ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ប្រជាពលរដ្ឋជាង ១.០០០នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចេញតវ៉ាទាំងយប់ ដុតគ្រឿងចក្រ និងសម្ភារៈបូមខ្សាច់ មួយចំនួន ដើម្បីការពារទីតាំងបូជាសពនៅវត្តខ្ទរ មិនឲ្យក្រុមហ៊ុនឈូសឆាយរំលោភយក។
លោក សយ គឹមសន ដែលអះអាងថា បានឃើញហេតុការណ៍ ប្រាប់VODឲ្យដឹងថា ព្រឹត្តិការណ៍ផ្ទុះហិង្សានោះ កើតឡើងតាំងពីម៉ោង១១យប់ ថ្ងៃទី២២ខែវិច្ឆិកា នៅគ្រាដែលគ្រឿងចក្រមួយគ្រឿង សម្រុកមកឈូសឆាយ រំលោភយកដីកន្លែងបូជាសព ជាកម្មសិទ្ធិរបស់ព្រះសង្ឃនៅវត្តខ្ទរ។
បុរសរូបនោះបន្តថា ការតវ៉ានោះ ពលរដ្ឋបានបិទផ្លូវជាតិលេខ៦អា ដុតគ្រឿងចក្រឈូសឆាយនោះ និងសម្ភារៈបូមខ្សាច់មួយចំនួនចោល ប៉ុន្តែគេមិនដឹងថា តើក្រុមហ៊ុនណាជាអ្នកបញ្ជាឲ្យគ្រឿងចក្រនេះមកធ្វើសកម្មភាពនេះទេ។
លោក សយ គឹមសន បញ្ជាក់ថាដំបូងឡើយ ព្រះសង្ឃ ជាអ្នកជាអ្នកឃាត់ការឈូសឆាយនេះ ប៉ុន្តែអ្នកបញ្ជាគ្រឿងចក្រ មិនបានស្តាប់ថេរដិការបស់ព្រះសង្ឃទេ ទើបព្រះអង្គទូងស្គរទាំងយប់ ជូនដំណឹងដល់ពុទ្ធបរិស័ទ ទើបមានការជួបជុំ និងផ្ទុះហិង្សានេះតែម្តង ដោយពលរដ្ឋ យកឡានដឹកសពមួយគ្រឿង រនាំងដែក និងបំពង់ជ័រធំៗសម្រាប់បូមខ្សាច់ និងបិទផ្លូវទាមទារឲ្យអាជ្ញាធរចេញមុខដោះស្រាយ។
VOD មិនអាចសុំការអធិប្បាយពីអភិបាលខណ្ឌឬស្សីកែវ លោក ឃ្លាំង ហួត បានទេ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកានេះ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលចុះទៅអង្កេតករណីនេះ អះអាងថា មូលហេតុនៃការផ្ទុះហិង្សានេះ ដោយសារប្រជាពលរដ្ឋខឹងសម្បារ នឹងសកម្មភាពឈូសឆាយ រំលោភយកកន្លែងសម្រាប់បូជាសពនោះ មិនដឹងមូលហេតុ។
លោកព្រមានថា បើអាជ្ញាធរមូលដ្ឋាន មិនពង្រឹងវិធានការដោះស្រាយឲ្យមានតម្លាភាពទេនោះ សកម្មភាពរំលោភបំពានទៅលើ ប្រជាពលរដ្ឋនេះ នឹងនៅតែបន្ត ហើយគំនុំពីអ្នករងគ្រោះនឹងអាចផ្ទុះឡើង នៅពេលណាមួយធំជាងនេះ។
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
poor knowledge – poor decision on this situations
they can not burn these supplies & machinery
—-
instead, they should have seized all of these supplies & machinery.. for further discussions
—-
as for Khmer, bad feeling to see this happened