence check and mutual control on the company that received licence .
Whether they follow to the contract or not ?. If not, please you withdraw the land back and cancel the contract .
We needs the real investment in order to push our economic increasing to reach the goal of improvement resident standard of living .
We no need the company that have no enough capital and cheating . Then used the licence to seek for advantage for them shelf without thinking of national resources be ruin .
សំលាប់មនុស្សអស់ជាង១លាននាក់ក៏គ្មានទោសផង។តុលាការកូនកាត់ត្រូវគេធ្វើឲ្យតាប៉ែនិងអូស
បន្លាយពេលទុកឲ្យអាឧក្រឹដ្ផជនចាស់ងាប់អស់នៅតែកាត់មិនចេញ។វិនាសកម្មព្រៃឈើធ្វើម៉េចមាន
អ្នកណាហ៊ានដាក់ទោស???បើមានមានតែតុលាការប្រជាជនទេទើបហ៊ាន????????????????????
ឧកញ៉ា អក្សរខ្មែរំមួយតួមិនចេះផង ចេះតែបូកលុយតាមក្បាច់ស្រីប៉ុណ្ណោះធ្វើម៉េចយល់បានអំពីខ្លឺមសារ
នៃច្បាប់! រកស៊ីលួចឈើតាំងពីក្រចេះ ស្ទឺងត្រែង រួចបាត់មុខមួយរយះឡើងឧកញ៉ាឆ្កយ មានខ្នងមហាធំ
មហាមានអំណាចខ្លាំងនៅស្រុកខ្មែរ ។តើ នរណាហ៊ានធ្វើអីគាត់ កាប់ខ្ទិចឧទ្យានជាតិវរះជ័យយកឈើ
ទៅលក់ឲ្យយួនគ្មានញញើតច្បាប់បន្តិចណាសោះ សូមលោកធំជាខ្នងឲ្យឧកញ៉ានេះកែរទម្រង់ស៊ីជម្រៅ
ដុះក្អែលខ្លួនឯងផង កុំថាឲ្យតែថ្នាក់ក្រោមរបស់ខ្លួន!
Try Pheap group bought luxury cars for Governor of Preah Vihear, Governor of Rovieng district & chief of police.
ALL CAMBODIAN ARE CONFUSING ABOUT THIS COMPANY DESTROY CAMBODIA RESOURCE . THIS COMPANY GETTING PERMISSION FROM Mr HUN SEN TO DO THIS AND GIVE MONEY UNDER THE TABLE TO HIM.HE IS A CORRUPTED GOV THAT MAKE ALL CAMBODIAN SUFFER. GET HIM OUT AND SAVE YOUR COUNTRY PEACE CAMBODIA
យុទ្ធសាស្ត្រថ្មី បំផ្លាញព្រៃគឺស្មើសំឡាប់ប្រជាពលរដ្ឋ…………
Government should responsibility for the disaster lost of our important Rainforests.
However, government should not have allowed the company to destroy our Rainforests without
care about hurting people and animals who lives reliable on the Rainforsts. So it is your duty government and do not forget your job is serving people.
ទីស្តីការគណៈរដ្ឋមន្រ្តី បានហៅកាយវិការ នៃការប្រគល់ដីសម្បទានសេដ្ឋកិច្ចរបស់ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ជាកាយវិការប្រកបដោយស័្មគ្រចិត្ត និងសុឆន្ទៈក្នុងនាមជាក្រុមហ៊ុន ក៏ដូចជា ពលរដ្ឋល្អ។
នេះគ្រាន់តែជាឧទាហរណ៍នៃក្រុមហ៊ុន១ទទួលដីសម្បទានពីរដ្ឋាភិបាលប៉ុណ្ណោះ ចុះទំរាំក្រុមហ៊ុនរាប់ រយទៀតនោះតើព្រៃនៅស្រុកខ្មែរនៅឈរបានយ៉ូរប៉ុណ្ណាទៀត!!!! វាគ្មានសង្ស័យអីនោះទេថារូបភាព ពិតប្រាកដនៅពីក្រោយដីសម្បទានគឺគ្រាន់តែសំឡឹងកាប់ព្រៃឈើលក់តែប៉ុណ្ណោះមិនបានយកដីនោះ ទៅធ្វើបង្ករបង្កើនផលកសិកម្មអីនោះទេ។ ដូច្នេះរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិ សាស្ត្រខ្មែរដែលបង្កើតនយោបាយផ្តល់ដីសម្បទានគ្រាន់តែជាលេសសម្រាប់កាប់បំផ្លាញព្រៃឈើ ឃុបឃិតគ្នាយកឈើលក់ដាក់ហោបៅខ្លួនតែប៉ុណ្ណោះ។
មានរដ្ឋាភិបាលបំផ្លាញជាតិល្ងង់ងាប់ដូចហ៊ុនសែនដើម្បីបំប៉នសេដ្ឋកិច្ចចិនយួនអញ្ចឹងបានជាចិនយួន វាជួយទប់មិនឲ្យហ៊ុនសែនធ្លាក់ពីអំណាច។ ចិនយួនកំពុងតែជញ្ជាក់បឺតធនធានអ្វីក៍ដោយឲ្យឆាប់អស់ ពីកម្ពុជាទាន់មានឪកាស។
អាចុយម្រ៉ាយមេចោរហ៊ុនសែន ពិតជាបំផ្លាញព្រៃឈើប្រទេសជាតិខ្មែរហិនហោចមែន
កូនមីសំផឹង កណ្ដួយម៉ែវាកូនអាចុយម្រ៉ាយបង្កើតអាខ្វាក់ចុយម្រ៉ាយហ៊ុនសែនមកបំផ្លាញ
ទឹកដី កោះត្រល់និងព្រៃឈើខ្មែរ ចំជាអាចុយម្រ៉ាយពូជបំផ្លាញចុយម៉ែវាមែន។
Your sons can read English, Ah Hun Suy!
Open your eyes wide and think it over what you have done for the country, Ah Pred! And don’t deny. You destroys the country day-by-day until you die if you’re still in Power, Ah Pred!
It is all about large scale logging business conducted by crooked tycoons associated with top corrupted government officials under the name of land concession for economic development. The destruction of our natural resource is enormous and irreversible, if such contracts continue to proceed in a long run without transparency and the studies of its impact, the negative result will affect the livelihood of both human and animals due to severe climate change resulting from the loss of our priceless tropical rain forest. According to G.W’s report, approximately only about 20% of Cambodian forest are left untouched by the devastated deforestation…
this is veitcong plans that long time ago fisth they soread the war to cambodia through communish killing khmere ntionalish and earn alot of weapon from war seconds they try to suck profited througt the government puppet of hun sen and most of top position in gorvernment youn serve to veitnam. cambodia very dangerous in the future under hun-sen. so all cambodian people sould wake up do everything to protech our homeland
ទៅថ្ងៃអនាគតពួកCPPយើង នឹងត្រូវក្មេងជំនាន់ក្រោយជេរប្រមាថ ដោយគេថា យើងជំនាន់នេះ មិនចេះថែរក្សាព្រៃឈើ ទើបពួកគេលិចទឹករហូត។
ពួកCPPយើងនេះ មិនចេះថែរក្សាព្រៃឈើ, ពុំបានជួយដល់ប្រជាជននោះទេ គឺបានត្រឹមតែបំផ្លាញធនធានព្រៃឈើ តែប៉ុណ្ណោះ។
LK