ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃសុក្រ ទី22 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
កុមារាកម្ពុជាម្នាក់ អាយុ១៣ឆ្នាំ តាមរយៈអង្គការយូនីសេហ្វ ត្រូវបានតែងតាំងឲ្យទទួលពានរង្វាន់កុមារ ដែលផលិតវីដេអូភាពយន្ដអន្ដរជាតិល្អជាងគេ។
សេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ ឲ្យដឹងថា កុមារម្នាក់នោះ ឈ្មោះ ឈុន សុភ័ក្ត្រា ជាសិស្សរៀនថ្នាក់ទី៨ មកពីខេត្តព្រៃវែង។ សុភ័ក្ត្រា គ្រោងនឹងធ្វើដំណើរទៅទីក្រុងអាំស្ទ័រដាម(Amsterdam)នៃប្រទេសហូឡង់ក្នុងសប្ដាហ៍នេះ ដើម្បីទទួលរង្វាន់កុមារផលិតវីដេអូអន្តរជាតិ។អង្គការយូនីសេហ្វ បានប្រកាសថា ឈុន សុភ័ក្ត្រា ត្រូវបានជ្រើសរើសយ៉ាងសុក្រិតក្នុង ចំណោមកុមារវ័យ១៥ឆ្នាំ ប្រមាណជា៣១៥នាក់។ ពានរង្វាន់នេះ នឹងប្រកាសក្នុងកម្មវិធីមួយនៅថ្ងៃទី៣០ខែ វិច្ឆិកានេះ។
វីដេអូភាពយន្ដរបស់សុភ័ក្ត្រា មានចំណងជើងថា (ទឹកផ្លាស់ប្ដូរជីវិត) «Liquid Changes Life»ត្រូវបានដាក់ចូលរួមប្រកួតជាមួយរឿងដែលមានចំណងជើងថា(មួយនាទីនៃសន្ដិភាព)«One Minute of Freedom» និងរឿងផ្សេងទៀតមកពីប្រទេសវៀតណាម Libya Ukraine និង Armenia។ អ្នកឈ្នះ នឹងទទួលបានHD Flip Camera មួយ។
សុភ័ក្ត្រា បានគោរពតាមលក្ខខណ្ឌនៃការចូលរួម ដោយចាប់ផ្ដើមផលិតវីដេអូ តាំងពីខែវិច្ឆិកា ឆ្នាំ២០១២។ ភាពយន្តរបស់សុភ័ក្ត្រា ដែលមានរយៈពេល១នាទីនេះ និយាយពីកុមាររស់នៅក្នុងជីវភាពខ្វះខាតនៅកម្ពុជាក្រោមអាយុ១២១៧ឆ្នាំ ក្រោមការៀបចំឧបត្ថម្ភដោយអង្គការយូនីសេហ្វ និងSave the Cambodia។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន សុភ័ក្ត្រា បាននិយាយថា៖«…..ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ម្ដាយរបស់ខ្ញុំកំពុងជួយរៀបចំឥវ៉ាន់ ខោអាវ ស្បែកជើងឲ្យខ្ញុំ ព្រោះនៅប្រទេសគេត្រជាក់ណាស់ ខ្ញុំរៀបចំរួចរាល់ ហើយ និងមិត្តភត្តិរួមថ្នាក់មានមោទនភាពណាស់ចំពោះខ្ញុំ»។
លោក ឈុន ហៃ ឪពុករបស់កុមារា ឈុន សុភ័ក្ត្រា ដែលអមដំណើរកូនរបស់គាត់ទៅក្រៅប្រទេស បង្ហាញនូវអារម្មណ៍រីករាយថា៖«ខ្ញុំ មានមោទនភាពចំពោះកូនខ្ញុំ ព្រោះគាត់ត្រូវបានជ្រើសរើសមួយគត់ ខ្ញុំរីករាយខ្លាំងណាស់ គាត់មិនត្រឹមតែកុមារតំណាងខេត្តព្រៃវែងទេ ថែមទាំងតំណាងកុមារទូទាំងប្រទេសកម្ពុជា»៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

good job boy! keep it up
ភាពយន្តដែលមានរយៈពេលមួយនាទីនេះ និយាយពីកុមាររស់នៅក្នុងជីវភាពខ្វះខាតនៅកម្ពុជា…
ប្រសិនជាគំនិតនេះជាគំនិតផ្តួចផ្តើម ឬ ជាចំណុចចាប់អារម្មណ៍របស់ប្អូនមែននោះ ប្អូនគួរតែរៀបចំខ្លួនដើម្បីអោយក្លាយខ្លួនជាអ្នកជំនាញមួយរូប ដើម្បីរកមធ្យោបាយជួយកុមារដែលនឹងត្រូវប្រឈមមុខនឹងបញ្ហាទាំងនោះ អោយបានរួចផុតពីទុក្ខលំបាកនោះ ។
សូមជូនពរប្អូនអោយមានជ័យជំនះក្នងជីវិត និង សេចក្តីបា្រថ្នារបស់ប្អូន ។
Congratulation!!! Sopheak you have done a great job for Cambodia’s children. Whising you to grow up a great high educated person for Cambodia.
It is my honor that Cambodian’a child has won this priec.
Congratulation I hope you are keep doing a good Job again. you can take place from Hun Sen.kich Hun Sen out.
Congratulation boy!
សូមជូនពរប្អូនប្រុសមានវាសនាល្អ អនាគតល្អ ទុកជាគំរូសំរាប់ថ្នាក់ដឹកនាំប្រទេសនាពេល
បច្ចុប្បន្ន
Congratulation I wish you good luck na Brother
Your smile makes us proud of having you stood out among the crowd in this land. Let your 1 mn film be a guide and passion contextualizing in our country development. You are just a teen but made us proud than many Ideal PhDs in our country. Your mum and dad must be very proud of you.