ដោយ៖ ណាត សុភាព
ថ្ងៃអង្គារ៍ ទី3 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
(រូបភាពដោយ តាត ឧត្តម)
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបដិសេធការស្នើសុំឲ្យនៅក្រៅឃុំបណ្តោះអាសន្ន របស់មេធាវីការពារជនជាប់ពីរនាក់ ដែលត្រូវបានចាប់ខ្លួន អំទ្បុងការផ្ទុះហិង្សារវាងកម្មកររោងចក្រSL និងកម្លាំងសមត្ថកិច្ច នៅស្ទឹងមានជ័យ ដោយចៅក្រមស៊ើបសួរលើកហេតុផលថា តុលាការទើបតែចាប់ផ្តើមស៊ើបអង្កេតករណីនេះ។
យុវជនពីរនាក់ ម្នាក់អាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១៨ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយកម្លាំងសមត្ថកិច្ច នៅចំណុចស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទអ្នកទាំងពីរពីបទបង្កការខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោស បទហិង្សាដោយចេតនា បទជេរប្រមាថ និងបទប្រឆាំងអ្នករាជការសាធារណៈ តាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។
មេធាវីជនជាប់ចោទទាំងពីរ លោក ជិន លីដា ឲ្យដឹងថា លោកនឹងបន្តដាក់ពាក្យស្នើទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅថ្ងៃទី៥ ខែធ្នូនេះ ឲ្យកូនក្តីលោកនៅក្រៅឃុំបណ្តោះអាសន្ន៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
ប្តឹងទាស់អីហ្អា! កាលពីគប់ដុំថ្ម ដុតឡាន ម៉េចក៏មិនខ្លាច មកខ្លាចអីជាប់គុក អាគុក!
សមមុខហើយអាគុក! នៅក្មេងទេតើ ជាប់គុកម្នាក់២០ឆ្នាំមានទៅទាន់ចាស់ឯណា!