រដ្ឋាភិបាល​ ប្រតិកម្ម​នឹង​សង្គម​ស៊ីវិល​ រិះគន់​រឿង​ចាប់​ឃាតករ​សម្លាប់​អ្នកកាសែត​ ១១​នាក់​អត់​បាន​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ខៀវ កាញារីទ្ធ  កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រតិកម្ម​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​រិះគន់​ថា ការ​ខកខាន​មិន​ចាប់​ជន​ដៃ​ដល់​​សម្លាប់​អ្នកសារព័ត៌មាន​ ១១​នាក់​មក​ផ្តន្ទាទោស ជា​វប្បធម៌​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា​។​

​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ធ្វើឡើង​បន្ទាប់​ពីអង្គការ​សង្គម​ស៊ីវិល​ចំនួន​៤ ដែល​ឃ្លាំមើល​កា​រំលោភ​សិទ្ធិមនុស្ស និង​ផ្នែក​ផ្សព្វផ្សាយ រួម​មាន​​អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា  កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា ​ឆ្នាំ​២០១៣ បង្ហាញថា អ្នកសារព័ត៌មានចំនួន ​១១​នាក់​ហើយ​ត្រូវគេ​សម្លាប់ ​គិត​ពី​ឆ្នាំ​១៩៩៤ រ​ហួត​ដល់​ឆ្នាំ​២០១៣​នេះ ដែល​រដ្ឋាភិបាល​មិន​បាន​វែកមុខ​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​បាន​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​រិះគន់ថា វិធានការ​គ្មាន​ប្រសិទ្ធិភាព​នេះ  បង្ហាញថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការធានា​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​​វប្បធម៌​និទណ្ឌភាព​។​

​លោក ខៀវ កាញារីទ្ធ ប្រតិកម្ម​តាម​រយៈទូរទស្សន៍​ជាតិ​ថា លោក​សោកស្តាយ​នូវ​អ្វី ដែល​អង្គការ​សង្គម​ស៊ីវិល​បានលើកឡើង​នេះ​។​

​អ្នកនាំពាក្យ​រូប​នោះ​បន្តថា ការចាប់​ឃាតករ សម្លាប់​អ្នកកាសែត យក​មក​ផ្តន្ទាទោសមិនទាន់បាន មិនមែន​ជា​កំហុស​រដ្ឋាភិបាល ដូច​ការលើក​ឡើង​ទេ។ លោក​ថា​វា​ជា​សមត្ថភាព របស់​នគរបាល​ជាតិ ។​

​មន្ត្រី​រដ្ឋាភិបាល​រូបនោះ អះអាង​ទៀតថា រដ្ឋាភិបាល​បាន​ប្រកាន់​ភ្ជាប់​នួវ​ក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន នឹង​បាន​ជួយ​ការពារ​អ្នក​សារ​ព័ត​មាន​ទៀត​ផង។​

​លោក ​ខៀវ កាញារីទ្ធ យល់ថា កា​លើកឡើង​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ទំនង​ជាការ​កេងចំណេញ​ផ្នែក​នយោបាយ​។​

​របាយការណ៍​របស់​សង្គម​ស៊ីវិល​រកឃើញថា ចាប់ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៣​នេះ អ្នកសារព័ត៌មាន ​១១​នាក់​ហើយ ត្រូវបានគេ​សម្លាប់ ដែល​រដ្ឋាភិបាល​មិន​ទាន់​ចាប់​បាន​ឃាតករ​មក​ផ្តន្ទាទោស ដូចជា​សម្លាប់ និពន្ធ​នាយក​កាសែត​អន្តរាគមន៍​លោក ទូ ​ជា​មង្គល ឆ្នាំ​២០០៤ សម្លាប់​និពន្ធ​នាយក​កាសែត​សម្លេង​យុវជន​ខ្មែរ លោក នួន ចាន់ សម្លាប់អ្នកសរសេ​កាសែត​អ្នក​ប្រយុទ្ធ លោក ចិត្រ ដួង​ដា​រាវុ​ទ្ធ  ​សម្លាប់​លោក ឃឹម សំបួរ អ្នកកាសែត មនសិកា​ខ្មែរ ឆ្នាំ​២០០៨ សម្លាប់អ្នកកាសែត​វីរៈជន​ខ្មែរ លោក ហង្ស សេរី​ឧត្តម នៅ​ខេត្ត​រតនគិរី​ ឆ្នាំ​២០១២ ជាដើម ដែល​អ្នក​ទាំង​នោះ​ សរសេ​ររិះគន់​រដ្ឋាភិបាល និង​បទល្មើស​ព្រៃ​ឈើ។​

​យ៉ាងណា​ក៏​ដោយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ រួម​ទាំង​ប្រកាស​ឲ្យ​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​សង្គម​ស៊ីវិល​ចង់បាន​យូរ​មកហើយ ប៉ុន្តែ​ការប្រកាស​នេះ សង្គម​ស៊ីវិល​មួយចំនួន​នៅ​​មាន​​ភាព​អល់ឯក ដោយសារតែ​សមាសភាពអ្នកដឹកនាំ​ជា​មនុស្ស​ដដែល៕​

សរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

6 Responses to "រដ្ឋាភិបាល​ ប្រតិកម្ម​នឹង​សង្គម​ស៊ីវិល​ រិះគន់​រឿង​ចាប់​ឃាតករ​សម្លាប់​អ្នកកាសែត​ ១១​នាក់​អត់​បាន​​"

  1. Chourn says:

    មិនមែនមកពីអសមត្ថភាពរបស់រដ្ឋាភិបាល!!!!!!! គឺមកពីអសម្ថភាពរបស់នគបាល ចេះតែនិយាយទៅ រួច ចុះនគបាលទាំងនោះនៅក្រោមការបញ្ជាររបស់អង្គការសង្គមសុីវិលឬក៍នៅក្រោមបញ្ជាររបស់ រដ្ឋាភិបាល។ និយាយថាជាការកេងចំណេញនយោបាយយ៉ាងម៉េច បើគេមានទូរលេចច្បាស់លាស់ ហើយមិនដែលឃើញចាប់ឃាតករបានមែន ឬចង់ឲ្យគេនិយាយថាឃាតករសំលាប់អ្នកកាសែតទាំង នោះត្រូវបានចាប់ខ្លួនអស់ហើយ។

  2. o says:

    jam nanh noyo bay kaduy mer vea eiy A lop nis ONG A LOB ORGANISATION NO GOUVERNMENT

  3. _ says:

    ….មិនមែនជាកំហុសរបស់រដ្ឋាភិបាល…. វាជាសមត្ថភាពរបស់នគរបាលជាតិ ។
    ការអះអាងនេះផ្អែកលើនិយមន័យរបស់ពាក្យ រដ្ឋាភិបាល មាន នាយករដ្ឋមន្រ្តី រដ្ឋសភា រដ្ឋមន្រ្តី រដ្ឋលេខាធិការ ។ល។ ពីព្រោះវាមានពាក្យរដ្ឋនៅដែលជាខ្សែស្រលាយនៃពាក្យ ….
    .
    ស័ក្តិសមជារដ្ឋមន្រ្តីផស់គេមែន ….. កុំចេះតែថាគ្មានមូលដ្ឋាន!

  4. ភ្នែកទោល says:

    ពួកអាមន្ត្រីគំរក់ចោលម្សៀតទាំងនេះមិនដែលទទួលស្គាល់នូវកំហុសនិងការរិះគន់របស់អ្នកដ៍ទៃម្ដងណាឡើយ អ្វីដែលពួកវាធ្វើគឺត្រូវទាំងអស់១០០% ទោះជាវាបាញ់សម្លាប់គេក៍វាមិនដែលថាវាខុសម្ដងណាឡើយ ដូចថ្មីៗនេះនៅវត្តស្ទឹងមានជ៍យពួកវា
    បានបាញ់សម្លាប់មនុស្សឲ្យស្លាប់និងរបួសជាច្រើននាក់ជេរប្រមាថនិងវាយទាត់ធាក់សម្រាតស្បង់ព្រះសង្ឃក៍ពួកអាទមិឡអត់សាសនាអស់នេះមិនដែលទទួលស្គាល់និងសារភាពថាពួកវាខុសដែរ
    ទង្វើដែលពួកវាធ្វើនេះយើងធ្លាប់តែឃើញមាននៅឯទឹកដីកម្ពុជាក្រោមដែលយួនវាធ្វើទៅលើព្រះសង្ឃខ្មែរ តែឥឡូវបានឆ្លងមកទឹកដីខ្មែរកណ្ដាលយើងហើយ មានពត៏មានខ្លះនិយាយថាមុនការចុះបង្ក្រាបរបស់ប៉ូលិសនិងប៉េអិមម្ដងៗគេតែងតែឲ្យពួកនេះសេព
    គ្រឿងញៀននិងផឹកឲ្យស្រវឹងដើម្បីកាត់សាញនិងមិនខ្លាច បើយើងសង្កេតមើលចរឹករបស់ពួកដែលចុះបង្ក្រាបទាំងនេះវាហាក់ដូចជាត្រូវម្យ៉ាងដែរ។

  5. CHEA says:

    I’M SICK AND TIRED TO HEAR THIS WORD FROM THIS HUN SEN GOV.UN RESPONSIBLITY GOV.NEVER EVER ADMITED OR CHANGING TO THE RIGHT WAY OF ANY REQUEST FROM INTERNATIONAL COMMUNITY. THIS GOV WAS COMING FROM HELL.PEACE CAMBODIA AND THANK YOU FOR ALL WHO READING MY COMMENT

  6. ##### says:

    អាខៀវឬអាស្រវឹងខួបនិយាយមិនដឹងទិសតំបន់ទេវាឆ្គួតហើយឡប់និងគ្រាសកន្លងថែមទៀត!!!