អ្នកជំនាញ​សិទ្ធិមនុស្ស ជំរុញ​ UN ​បំពេញ​តួនាទី​ជា​អាជ្ញាកណ្តាល ប្រឆាំង​នឹង​និទណ្ឌភាព​​

ដោយ៖​ តាំង វីដា និង ញឹម សុខន​
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ឯករាជ្យ អំពាវនាវ​ដល់​អង្គកា​រ​សហប្រជាជាតិ ប្រកាន់ខ្ជាប់​បន្ថែមទៀត នូវ​តួនាទី​ជា​អាជ្ញាកណ្តាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​និទណ្ឌភាព និង​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក គាំទ្រ និង​ពង្រឹង​កិច្ចប្រឹងប្រែង​បន្ថែម ដើម្បី​ធានា​គណនេយ្យភាព​សង្គម និង​យុត្តិធម៌ ចំពោះ​ការ​រំលោភ​​សិទ្ធិមនុស្ស រួម​នឹង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការសហប្រជាជាតិ ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជា​កិច្ច​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សង្គម​ស៊ីវិល រំលឹក​ដល់​ទិវា​អន្តរជាតិ ប្រចាំឆ្នាំ ២៣ វិច្ឆិកា​នេះ ដើម្បី​បញ្ចប់​និទណ្ឌភាព​។​ ​អ្នកជំនាញ​សិទ្ធិមនុស្ស រំលឹក​ជា​ថ្មី​ដល់ ប្រមុខរដ្ឋ និង​រដ្ឋាភិបាល ចំពោះ​ការ​សន្យា​​របស់​ខ្លួន ធានាឲ្យបាន​នូវ​និទណ្ឌភាព សម្រាប់​ការរំលោភបំពាន​ធ្ងន់ធ្ងរ លើ​សិទ្ធិ​មនុស្ស​អន្ដរជាតិ និង​ច្បាប់​មនុស្សធម៌ ដែល​មិន​ត្រូវបាន​អត់ឱន​។ ពួកគេ ចាត់ទុកថា ការរំលោភបំពាន ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត ឱ្យបាន​ត្រឹមត្រូវ និង​កាត់ទោស ដូច​បាន​ចែង​ក្នុង សេចក្តីប្រកាស​ថ្លែងការណ៍ របស់​អង្គការសហប្រជាជាតិ ចំពោះ​ប្រទេស​ដែល​ប្រកាន់​នីតិរដ្ឋ អនុម័ត នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ អ្នកជំនាញ​សិទ្ធិមនុស្ស សង្កត់ធ្ងន់​ថា “​ដើម្បី​បញ្ចប់​និទណ្ឌភាព គឺ​តម្រូវ​ឱ្យ​មាន​ការ ពិនិត្យពិច័យ ការកាត់ទោស និង​ការផ្តន្ទាទោស ក្នុងន័យនេះ អង្គការសហប្រជាជាតិ មាន​តួនាទី​សំខាន់ ក្នុង​ការជំរុញ​បន្ថែមទៀត ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​និទណ្ឌភាព និង​កំណត់​បញ្ហា​នៃ​ការ​មិន​គោរព​គោលការណ៍​នីតិរដ្ឋ និង​ការរំលោភ​លើ​គោលការណ៍​ទូទៅ​នៃ​យុត្តិធម៌​ជាដើម​”​។ ពួកគេ ជំរុញ​ឲ្យ​ប្រទេស​ទាំងឡាយ​ណា ដែល​បរាជ័យ​ក្នុង​ការអនុវត្ត​ការងារ​នេះ គឺ​ត្រូវ​ទទួលខុសត្រូវ​ជា​ដាច់ខាត ព្រោះនេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុង​ការស៊ើបអង្កេត និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​លុបបំបាត់​ការបំពាន​លើ​សិទ្ធិ​មនុស្ស​ផង​ដែរ​។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា គោលដៅ​នៃ​ការបញ្ចប់​និទណ្ឌភាព​នេះ មិនមែន​ស្ថិតក្នុង​គោលបំណង​នៃ​ការ​សងសឹក​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ស្វែងរក​យុត្តិធម៌​។​

​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ អង្គការ​ក្នុង​ស្រុក​ចំនួន​៤ មាន មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) អង្គការ​លីកាដូ​(LICADHO) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​(CLEC) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) បាន​រៀបចំ​ពិធី​ជួបជុំ​មួយ នៅខាងមុខ​របង​ពហុ​កី​ទ្បា​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិក ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ចប់​និទណ្ឌភាព​លើ​ឃាតកម្ម​អ្នកសារព័ត៌មាន ដោយ​រកឃើញថា គិត​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៣​អ្នកសារព័ត៌មាន​១១​នាក់​ត្រូវបាន​គេ​សម្លាប់ ដែល​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​វែកមុខ​ជនល្មើស​មក​ផ្តន្ទាទោស​បាន៕

សូម​សរសេរ​មកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

One Response to "អ្នកជំនាញ​សិទ្ធិមនុស្ស ជំរុញ​ UN ​បំពេញ​តួនាទី​ជា​អាជ្ញាកណ្តាល ប្រឆាំង​នឹង​និទណ្ឌភាព​​"

  1. eclipse says:

    លោកប្រធាន សង្គ្រោះជាតិ។ ស្ថានការណ៏បច្ចុប្បន្ននេះ លោកកំពុងមានឥទ្ធិពល ដោយសារលោកមានប្រជាប្រិយ

    ភាព ពីសំណាក់បងប្អូនជនជាតិខ្មែរទាំងនៅខាងក្នុង និងក្រៅប្រទេស។ អ្នកដឹកនាំក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ

    ពួកគេមានអំណាចរឹងមាំតែខាងស្មារតី តែប៉ុណ្ណោះ។ បើទោះបីជាលោកប្រធាន សង្គ្រោះជាតិ ខ្លួនឯង ដឹងតែម្នាក់

    ឯងថា ខ្លួនលោកជាអ្នកមានអំណាចរឹងមាំខាងសំភារៈយ៉ាងណាក៏ដោយ សព្វថ្ងៃនេះលោកចេះធ្វើ បានត្រឹមតែឱ្យ

    ជនជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសកម្ពុជា ស្រឡាញ់គាំទ្រលោក តាមរបៀបការនិយាយពីអំពើអាក្រក់របស់គេ

    ដោយមានការចំណាយប្រភពដើមទុន ហើយមិនដែលឃើញលោកមាន ឫក៏រកបានប្រភពចំណូលពីជំនួញទាល់តែ

    សោះ ក្រៅពីការទទួលបានថវិកាបន្តិចបន្តួច មកពីគ្រប់ទិសទីរបស់បងប្អូនខ្មែរដើម្បីយកមកជំរុញចលនាបាតុកម្មនៅ

    ក្នុងប្រទេសកម្ពុជា។ បាតុកម្មនៅក្នុងប្រទេសកម្ពុជា ជាច្រើនលើក ច្រើនសារ នៅតែគ្មានលទ្ធផលដោយសារតែ

    ពិភពលោកទាំងមូល មិនទាន់ទទួលស្គាល់ថា លោកជាវីរបុរសខ្លាំង គឺបានត្រឹមតែសម្លឹងឃើញថា លោកជាអ្នក

    បានទទួលថវិកាពីការរៃអង្គាសសប្បុរសជន យកមកធ្វើចលនាបាតុកម្មដដែលៗ តែប៉ុណ្ណោះ។ បើទោះបីជាលោក

    ជាមនុស្សម្នាក់ មិនចូលចិត្តបង្អួតសម្ញែង ដាក់ពិភពលោក ថាលោកជាអ្នកមានមរតកអគ្គមហាសាលចាយមិនចេះ

    អស់ រាប់តំណ តទៅមុខគ្រប់ជំនាន់ ក៏សាធារណជននៅលើពិភពលោក គេនឹងនៅតែងឿងឆ្ងល់ថា តើលោកបាន

    ទទួលមរតកទាំងនេះ បានមកពីប្រភពណាដែរ ? ហើយគ្មាននរណាមួយគេសរសើរចំពោះអ្នកដែលចេះត្រឹមតែចាយ

    ប្រាក់ តែមិនចេះធ្វើអ្វីៗដើម្បីរកបានពីប្រភពជំនួញដែលមិនចេះរីងស្ងួត។ ចំណុចនេះហើយដែលធ្វើឱ្យពិភពលោក

    ទាំងមូល មិនទាន់ទទួលស្គាល់លោក មកពីលោកមិនទាន់មានបង្កើតស្នាដៃអ្វីដែលផ្តល់ផលប្រយោជន៏ដល់មនុស្ស

    ជាតិជាទូទៅនៅលើភពផែនដីនៅឡើយ។ លោកប្រធាន សង្គ្រោះជាតិ បើលោកមានដើមទុន លោកត្រូវតែយក

    ដើមទុន មកបង្កើតប្រភពផលិតផលនៃដើមទុន ទើបប្រទេសមហាអំណាចនិយមលទ្ធិប្រជាធិបតេយ្យសេរី ទទួល

    ស្គាល់ថា លោកប្រធានសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជាជាបុរសខ្លាំងដ៏ស្វាហាប់ របស់ពិភពលោកទាំងមូល។