សុខ ខេមរា
23 វិច្ឆិកា 2013
វីអូអេខ្មែរ

លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន ដើរត្រួតពលជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៣។
វ៉ាស៊ីនតោន — នៅពេលនាយករដ្ឋមន្ត្រីជប៉ុន ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា បានទទួលស្គាល់រដ្ឋាភិបាលថ្មីដែលមានបញ្ហាចម្រូងចម្រាស ហើយសន្យាផ្តល់ ជំនួយថែមទៀតនោះ ក្រុមអ្នកវិភាគអន្តរជាតិមួយចំនួនមានការខកចិត្តខ្លះៗ។ ពួកគេចង់ឲ្យជប៉ុនជួយដោះស្រាយបញ្ហាជាប់គាំងនយោបាយក្នុងប្រទេស កម្ពុជា។ ក្រុមអ្នកវិភាគខ្លះអះអាងថា ការខកខានក្នុងការដោះស្រាយបញ្ហានេះ គឺដោយសារជប៉ុនត្រូវគិតគូរពីផលប្រយោជន៍ជាតិរបស់ខ្លួន និងការបន្តនយោបាយវែងឆ្ងាយជាមួយកម្ពុជា ជាប្រទេសឬតំបន់ដែលចិនកំពុងមានឥទ្ធិពលដ៏ខ្លាំងក្លានេះ។
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកហ្ស៉ីនហ្ស៊ូ អាបេ (Shinzo Abe) ក្នុងប្រទេសកម្ពុជា រួមនឹងការសន្យាផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាថ្មី ដែលកំពុង មានបញ្ហាចម្រូងចម្រាសនោះ ត្រូវគេគិតថាជាការផ្តល់ការទទួលស្គាល់ភាពស្រប ច្បាប់ដល់រដ្ឋាភិបាលថ្មី។ រឿងនេះបានធ្វើឲ្យមានការរិះគន់ខ្លះថា ជប៉ុនមិនបានគិតគូរអំពីរឿងយុត្តិធម៌ទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតដែលធ្វើឲ្យ ជាប់គាំងនយោបាយកម្ពុជានោះទេ។
លោកហ៊្វីល រ៉ប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការសិទ្ធិមនុស្សយូមែន រ៉ៃវច ប្រចាំតំបន់អាស៊ី បានអះអាងថា លោកនាយករដ្ឋមន្ត្រីស្ស៉ីនហ្ស៊ូ អាបេ និង មន្ត្រីរបស់លោកបានមើលរំលងបញ្ហាសិទ្ធិមនុស្ស និងភាពមិនប្រក្រតីនៃការ បោះឆ្នោតដែលសហគមន៍អន្តរជាតិដទៃទៀតកំពុងទាមទារ។
«វាជារឿងបាត់បង់ឱកាសសម្រាប់រដ្ឋាភិបាលជប៉ុន ដែលមានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាលកម្ពុជាដោយសារថា ជាប្រទេសផ្តល់ជំនួយដ៏ធំ ក្នុងការនិយាយនិងក្នុងការទាមទារនូវអ្វីដែលអង្គការជាច្រើន និងសហគមន៍អន្តរជាតិបានអំពាវនាវឲ្យ មានការស៊ើបអង្កេតហ្មត់ចត់មួយលើភាពមិនប្រក្រតីយ៉ាងច្រើនដែលទាក់ទងនឹងការបោះឆ្នោត»។
លោក រ៉បប៊ឺតសុន រំឭកថា មានការសរសេរលិខិតនិងរំឭកលោកអាបេឲ្យដឹង មុនដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាអំពីស្ថានការណ៍នយោបាយកម្ពុជាដែលគេរំពឹងថា លោកអាចជួយដោះស្រាយបាន។
លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេបានបំពេញទស្សនកិច្ចពីរថ្ងៃក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែវិច្ឆិកាមុននឹងបំពេញទស្សនកិច្ចក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។ នៅក្នុងប្រទេសកម្ពុជាលោកអាបេបានសន្យាផ្តល់ជំនួយដល់ប្រទេសកម្ពុជាហើយនឹងរិត ចំណងកិច្ចសហប្រតិបត្តិការទាក់ទងលើវិស័យជាច្រើនទៀត រួមទាំងសិទ្ធិមនុស្ស ប្រជាធិបតេយ្យជាមួយរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតមួយដែល ក្រុមជំទាស់បានអំពាវនាវមិនឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ផ្តល់ជំនួយ នោះទេ។
ក៏ប៉ុន្តែលោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថា ជំហ របស់ជប៉ុនគឺជាការបញ្ជាក់យ៉ាងច្បាស់ថា ជប៉ុនមិនចង់ឲ្យមានការបកស្រាយបែបណាផ្សេងពីនយោបាយជប៉ុនជាមួយនិងកម្ពុជាទេ ហើយជាការបញ្ចប់មន្ទិលសង្ស័យអំពីជំហរជប៉ុន។
លោកថ្លែងដែរថា ការប្រឹងប្រែងណាមួយដើម្បី កាត់ជំនួយសម្រាប់កម្ពុជាខ្លួនឯងមិនមែនជាគំនិតស្នេហាជាតិទេ ក្រៅតែជាការបម្រើ ប្រយោជន៍និងអំណាចខ្លួនឯងផ្ទាល់។លោកបានថ្លែងសំដៅទៅលើគណបក្សជំទាស់។
«គួតែខ្មែរទាំងអស់គ្នាយល់ឃើញថា នយោបាយត្រូវដាក់ដាច់ដោយឡែកអំពីសុខុមាលភាពរបស់មហាជនរបស់យើង។ យើងទាំងអស់គ្នា យើងយល់ ឃើញថា ប្រជាជាតិទើបដើរចេញពីសង្គ្រាម កំពុងតែត្រូវការគ្រប់ជ្រុងទាំងអស់ក្នុងការពង្រឹងស្ថិរភាព ពង្រឹងនយោបាយ ពង្រឹងសមត្ថភាពខ្លួនឯងដើម្បីឲ្យកម្ពុជាអាច រស់បានជាមួយអ្នកជិតខាងដែលជាប្រទេសមានទាំងអំណាច ចំនួនមនុស្ស ទាំង អំណាចសេដ្ឋកិច្ច»។
លោក ផៃ ស៊ីផាន បានអះអាងថា តាំងពីដើមមក ទោះជាកម្ពុជាធ្លាក់ចូលក្នុងរបប កុំម្មុយនីស្ត និងស្ថិតនៅក្នុងស្ថានការណ៍បែបណាក្តី ជប៉ុននៅតែជួយកម្ពុជាក្នុងការ អភិវឌ្ឍលើវិស័យជាច្រើនដូចដែលសេចក្តីថ្លែងការណ៍រួមក្នុងដំណើរទស្សនកិច្ចលោកអាបេនេះជាដើម។
លោក ភីធ័រ តាន់ កែវ (Peter Tan Keo) អ្នកវិភាគនយោបាយម្នាក់ក្នុងប្រទេស អាមេរិក បានអះអាងថា ប្រទេសជាច្រើនរួមទាំងជប៉ុនផង ទទួលស្គាល់ភាពស្របច្បាប់រដ្ឋាភិបាលថ្មី ដែលមានបញ្ហាចម្រូងចម្រាស់នេះ ហើយ ទោះបីជាស.រ.អា.និង សហភាពអឺរ៉ុបនៅទាមទារឲ្យមានការស៊ើបអង្កេតលទ្ធផលនៃការបោះឆ្នោតក្តី។ ជំហរជប៉ុននេះជារឿងមួយដែលបង្ហាញថា កម្ពុជានិងជប៉ុនគិតគូរពីបញ្ហាកែទម្រង់ទៅអនាគតជាជាងបញ្ហាដែលបានកើតមានឡើង។
លោកអះអាងថា រឿង នេះវានឹងបង្កើតជារឿងដែលអាចធ្វើឲ្យមានបញ្ហាដល់ដំណើរការប្រជាធិបតេយ្យ។
«នៅពេលប្រទេសទាំងនោះអបអរសាទររដ្ឋាភិបាលដោយពិតជាគ្មានការព្យាយាមស្វែងរកផ្លូវផ្សេងដើម្បីដោះស្រាយការជាប់គាំងនយោបាយ រឿងនោះនឹងធ្វើឲ្យមានសំណួរយ៉ាងច្រើន ព្រោះនៅពេលពលរដ្ឋចេញទៅបោះឆ្នោត ពួកគេទាមទារឲ្យមានតម្លាភាព ជាពិសេសទាក់ទងទៅនឹងដំណើរការបោះឆ្នោត។ តែវាគ្មានតម្លាភាពទេ។រឿងនេះហើយដែលប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងមានបញ្ហាដល់ដំណើរការរីកចម្រើនផ្នែកប្រជាធិបតេយ្យ»។
លោក ចន សៀយូស៊ៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយ សាធារណៈនៃសាកលវិទ្យាល័យ Michigan University បានថ្លែងថាគោលជំហរជប៉ុនជួយដោះសម្ពាធរបស់គណបក្ស ប្រជាជនកម្ពុជាខ្លះ តែក៏ធ្វើឲ្យគណបក្សជំទាស់មិនសប្បាយចិត្តដែរ។ តែលោកបន្ថែមថា ទស្សនកិច្ចលោកអាបេនិងការបន្ថែមជំនួយនេះគឺជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់ជប៉ុនដើម្បីធ្វើទំនាក់ទំនងនយោបាយក្នុងការបង្កើនឥទ្ធិពលនៅ តំបន់អាស៊ីអាគ្នេយ៍ ដែលចិនកំពុងមានឥទ្ធិពលខ្លាំងនោះ។
«ប្រទេសជប៉ុនបានចាត់វិធានការជាច្រើនជំហ៊ានដើម្បីជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា។ តែដូចជាមហាអំណាចខាងក្រៅសឹងតែទាំងអស់ដែរ គឺថា យុទ្ធសាស្ត្រការទូតរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមគ្គុទេសក៍ចម្បងបំផុតក្នុងការគិតគូរអំពីផលប្រយោជន៍ជាតិរបស់ខ្លួន»។
លោកបានអះអាងថា ជប៉ុនមានក្តីបារម្ភពីការរីករាលដាលនៃឥទ្ធិពលចិនក្នុង តំបន់ផងដែរជាពិសេសកម្ពុជាដែលគាំទ្រចិនលើបញ្ហាសមុទ្រភាគខាងត្បូងប្រទេសចិននោះ។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្ស សង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខាមិនទាន់រកដំណោះ ស្រាយត្រូវគ្នាទេ ចំពោះបញ្ហាវិវាទរឿងបោះឆ្នោតនេះ។ គណបក្សជំទាស់ដែល ពហិការមិនចូលរួមប្រជុំសភា ហើយមិនផ្តល់ភាពស្របច្បាប់ដល់សភានិង រដ្ឋាភិបាល នោះ បានគំរាមធ្វើបាតុកម្មបន្តទៀតជាពិសេសថ្ងៃទី១០ខែធ្នូខាងមុខ បើគ្មានយុត្តិធម៌ក្នុងការស៊ើបអង្កេតការគៃបន្លំសន្លឹកឆ្នោត ហើយភាពមិនប្រក្រីមិនត្រូវបានដោះស្រាយឲ្យបានសមរម្យទេនោះ៕
អត្ថបទព័ត៌មានទាក់ទង
- រដ្ឋាភិបាលកម្ពុជាប្រាប់នាយករដ្ឋមន្ត្រីជប៉ុនថានឹងធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត
- ក្រុមឃ្លាំមើលសិទ្ធិមនុស្សសុំឱ្យលោកអាបេជួយទម្លុះទម្លាយការជាប់គាំងនយោបាយកម្ពុជា
- អ្នកវិភាគ៖ ទស្សនកិច្ចនាយករដ្ឋមន្ត្រីជប៉ុនអាចជួយដោះស្រាយភាពជាប់គាំងនយោបាយកម្ពុជា
- ២២ឆ្នាំក្រោយពីកិច្ចព្រមព្រៀងបារីសអ្នកនយោបាយនៅបន្តខ្វែងគំនិតគ្នា
- ជប៉ុនបានផ្តល់ប្រាក់កម្ចីបើកប្រាក់ខែបុគ្គលិកសាលាក្តីខ្មែរក្រហម
- នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍
For god’s sake….you can’t blame Abe for liking the new gov’t. Stop being ridiculous!!!
ខកចិត្តត្បិតអី គ្មានបាននិយាស្អីកាន់ជើងបក្សប្រឆាំងសោះ ពិសេស មិនបានជួប អាឆ្កែស៊ី និងខា!
ជប៉ុន1 ចិន1 យួន1 មិនដែលរែកទឹកអោយខ្មែរងូតទេ ផ្ទុយទៅវិញមានតែខ្មែរទេដែលរែកទឹកអោយពួកនោះងូត,…
ត្រឹមត្រូវលោក នរកសមរង្សី ព្រោះអីជបុ៉ន គេមើលឃើញរដ្ថាភិបាលថី្មល្អ ទទួលយកបាន
គេផ្តល់ជំនួយដល់កម្ពុជា ! វាទើសក្បាលអីអាបក្សប្រឆាំងនោះវាចេះតែ គ្នានភាពមិនប្រក្រត៏
បោះឆ្នោតមិនយុត្តិធម៍ អាងស្អ៏បន្តិចអោយគេផ្តាច់ជំនួយ រួចពង្វក់ស្មារត៏ប្រជាជនអោយធ្វើ
មហាបាតុកម្ម ! សួរបន្តិចលោកអ្នកច្បាប់អើយ បើគេផ្តាច់ជំនួយតើងាប់រាស្ត្រ ឬ ងាប់អ្នក
ណា ? និយាយរឿងបាតុកម្មវិញម្តង ទាមទាររកយុត្តិធម៍ ឬ ទាមទាររកអំណាច ?
ចង់ធ្វើជានាយករដ្ថមន្ត្រ៏ ប្រធានសភា នៅេពលដែលខ្លួនចាញ់ឆ្នោតនេះបានវាយុត្តិធម៍ ឬ ?
មូលហេតុដែល ជបុ៉ន គេមិននឹកនារឿងបក្សប្រឆាំងនោះពីព្រោះ គេខ្លាចឆ្លងរោគ ចង្រៃ ដល់
ប្រទេសគេ ( រោគឆ្កួតបាតុកម្មអហឹង្សា រោគឡប់បោះឆ្នោតមិនយុត្តិធម៍ និង រោគឡប់ +ឆ្កួត
មើលមិនជា កែមិនឡើងគី ចាញ់ មិន ព្រម ចាញ់ ) ។
លោកប្រធាន សង្គ្រោះជាតិ។ ស្ថានការណ៏បច្ចុប្បន្ននេះ លោកកំពុងមានឥទ្ធិពល ដោយសារលោកមានប្រជាប្រិយ
ភាព ពីសំណាក់បងប្អូនជនជាតិខ្មែរទាំងនៅខាងក្នុង និងក្រៅប្រទេស។ អ្នកដឹកនាំក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ
ពួកគេមានអំណាចរឹងមាំតែខាងស្មារតី តែប៉ុណ្ណោះ។ បើទោះបីជាលោកប្រធាន សង្គ្រោះជាតិ ខ្លួនឯង ដឹងតែម្នាក់
ឯងថា ខ្លួនលោកជាអ្នកមានអំណាចរឹងមាំខាងសំភារៈយ៉ាងណាក៏ដោយ សព្វថ្ងៃនេះលោកចេះធ្វើ បានត្រឹមតែឱ្យ
ជនជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសកម្ពុជា ស្រឡាញ់គាំទ្រលោក តាមរបៀបការនិយាយពីអំពើអាក្រក់របស់គេ
ដោយមានការចំណាយប្រភពដើមទុន ហើយមិនដែលឃើញលោកមាន ឫក៏រកបានប្រភពចំណូលពីជំនួញទាល់តែ
សោះ ក្រៅពីការទទួលបានថវិកា បន្តិចបន្តួច មកពីគ្រប់ទិសទីរបស់ប្អូនខ្មែរ ដើម្បីយកមកជំរុញចលនាបាតុកម្មនៅ
ក្នុងប្រទេសកម្ពុជា។ បាតុកម្មនៅក្នុងប្រទេសកម្ពុជា ជាច្រើនលើក ច្រើនសារ នៅតែគ្មានលទ្ធផលដោយសារតែ
ពិភពលោកទាំងមូល មិនទាន់ទទួលស្គាល់ថា លោកជាវីរបុរសខ្លាំង គឺបានត្រឹមតែសម្លឹងឃើញថា លោកជាអ្នក
បានទទួលថវិកាពីការរៃអង្គាសសប្បុរសជន យកមកធ្វើចលនាបាតុកម្មដដែលៗ តែប៉ុណ្ណោះ។ បើទោះបីជាលោក
ជាមនុស្សម្នាក់ មិនចូលចិត្តបង្អួតសម្ញែង ដាក់ពិភពលោក ថាលោកជាអ្នកមានមរតកអគ្គមហាសាលចាយមិនចេះ
អស់ រាប់តំណ តទៅមុខគ្រប់ជំនាន់ ក៏សាធារណជននៅលើពិភពលោក គេនឹងនៅតែងឿងឆ្ងល់ថា តើលោកបាន
ទទួលមរតកទាំងនេះ បានមកពីប្រភពណាដែរ ? ហើយគ្មាននណាមួយគេសរសើរចំពោះអ្នកដែលចេះត្រឹមតែចាយ
ប្រាក់ តែមិនចេះធ្វើអ្វីៗដើម្បីរកបានពីប្រភពជំនួញដែលមិនចេះរីងស្ងួត។ ចំណុចនេះហើយដែលធ្វើឱ្យពិភពលោក
ទាំងមូល មិនទាន់ទទួលស្គាល់លោក មកពីលោកមិនទាន់មានបង្កើតស្នាដៃអ្វីដែលផ្តល់ផលប្រយោជន៏ដល់មនុស្ស
ជាតិជាទូទៅនៅលើភពផែនដីនៅឡើយ។ លោកប្រធាន សង្គ្រោះជាតិ បើលោកមានដើមទុន លោកត្រូវតែយក
ដើមទុន មកបង្កើតប្រភពផលិតផលនៃដើមទុន ទើបប្រទេសមហាអំណាចនិយមលទ្ធិប្រជាធិបតេយ្យសេរី ទទួល
ស្គាល់ថា លោកប្រធានសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជាជាបុរសខ្លាំងដ៏ស្វាហាប់ របស់ពិភពលោកទាំងមូល។