ម៉ែន គឹមសេង
26 វិច្ឆិកា 2013
វីអូអេខ្មែរ

ពីឆ្វេងទៅស្តាំ៖ អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា និងលោក អំ សំអាត ចូលរួមជាវាគ្មិននៅក្នុងកម្មវិធីហេឡូវីអូអេនៅរាត្រីថ្ងៃច័ន្ទទី២៥ ខែវិច្ឆិកា ពិភាក្សាអំពីករណីអ្នកស្រី យ៉ោម បុប្ផានិងការតស៊ូទាមទាររបស់សហគមន៍ក្រីក្រដើម្បីសិទ្ធិលំនៅដ្ឋាន។
សកម្មជនដីធ្លី មានសេរីភាពតែខ្វះយុត្តិធម៌
វ៉ាស៊ីនតោន៖ លោកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លី នៅ តំបន់បឹងកក់បានជាប់ពន្ធនាគារអស់រយៈពេល៤៤៤ថ្ងៃដោយសារបទល្មើសមួយដែលអង្គការសង្គមស៊ីវិលក្នុងស្រុកនិងអង្គការអន្តរជាតិចាត់ទុកថាទាក់ទងនឹងសកម្មភាពការពារដីធ្លី។
កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការកំពូលបានសម្រេចដោះលែងលោកស្រីឱ្យនៅក្រៅ ឃុំបណ្តោះអាសន្ន ប៉ុន្តែបានបង្វិលសំណុំរឿងឱ្យទៅសាលាឧទ្ធរណ៍ពិនិត្យស៊ើបអង្កេតម្តងទៀត។
លោកស្រី យ៉ោម បុប្ផា បានចូលរួមជាមួយនឹង លោកស្រី ទេព វន្នី សកម្មដីធ្លីនិងជាជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំរបស់អង្គការ Vital Voices និងលោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូដើម្បីពិភាក្សាពីករណីរបស់អ្នកស្រីនៅក្នុងកម្មវិធីហេឡូ វីអូអេ៕
These 2 ladies needed education camp for her behaves
តាមការសង្កេតលទ្ធផលនៃការបោះឆ្នោតដោយយុត្តិធម៌ គណៈបក្សប្រជាជនស្ទើរតែរកមួយកៅអី
មិនបានផងកុំថាឡើយដល់ទៅ៥០ ឬ ៦០កៅអី។ ទិន្នយ័ដែលថា ៥០ ឬ ៦០ ជាងកៅអីនេះវាជា
ការបន្លំនិងបោកប្រាស់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដោយអត្តនោម័តិអាងខ្លួនកាន់
អំណាចនិងមានអំណាចធ្វើព្យុះភ្លៀងបានតាមចិត្តមិនថាអាណត្តនេះឬអាណត្តមុនៗឡើយ។
នេះហៅមហាសែនថោកទាបជាទីបំផុត។ ហ៊ុនសែនខ្លួនឯងក៏ដឹងដែរថាទឹកចិត្តរបស់ប្រជាជន
នៅទូទាំងប្រទេសពេញចិត្តឬមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់ខ្លួនយ៉ាងណា។
នោះដោយសារអ្វី? ព្រោះតែលោកហ៊ុនសែនអសមត្ថភាពក្នុងការដឹកនាំប្រទេស បែរទៅជា
បំផ្លាញព្រៃឈើយកលុយមកបង្កើនអំណាចរបស់ខ្លួននិងបក្សរបស់ខ្លួនដោយមិនគិតពីការ
បាត់បង់ធនធានធម្មជាតិដ៏សំបូរបែបរបស់ប្រទេស និងទុក្ខវេទនារបស់ប្រជាជន ព្រោះខ្លាច
មានគេផ្ដួលរំលំដោយអាម៉ាស់ពិសេសគឺខ្លាចមានគេបង្កើតក្រុមថ្មីនៅក្នុងព្រៃហេតុនេះលោក
មិនខ្វល់ពីការរិះគុណលើការកាប់បំផ្លាញព្រៃឈើឡើយ។ លោកគ្មានសមត្ថភាពរិះរកវិធីសាស្ត្រ
ណាការពារថែរក្សាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជនឲ្យបានធូរ
ស្បោយនិងរីកចំរើនបានទេ មានតែការកាប់បំផ្លាញព្រៃឈើ វិនិយោគតំបន់រ៉ែទៅឲ្យក្រុមហ៊ុនចិន
(កុំយល់ថាយន្តហោះឧទ្ធម្ភាកច្រជាងដប់គ្រឿងដែលចិនប្រគល់ឲ្យនេះដោយគ្មានថ្នូរឲ្យសោះ
គួរតែសិក្សាអំពីចិត្តគំនិតជាតិសាសន៍ចិនឲ្យច្បាស់សិនចាំវាយតម្លៃ! តាមពិតមនុស្សប៉ុន្មាន
នាក់ដែលបានស្លាប់នៅតំបន់រ៉ែមាសក្នុងស្រុកសំបូរខេត្តក្រចេះ? តំបន់រ៉ែក្នុងខេត្តកំពត?
ភ្នុំកំចាយ? ភ្នំក្រវាញ? ។ល។ សូមបិទភ្នែកសម្លឹងឲ្យឆ្ងាយបន្តិច)។
វិនិយោគដីសម្បទានទៅឲ្យបរទេស លក់ដី លក់ស្ថាបន័ ដើរសុំជំនួយពីគេទាំងក្នុងនិង
ក្រៅប្រទេសបំពាក់មេដាយឲ្យឧកញ៉ាជាច្រើនផ្តល់សិទ្ធិឲ្យឧកញ៉ាចូលរួមបំផ្លាញជាតិ បំផ្លាញ
ធនធានធម្មជាតិ ដូចជារកស៊ីដឹកឈើដែលមានតម្លៃ គ្រញូង បេង នាងនួន ស្រឡៅ ដេញឡូត៍
នេសាទ ដឹកទំនិញខុសច្បាប់ចូលក្នុងប្រទេស បង្កើនពន្ធអាករតាមតម្លៃប្រេងសាំង ម៉ាស៊ូត
ប្រេងកាត រថយន្តគ្រប់ប្រភេទ កៀបសង្កត់ប្រជាជនតាមកុងត្រូលជជុះ
ជំរិតតាមការបន្លំថ្នាំញៀន បង្កើតបនល្បែងកាសស៊ីណូ នាំចូលគ្រឿងស្រវិងពង្វក់ស្មារតី
ប្រជាជននិសិត្សសិស្ស ដើរខ្ចីបុរគេ ជំពាក់បំណុលបរទេស ពឹងជំនួយកក្កបាតក្រហម។ល។
ខំធ្វើមុខក្រាស់ច្រើនអាណត្តមកហើយតើបានប្រយោជន៍អ្វីទៅ?
បានតែការបំផ្លិចបំផ្លាញប្រទេសជាតិនិងបំបែកបំបាក់ប្រជាជាតិតែប៉ុណ្ណោះ។
ជាក់ស្ដែងចូរយើងគ្រប់គ្នាសង្កេតមើលថាតើមានតំណាងគណៈបក្សប្រជាជនណា
ហ៊ានចេញមុខដើរដោយអត់មានអង្គរក្សឬអ្នកការពារទេ???
នោះហើយគឺការបំបែកខ្លួនចេញពីប្រជាជនដោយខ្លួនឯង។ ធម្មតាទេសត្វចោរមានខ្លួន
ទៅណាមកណាតែងតែភ័យខ្លាចជានិច្ច។ ព្រះពុទ្ធលោកថា ជនណាសាងបាបរមែងដេកមិន
សុខ រីឯជនណាសាងបុណ្យរមែងដេកបានស្កប់។
បើតាំងខ្លួនជាអ្នកប្រាជ្ញគតិបណ្ឌិតហើយគួរណាស់តែកុំបន្តសាងបាបតទៅទៀត
គួរណាស់តែគិតអំពីពូជពង្សវង្សត្រកូលរបស់ខ្លួន ពិសេសគឺកូនចៅរបស់ខ្លួនដែលនៅតូច
កុំឲ្យទៅណាមកណាគេថាអាត្រកូលក្បត់ជាតិ! អាត្រកូលបំផ្លាញជាតិ! អាត្រកូលបោកប្រាស់
សន្លឹកឆ្នោតប្រជាជាតិ! អាត្រកូលចោរ! អាត្រកូលថោក! នៅលើលោកនេះគ្មានអំណាចណា
មួយដែលមានជីវិតស្ថិតឋេរជាអមតៈឡើយ! មិនខុសណាពីកីឡាប្រដាល់ឡើយ ថ្ងៃនេះឯង
ឈ្នះគេ ថ្ងៃក្រោយឯងនឹងចាញ់គេ។ អ្នកធ្វើសង្គ្រាមក៏យ៉ាងដូចនេះដែរ ថ្ងៃនេះអ្នកសប្បាយ
ដោយសារឈ្នះគេ ថ្ងៃក្រោយអ្នកនឹងយំដោយសារចាញ់គេ។ ព្រះពុទ្ធលោកត្រាស់ថាមានតែ
ការឈ្នះផ្លូវចិត្តរបស់ខ្លួនឯងមួយប៉ុណ្ណោះទើបជាការឈ្នះជាអមតៈ។ នោះគឺការទម្លាក់ចោល
នូវមេកីលេះទាំងបី គឺលោភៈ ទោសៈ និងមោហៈ ហើយចាប់យកព្រះធម៌ជាទីពឹងសម្រាប់ជា
គ្រឿងរំដោះខ្ឡួនចាកចេញពីភាពអវិជ្ជា ពីភាពល្ងង់ខ្លៅ ពីភពជាប់ជំពាក់កាមគុណ ភពពោរពេញ
ទៅដោយនរកលោកកី ភពកាប់សម្លាប់គ្នា សងសឹកគ្នា មិនដាច់ ភពងងិតដែលអាចនាំខ្លួនទៅ
រកនរកប្រែតអាសូរកាយនិងសត្វតិរច្ឆាន។