តារា​សម្ដែង សុភ័ណ្ឌ ឡា​រី ចេញ​មុខ​ជា​ថ្មី​គាំទ្រ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក សុភ័ណ្ឌ ឡារី អង្គុយក្នុងហ្វូងបាតុករ កាលពីថ្ងៃអាទិត្យ/រូបថតពីហ្វេសប៊ុក

​តារា​សម្ដែង លោក សុភ័ណ្ឌ ឡា​រី នៅ​ថ្ងៃ​ចន្ទ​នេះ ចេញ​មុខ​ជា​ថ្មី​នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការបង្ហាញ​ការគាំទ្រ​ការ​បោះ​ឆ្នោត​ឡើងវិញ ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ទាមទារ​។​

​កន្លងទៅ លោក សុភ័ណ្ឌ ឡា​រី ត្រូវបាន​អ្នកតាមដាន​ជីវិត​សិល្បៈ​សង្កេតឃើញ​លោក ចេញ​មុខ​ជា​សាធារណៈ​ជាមួយ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ការចូលរួម​មហា​បាតុកម្ម​ជាដើម​។ ការចូលរួម​របស់​លោក​សុភ័ណ្ឌ ឡា​រី ត្រូវបាន​មើលឃើញថា ខុស​ពី​សកម្មភាព​តារា​ភាគច្រើន​។​

​លោក សុភ័ណ្ឌ ឡា​រី ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា  លោក បាន​ចូលរួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មី​ម្តងទៀត ដើម្បី​ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។ លោក​បន្តថា បាតុកម្ម​លើក​នេះ លោក នឹង​យក​បាយ នំ​បុ័ង និង​នំ​ប៉ាវ ចែក​ជូន​បាតុករ​នៅ​ទីនោះ ជា​រៀងរាល់ថ្ងៃ​។​

លោក សុភ័ណ្ឌ ឡា​រី អាយុ ២៩​ឆ្នាំ ប្រាប់​VOD​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ​ថា មាន​ផលិតកម្ម​២​និង​ក្រុមហ៊ុន​ថត​ពាណិជ្ជកម្ម​២ បានបញ្ចប់​កុងត្រា​ជាមួយ​លោក ដោយសារ​មាន​គំនាប​ពី​នរណា​មួយ​។ ទោះជា​យ៉ាងណា លោក​នៅតែ​បន្តសកម្មភាព​ក្នុង​ការជួយ​ប្រជាពលរដ្ឋ និង​បន្ត​ការងារ​ជា​សិល្បៈ ក្នុង​គោលបំណង​ឲ្យ​សិល្បៈ​ខ្មែរ​មាន​ការរីកចម្រើន​ជាង​នេះ និង​សង្គ្រោះ​វប្បធម៌​ខ្មែរ​កុំឲ្យ​លិចលង់​កាន់តែជ្រៅ​។​ក្នុង​វីដេអូ​បទសម្ភាសន៍​មួយ លោក ឡា​រី បាន​អំពាវនាវ​ឲ្យ​សិល្បករ​ទាំងអស់ ចូលរួម​សកម្មភាព​សង្គម ហើយ​កុំ​ចាត់ទុក​សកម្មភាព​របស់លោក ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​

​លោក សុភ័ណ្ឌ ឡា​រី បាន​ចូល​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​ការសម្តែង​ដំបូង​របស់​លោក គឺ ថត​វីដេអូ​អប់រំ​ស្ពីពី​«​សុ​វត្តិភាព​ក្នុង​ពេល​បើកបរ​ដោយ​ពាក់​មួយ សុវត្ថិភាព​»​។ បទ​ចម្រៀង ដែល​ត្រូវបាន​អ្នកតាមដាន​សិល្បៈ​ស្គាល់​រូបលោក គឺ​បទ «​សង្សារ​លេងៗ​»៕

​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles

8 Responses to "តារា​សម្ដែង សុភ័ណ្ឌ ឡា​រី ចេញ​មុខ​ជា​ថ្មី​គាំទ្រ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​​"

  1. Prey Veng says:

    He is a great Hero in my mind !!!

  2. វិធាន says:

    សូមកោតសរសើរប្អូន និង ជូនពរប្អូនឲ្យមានសុខភាពល្អ

  3. ភ្នែកទោល says:

    សូមកោតសរសើរសេចក្តីខ្លាហាននិងទឹកចិត្តស្នេហាជាតិរបស៉ប្អូន ប្រយ័ត្នពីសុវត្ថភាពប្អូនផង។

  4. ប្រជាពលរដ្ឋ says:

    .. សិល្បះករ សុភ័ណ្ឌ ឡារី ,សូម កុំ អោយ ដូច សិល្បះករ ខ្លះ គឹត តែ ភ្លើត ភ្លើង

    ស្នេហា ត្រីកោណ ថោក ទាប ! គ្មានជួយ កិច្ចការ ប្រទេសជាតិ អី បន្តិចសោះ !

  5. killer says:

    Very good LARY…..other actor n actress should do like that also…..

  6. តម្កើងជនក្បត់ យើងក៏រួមក្បត់!
    ១- វាមិនសមមែន ដែលយើងប្រមាថ–អ្នកខ្ពស់ដល់ខ្នាត ជាមេដឹកនាំ
    តែវាហួសអ្វី ដែលយើងអាចទ្រាំ–កាលមេដឹកនាំ ជាជនក្បត់ជាតិ!
    ២- ពាក្យថា‹‹ក្បត់ជាតិ›› មានន័យយ៉ាងណា?–វាមានន័យថា ខ្មែរបំរើវៀត
    អ្វីៗគេធ្វើ មិនដើម្បីជាតិ–ប៉ុន្តែផ្គាប់វៀត ដែលជាចៅហ្វាយ ។
    ៣- ខ្ញុំប្រមាថចុះ ទោះខុស ព្រោះខ្មែរ–បង្ហាញហ្វូងឆ្កែ ក្នុងរូបទាំងឡាយ
    ហ្វូងគេនេះហើយ ឱ្យខ្មែរអន្តរាយ –យួនរស់សប្បាយ ខ្មែរ cry រាល់ថ្ងៃ ។
    ៤- អ្នកដឹកនាំខ្មែរ តែបើជួយយួន–សម្តេចណាត ជួន ថា‹‹ក្បត់ផែនដី››
    ទោះយើងប្រមាថ ក៏មិនខុសអី!–ឬមួយទឹកដី ថោកជាងជនក្បត់?
    ៥- អ្នកណាតម្កើង ក៏តម្កើងចុះ –យើងខ្មែរស្រីប្រុស ‹‹មិន›› ជាប្រាកដ
    បើយើងតម្កើង យើងក៏រួមក្បត់–យួនយកដីម៉ដ្ឋ ខ្មែរអត់អ៊ីចឹង!
    ៦- កុំចាញ់កលយួន ឱ្យខ្លួនវិនាស–ខ្មែរត្រូវបំរះ បើខ្មែរភ្ញាក់ដឹង
    ពេលសង្រ្គោះជាតិ គឺជាពេលហ្នឹង–ក្រោកឈរឱ្យរឹង តាំងខ្លួនជាខ្មែរ!

  7. អ្នកមែន! says:

    មុនដំបូងចចាសុំតំណែងប្រធានសភា
    ក្រោយមកចង់ធ្វើរដ្ឋាភិបាលស្រមោល។ក្រោយមកទៀតចង់បានតំណែងជាចៅហ្វាយខេត្ររាជ
    ធានីដែលខ្លួនឈ្នះឆ្នោត។ដល់គណបក្សប្រជាជនមិនព្រម នាំគ្នាធ្វើបាតុកម្មទារបោះឆ្នោត
    ឡើងវិញ។ចុះបើការទាមទារកន្លងមកគណបក្សប្រជាជនយល់ព្រមតើសម រង្ស៊ី កឹម សុខា
    ថាការបោះឆ្នោតមិនប្រក្រតី និងទាមទារឲ្យបោះឆ្នោតឡើងវិញដែរឬទេ?ភ្លេចចំណុចសំខាន់
    មួយទៀត បងប្អូនពិចារណាសម្ដីគង់ ហ៊ានកឹម សុខាបន្ដិច។កាលពីយប់ថ្ងៃសៅរ៍ទី១៤ថ្មីៗ
    នេះRFAសម្ភាសន៍គង់ ហ៊ាន។មានអ្នកស្ដាប់ម្នាក់សួរគាត់រឿងលោកសម រង្ស៊ីព្រមទទួល
    ហើយ៥៥ទល់៦៨តើលោកបកស្រាយថាម៉េច?ពេលនោះលោកគង់ ហ៊ាន(កឹម សុខា)ដោះ
    សារថាលោកសម រង្ស៊ីមិនដែលទទួលស្គាល់បែបនេះទេ។ចុះក្រោយការទម្លាយពត៌មាននេះ
    លោកសម រង្ស៊ីខ្លួនឯង រួមទាំងលោកកឹម សុខា លោកសុន ឆៃផងនិយាយថាគណបក្សសាង
    គ្រោះចង់បានតំណែងប្រធានសភាដើម្បីធានាតុល្យភាពអំណាច។តើត្រង់ចំណុចនេះហៅថា
    និយាយកុហកដែរអត់?តើអ្នកដែលទៅចូលរួមធ្វើបាតុកម្មហៅថាពួកអាល្ងង់ចាញ់បោក
    គេដែរឬអត់?សូមបងប្អូនដែលចូលរួមបាតុកម្មពិចារណាត្រង់ចំណុចនេះផង។បើមិនតាម
    ឲ្យស្អិតទេ មុខតែត្រូវគង់ ហ៊ានបោកវក់វីអស់ពីរឿងមួយ ចូលដល់រឿងមួយមិនខាន៕

  8. ជនធ្លាប់ចាញ់បោក កឹម សុខា និង សម រង្សី says:

    អាឡារីចង់មានមុខមាត់ក្នុងនយោបាយជាមួយអាឆ្កែពីក្បាលក៏យកសំណូលទៅសូលបា៉ន់ប្រជាពលរដដោយបោកថាបើបងប្អូនចង់បានដីបានផ្ទះបានលុយទៅនាំគ្នាធ្វើយា៉ងណាអោយអារង្សីរឺអាកឹម សុខាក្លាយជានាយករដ្ឋមន្រី្តហើយអាឆ្កែឡារីិនិង មានដំំែណងជាឆ្កែអែបជាប់និងអាឆ្កែពីក្បាលពេលថ្ងៃដើបំបាសបំបោលដល់ពេលយប់ស្ងាត់ប្រជាពលរដ្ឋដេកលក់អស់វាមកសង្ងំអោបស្រីក្មេង។