CNRP នឹង​លើក​បញ្ហា​ទំនិញ​ឡើងថ្លៃ ប្រាប់​ទៅ​បាតុករ​​

ដោយ៖​ តាំង វី​ដា​​
ថ្ងៃអង្គារ៍ ទី26 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា​លើកយក​បញ្ហា​ទំនិញ​ឡើងថ្លៃ​នៅលើ​ទីផ្សារ ប្រាប់​ទៅ​បាតុករ ដើម្បី​ជំរុញ​​ពលរដ្ឋ​បន្ត​ចូលរួម​​មហា​បាតុកម្ម ទាមទារ​​រក​​យុត្តិធម៌​។​

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា បញ្ហា​ទំនិញ​ឡើងថ្លៃ ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​បណ្តាលមកពី​គណបក្ស​កាន់​​អំណាច គឺ​​គណបក្ស​​ប្រជាជន​​កម្ពុជា អសមត្ថភាព​​ក្នុង​ការគ្រប់គ្រង​រដ្ឋ លុប​បំបាត់​អំពើពុករលួយ ដែល​នាំ​ឲ្យ​មន្ត្រីក្រោមឱវាទ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​​ជាមួយ​ឈ្នួញ​​អ្នក​មាន ហើយ​បែរជា​យក​ពន្ធ​ខ្ពស់​លើ​ទំនិញ ដែល​ជា​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ​។ ​លោក​បញ្ជាក់ថា​៖ « បើ​សិ​នជា​​នៅ​តែ​​ទុក​រដ្ឋាភិបាល លោក ហ៊ុន សែន រដ្ឋាភិបាល ដែល​​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ដែល​ជា​រដ្ឋាភិបាល​ពុករលួយ ដូច្នេះ​ហើយ​ទំនិញ​ឡើងថ្លៃ​អត់​ឈប់ឈរ​ទេ មូលហេតុ​ចម្បង​ជាង​គេ ដែល​​ទំនិញ​ឡើងថ្លៃ គឺ​មកពី​អំពើ​ពុករលួយ​នេះ​»​។​

លោក កឹម សុខា ឲ្យដឹងទៀតថា ការ​រឹតបន្តឹង​ពន្ធ គឺ​រដ្ឋាភិបាល គប្បី​យក​ពន្ធ​ខ្ពស់​ចំពោះ​ទំនិញ​ប្រភេទ​ប្រណិត​របស់​អ្នកមាន និង​បន្ថយ​តម្លៃ​ពន្ធ​លើ​ទំនិញ​​របស់​អ្នកក្រ មិនមែន​ការ​​រឹតបន្តឹង​ពន្ធ​​បន្ថែម​ លើ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ទេ​។​

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន យល់ថា ការលើកឡើង​របស់​លោក កឹម សុខា ជាការ​កេងចំណេញ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ​។ លោក​​មើលឃើញថា ទំនិញ​ដែល​ប្រជាពលរដ្ឋ ប្រើប្រាស់​ប្រចាំថ្ងៃ គឺ​មិន​មាន​ការដំឡើងថ្លៃ​​នោះទេ ហើយ​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ គឺ​គ្រាន់តែ​ជា​ការ​លើក​ឡើង​តាម​គ្នា​ប៉ុណ្ណោះ​។​

​អាជីវករ​​តាម​ផ្សារ​មួយ​ចំនួន​នៅ​កម្ពុជា កត់សម្គាល់ថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ ស្ទើរតែ​គ្រប់​ប្រភទ ដែល​មាន​​លក់​នៅលើ​ទីផ្សារ បាន​ឡើងថ្លៃ​ខុស​ពី​ធម្មតា ដែល​នាំ​ឲ្យ​ឈ្មួញកណ្តាល និង​​អ្នក​លក់​ទំនិញ​បន្ត ស្ទាក់ស្ទើរ​ក្នុង​ការទិញ​ទំនិញ​ចូល ព្រោះ​ខ្លាច​លក់​មិន​​ចេញ​។ ពួក​គេ​យល់ឃើញ​ថា ទំនិញ​ឡើងថ្លៃ​នេះ គឺ​បណ្តាលមកពី​ការដំឡើងថ្លៃ​ពន្ធគយ​តាម​ព្រំដែន​។​

ករណីនេះ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក​បណ្ឌិត កង ច័ន្ទ​តារា  រ័ត្ន អះអាងថា ទំនិញ​ឡើងថ្លៃ​នេះ បណ្តាលមកពី​រាជរដ្ឋាភិបាល ធ្វើ​កំណែទម្រង់​លើ​ផ្នែក​​ពន្ធ និង​គយ ដោយ​រឹតបន្តឹង​យក​ពន្ធ​​លើ​​ទំនិញ​ច្បាស់លាស់​ជាង​មុន​តែប៉ុណ្ណោះ មិនមែន​មាន​ការដំឡើង​ពន្ធ​នោះទេ​៕

សូមសរសេរមកកាន់លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

19 Responses to "CNRP នឹង​លើក​បញ្ហា​ទំនិញ​ឡើងថ្លៃ ប្រាប់​ទៅ​បាតុករ​​"

  1. ចន្ធូ says:

    អោ ផៃស៊ីផានអើយ ម្តាយឯងបង្កើតឯងមោ សម្រាប់តែនិយាយបញ្ជ្រាសការពិតរឺ?

  2. ។។ says:

    អ៊ំខាចង់ចំណេញពេកនិយាយអត់គិតថាថោកខ្លួនឯង។ខាឯង
    និយាយគ្មានការពិត គ្មានហេតុផល កាច់មួលគេយ៉ាងនេះ ថោក
    ខ្លួនឯងទេខាអើយ។

  3. Anonymous says:

    រត់គេចពីខ្មែរក្រហម នឹង រៀននៅបញ្ចឹមប្រទេសបានចេះដឹងច្រើន ទីបំផុតទៅបំរើគុម្មុនីស្តយួនដដែល…ពឹតជាជនថោកបំផុត។

  4. កម្មករ កសិករ says:

    លោក ផៃ ស៊ីផាន ល្មមឈប់ ធ្វើខ្វាក់ ធ្វើថ្លង់ ទៀតទៅ !

    ( «« សូមអញ្ជើញ ចុះមកមើល ទំនិញទីផ្សារ អោយបានគ្រប់ជ្រុងជ្រោយផង !

    ហើយជាពិសេស សូមអញ្ជើញ ល្បងផៃ ស៊ីផាន មក ពិសារបាយ ជាមួយ កម្មករ អោយបាន រាល់ថ្ងៃ

    ទើបដឹងច្បាស់ កុំចេះតែថា ទាំងបិទភ្នែកនោះ ! »») ៕

  5. Anonymous says:

    ផៃស៊ីផោមអើយផៃស៊ីផោមមិនដឹងនិយាយឲ្យនរណាស្តាប់ទេបើនិយាយជ្រៀសៗប្រហែលអាចសល់
    អ្នកស្តាប់អ្នកមើលខ្លះតែនេះវាដល់ទៅ១៨០ដឺក្រេអីចឹងទាល់តែនិយាយឲ្យសត្វស្តាប់??ទំនិញលើទី
    ផ្សារមិនឡើងថ្លៃទេគឺអីវ៉ាន់ទេដែលឡើងថ្លៃនោះ!!នរណាៗក៏ត្រូវការទិញទំនិញទិញអីវ៉ាន់ដែរឡើង
    ថ្លៃមិនឡើងគេមិនដឹងកុំពភ្លើពេក!!ទៅនិយាយឲ្យគោស្តាប់ទៅ!!!!

  6. ការពិត says:

    រឿងទំនិញឡើងថ្លៃនេះគួរតែខាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុជាអ្នកចេញមុខបកស្រាយជាផ្លូវការ
    ទើបត្រឹមត្រូវ។

  7. yuon says:

    that shit guy should learn how to say Black & White.

  8. ច្រណែន says:

    យើងមិនដឹងថា​សម រង្ស៊ី ពេលនេះកំពុងតែចង់ធ្វើអ្វីទេ។ ខ្លឹមសារនៃគមរោងបាតុកម្ម គឺ ការរកយុត្តិធម៌ក្នុងការបោះឆ្នោត ដែលខ្លួនបានស្រែកកាលពីលើកដំបូង។ ដល់ជាបន្តបន្ទាប់ទៀត ថាស្អីៗ យ៉ាងម៉េច ក៏មិនដឹង ថាចង់បានស្អី។ ដល់ក្រោយថ្ងៃ ១៥ ១៦ និង ១៧ តុលា បាតុកម្មមិនផ្តល់លទ្ធផល ព្រោះតែប្រជាពលរដ្ឋលែងចាប់អារម្មណ៍ គេធុញទ្រាន់ ហើយអន្តរជាតិ មិនខ្វល់ តាំងនាំគ្នាដើរតាមវត្តមួយចំនួនក្នុងកថិនទាន ធ្វើការញុះញង់ប្រជាជន។ បើមិនអញ្ចឹងទេ ឲ្យតែឃើញកន្លែងណា មានបញ្ហាមួយ ពួកក្រុមសម រង្ស៊ីនេះ យកសាំងទៅចាក់បន្ថែម ដើរតួជា តួរ៉ាម៉ន (កុនឥណ្ឌា)។
    ក្នុងបាតុកម្ម ដែលគម្រោងថ្ងៃ ១០ ធ្នូ ថា ដើម្បីរកយុត្តិធម៌ឆ្នោត តែដល់និយាយវិញ ទៅលើកពីតម្លៃទំនិញ ទៅវិញ។ អានេះ គេហៅថា ឆ្កួត។ តម្លៃទំនិញ ក្រែងបក្សខ្លួន បានចែងក្នុងស្អី គេហៅថា គោលនយោបាយ ៧ ចំណុចនោះ ឬអី។ នេះ បានគេហៅថា ឆ្កួតសុទ្ធ។ ម្នាក់ៗ បើរត់តាមអាល្បង សម រង្ស៊ី កឹម សុខា វិញឆ្កួតហើយ។
    យើងដក តួ ៣ នាក់ ចេញទៅចុះ គឺ សម រង្សី កឹម សុខា និង ជូឡុង សូម៉ូរ៉ា ក្រៅពីនោះ គឺយើងអាណិត តំណាងរាស្ត្រ ៥២ រូបទៀត មិនដឹងថា គាត់តឹងទ្រូង ពិបាកដោយសារតែ អាមេដឹកនាំបែបឆ្កួតឡប់នេះ យ៉ាងណា ទេ? តាមពិត គាត់សុទ្ធតែដឹងថា មេរបស់គាត់កំពុងតែឡប់ហើយ តែគាត់មិនដឹងធ្វើដូចម្តេច ចេញពីទូកនេះបាន។

  9. Former Hia lola says:

    ប្រសិនបើមានបញ្ហាជាបន្តបន្ទាប់ឥតឈប់ឈរក្នុងសង្គម ទំនិញ​ប្រាកដជាឡើងថ្លៃហើយ។ ពីរបីខែកន្លងមក រឿងរ៉ាវមិនចេះចប់ ​បាតុកម្ម​អស់​ពីមួយទៅ​មួយ ​ពី​កន្លែងមួយទៅកន្លែង​មួយ​។ ចាប់តាំងពី​លោកសមរង្ស៊ី​ចូលមក​កម្ពុជា​រហូតដល់​ឥឡូវនេះ​ រឿងរ៉ាវមិនចេះចប់ ​​តើ​មិន​ឱ្យទំនិញ​ឡើងថ្លៃម្តេច​បាន?

  10. colab says:

    ​ជាការពិត​ណាស់ លោកFormer Hia lola ​និយាយ​មិនខុស​ទេ។ តាំងពី​លោកសមរង្ស៊ី​ចូលមក​កម្ពុជា​រហូតដល់​ឥឡូវ​ រឿងរ៉ាវមិនចេះចប់ បាតុកម្ម​​មិនចេះចប់ តើ​មិន​ឱ្យទំនិញ​ឡើងថ្លៃម្តេច​បាន?

  11. lolo says:

    Former Hia lola

    November 27, 2013 at 9:43 am

    ប្រសិនបើមានបញ្ហាជាបន្តបន្ទាប់ឥតឈប់ឈរក្នុងសង្គម ទំនិញ​ប្រាកដជាឡើងថ្លៃហើយ។ ពីរបីខែកន្លងមក រឿងរ៉ាវមិនចេះចប់ ​បាតុកម្ម​អស់​ពីមួយទៅ​មួយ ​ពី​កន្លែងមួយទៅកន្លែង​មួយ​។ ចាប់តាំងពី​លោកសមរង្ស៊ី​ចូលមក​កម្ពុជា​រហូតដល់​ឥឡូវនេះ​ រឿងរ៉ាវមិនចេះចប់ ​​តើ​មិន​ឱ្យទំនិញ​ឡើងថ្លៃម្តេច​បាន?

  12. Som Rien Sey says:

    ​បើមាន​លោកសមរង្ស៊ី ​គឺ​មាន​រឿង
    បើមាន​រឿង ​គឺទំនិញ​ឡើងថ្លៃ

  13. សុខ អាន says:

    តាមការសង្កេតលទ្ធផលនៃការបោះឆ្នោតដោយយុត្តិធម៌ គណៈបក្សប្រជាជនស្ទើរតែរកមួយកៅអី

    មិនបានផងកុំថាឡើយដល់ទៅ៥០ ឬ ៦០កៅអី។ ទិន្នយ័ដែលថា ៥០ ឬ ៦០ ជាងកៅអីនេះវាជា

    ការបន្លំនិងបោកប្រាស់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដោយអត្តនោម័តិអាងខ្លួនកាន់

    អំណាចនិងមានអំណាចធ្វើព្យុះភ្លៀងបានតាមចិត្តមិនថាអាណត្តនេះឬអាណត្តមុនៗឡើយ។

    នេះហៅមហាសែនថោកទាបជាទីបំផុត។ ហ៊ុនសែនខ្លួនឯងក៏ដឹងដែរថាទឹកចិត្តរបស់ប្រជាជន

    នៅទូទាំងប្រទេសពេញចិត្តឬមិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់ខ្លួនយ៉ាងណា។

    នោះដោយសារអ្វី? ព្រោះតែលោកហ៊ុនសែនអសមត្ថភាពក្នុងការដឹកនាំប្រទេស បែរទៅជា

    បំផ្លាញព្រៃឈើយកលុយមកបង្កើនអំណាចរបស់ខ្លួននិងបក្សរបស់ខ្លួនដោយមិនគិតពីការ

    បាត់បង់ធនធានធម្មជាតិដ៏សំបូរបែបរបស់ប្រទេស និងទុក្ខវេទនារបស់ប្រជាជន ព្រោះខ្លាច

    មានគេផ្ដួលរំលំដោយអាម៉ាស់ពិសេសគឺខ្លាចមានគេបង្កើតក្រុមថ្មីនៅក្នុងព្រៃហេតុនេះលោក

    មិនខ្វល់ពីការរិះគុណលើការកាប់បំផ្លាញព្រៃឈើឡើយ។ លោកគ្មានសមត្ថភាពរិះរកវិធីសាស្ត្រ

    ណាការពារថែរក្សាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជនឲ្យបានធូរ

    ស្បោយនិងរីកចំរើនបានទេ មានតែការកាប់បំផ្លាញព្រៃឈើ វិនិយោគតំបន់រ៉ែទៅឲ្យក្រុមហ៊ុនចិន

    (កុំយល់ថាយន្តហោះឧទ្ធម្ភាកច្រជាងដប់គ្រឿងដែលចិនប្រគល់ឲ្យនេះដោយគ្មានថ្នូរឲ្យសោះ

    គួរតែសិក្សាអំពីចិត្តគំនិតជាតិសាសន៍ចិនឲ្យច្បាស់សិនចាំវាយតម្លៃ! តាមពិតមនុស្សប៉ុន្មាន

    នាក់ដែលបានស្លាប់នៅតំបន់រ៉ែមាសក្នុងស្រុកសំបូរខេត្តក្រចេះ? តំបន់រ៉ែក្នុងខេត្តកំពត?

    ភ្នុំកំចាយ? ភ្នំក្រវាញ? ។ល។ សូមបិទភ្នែកសម្លឹងឲ្យឆ្ងាយបន្តិច)។

    វិនិយោគដីសម្បទានទៅឲ្យបរទេស លក់ដី លក់ស្ថាបន័ ដើរសុំជំនួយពីគេទាំងក្នុងនិង

    ក្រៅប្រទេសបំពាក់មេដាយឲ្យឧកញ៉ាជាច្រើនផ្តល់សិទ្ធិឲ្យឧកញ៉ាចូលរួមបំផ្លាញជាតិ បំផ្លាញ

    ធនធានធម្មជាតិ ដូចជារកស៊ីដឹកឈើដែលមានតម្លៃ គ្រញូង បេង នាងនួន ស្រឡៅ ដេញឡូត៍

    នេសាទ ដឹកទំនិញខុសច្បាប់ចូលក្នុងប្រទេស បង្កើនពន្ធអាករតាមតម្លៃប្រេងសាំង ម៉ាស៊ូត

    ប្រេងកាត រថយន្តគ្រប់ប្រភេទ កៀបសង្កត់ប្រជាជនតាមកុងត្រូលជជុះ

    ជំរិតតាមការបន្លំថ្នាំញៀន បង្កើតបនល្បែងកាសស៊ីណូ នាំចូលគ្រឿងស្រវិងពង្វក់ស្មារតី

    ប្រជាជននិសិត្សសិស្ស ដើរខ្ចីបុរគេ ជំពាក់បំណុលបរទេស ពឹងជំនួយកក្កបាតក្រហម។ល។

    ខំធ្វើមុខក្រាស់ច្រើនអាណត្តមកហើយតើបានប្រយោជន៍អ្វីទៅ?

    បានតែការបំផ្លិចបំផ្លាញប្រទេសជាតិនិងបំបែកបំបាក់ប្រជាជាតិតែប៉ុណ្ណោះ។

    ជាក់ស្ដែងចូរយើងគ្រប់គ្នាសង្កេតមើលថាតើមានតំណាងគណៈបក្សប្រជាជនណា

    ហ៊ានចេញមុខដើរដោយអត់មានអង្គរក្សឬអ្នកការពារទេ???

    នោះហើយគឺការបំបែកខ្លួនចេញពីប្រជាជនដោយខ្លួនឯង។ ធម្មតាទេសត្វចោរមានខ្លួន

    ទៅណាមកណាតែងតែភ័យខ្លាចជានិច្ច។ ព្រះពុទ្ធលោកថា ជនណាសាងបាបរមែងដេកមិន

    សុខ រីឯជនណាសាងបុណ្យរមែងដេកបានស្កប់។​

    បើតាំងខ្លួនជាអ្នកប្រាជ្ញគតិបណ្ឌិតហើយគួរណាស់តែកុំបន្តសាងបាបតទៅទៀត

    គួរណាស់តែគិតអំពីពូជពង្សវង្សត្រកូលរបស់ខ្លួន ពិសេសគឺកូនចៅរបស់ខ្លួនដែលនៅតូច

    កុំឲ្យទៅណាមកណាគេថាអាត្រកូលក្បត់ជាតិ! អាត្រកូលបំផ្លាញជាតិ! អាត្រកូលបោកប្រាស់

    សន្លឹកឆ្នោតប្រជាជាតិ! អាត្រកូលចោរ! អាត្រកូលថោក! នៅលើលោកនេះគ្មានអំណាចណា

    មួយដែលមានជីវិតស្ថិតឋេរជាអមតៈឡើយ! មិនខុសណាពីកីឡាប្រដាល់ឡើយ ថ្ងៃនេះឯង

    ឈ្នះគេ ថ្ងៃក្រោយឯងនឹងចាញ់គេ។​ អ្នកធ្វើសង្គ្រាមក៏យ៉ាងដូចនេះដែរ ថ្ងៃនេះអ្នកសប្បាយ

    ដោយសារឈ្នះគេ ថ្ងៃក្រោយអ្នកនឹងយំដោយសារចាញ់គេ។ ព្រះពុទ្ធលោកត្រាស់ថាមានតែ

    ការឈ្នះផ្លូវចិត្តរបស់ខ្លួនឯងមួយប៉ុណ្ណោះទើបជាការឈ្នះជាអមតៈ។ នោះគឺការទម្លាក់ចោល

    នូវមេកីលេះទាំងបី គឺលោភៈ ទោសៈ និងមោហៈ ហើយចាប់យកព្រះធម៌ជាទីពឹងសម្រាប់ជា

    គ្រឿងរំដោះខ្ឡួនចាកចេញពីភាពអវិជ្ជា ពីភាពល្ងង់ខ្លៅ ពីភពជាប់ជំពាក់កាមគុណ ភពពោរពេញ

    ទៅដោយនរកលោកកី ភពកាប់សម្លាប់គ្នា សងសឹកគ្នា មិនដាច់ ភពងងិតដែលអាចនាំខ្លួនទៅ

    រកនរកប្រែតអាសូរកាយនិងសត្វតិរច្ឆាន។

  14. សុខ អាន says:

    ទំនិញឡើងថ្លៃព្រោះរដ្ឋាភិបាលភ័យស្លន់ស្លោនូវកង្វះខាតថវិការដ្ឋចិញ្ចឹមក្រុមអង្គរក្សឆ្កែអង្គែស៊ី

    ទុកគ្រាន់ឲ្យបាញ់សម្លាប់ប្រជាជនខ្មែរ ថវិការចិញ្ចឹមពួកក្បត់និងពួកពុករលួយព្រោះតែប្រទេស

    កម្ពុជាបានត្រូវគេផ្តាច់ជំនួយបន្តិចម្តងៗ ថាតើរដ្ឋាភិបាលនេះត្រូវធ្វើយ៉ាងណាទៀតដែលកន្លងមក

    អួតខ្លួនថាមិនពឹងជំនួយបរទេស? ដូចនេះបងប្អូននឹងឃើញច្បាស់នាពេលខាងមុខនេះមិនខាន។

    ពិតជាជំរិតនិងពូតបងប្អូនឲ្យចេញទឹកតាមគ្រប់រូបភាពមិនខានឡើយ។​ អីចឹងមិនបាច់ឆ្ងល់ទេ

    បើមិនបង្កើនតម្លៃគ្រប់បែបយ៉ាងតើបានថវិការឯណាទៅឲ្យពួកអាអត់ប្រយោជន៍នោះស៊ី តែខំ

    វានឹងងាកខាំម្ចាស់វិញមិនខាន។

    យុទ្ធសាស្រ្តទាល់ច្រកបិតរបងវាយឆ្កែរបស់គតិបណ្ឌិតដ៏ឆ្លាតវៃ។ អសមត្ថភាពមែន!

  15. eclipse says:

    រួចចុះ បើខាងយើងថា យើងដក តួ ៣ នាក់ ចេញទៅចុះ គឺ លោក ជា ស៊ីម  ហេង សំរិន

    និង ហ៊ុន សែន ក្រៅពីនោះ គឺយើងអាណិត តំណាងរាស្ត្រ ៦០ រូបទៀត តើមតិសេរី របស់

    លោក អ្នក យល់យ៉ាងណាដែរ  ? ។ ឆ្កួតសុទ្ធ មានប្រទេសឯណា ដែលកាន់លទ្ធិប្រជាធិប-

    តេយ្យ សេរីពហុបក្ស ចេះតែដើរដក គេឯង ពាសវាល ពាសកាល គឺមានតែពួកកាន់អំណាច

    ផ្តាច់ការនិយមកុម្មុយនិស្ត ពួកក្រពុលមុខ តែប៉ុណ្ណោះ។ ពាក្យដែលគេតេះដៀលយើងថា

    ពួកអាផ្កាប់មុខ ឥឡូវត្រូវតេះដៀលទៅគេវិញថា ពួកអាក្រពុលមុខ។  ផ្កាប់មុខ គេងលក់

    ស្រួលយ៉ាងស្កប់ស្កល់ដូចជនជាតិអឺរ៉ុប ។ ក្រពុលមុខ ចេញពពុះមាត់ កន្ទុយធ្លាក់សំយ៉ុងចុះ

    ដូចសត្វឆ្កែឆ្កួត។

  16. សុខ អាន says:

    គ្រឿងរំដោះខ្លួន ចាកចេញពីភាពអវិជ្ជា ពីភាពល្ងង់ខ្លៅ ពីភពជាប់ជំពាក់កាមគុណ ភពពោរពេញ

    ទៅដោយនរកលោកកី ភពកាប់សម្លាប់គ្នា សងសឹកគ្នា មិនដាច់ ភពងងិតដែលអាចនាំខ្លួនទៅ

    រកនរកប្រែតអាសូរកាយនិងសត្វតិរច្ឆាន។

    ——————————
    —————————

    ទំនិញឡើងថ្លៃព្រោះរដ្ឋាភិបាលភ័យស្លន់ស្លោនូវកង្វះខាតថវិការដ្ឋចិញ្ចឹមក្រុមអង្គរក្សឆ្កែអង្គែស៊ី

    ទុកគ្រាន់ឲ្យបាញ់សម្លាប់ប្រជាជនខ្មែរ ថវិការចិញ្ចឹមពួកក្បត់និងពួកពុករលួយព្រោះតែប្រទេស

    កម្ពុជាបានត្រូវគេផ្តាច់ជំនួយបន្តិចម្តងៗ ថាតើរដ្ឋាភិបាលនេះត្រូវធ្វើយ៉ាងណាទៀតដែលកន្លងមក

    អួតខ្លួនថាមិនពឹងជំនួយបរទេស? ដូចនេះបងប្អូននឹងឃើញច្បាស់នាពេលខាងមុខនេះមិនខាន។

    ពិតជាជំរិតនិងពូតបងប្អូនឲ្យចេញទឹកតាមគ្រប់រូបភាពមិនខានឡើយ។​ អីចឹងមិនបាច់ឆ្ងល់ទេ

    បើមិនបង្កើនតម្លៃគ្រប់បែបយ៉ាងតើបានថវិការឯណាទៅឲ្យពួកអាអត់ប្រយោជន៍នោះស៊ី តែខំ

    វានឹងងាកខាំម្ចាស់វិញមិនខាន។

    យុទ្ធសាស្រ្តទាល់ច្រកបិតរបងវាយឆ្កែរបស់គតិបណ្ឌិតដ៏ឆ្លាតវៃ។ អសមត្ថភាពមែន!

    …………………………….

    រដ្ឋាភិបាលអសមត្ថភាពបានប្រើរូបភាពបាញ់សម្លាប់បាតុករតាំងពីដំបូងនៅកម្ពុជាក្រោម

    កណ្តាលនិងលើក្នុងការបាតុករទាមទាសិទ្ធិដីធ្លីនិងលំនៅស្ថាន ដោយគិតថាទង្វើបែបនេះ

    អាចបង្ក្រាបបានរាល់ការងើបកំរើកចង់ផ្ដួលរំលំ ឬថានឹងអាចធ្វើអ្វីក៏បានគ្មានអ្នកណាហ៊ានក្អក

    ដើម្បីឈានទៅដល់ការបំផ្លាញធនធានធម្មជាតិបានដោយងាយមិនខ្វល់ពីការរិះគុណបន្តិចណា

    ទេ។ បើអ្នកណាតតាំងច្រើនសម្លាប់អ្នកនោះបំបិតមាត់ចោល។ នេះបានហៅថាគតិបណ្ឌិតព្រៃ!

  17. ជា ស៊ីម says:

    អញពិតជាមិនចង់ឮទេអាណានិយាយពីរឿងនយោបាយ! អញជ្រិញអញណាស់អាគ្អូតយ!

    អញដឹងតែអាណាអសមត្ថភាពដឹកនាំប្រទេស បំផ្លាញធនធានធម្មជាតិ ធ្វើឲ្យប្រជាជនបែកបាក់គ្នា

    បាញ់សម្លាប់ប្រជាជនឥត្រាប្រណី អានោះត្រូវតែចុះចេញពីដំណែងភ្លាម។

    អញមិនចង់ឮអាពាក្យនយោបាយចុយតាម្រាយវានិងទេ ពិសេសអញស្អប់អាជនក្បត់ផៃស៊ីផាន

    នេះតែម្តង។ បុគ្គលិកនៅទីស្តីការគណៈរដ្ឋមន្រ្តីមួយចំនួនដែលមានលំនិងមិនទ្រេតទ្រោតមាន

    ទឹកចិត្តសេ្នហាជាតិប្រទេសជាតិគួរតែនាំគ្នាសំឡេះអាជនក្បត់ជាតិនេះចោលកុំខាន!

  18. True Khmer says:

    មេដឹកនាំស្រុកខ្មែរបច្ចុប្បន្នមិនទាន់ដល់ថ្នាក់ក្អេងក្អាងដូចប្រទេសអីរ៉ង់នោះទេ។ សូម្បីតែប្រទេសអីរ៉ង់ ជាប្រទេសដែលមានដោយសារតែសម្បូរប្រេងប៉ូមលក់និងសម្បូរបច្ចេកទេសទំនើបៗក៍នៅមិនអាច យកឈ្នះពីទន្តកម្មសេដ្ឋកិច្ចពីលោកខាងលិចព្រោះតែហ៊ានរំលោភសន្ធិសញ្ញាអន្តជាតិក្នុងការលួច ផលិតអាវុធប្រល័យលោក។ ចុះទំរាំស្រុកខ្មែរដែលកំពុងតែធ្វើដំណើរទៅមុខដោយសារតែត្រូវការ ជំនួយពីបរទេជាចាំបាច់ទើបដឹកនាំទៅមុខរួចនោះនិងត្រូវវេទនាដល់កំរិតណាប្រសិនបើបរទេសដាក់ ទន្តកម្មសេដ្ឋកិច្ចទៀតនោះ។ សង្ឃឹមទោចិនមិនខ្មះនោះទេព្រោះចិនគេមិនចេះតែផ្តល់ជំនួយហួស ពីកំរិតនៃការទាញផលប្រយោជន៍ពីខ្មែរនោះទេ ម្យ៉ាងទៀតនយោបាយខ្មែរកំពុងតែមិនប្រាកដប្រជា ចិនគេមិនចេះតែឲ្យព្រោះខ្លាចរដ្ឋាភិបាលក្រោយមិនទទួលស្គាល់ពីកំចីនិងបដិសេធន៍សងទៅចិន​ វិញដូ្ចច្នេះចីនក៍គេគិតពីចំនុចនេះដែរនៅពេលដែលអ្នកនយោបាយស្រុកខ្មែរមិនទាន់ឯកភាពគ្នានោះ។ ចិនគេមិនល្ងង់ជាងហ៊ុនសែននោះទេ ស្រួលមិនស្រួលចិនអាចបែរទៅរកបក្សប្រឆាំងវិញព្រោះតែបក្ស ប្រជាជនអាចសំយ៉ុងក្បាលចុះ រហូតហើយ ហើយចិនចង់រកសុីតែជាមួយអ្នកណាអាចរំពឹងថានិងឡើងធ្វើជាមេដឹកនាំយ៉ូរបន្តរ។

  19. :) says:

    eclipse said: