ប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ មកពីបីភូមិ ដែលតវ៉ាបិទផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ប្រឆាំងនឹងការលក់ដីវត្តខ្ទរ និងឈាបនដ្ឋាន ឬទីប៉ាឆា បានយល់ព្រមបើកផ្លូវជាតិឲ្យធ្វើចរាចរណ៍ឡើងវិញហើយ នៅវេលាម៉ោងប្រមាណ ១០ព្រឹក បន្ទាប់ពីបានបិទអស់រយៈពេលប្រមាណ ៤ម៉ោង។
ដោយ សេក បណ្ឌិត
2013-11-22
RFA

ពលរដ្ឋនាំគ្នាដុតបំផ្លាញគ្រឿងចក្រឈូសឆាយដី ឬអេស្កាវ៉ាទ័រមួយគ្រឿង និងបំពង់ទីបជ័របូមខ្សាច់ជាច្រើនដើម ខាងមុខប៉ាឆានៃវត្តខ្ទរ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Mom Sophon
ការយល់ព្រមបើកផ្លូវឡើងវិញនេះ ដោយសារពលរដ្ឋចង់បញ្ចៀសកុំឲ្យស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើរទៅមក និងមានការធានាដោះស្រាយមិនឲ្យមានការបាត់បង់ដីវត្ត និងប៉ាឆាបូជាសពនៅខាងមុខវត្តនោះ។
«សំឡេងអ្នកតវ៉ាទាមទារឲ្យព្រះចៅអធិការវត្ត និងចៅសង្កាត់ចេញមកដោះស្រាយ»
ក្រុមអ្នកភូមិតវ៉ាប្រឆាំងនឹងការលក់ដីរបស់វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ និងការលួចវាយបំផ្លាញប៉ាឆាស្ថិតនៅបណ្តោយផ្លូវជាតិ៦អា នៅចំពីមុខវត្ត កាលពីម៉ោង ១២អាធ្រាត្រយប់ថ្ងៃទី២២ ខែវិច្ឆិកា បានឈានទៅដល់ការតវ៉ាបិទផ្លូវជាតិលេខ៦អា អស់ជាច្រើនម៉ោង គឺចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោងជាង១០ ថ្ងៃទី២៣ វិច្ឆិកា។
អ្នកភូមិបានឲ្យដឹងថា ការបិទផ្លូវនេះជាការប្រឆាំងនឹងក្រុមហ៊ុន អេង កាំង ដែលបានឃុបឃិតគ្នាជាមួយអាជ្ញាធរ ចៅអធិការវត្ត គណៈកម្មការអាចារ្យទិញលក់ដីវត្ត និងបំផ្លាញប៉ាឆាដែលជាទីកន្លែងបូជាសពរបស់ប្រជាពលរដ្ឋចំណុះជើងវត្ត មានភូមិខ្ទរ បាក់ខែង និងព្រែកលៀប ជាដើម។
នៅក្នុងការធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុននោះ ក្រុមប្រជាពលរដ្ឋបានដុតត្រាក់ទ័ររបស់ក្រុមហ៊ុនមួយគ្រឿង និងគំនរទុយយោធំៗសម្រាប់បូមខ្សាច់ជាច្រើនរយដើមទៀត។
ការលក់ដីទីប៉ាឆាវត្តខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានកើតជារឿងចោទប្រកាន់គ្នាទៅវិញទៅមករវាងអាជ្ញាធរ គណៈកម្មការអាចារ្យ ចៅអធិការវត្ត និងក្រសួងធម្មការ និងសាសនា។
ប៉ុន្តែ ជាដំបូងប្រជាពលរដ្ឋបានដាក់បន្ទុកទៅលើព្រះចៅអធិការវត្ត និងចៅសង្កាត់ លោក ព្រាប មុនី ដោយក្រុមអ្នកតវ៉ាទាមទារឲ្យអ្នកទាំងពីរចេញមុខមកដោះស្រាយ និងទទួលខុសត្រូវចំពោះរឿងនេះ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងចៅសង្កាត់ព្រែកលៀប លោក ព្រាប មុនី ដើម្បីបញ្ជាក់ពីបញ្ហានេះបានទេ នៅថ្ងៃទី២៣ វិច្ឆិកា ប៉ុន្តែ ព្រះចៅអធិការវត្ត ព្រះតេជព្រះគុណ ទិន សារ៉ុម មានថេរដីកាពន្យល់ជុំវិញបញ្ហាលក់ដីវត្តនោះថា ព្រះអង្គ និងអាជ្ញាធរសង្កាត់មិនបានយល់ព្រមលក់ដូរដីវត្តនោះទេ រឿងរ៉ាវទាំងអស់ គឺពាក់ព័ន្ធនឹងក្រសួងធម្មការ និងសាសនា ជាមួយក្រុមហ៊ុន អេង កាំង ផ្ទាល់។
ព្រះតេជព្រះគុណ មានថេរដីកាបន្តថា កាលពីឆ្នាំ២០១១ ក្រុមមន្ត្រីក្រសួងធម្មការ បានមកបញ្ចុះបញ្ចូលព្រះតេជព្រះគុណ និងអាចារ្យឲ្យយល់ព្រមប្ដូរទីប៉ាឆានោះជារបៀបដោះដូរ ដោយសារតំបន់នោះស្ថិតក្នុងប្លង់មេនៃគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ រឿងនេះ ព្រះអង្គក៏មិនហ៊ានប្រកែក តែក៏ពុំទាន់មានការយល់ព្រមទទួលយករូបមន្តដោះដូរអ្វីមួយដែរ គឺអ្វីៗរហូតដល់ពេលនេះ ជាការចាត់ចែងរបស់ក្រុមហ៊ុន និងក្រសួងធម្មការ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំសេចក្តីពន្យល់ពីរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានទេ នៅថ្ងៃទី២៣ វិច្ឆិកា ដោយលោកមានប្រសាសន៍ថាជាប់រវល់ប្រជុំ។
អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត ដែលបានចុះដោះស្រាយវិវាទបិទផ្លូវនេះ ក៏អះអាងថា លោកមិនបានដឹងអំពីការលក់ដូរដីវត្តនេះដែរ ប៉ុន្តែលោកសន្យាជាមួយប្រជាពលរដ្ឋថានឹងស៊ើបអង្កេតរកការពិត និងធានាមិនឲ្យមានការរំលោភយកដីវត្ត និងទីប៉ាឆានោះឡើយ។
លោកសន្យាទៀតថា នឹងនាំដំណឹងស្ដីពីលទ្ធផលនៃដំណោះស្រាយមកជម្រាបអ្នកភូមិនៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខ ហើយប្រជាពលរដ្ឋក៏យល់ព្រមរង់ចាំនូវដំណោះស្រាយនោះ និងបានព្រមានថា បើពុំមានលទ្ធផលជាវិជ្ជមានទេ ពួកគាត់នឹងធ្វើបាតុកម្មប្រឆាំងដោយបិទផ្លូវជាតិជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋ៧០គ្រួសារនៅបាត់ដំបងប្រឈមនឹងបាត់បង់ដីលំនៅឋាន
- ពលរដ្ឋប្រមាណ១៥គ្រួសារនៅភ្នំពេញថ្មីទាមទារសំណងពីផលប៉ះពាល់នៃការជួសជុលផ្លូវ
- ស្ថាប័នតុលាការតាមបណ្ដាខេត្តមួយចំនួនរងការរិះគន់ថាមិនឯករាជ្យ
- អ្នកភូមិជនជាតិព្នងនៅមណ្ឌលគិរីបារម្ភពីការរុះរើផ្ទះពីសំណាក់អាជ្ញាធរ
- យុវជនមកពី៧សហគមន៍ចូលរួមក្នុងវេទិកាថ្នាក់ជាតិស្ដីពីបញ្ហាដីធ្លីនិងលំនៅឋាន
- សមាគមការពារសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
- អ្នកភូមិនៅកំពង់ឆ្នាំងនឹងដាក់ញត្តិជូនស្ថាប័នយុត្តិធម៌បីនៅភ្នំពេញសុំដោះលែងតំណាង
- ពលរដ្ឋមានទំនាស់ដីនៅកំពង់ចាមមករកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
- អ្នកមានជម្លោះដីធ្លីហែជុំវិញតុលាការកំពូលទាមទារដោះលែងអ្នកស្រី យ៉ោម បុប្ផា
ចៅសង្កាត់ ព្រែកលៀប លោក ព្រាប មុន្នី និង ព្រះចៅអធិការ វត្ត ខ្ចរ
ធ្វើ អី ម៉ិច មិនសួរ យោបល់ ប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិ ៣ ជាមុនសិន !
« សូម កុំមើលងាយ ប្រជាពលរដ្ឋ អោយសោះ » កុំផ្តាច់ការទៀត ហួសសម័យហើយ !
មិននិយាយ kill them better .why they did like that A Hun Sen do you know ?
លេងខ្លះទៅបងប្អូនខ្ញុំគាំទ្របើវាយកតែមនុស្សល្ងង់មកដឹកនាំនិងធ្វើអំពើឡប់ៗអញ្ខឹងទុកវាធ្វើជា ព្រះជាម្ខាស់អីទៀតពួយវាឲ្យភ្លឺភ្នែកម្តងទៅបងប្អូន ព្រោះអាជ្ញាធរនិងតុលាការគឺតែមួយនោះទេ ពួកវាមិនយល់ដឹងនិងរកយុត្តិធម៌អីជូនបងប្អូនអ្នករងគ្រោះឬក៍បំផ្លាញទ្រព្បសម្បត្តិរួមអីនោះ៕ សូមអំពាវនាវបងប្អូនណានៅទៅកន្លែងណាបើតុលាការមិនផ្តល់យុត្តិធម៌ទេសូមបងប្អូនប្រើតុលា ការមហាជនខ្លះទៅទើបទប់ទល់ពួករដ្ឋាភិបាលផ្តាច់ការនិងបំរើបរទេសយួននេះបាន។
សូមកុះធ្វើនូវអ្វីដែលនាំខូចខាតប្រយោជន៏ជាតិ និងអ្នកដទៃ ( ដូចជាកុំបិទផ្លូវ កុំដុតបំផ្លាញសម្ភារៈ ឬបំផ្លាញសម្ភារៈ
សាធារណ) មានប្រយោជន៏អី ផ្ទុយទៅវិញ យើងក្លាយជាអ្នកប្រឆាំងបំផ្លាញទៅវិញទេ ។ សូមបងប្អូនកុំធ្លាក់ទៅក្នុង
សភាវអគតិអូសទាញនាំទៅរកអរីយ៏ភាពជាតិ កុំធ្វើជាអ្នកក្លាហាននៅបាំងពីមុខអ្នកប្រមូលប្រយោជន៏នយោបាយ ។
30 years brother and sisters we have suffer enough we must stand up because jude is hun sen jude we cant find justic so we must stand up altogether we will win
30 years brother and sisters we have suffer enough we must stand up because jude is hun sen jude we cant find justic so we must stand up altogether we will win
30 years brother and sisters we have suffer enough we must stand up because jude is hun sen jude we cant find justic so we must stand up altogether we will win
poor knowledge – poor decision on this situations
they can not burn these supplies & machinery
—-
instead, they should have seized all of these supplies & machinery.. for further discussions
—-
as for Khmer, bad feeling to see this happened ..