អ្នកស្រី យ៉ោម បុប្ផា ចេញ​ពី​ពន្ធនាគារ​ហើយ​​នៅ​ល្ងាច​​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកានេះ​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃសុក្រ ទី22 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីដោះលែងនៅល្ងាច​នេះ (រូបថតពី Facebook)

​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​​ដីធ្លី​នៅ​​តំបន់​​បឹង​កក់ ចេញពី​ពន្ធនាគារ​ហើយ នៅ​ម៉ោង​​៥​ល្ងាច​នេះ បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​​ឲ្យ​អ្នកស្រី​​នៅ​ក្រៅ​​ឃុំ ហើយ​​បញ្ជូន​​សំណុំរឿង​​ឲ្យ​សាលា​ឧទ្ធរណ៍​​ពិនិត្យ​សើរើ​ឡើងវិញ​។​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដកស្រង់​​សំដី​ប្តី​ អ្នកស្រី​​យ៉ោ​ម បុប្ផា គឺ​​លោក លួស សា​ខន ចុះផ្សាយ​ថា មន្ត្រី​ពន្ធនាគារ​ព្រៃ​ស អនុញ្ញាត​ឲ្យ​អ្នកស្រី​យ៉ោម បុប្ផា ​ត្រលប់​ទៅផ្ទះ​វិញ នៅ​ល្ងាច​នេះ​។ ប្រជា​សហគមន៍​បឹងកក់ ក៏​មាន​រៀបចំ​ពិធី​ជប់លៀង សម្រាប់​អ្នកស្រី​យ៉ោម បុប្ផា​ ផងដែរ​​នៅ​ល្ងាច​នេះ​។

អ្នកស្រី ​យ៉ោម បុប្ផា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ​កាល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​​នាក់​​ឲ្យ​រងរបួស​។ ក្រោយ​​មក​សាលាឧទ្ទណ៍​ប្តូរ​បទ​ចោទ​អ្នកស្រី​ទៅ​ជាបទ​ផ្តួចផ្តើម​ឲ្យមាន ហិង្សា​វិញ ក្រោយ​ពី​រក​មិន​ឃើញ​កំហុស និង​សម្រេច​ឲ្យទទួល​ទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល​៕

សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

2 Responses to "អ្នកស្រី យ៉ោម បុប្ផា ចេញ​ពី​ពន្ធនាគារ​ហើយ​​នៅ​ល្ងាច​​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកានេះ​​"

  1. missiom impossible says:

    don’t let her go early, let her stay in jail for little bite longer
    she was a bad girl.,

  2. 23 tola says:

    this lady needs education camp.,
    she needs to learn how to behave herself.,
    —–
    she needed family values for her family,,