CCHR៖ តុលាការមិនឯករាជ្យ ជាកត្តាជំរុញឲ្យមានវប្បធម៌និទណ្ឌភាព នៅកម្ពុជា​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ធ្វើវិភាគផ្លូវច្បាប់ បង្ហាញនៅថ្ងៃសៅរ៍នេះថា ស្ថាប័ន​តុលា​ការ នៅ​តែ​រង​សម្ពាធ​នយោ​បាយ​ពី​មន្ត្រី​អ្នក​មាន​អំ​ណាច ពេល​បំពេញ​វិជ្ជា​ជីវៈ​រ​បស់​ខ្លួន ជា​កត្តា​ជំរុញ​ឲ្យ​មាន​និទណ្ឌ​ភាព​នៅ​កម្ពុជា។

តាម​ការ​ធ្វើ​វិភាគ​ផ្លូ​វ​ច្បាប់របស់(CCHR )កម្រាស់​​២៥​ទំព័រ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​នេះ បាន​ធ្វើ​វិភាគ​ផ្លូវ​ច្បាប់​ទៅលើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ ដោយ​វិភាគ​ទៅ​លើ សំ​ណុំ​រឿ​ង អតីត​អភិ​បាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត និង សកម្ម​ជន​ដី​ធ្លី​អ្នក​ស្រី យ៉ោម បុប្ផា។

ការ​វិភាគ​ផ្លូវ​ច្បាប់ របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា តាំង​​ពី​សវនា​ការ​សា​លា​ដំ​បូង រហូត​ដល់​សា​លា​ឧទ្ធរណ៍ ករណី​លោក​ឈូក​ បណ្ឌិត មាន​ភស្តុ​តាង​រឹង​មាំ បង្ហាញ​ថា ជន​ជាប់​ចោទ​ឈូក បណ្ឌិត ពិត​ជា​បាន​​កាន់​កាំ​ភ្លើង បាញ់​កម្ម​ការិ​នី​ ៣​នាក់​នៅ​ក្រុង​បា​វិត​ឲ្យ​រង​របួស​ មិន​សម​មាន​ទោស​ត្រឹម ‍«បង្ក​​របួស​ស្នាម​ដោយ​អចេត​នា» នោះ​ទេ ។ អ្នក​វិភាគ​យល់​ថា តុលាការ​គួរ​ចោទ​ លោក​ឈូក​បណ្ឌិត ពី​បទ «ប៉ុន​ប៉ង​មនុស្ស​ឃាត» ឬ «ហិង្សា​ដោយ​ចេត​នា» ហើយ​ជន​ល្មើស​មិន​ត្រូ​វ​បន្ត​ឲ្យ​រស់​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។

ចំណែក​ សំណុំ​រឿង​សកម្ម​ជន​ដីធ្លី​នៅតំ​បន់​បឹង​កក់ អ្នក​ស្រី យ៉ោម បុប្ផា វិញ(CCHR ) រក​ឃើញ​ថា តុលាការ​ដាក់​ពន្ធ​នា​គារ​ជាង​១​ឆ្នាំ ដោយ​មិន​មាន​ភស្តុ​តាង​ច្បាស់​លាស់។ វិភាគ​ផ្លូវ​ច្បាប់​ដដែល​បន្ថែម​ថា ទាំង​នេះ​បា​ន​បង្ហាញ​ពីនិ​ទណ្ឌ​ភាព​ ចំពោះ​​អ្នក​មាន​អំណាច​នៅ​កម្ពុជា​បន្ត​កើត​មាន​ ដោយ​សារ​តុលា​ការ​កម្ពុជា ស្ថិត​នៅ​ក្រោម​សម្ពាធ​អ្ន​ក​មាន​អំណាច។ ការ​បង្ហាញ​វិភាគ​ផ្លូវ​ច្បាប់របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ ធ្វើ​ឡើង​ដើម្បី​ចូល​រួម​ប្រារព្ធ​ទិវា​បញ្ចប់​និទណ្ឌ​ភាព​អន្តរជាតិ​ ឆ្នាំ២០១៣។

ប្រធាន​មជ្ឈ​មណ្ឌល​សិ​ទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា នេះ​មិន​មែន​មាន​ករណី​២ នោះទេ នៅ​មាន​ករណី​ជា​ច្រើន​ទៀត​ រួម​មាន ករណី​បាញ់​សម្លាប់​លោក ជា វិជ្ជា ការ​សម្លាប់​អ្នកកា​សែត​ ១១នាក់ ករណី​ជះ​ទឹក​អាស៊ីតរបស់​លោកស្រី ជា រដ្ឋា ការ​បំពាន​ដី​ធ្លី​ពី​អ្នក​មាន​អំណាច និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​ដើម។

លោក​ថា បញ្ហា​ទាំង​អស់​នេះ តុលាការ​មិន​ទាន់​បាន​ចាប់​ជន​ដៃ​ដល់​ មក​ផ្តន្ទា​ទោសនោះ​ទេ ទាំង​នេះ​បាន​បង្ហាញ​ពី​ភាព​បរាជ័យ​ទាំង​ស្រុង របស់​ប្រព័ន្ធ​តុលា​ការ​នៅ​កម្ពុជា។ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​នេះ ផង​ដែរ​បាន​បញ្ចាំង ខ្សែ​ភាព​យន្ត នរណា​សម្លាប់ ជា វិជ្ជា នៅ​ទី​ស្នាក់​ការ​របស់​ខ្លួន វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ដើម្បី​បង្ហាញ​ពី​និទណ្ឌ​ភាព​នៅ​កម្ពុជា៕

សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

2 Responses to "CCHR៖ តុលាការមិនឯករាជ្យ ជាកត្តាជំរុញឲ្យមានវប្បធម៌និទណ្ឌភាព នៅកម្ពុជា​"

  1. anonymous says:

    the whole cambodian people never have justic if you have money you win ,but if you dont never win the whole world should know that.if hun sen loose in the vote he will do the coup that simple this is dictotor

  2. anonymous says:

    the whole cambodian people never have justic if you have money you win ,but if you dont never win the whole world should know that.if hun sen loose in the vote he will do the coup that simple this is dictotor