ដោយ៖ តាំង វីដា
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
គណបក្សសង្គ្រោះជាតិ នៅម៉ោង៥និង១០នាទីនេះ ចាប់ផ្តើមដង្ហែក្បួនរបស់ខ្លួនដោយមានអ្នកចូលរួមដង្ហែរាប់ពាន់នាក់។
ការដង្ហែជាក្បួននេះ ដឹកនាំដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា ដោយថ្នាក់ដឹកនាំធ្វើដំណើរតាមម៉ូតូ។ក្បួនដង្ហែនេះ ចាប់ផ្តើមពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅទិសខាងកើតមកកាន់ផ្លូវ១០៨ បត់ស្តាំតាមផ្លូវទៅផ្សារចាស់(ផ្លូវ១៣) ឆ្ពោះមកផ្សារកណ្តាល រួចបត់ស្តាំ(តាមផ្លូវលេខ១៥៤)ឆ្លងកាត់ផ្លូវនរោត្តម រួចដើរទៅទិសលិច បត់ស្តាំតាមផ្លូវខាងកើតផ្សារថ្មី(ផ្លូវលេខ៥៣) រួចឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យវិញ។
មុនពេលដង្ហែក្បួន លោក កឹម សុខា បានថ្លែងជាលក្ខណៈព្រមានទៅកាន់បាតុករថា បាតុកម្មនៅលើកនេះ គឺទាមទារឲ្យបោះឆ្នោតឡើងវិញ មុននឹងដូរគជប។ លោកកឹម សុខា ព្រមានថ្នាក់ដឹកនាំចុះចេញពីតំណែងក្នុងរយៈពេលបីខែនៃការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ៕
សរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com

អញឆ្អើមណាស់!អួតសុទ្ធតែដូរយុទ្ធសាស្ត្រ។តាមការពិតពួកវារលាកប្លោកកាលពីដើរលើកមុន ព្រោះសុទ្ធតែពួកដែលមិនដែលដើរជិះតែឡាន។ដល់តែដើរអត់កើតវាថាដូរយុទ្ធសាស្ត្រ។ពួកអានេះពូកែ
បោកគេមែន។រឿងតិចតួច ហេតុផលលើគោកតើពិចារណឃើញ
ឬអត់អ្នកចូលរួមបាតុកម្មទាំងឡាយ????????????