ប្រាសាទ​បុរាណ ​មាន​អាយុ​មុន​សម័យអង្គរ កំពុង​ស្ថិត​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ខេត្ត​រតនគិរី​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ប្រាសាទ តាណាង ឬ​ប្រាសាទ​ឥដ្ឋក្រហម​ នៅខែត្ររតនគីរី ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មុន​សម័យអង្គរ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ព្រៃ លើដីសម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​ ម៉ែន ​សារុន កាលពី​ប្រមាណ​ ២​ឬ​៣ ខែ​មុន​។ (រូបថត Pierre-Yves Clais/The Cambodia Daily)

ប្រាសាទ តាណាង ឬ​ប្រាសាទ​ឥដ្ឋក្រហម​ នៅខែត្ររតនគីរី ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មុន​សម័យអង្គរ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ព្រៃ លើដីសម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​ ម៉ែន ​សារុន កាលពី​ប្រមាណ​ ២​ឬ​៣ ខែ​មុន​។ (រូបថត Pierre-Yves Clais/The Cambodia Daily)

​អាជ្ញាធរ និង​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​នៅ​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹងថា ប្រាសាទ​តា​ណា​ង ឬ​ប្រាសាទ​ឥដ្ឋក្រហម​ ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មុន​សម័យអង្គរ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ព្រៃ លើដីសម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​ ម៉ែន ​សារុន កាលពី​ប្រមាណ​ ២​ឬ​៣ ខែ​មុន​។​

​តាម​សារពត៌មាន ​The Cambodia Daily ចុះផ្សាយ​នៅ​ថ្ងៃ​នេះ ​ឲ្យដឹងថា ប្រាសាទ​នេះ​ អាច​សាងសង់​នៅមុន​សម័យអង្គរ ជា​តំបន់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​​កម្រ​មាន​នៅក្នុង​ខេត្ត​រតនគិរី។ ប្រាសាទ​នោះ​ មាន​កម្ពស់ប្រហែល​៥​ម៉ែត្រ ស្ថិតក្នុង​តំបន់​ព្រៃ​ដាច់ស្រយាល ជិត​ព្រំដែន​វៀតណាម ហើយ​ជនជាតិ​ចា​រ៉ា​យ អះអាងថា វា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ពួកគេ​។​

អ្វី​ដែល​អ្នកជំនាញ​ប្រវត្តិសាស្ត្រ និង​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ពីការបាត់បង់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ ដោយសារ ប្រាសាទ​តា​ណា​ង​នេះ កំពុង​មាន​ការ​ប្រឈម ព្រោះ​ស្ថិតនៅ​លើ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ម៉ែន សារុន ហើយ​ប្រជាពលរដ្ឋ អះអាងថា ព្រៃ​មួយ​ចំនួន​ ជិត​បរិវេណ​ប្រាសាទ​នេះ កំពុងត្រូវបាន​គេ​​កាប់​​​រាន​។​

​កន្លង​មក​ សង្គម​ស៊ីវិល និង​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន តែងតែ​រិៈគ​ន់ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចរបស់​រដ្ឋាភិបាល ទៅឲ្យ​ក្រុមហ៊ុន​វិនិយោគ ច្រើន​​ប៉ះពាល់​ដល់​ដីស្រែ​ចំការ ដី​កប់ខ្មោច​ដូនតា និង​ដី​អភិរក្ស ដែលប៉ះពាល់​ដល់​ប្រពៃណីរបស់​ជនជាតិដើម  និង​ព្រៃ​សក្ការៈ​ជាដើម​។​

​ទោះជា​យ៉ាងណា ​កាសែត​ដដែល ចុះផ្សាយ​ថា ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ បានដឹងពី​ការព្រួយបារម្ភ របស់​ជនជាតិដើម​ភាគតិច​នេះ និង​កំពុង​ចាត់វិធានការ ដើម្បី​អភិរក្ស​ប្រាសាទ ដែល​មាន​អា​យុ​រាប់ពាន់​ឆ្នាំ​នេះ៕

សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

One Response to "ប្រាសាទ​បុរាណ ​មាន​អាយុ​មុន​សម័យអង្គរ កំពុង​ស្ថិត​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ខេត្ត​រតនគិរី​​"

  1. ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: says:

    ខ្ញុំសូមជម្រាបយ៉ាងខ្លីថា: នៅឆ្នាំ២០១០ មន្រ្តីជំនាញក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌ខេត្តរតនគីរី បានរកឃើញ

    ប្រាសាទនេះ ដែលមានឈ្មោះថា: យា៉កណាំង ឬតាណាំង ហើយមន្ទីរបានដាក់ឆ្មាំយាមថែរក្សាតាំងពីពេលនោះ

    មក។ ព័ត៌មានលម្អិត សូមទាក់ទងមន្រ្តីជំនាញក្រសួងវប្បធម៌ លេខទូរស័ព្ទ : ០៩៧ ៨៨៣៣៩០៧។

    សូមអរគុណ