រថយន្ត​ទំនើប Lexus 570 របស់​ឯកឧត្តម​បណ្ឌិត ជាម យៀប បុក​មនុស្ស​២​នាក់​ឲ្យ​របួសធ្ងន់​ហើយ​បើក​រត់​គេចខ្លួនបាត់

Posts by DTN7

November 22, 2013

បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​របួសធ្ងន់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ទំនើប​ម៉ាក ​Lexus 570​ ពណ៌​ខ្មៅ មួយគ្រឿង ជិះ​ដោយ​ឯកឧត្តម​អ្នកតំណាងរាស្ត្រ​ម្នាក់ កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦-៣៧ ភូមិ​ជ័យ​ឧ​ត្ត​ម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​ដែល​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ Scoopy មានឈ្មោះ ភិន សោភា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ភូមិ​ពោធិ៍ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ រងរបួស​ធ្ងន់​បាក់ជើង បាក់ដៃ​និង​រយះ​ស្បែកក្បាល ព្រមទាំង​ម្នាក់ទៀត​មានឈ្មោះ ភឿន ខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​ក្រាំង​តា​យ៉ូ​វ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។​

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ Lexus 570 ពណ៌​ខ្មៅ​នោះ ក្រោយពី​កើតហេតុ​ភ្លាមៗ​អ្នកបើកបរ​រថយន្ត​បាន​ឈប់​ដោះ​ស្លាក​លេខ​ចេញ​ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់ ។ ប៉ុន្តែ បើតាម​សាក្សី ដែល​បាន​ជិះ​ប្រដេញ​តាម​ពីក្រោយ​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​បង្ក​នោះ​មាន​ពាក់​ស្លាក​លេខ រដ្ឋ​02.2-0007 ជិះ​ដោយ​ឯកឧត្តម​អ្នកតំណាងរាស្ត្រ​មួយរូប​ដែល​សមត្ថកិច្ច​ព្យាយាម​លាក់​បិទបាំង​ឈ្មោះ ។​

ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ រថយន្ត​បង្ក​បាន​បើកបរ​យ៉ាង​លឿន​ពី​អ្នក​លឿង​មក​រាជធានី​ភ្នំពេញ រីឯ​ម៉ូតូ​ជនរងគ្រោះ​បើកបរ​ក្នុងទិសដៅ​ពី​រាជធានី​ភ្នំពេញ​ទៅ​អ្នក​លឿង ក៏​ស្រាប់តែ​រថយន្ត​បង្ក​ជាន់​ហ្វ្រាំង​មិនទាន់បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពី​ចំហៀង​ខាងស្តាំ​ផ្នែក​ខាងមុខ បណ្តាល​ឲ្យ​បែក​ចង្កៀង​ខ្ទេច​និង​ធ្លាក់​កញ្ចក់​និង​អ្នកជិះ​រងរបួស​ធ្ងន់ ។​

ក្រោយ​ហេតុការណ៍​នេះដែរ បន្ទាប់ពី​រថយន្ត​បង្ក​បាន​បើក​ចូលមក​រាជធានី​ភ្នំពេញ​បាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ ក៏មាន​រថយន្ត​តាក់ស៊ី​មួយគ្រឿង ខំ​តាម​ព្យាយាម​ដេញ​ពីក្រោយ​ហើយ​ផ្តល់ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​តាម​គោលដៅ​ស្ទាក់ចាប់ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ចេញមុខ​ស្ទាក់ចាប់​ឃាត់​រថយន្ត​បង្ក​នេះ​ទេ ពីព្រោះ​ខ្លាច​អំណាច​ឯកឧត្តម​តំណាងរាស្ត្រ​ដែល​ជិះ​នៅក្នុង​រថយន្ត​នោះ ។​

បច្ចុប្បន្ន ជនរងគ្រោះ​ទាំងពីរ​នាក់​ដែល​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ចំណែក​ម៉ូតូ​ជនរងគ្រោះ​កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ខណៈដែល​រថយន្ត​បង្ក​ជិះ​ដោយ​ឯកឧត្តម​អ្នកតំណាងរាស្ត្រ​មានអំណាច​និង​មិន​ទទួលខុស​ត្រូវបាន​រួចខ្លួន​ព្រមទាំង​ទទួលបាន​ការជួយ​លាក់​ឈ្មោះ​ថែមទៀត  ។​

ទោះយ៉ាងណា​ក៏ដោយ មន្ត្រី​ស្នេហា​ជាតិ និង​ស្រឡាញ់​យុត្តិធម៌មួយចំនួន​បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​បង្ក​នោះ​គឺជា​រថយន្ត​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​រដ្ឋ ជាម យៀប សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង ព្រមទាំង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញ​វ​ត្ថុ​រដ្ឋសភា​៕​

 

888

 


What Next?

Recent Articles

36 Responses to "រថយន្ត​ទំនើប Lexus 570 របស់​ឯកឧត្តម​បណ្ឌិត ជាម យៀប បុក​មនុស្ស​២​នាក់​ឲ្យ​របួសធ្ងន់​ហើយ​បើក​រត់​គេចខ្លួនបាត់"

  1. Anonymous says:

    បុកគេរួចបើករត់គេចត្រូវមានទោសប៉ុណ្ណានៅស្រុកគេ??ចុះស្រុកខ្មែរ???ជាមន្ត្រីជាន់ខ្ពស់មួយរូបតែ
    គ្មានសីលធម៍និងគុណធម៍អ្វីបន្តិចទាល់តែសោះមិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ទង្វើបែប
    នេះធ្វើម៉េចបានរាស្ត្រគោរពនិងស្រឡាញ់កើត????

  2. mission impossible says:

    This guy is cheaper than a dog.

  3. mission impossible says:

    it was not he fault,
    it was driver careless to driving,,
    so pity ,,

  4. kom kmack says:

    A thork teap,…

  5. yeab says:

    A Choy ma ray, thork teap nas!! orn cheang dog teak

  6. Whynot says:

    Nice comment, kom kmack!
    Cheam Yab is below the Low!!!!!!

  7. vv says:

    If we remember, he just cursed someone last couple monthes and now see what happen to him. Luckly, he only hurt other not himself. This is just a warning from the God. If he deose not behave properly nexts time may not be too lucky.

  8. ជាម យៀប says:

    សុំទោសណា!!!! ម៉ាញុំដេកទៅវា លក់​​​​ ​​ ដូច្នេះមានរឿងអីសុំសួរទៅអា តៃកុង បើកបរនោះទៅ!!!!
    ហាស់! ហា!!!

  9. ngor heaw says:

    – ​តើនេះជា​កំហុស​របស់​ជាមយៀប​ឬ​? ទេ​, គឺជាកំហុស​របស់អ្នកបើកឡានទេ។
    – ​ព័ត៌មាននេះ មិន​អាចទុកចិត្តបាន​នោះទេ ព្រោះ​ព័ត៌មាន​Cam News នេះ ​មិន​ចូលចិត្តជាម យៀបនោះទេ។ ​រឿង​មួយ និយាយ​ជាពីរ

  10. ta dy says:

    – it not cheam yap mistake te but he is MP, he in the car when it happen at least he felt a humanity to help the people as MP. That Cpp MP has moraless to do so. Cheap nas !
    – first he should stop his car help the people as human being not for his MP status but this man ran away hiden his name and car licence plate also. Cheap nas !
    – so regret to vote for Cpp.p

  11. Khon says:

    បាបកម្មរបស់វាជិតមកដល់ហើយ វាបន់អោយគេធ្លាក់យន្តហោះ អីឡូវបន្តិចទៀតវានឹងក្រឡាប់ឡានខ្លួនឯងវិញហើយ។

  12. kkk says:

    នែ​ លោក​ ngor heaw ត្រូវយល់ឲ្យច្បាស់ជាកំហុសអ្នកបើកឡានក្តី ឬ លោក ជៀម យៀបក្តីសុទ្ទតែជា
    រឿងខុសទាំងអស់។ពួកលោកឯងអង្គុយលើច្បាប់បំផ្លាញ់ច្បាប់ ពួកលោកឯងគ្មានឆន្ទៈក្នុងការដោះ
    ស្រាយរកយុត្តិធម៌ឲ្យជនរងគ្រោះទេ ប្រសិនបើករណីនេះកើតមកលើពួកលោកឯងវិញនោះទៅ
    ជាយ៉ាងណា???។លោក ngor heaw លោក កំពុងធ្វើឲ្យមានកំហុស២
    ទី១ ឡាន​លោកជៀម យៀប ធ្វើកំហុសធ្ងន់ដល់ថ្នាក់នោះហើយ លោកគិតធម្មតា
    ទី២ ព័ត៌មាន​ camnew សុក្រិតអាចជឿទុកចិត្តបានបែជាលោកឯងថាគេនិយាយបំភ្លឹស​ ម្យ៉ាងវិញទៀត
    រឿងធំដល់ថ្នាក់នេះហើយមិនឃើញ វិទ្យុ ឬទូរទស្ស ចុះផ្សាយសោះ។ពួកលោកឯងគង់មានវាសនាដូច
    លោក ចៅវាយខេត្តបន្ទាយមានជ័យមិនខានទេមើលទៅ។

  13. ៥៧០ស្មោះ!!!! says:

    អាប្រកាច់ចៀមងាប់!!វាទៅផឹកស្រានៅខេត្តព្រៃវេង ពេលត្រលប់មកភ្នំពេញវិញវាស្រវឹងស្រា!!វាបាន បញ្ជាអោយតាកុងឡានបើកអោយលឿន!!! វាសំឡុតតាកុងឡាន ដល់ពេលអាតាកុងឡានវាខ្លាចមេវា
    វាជាន់យកៗៗៗ កុងទ័រឡានចាប់ពី ១៣០ទៅ១៥០ជិតដល់១៨០ វាជាឡានទំនើបអាជាន់បានដល់ រហូតកុងទ័រឡើងដល់១៨០ តាកុងឡានវាបាននិយាយប្រាប់គ្នាវាថា មេអោយប្រញាប់អោយ លឿន បានដៃអញហើយណា!!! អញកំពុងតែចង់សាកកុងទ័រឡានហ្នឹងផង គេប្រាប់ថា អាឡាន៥៧០ វាអាចជាន់បានកុងទ័រដល់២០០នៅស្រុកអាមេរិក!!! សូមបងប្អូនប្រជាជានពិចារណាទាំងអស់គ្នាមើល តើវាជាកំហុសអ្នណា???

  14. Yab Hey says:

    no responsibilily…at least the driver or person in side the car stopped and help the victim…police should do something for this

  15. កុនខ្មែរ says:

    អ្នកធំស្រុកយើងមិនសូវចេះទទូលខុសត្រូវទេពីព្រោះពូកគិតថាអោយតែអញរស់អាណាងាប់ឯណាងាប់ទៅមិនខ្ចីខ្វល់

  16. Anonymous says:

    កុំនិយាយថាមិនដឹងកុំទំលាក់កំហុសដាក់តៃកុងឡាន។បើម្ចាស់មិនប្រើបើករត់គេចដោះផ្លាកលេខទេ
    គឺគ្នាមិនហ៊ានទេ។នរណាមិនស្គាល់អំណាចលោកម្ចាស់???មិនសមជាមន្ត្រីជាន់ខ្ពស់របស់រាស្ត្រទាល់
    តែសោះ!!គ្មានសីលធម៍និងគុណធម៍ឲ្យរាស្ត្រគោរពស្រឡាញ់យ៉ាងម៉េចទៅ????????

  17. ជាម យៀប says:

    នែ​ លោក​ ៥៧០ស្មោះ!!!!​ តើវាជាកំហុសអ្នកណា???​ ការពិតគឺ ឡាន៥៧០ ស្មោះ…….
    ម៉ាញុំា បានដេកលក់ ឯតែកុងឡាន វាគ្រាន់តែអង្គុយពីលើឡានប៉ុណ្ណោះ សារុបមកកំហុស
    បណ្តាលមកពី ឡាន ហាស់!!ហា!!

  18. country student says:

    cheam yeab’s fault is right here: he ordered his driver to escape from the accident scene and more than that to remove car license plate to be unidentified. This was his confession. I hope he will not change or justify this first confession, but this confession is still in the reporter tape recorder

  19. country student says:

    He also fails to report accident to the police

  20. _ says:

    វាជារឿងគួរអោយសោកស្តាយណាស់ អ្នកណាក៏មិនចង់ជួបប្រទះដែរ…. ប៉ុន្តែអ្វីសោកស្តាយលើសពីនេះ គឺការដែលតណាងរាស្រ្តរូបនេះបាននិយាយថា គាត់បានដឹងពីគ្រោះថ្នាក់នេះ ហើយបញ្ជាអ្នកបើកបរអោយធ្វើដំណើរទៅមុខទៀត ដោយសារហេតុផលផ្សេងៗ ដោយមិនព្រមឈប់នៅកន្លែងកើតហេតុ ឬ នៅទីស្នាក់ការណសមត្ថកិច្ចដែលនៅជិតបំផុត ក្បែរនោះ ។ ធ្វើបែបនេះ មិនអាចលាក់បាំងពីការគេចវេស ឬ មិនមានមនៈសិការទទួលខុសត្រូវនៅលើហេតុការណ៏នេះ ។
    និយាយអោយលើសពីនេះ អ្នកបើកបរគ្រប់រូបដែលប្រើបា្រស់យានយន្តរបស់រដ្ឋ ឬ បើកបរអោយមន្រ្តីរដ្ឋាភិបាល មិនថាថ្នាកណាទេ ត្រូវតែជាអ្នកមានវិជ្ជាជិវៈជាអ្នកបើកបរ មានភាពម្ចាស់ការ និង ការទទួលខុសត្រូវក្នុងវិជ្ជាជិវៈរបស់ខ្លួន … មានន័យថាការបញ្ជាយានយន្តមិនស្ថិតនៅក្រោមការបញ្ជាររបស់អ្នកជិះឡើយ ហើយត្រូវដឹងច្បាស់ថាតើត្រូវធ្វើយ៉ាងម៉េចនៅពេលមានគ្រោះថ្នាក់ មិនថាដោយចេតនា ឬ អចេតនានោះទេ ។
    ជាញឹកញាប់អ្នកធ្វើដំណើរតាមដងផ្លូវតែងសង្កេតឃើញថា រថយន្តទំនើបៗមិនថារថយន្តពាក់ ស្លាកលេខរដ្ឋ ឬ ស្ថាប័នរដ្ឋ – ន.ប ឬ ខ.ម ឬ ឯកជន តែងតែប្រព្រឹត្តបទល្មើសចរាចរណ៏ដូចជា មិនគោរពការកំណត់ល្បឿន – សញ្ញាចរាចរណ៏….។ល។ និង ។ល។
    ទោះបីជាមានការប្រញាប់យ៉ាងណាក៏ដោយ ក៏មិនត្រូវមើលស្រាលពីជីវិត និង សុជីវធ៌មក្នុងការធ្វើចរាចរណ៏នៅលើផ្លូវសាធារណៈឡើយ ។
    អ្វីដែលត្រូវធ្វើដើម្បីកាត់បន្ថយនូវភាពអវិជ្ជមានបែបនេះសំរាប់ថ្ងៃស្អែកឬថ្ងៃខាងមុខនេះគឺ អ្នកបើកបរគ្រប់រូបត្រូវយល់ច្បាស់ពីច្បាប់និងសុជីវធ៌មក្នុងការបើកបរឬប្រើបា្រស់ផ្លូវ ហើយត្រូវចាប់ផ្តើមពីអ្នកបើកបរអោយស្ថាប័នរដ្ឋ មន្រ្តីរាជការ អ្នកដែលបានទទួលការអប់រំ.. ។

  21. _ says:

    ការរៀបចំខ្លួនជាបុគ្គលអោយរាស្រ្តគោរពពិបាកជាងការស្វែងរកតំណែងជាតំណាងរាស្រ្ត!

  22. Siem Reap says:

    This is a responsible manner of the representative of the people ???

    Why no TV, Media and Radio broadcast this new around the country ???

    Why he said “he does not know anything” as he is staying and sleeping in the car too ???

    If he even can not face and manage the car accident well, how can he face and manage the complex issues of the nation ???

  23. One man says:

    What Mr Cheam Yeap has done is right because he knowed clearly that actually many people
    hated him so much,and when the people saw him in the car they would scold or curse him
    angrily or may be punish him physically ..

  24. La Rosa says:

    H.E. Cheam Yeap has a doctor degree. He has enough money to pay the victims (even 100 victims). He did not hit and run. The car just ran by itself. The MP’s salary is only $2000 per month but he afforda a luxery 570 Lexus which costs in Cambodia up to $180,000. He is my Great Hero!!!

  25. Chourn says:

    ថ្ងៃមុនដាក់ទំនាយឲ្យគេធ្លាក់យន្តហោះហើយថ្ងៃនេះហេតុអីបានជាខ្លួនបុកគេហើយបើរត់យកម៉ារួចខ្លួន ធ្វើដូចកូនក្មេងពាលអ្នកមិនចេះច្បាប់អីអញ្ចឹង? ខ្លួននៅក្នុងឡានដែរមិនអាចបន្ទោសតៃកុងឡាននោះ គឺបើមិនមានបញ្ជារពីលោកជៀមយៀបទេនោះគឺតៃកុងឡាននោះមិនបើកកេចខ្លួនរួចនោះទេ។ សមណាស់ប្រទេសខ្មែរមានមន្ត្រីដែលមានមុខមាត់ដែរតែធ្វើចរិកពាលមិនមានមេត្តាធម៌ដល់ជន រងគ្រោះដោយសារតែខ្លួនជាអ្នកបង្ករ។ ខ្ញុំមិនដាក់ទំនាយនោះទេតែខ្ញុំជឿរលើកម្មផលធម្មជាតិ ហើយនិងព្រលឹងដ៍ពូកែរសគ្គ័សិទ្ធរបស់បុព្វបុរស់ខ្មែរ ដូច្នេះបើអ្នកប្រព្រឹត្តអំពើមិនល្អហើយនោះ នោះកម្មពារ៍និងតាមលងអ្នកគ្រប់ពេល ឃើញទេអភិបាលខេត្ត ក្រចេះ និងអភិបាលខេត្តបន្ទាយ មានជ័យសុទ្ធតែស្លាប់ដោយគ្រោះថ្នាក់ចរាចរជាបន្តរបន្ទាប់ ហើយខ្ញុំមិនដឹងថានេះជាកម្មពារ៍ដែល អ្នកទាំងនោះធ្លាប់ធ្វើលើអ្នកដ៍ទៃឬយ៉ាងណានោះទេ។ មានតែអំពើរល្អទេដែលធ្វើឲ្យអ្នកមានអារម្មណ៍ ស្ងប់មិនខ្លាចស្រមោលអាក្រក់លងតាមប្រាណ។

  26. VKem says:

    Hit and run is a criminal act. Everyone in the car must be put in jail without bail. They drove away after they hit two human beings. And this hit and run was done by a law maker on two law abiders. This law maker must be removed from his post immediately. If Cambodia still respects this law maker, I think it is ashamed. Anybody respects this person is ashamed. This lawmaker is a criminal.

  27. ##### says:

    ឯកឧត្តមបណ្ឌិតរដ្ខ=អាចមន៏មួយដុំទណ្ខិតរត់!!!!

  28. ភ្នែកទោល says:

    អាបណ្ឌិតថោកទាបនេះថ្ងៃអន្សារបស់វាកាន់តែខិតជិតដល់ហើយ បើចំពោះគេ វាហាឡើងពេលណាក៍ច្បាប់ៗតែដល់ពេលវាធ្វើខុសដាក់មេប្រូចហើយមិនឮពាក្យថាច្បាប់ចេញ
    មកសោះ អាគំរក់ជួរជាតិ,អាចោលម្សៀត,អាបណ្ឌិតអេតចាយមកពីស្រុកយួន,អាបណ្ឌិតអស់នេះទៅ
    រៀននៅហាណូយត្រូវយួនលាងខួរធម្មជាតិពួកវាចេញដាក់ជំនួសខួរសប្បនិមិត្ត អញ្ចឹងហើយបានជាពួកវាឡប់សតិភ្លេចជាតិឯង,ភ្លេចពលរដ្ឋខ្លួនឯង,សូម្បីតែនិយាយក៍លែងដឹងខុសត្រូវសទៅជាខ្មៅ,ខុសទៅជាត្រូវ។
    បើនៅស្រុកគេដែលមានច្បាប់ត្រឹមត្រូវបុកគេហើយរត់ត្រូវមានទោសគុណនិង២ឫ៣ដងមិនថាអ្នកឯងមានងារជាអ្វីឡើយ តែនៅស្រុកខ្មែរពួកនេះមិនត្រឹមជាន់ឈ្លីច្បាប់ទេគឺជុះអាចម៍ដាក់ច្បាប់ទៅទៀត អាងអីយកអាលុយគំរក់ដែលខ្លួនមានបានពីអំពើពុករលួយលួចជាតិយកមកទិញជម្ងឺចិត្តអ្នករងគ្រោះ
    គួរឲ្យស្ដាយដែលវាជៀសផុតពីងាប់ តែនេះវាឲ្យហេតុជាមុនលើកក្រោយច្បាស់ជាតាយស្មឹងដចចៅហ្វាយខេត្តចន្ទាយមានជ័យមិនខាន
    កម្មពៀរនឹងឆក់យកជីវិតរបស់ពួកឯងម្ដងមួយៗហើយបញ្ជាក់ថារបបនិងការដឹកនាំរបស់ពួកឯងក៍នឹងរលាយសាបសូន្យក្នុងពេលដ៍ខ្លីខាងមុខនេះដោយជៀសពុះរួច ទើបតែដាក់ទំនាយគេថ្មីៗនេះសោះ
    ឲ្យធ្លាក់យន្តហោះស្លាប់ តែបីសតែងាប់ខ្លួនឯងទៅវិញ ដូចទាន់ហន់មែន។

  29. តេជោយ៉ត says:

    បណ្ឌិតរត់ (រដ្ឌ) ជៀម យ៉ាប់ (ជៀម យៀប)

  30. says:

    មន្រ្តីអាក្រក់ថោកទាបបែប ជាម យៀប បើកឡានបុកប្រជាជនរត់គេចខ្លួនអញ្ចឹង
    ហេតុអីប្រជាជនខ្មែរនៅបោះឆ្នោតឱ្យវានៅធ្វើតំណាងរាស្រ្តទៀត ?
    ឈប់បោះឆ្នោតឱ្យវាឈរជាតំណាងរាស្រ្តទៀតទៅ វាថោកទាបណាស់។

  31. មហាបណ្ឌិតរដ្ឋ!!! says:

    អញចុះបំពេញបេសកកម្មជូនរដ្ឋ!! អញជាតំណាងរាស្រ្ត ឡានអញមុកងាប់១០ក្បាល ២០ក្បាលទៀត ក៏វាគ្មានបញ្ហាដែរ!! អាណាហ៊ានចាប់អញ អញមានអភ័យឯកសិទ្ឋជាសមាជិករដ្ឋសភាឈ្នះឆ្នោត ៦៨កៅអី !!! តាមច្បាប់ងាប់មួយក្បាលបង់លុយតែ៨០០០០០០រៀលទេ អញបង់អោយដល់ ២០០០០០០០រៀល កុំថាឡើយងាប់០១​ រឺ​០២​ក្បាល អញមុកងាប់១០០ទៅ២០០ក្បាល ក៏អញ មានលុយបង់ដែរណា!!! ចងសាកជាមួយអញចូលមកពួកអា៥៥កៅអី ពួក៥៥ក្បាល!!! អញបណ្ឌិតរដ្ឋ!! នៅស្រុកខ្មែរមានតែមួយទេ!!! ពួកអាហែងស្គាល់ច្បាប់ស្រុកខ្មែរនៅ????

  32. ខ្សុច says:

    ឪ លោកម្ចាស់ ជាមឆេញ !!

  33. ។។ says:

    ចុះបើអញបាញ់ក្បាលអាជាមងាប់ឯងវិញ អាណាហ៊ានចាប់អញដែរ??? កាំភ្លើងអញមានអភ័យឯកសិទ្ឋ
    មានទាំងប្រដាប់ទប់កាណុងមិនអោយលឺសូរសំលេងទៀតគេហៅតាមភាសារបារាំងថា ស៊ីឡង់ស្យឺ!!

  34. red tiger says:

    If ah moy noek ngab we will hole a big party together. Cheer it online. May god brings him somewhere out of Cambodia soon.

  35. red tiger says:

    If ah moy noek ngab we wii hold a big party together, cheer it online. May god brings this evil out of Cambodia soon.

  36. country student says:

    Hoc long dy too, when he died, people celebrated and joyful.