ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យ មន្ត្រីក្រោមឱវាទ ប្រគល់ដីបូជាសពមួយកន្លែងនៅវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឲ្យទៅព្រះសង្ឃគ្រប់គ្រងវិញ បន្ទាប់ពីពលរដ្ឋ ផ្ទុះហិង្សាដុតសម្ភារៈ និងគ្រឿងចក្រ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រឆាំងនឹងការលួចលក់ដីសាធារណៈរបស់វត្តនេះ។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ប្រជាពលរដ្ឋជាង ១.០០០នាក់ ចំណុះជើងវត្តនេះ បានចេញតវ៉ាទាំងយប់ ដោយបិទផ្លូវជាតិលេខ៦អា និងដុតគ្រឿងចក្រ មួយគ្រឿងរបស់ក្រុមហ៊ុន ដែលឈូសឆាយដីនៅតំបន់នោះ មិនប្រាប់ពីមូលហេតុ។
ក្រោយពីមានផ្ទុះហិង្សា ព្រះសង្ឃមួយចំនួននៅវត្តនោះ អះអាងថា ដីនៅកន្លែងបូជាសពនោះ មានការបញ្ជាឲ្យលក់ពីថ្នាក់លើ និងស្ថាប័នពាក់ដែលពាក់ព័ន្ធ។
អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត អះអាងប្រាប់ ពលរដ្ឋនៅកន្លែងប្រមូលផ្តុំនៅព្រឹកថ្ងៃអាទិត្យនេះថា លោកនាយករដ្ឋមន្ត្រី បានចេញបញ្ជាទៅសាលារាជធានី ឲ្យអន្តរាគមន៍ប្រគល់ដីទៅឲ្យវត្តវិញហើយ។
នៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី នឹងក្រុមការងារ ក៏បានចុះទៅជួបពលរដ្ឋដែលកំពុងតវ៉ានោះដែរ ហើយសន្យាថា នឹងទាមទាររកយុត្តិធម៌ជូនពលរដ្ឋនៅតំបន់នោះ៕
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ឯណាច្បាប់? អ្វីៗស្ថិតនៅក្នុងមាត់ ជនបំផ្លាញសង្គមឯងឬ?
ទាល់តែតុលាការប្រជាជនទើបអាចដោះស្រាយបានបន្ទាប់ពីចាំអជ្ញាធរមានសមត្ថកិច្ចអស់ចិត្ត។ប្រជា
ជនក្រោកហើយលែងឲ្យជាន់ទៀតហើយ។ជាអណត្តិប្រវត្តិសាស្ត្រដែលមានការតស៊ូមតិនិងបាតុកម្ម
អត់លោះថ្ងៃពេញមួយអណត្តិ!!ឈឺក្បាលចាំដោះអ្វីដែលខ្លួនអែងចងទៅ???លក់មិនចេះឆ្អែតសូម្បីតែ
ទីបច្ឆាវត្តក៏មិនប្រណី។មិនចេះស្កប់ស្កល់តើលុយពិតជាមានតំលៃជាងកិត្តិយសមែនឬ???????ងាប់
ទៅគេអត់ដាក់លុយកប់ទៅជាមួយទេ!!
អ្វីដែលអាក្រក់ជាង ហ៊ុន សែន ទៅទៀតនោះ គឺជនឆ្លៀតកេងចំណេញ សម រង្ស៊ី ។
អស់ទាស់ហ្មង អាជនអស្មិមានៈ សម រង្ស៊ី នេះ !!!
តាំងខ្លួនជាព្រះវេសន្តរ្ ប្លន់ហើយយកអោយវិញថែមអង្អែលក្បាលទៀត ល្បិចថោកទាប។
Support your idea: Mr 9:03 pm
All things made by the PM, and end by the PM.
PM always said “Nothing cannot hide his eye in Cambodia, every thing happen he know very clear both the anti- government activities and his government activities”, thus it is very clear that he make it and end it for political popularity reason only.
There will more fun to come………
He must be responsible this problem.
CPP
says:
November 24, 2013 at 4:33 pm អ្វីដែលអាក្រក់ជាង ហ៊ុន សែន ទៅទៀតនោះ គឺជនឆ្លៀតកេងចំណេញ សម រង្ស៊ី ។
អស់ទាស់ហ្មង អាជនអស្មិមានៈ សម រង្ស៊ី នេះ !!!
=====================================================
ល្អលោកCPP។គាំទ្រ100%។អ្វីដែលអាក្រក់និងថោកទាបបំផុតនោះ
គឺពេលភ្លើងឆេះផ្ទះហើយ មានអាមនុស្សចាំប្លន់ឥវ៉ាន់ហ្នឹងឯង។
អ្នកធ្វើអាក្រក់កូនចៅសម្តេច ហើយអ្នកដោះស្រាយកូនចៅសម្តេច បើគ្រាន់បើមែនកាត់ទោសអ្នក ដែលលក់ដាក់គុកមួយជីវីតទៅ ឬកាត់ទោសប្រហារជីវិតដើម្បីប្រមានអ្នកផ្សេងៗទៀត ខ្ញុំឃើញក្បិចនេះដដែលជាដដែល គ្មានអីប្រែប្រួលសោះ មួយដើរតួចិត្តអាក្រក់ ហើយអាមេដើរតួចិត្តល្អ
ម្សៀ រ សម រង្សុី នេះអោយតែឃើញមានប្រហោងតែងឆ្លៀតយកចំណេញ
CPPប្រយត្នអោយមែនទែន រឿងដុតរឿងលត់មិនសូវបញ្ហា ចាស់លោកថា
ខ្លាំងបំផុតអាហួចហៅខ្យល់នេះអែង ។នេះហៅថាក្បាច់រុញទូកបណ្តោយទឹក។
ការបកអាក្រាតមុខមាត់អាមនុស្សទុរយសបំផ្លិចបំផ្លាញជាតិវាប្រាកដជាមិនអាក្រក់ដូចអ្នកបំផ្លាញជា
ដាច់ខាត់។ដូចគ្នាការបកអាក្រាតមុខមាត់ចោរវាមិនអាក្រក់ជាងការធ្វើចោរជាដាច់ខាត។បើយើង
ឃើញហើយមិននាំគ្នាបកអាក្រាតឬចង្អុលមុខចោរស្មើនឹងចូលដៃជាមួយចោរ?????
លោកទន្លេសាប!
លោកពិតជានៅពូកែចាំពាក្យចាស់ៗពីបុរាណបានល្ឣផង!
មិនដែលឃើញអាជ្ញាធរអូសក្បាល់អ្នកលក់ដីរដ្ឋខុសច្បាប់យកមកកាត់ទោសទេពីព្រោះអ្នកប្រព្រិត្តសុទ្វតែជាមន្រ្តីក្នុងជារដ្ឋាភិបាល។
ឆ្កែនៅតែព្រូស មនុស្សនៅតែដើរ… លោក CPP និង ទន្លេសាប យល់ឃ្លានេះទេ?
ចង់ដឹងថារដ្ឋភិបាលមានចំណាត់ការជាមួយអ្នកឃុបឃិតឬទេ? ឬមួយនេះគ្រាន់តែជាឆាកល្ខោនអោយសម្តេចធ្វើជាអ្នកសង្រ្គោះ? តើស្រុកយើងមានច្បាប់ទេ? លោកតុលាការកំពុងធ្វើអ្វី?
រាស្ត្រខ្មែរដូចជារងទុក្ខពេកហើយ…