អ្នកភូមិស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅបន្តដុតគំនរទុយយោបូមខ្សាច់ក្រុមហ៊ុន អេង កាំង នៅថ្ងៃទី២៤ វិច្ឆិកា ស្របពេលដែលមេដឹកនាំបក្សប្រឆាំងចុះទៅពិនិត្យតំបន់នោះ។
ដោយ វោហារ ជាតិ
2013-11-23
RFA

បំពង់ទីបសម្រាប់បូមខ្សាច់របស់ក្រុមហ៊ុន អេង កាំង ដែលត្រូវប្រជាពលរដ្ឋដុតកម្ទេចចោល ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Sek Bandith
តំណាងប្រជាពលរដ្ឋនៃសហគមន៍ជ្រោយចង្វា បញ្ជាក់នៅថ្ងៃទី២៤ វិច្ឆិកា ថា ប្រជាពលរដ្ឋគ្រោងដុតកម្ទេចឲ្យអស់នូវទុយយោបូមខ្សាច់របស់ក្រុមហ៊ុនដែលសល់ពីម្សិលមិញ។ លោកថា លោក សម រង្ស៊ី និងលោក កឹម សុខា បានចុះទៅទីតាំងនោះ និងកំពុងចុះទៅពិនិត្យមើលកន្លែងបូមខ្សាច់មួយនៅក្បែរនោះដែរ ដែលប្រជាពលរដ្ឋចោទថា ការបូមខ្សាច់នេះបានធ្វើឲ្យបាក់ច្រាំងទន្លេនៅម្ដុំនោះ។
ស្របពេលមេដឹកនាំបក្សប្រឆាំងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀប នៅថ្ងៃទី២៤ វិច្ឆិកា នេះ លោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរខណ្ឌឫស្សីកែវ ក៏កំពុងចុះទៅជួបជួយដោះស្រាយជូនប្រជាពលរដ្ឋដែរ នៅថ្ងៃជាមួយគ្នានេះ។
កាលពីម៉ោង ១២អាធ្រាត្រយប់ថ្ងៃទី២២ ខែវិច្ឆិកា ក្រុមអ្នកភូមិតវ៉ាប្រឆាំងនឹងការលក់ដីរបស់វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ និងការលួចវាយបំផ្លាញប៉ាឆាស្ថិតនៅបណ្តោយផ្លូវជាតិ៦អា ហើយបានឈានទៅដល់ការតវ៉ាបិទផ្លូវជាតិលេខ៦អា អស់ជាច្រើនម៉ោង គឺចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោងជាង១០ ថ្ងៃទី២៣ វិច្ឆិកា។
អ្នកភូមិបានឲ្យដឹងថា ការបិទផ្លូវនេះជាការប្រឆាំងនឹងក្រុមហ៊ុន អេង កាំង ដែលបានឃុបឃិតគ្នាជាមួយអាជ្ញាធរ ចៅអធិការវត្ត គណៈកម្មការអាចារ្យទិញលក់ដីវត្ត និងបំផ្លាញប៉ាឆាដែលជាទីកន្លែងបូជាសពរបស់ប្រជាពលរដ្ឋចំណុះជើងវត្ត មានភូមិខ្ទរ បាក់ខែង និងព្រែកលៀប ជាដើម។
សូមរង់ចាំស្ដាប់ និងអានព័ត៌មានបន្ថែម…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋ៧០គ្រួសារនៅបាត់ដំបងប្រឈមនឹងបាត់បង់ដីលំនៅឋាន
- ពលរដ្ឋតវ៉ាបិទផ្លូវនិងដុតគ្រឿងចក្រឈូសដីប្រឆាំងនឹងការលក់ដីវត្តនៅព្រែកលៀប
- ពលរដ្ឋប្រមាណ១៥គ្រួសារនៅភ្នំពេញថ្មីទាមទារសំណងពីផលប៉ះពាល់នៃការជួសជុលផ្លូវ
- ស្ថាប័នតុលាការតាមបណ្ដាខេត្តមួយចំនួនរងការរិះគន់ថាមិនឯករាជ្យ
- អ្នកភូមិជនជាតិព្នងនៅមណ្ឌលគិរីបារម្ភពីការរុះរើផ្ទះពីសំណាក់អាជ្ញាធរ
- យុវជនមកពី៧សហគមន៍ចូលរួមក្នុងវេទិកាថ្នាក់ជាតិស្ដីពីបញ្ហាដីធ្លីនិងលំនៅឋាន
- សមាគមការពារសិទ្ធិមនុស្សអំពាវនាវឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា
- អ្នកភូមិនៅកំពង់ឆ្នាំងនឹងដាក់ញត្តិជូនស្ថាប័នយុត្តិធម៌បីនៅភ្នំពេញសុំដោះលែងតំណាង
- ពលរដ្ឋមានទំនាស់ដីនៅកំពង់ចាមមករកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ទាល់តែតុលាការប្រជាជនទើបអាចដោះស្រាយបានបន្ទាប់ពីចាំអជ្ញាធរមានសមត្ថកិច្ចអស់ចិត្ត។ប្រជា
ជនក្រោកហើយលែងឲ្យជាន់ទៀតហើយ។ជាអណត្តិប្រវត្តិសាស្ត្រដែលមានការតស៊ូមតិនិងបាតុកម្ម
អត់លោះថ្ងៃពេញមួយអណត្តិ!!ឈឺក្បាលចាំដោះអ្វីដែលខ្លួនអែងចងទៅ???លក់មិនចេះឆ្អែតសូម្បីតែ
ទីបច្ឆាវត្តក៏មិនប្រណី។មិនចេះស្កប់ស្កល់តើលុយពិតជាមានតំលៃជាងកិត្តិយសមែនឬ???????ងាប់
ទៅគេអត់ដាក់លុយកប់ទៅជាមួយទេ!!