ហេង រស្មី
16 ធ្នូ 2013
វីអូអេខ្មែរ

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយពាក់មួកការពារ បានមកដល់កន្លែងធ្វើបាតុកម្មថ្ងៃទី២ កាលពីថ្ងៃច័ន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យមានការបោះឆ្នោតជាថ្មី។
ភ្នំពេញ — មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា និងលោក សម រង្ស៊ី នៅថ្ងៃច័ន្ទនេះបានដឹកនាំក្បួនបាតុករធ្វើដំណើរដោយជិះម៉ូតូពាសពេញទីក្រុងភ្នំពេញដែលជាផ្នែកមួយនៃការតវ៉ាដោយសន្តិវិធីទាមទារឱ្យបោះឆ្នោតឡើងវិញ។
គណបក្សសង្គ្រោះជាតិបានប្រកាសថា មហាបាតុកម្មដោយសន្តិវិធីលើកនេះនឹងធ្វើឡើងជារៀងរាល់ថ្ងៃរហូតដល់ការទាមទារឱ្យបោះឆ្នោតឡើងវិញទទួលបានជោគជ័យ។
ក្រុមអ្នកចូលរួមបានកាន់បដា ចងបូណ៌នៅលើក្បាលនិងកាន់ទង់ជាតិរបស់អង្គការសហប្រជាជាតិស្រែកទាមទារឱ្យបោះឆ្នោតឡើងវិញដោយសារតែពួកគេចាត់ទុកថាការបោះឆ្នោតលើកនេះគណបក្សប្រជាជនឈ្នះឆ្នោតដោយសារការលួចបន្លំក៏ប៉ុន្តែការទាមទារនេះត្រូវបានមន្ត្រីរដ្ឋាភិបាលជាញឹកញាប់បានច្រានចោល។
លោកកឹម សុខាបានស្រែកសួរទៅក្រុមអ្នកចូលរួមថា៖ «បោះឆ្នោតឡើងវិញ ឬហ៊ុន សែន ចុះចេញយកមួយណា?»
សំឡេងអ្នកគាំទ្របានស្រែកព្រមគ្នាជាសំឡេងតែមួយថា៖ «ហ៊ុន សែន ចុះចេញ!!!!!»
យោងតាមលទ្ធផលបោះឆ្នោតដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំទទួលបានសំឡេងចំនួន៦៨អាសនៈចំណែកឯគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និង លោក កឹម សុខាទទួលបាន៥៥អាសនៈ។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មជាច្រើនលើកប្រឆាំងនឹងលទ្ធផលបោះឆ្នោតនេះដោយគណបក្សនេះចាត់ទុកថាគណបក្សប្រជាជនបានឈ្នះឆ្នោតដោយសារការលួចបន្លំ។ជាថ្មីម្តងទៀតដោយសារការទាមទារលើកមុនៗមិនបានដោះស្រាយគណបក្សនេះបានប្រកាសថានឹងធ្វើបាតុកម្មគ្មានការកំណត់ដើម្បីទាមទារឱ្យបោះឆ្នោតឡើងវិញ។
ការធ្វើបាតុកម្មលើកនេះបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យក៏ប៉ុន្តែចំនួនមនុស្សបានថយចុះជាងម្សិលមិញដែលមានចំនួនជាងមួយម៉ឺននាក់។
លោក ឡាយ សុំសក្តិ អាយុ៥៣ឆ្នាំប្រជាពលរដ្ឋមួយរូបមកពីទីក្រុងភ្នំពេញ។ ឈរកណ្តាលទីលានប្រជាធិបតេយ្យដោយដៃរបស់លោកកាន់ទង់ជាតិគ្រវីលោក សុំ សក្តិ និយាយថាលោកមកចូលរួមបាតុកម្មលើកនេះដើម្បីទាមទារសន្លឹកឆ្នោតរបស់លោកមកវិញ។
លោកបានបញ្ជាក់ថាការបោះឆ្នោតលើកនេះមិនត្រឹមត្រូវទេគឺត្រូវតែរៀបចំបោះឆ្នោតឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋនិងរូបលោកបានអស់ចិត្ត។
លោកនិយាយថា៖«ខ្ញុំថាមានតែការបោះឆ្នោតឡើងវិញឬក៏លោក ហ៊ុន សែន ចុះចេញតែម្តងទៅ។ បើមិនអញ្ចឹងទេប្រជាជនរាល់ថ្ងៃងាប់គ្មានរស់ទេ។មកនេះមកបិទតូបមិនរកស៊ីអ្វី»។
លោក សម រង្ស៊ី និងលោក កឹម សុខា មិនមានមតិស្វាគមន៍ជាមួយក្រុមបាតុករច្រើនទេនៅពេលដែលលោកបង្ហាញមុខនៅលើវេទិការហើយក្រោយមកលោកបានអំណាវនាវឱ្យក្រុមបាតុករចូលរួមជិះម៉ូតូទាំងអស់គ្នា។
លោកសម រង្ស៊ីបានស្រែកសួរបាតុករថា៖ «ថ្ងៃនេះយើងសម្រេចដង្ហែរក្បួនជិះម៉ូតូជាមួយគ្នា។ អ្នកណាខ្លះមានម៉ូតូត្រៀមជិះម៉ូតូ សុំលើកដៃមើល។ គួរសមដែរ។តោះឥឡូវចេញដំណើរ»។
មុនពេលដឹកនាំធ្វើមហាបាតុកម្មតាមម៉ូតូ។លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វីអូអេថាការជិះម៉ូតូលើកនេះគឺតាមសំណើរបស់ក្រុមយុវជនហើយលោកសង្ឃឹមថាការទាមទារថ្ងៃនេះនិងបានលទ្ធផលល្អប្រសើរ។
លោកនិយាយថា៖ «លោកចង់ជិះម៉ូតូដើម្បីបង្ហាញថាពួកគាត់គឺទាមទារឱ្យបោះឆ្នោតឡើងវិញ។នេះជាកម្លាំងការទាមទាររបស់យុវជន»។
មហាបាតុកម្មគ្មានពេលកំណត់របស់គណបក្សសង្គ្រោះជាតិបានឈានដល់ថ្ងៃទី២ហើយ។ ក្រុមអង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលដំណើរការបាតុកម្មនេះបានអះអាងថាគ្មានអំពើហិង្សាណាមួយកើតឡើងទេរវាងក្រុមបាតុករនិងក្រុមអាជ្ញាធរប៉ូលិស។ បើទោះបីជាកម្លាំងមានសមត្ថកិច្ចបានដាក់ពង្រាយនៅតាមអគាររដ្ឋាភិបាលសំខាន់ៗយ៉ាងណាក៏ដោយ៕
អត្ថបទព័ត៌មានទាក់ទង
- សង្គមស៊ីវិលរកឃើញភាពមិនប្រក្រតីដែលនាំឱ្យគណបក្សកាន់អំណាចនៅសល់អាសនៈច្រើន
- រដ្ឋាភិបាលប្តេជ្ញាពង្រឹងសិទ្ធិមនុស្ស សង្គមស៊ីវិលអបអរ
- ទិវាសិទ្ធិមនុស្សឆ្នាំនេះប្រមូលផ្តុំសង្គមស៊ីវិល គណបក្សប្រឆាំង និងជនរងគ្រោះទំនាស់ដីធ្លី
- មេបក្សប្រឆាំងត្រឡប់ពីប្រមូលកម្លាំងគាំទ្រនៅបរទេសដើម្បីធ្វើបាតុកម្ម
- បក្សសង្គ្រោះជាតិសុំឱ្យអាជ្ញាធរស៊ើបអង្កេតការគំរាមសម្លាប់លោក កឹម សុខា
- រដ្ឋាភិបាលប្តឹងកាសែត«មនសិការខ្មែរ»


រយៈកាលកន្លងមករឿងអាស្រូវគឺកើតឡើងតែពីបក្សកាន់អំណាចតែមួយគត់។
បក្សនេះដឹកនាំប្រជាជនមានចារឹកថោកទាប។ បើមិនមកគម្រាមគេ មិនមកវាយទាត់ធាក់ព្រះសង្ស
និងប្រជាជន មិនមកក្លែងខ្លួនជាអ្នកបង្កើតបញ្ហា ជាម៉ូតូឌុបថោកទាប ជាអង្គរក្សថោកទាប
ជាអ្នកបាញ់សម្លាប់ប្រជាជន ជាអ្នកបាញ់ផ្សែងពុលបង្ហូរទឹកភ្នែក ជាអ្នកប្រើឡានទឺកបាញ់ដាក់
ប្រជាជន ជាអ្នកលបធ្វើឃាតប្រជាជន។ល។ ទេនោះតើមានអ្នកណាហ៊ានធ្វើ។ ព្រោះអ្នកដែល
មានអាវុធនិងអំណាចគឺបក្សប្រជាជនដ៏ថោកទាបនេះហើយ។ ភ្នៃកប្រជាជនជាភ្នែកម្នាស់មិន
ចាំបាច់មកប្រឹងស្រែកថាខ្លួនមិនបានធ្វើហើយធ្វើជាខិតខំរកវែកមុខជនដៃដល់។ ខោ្មចអាច់!
មិនដែលចាប់បានម្នាក់សោះ។ ខំអួតខ្លួនថាជាអ្នកគ្រាន់ទៀត ចាប់តាំងពីគប់គ្រាប់បែកនៅមុខ
រដ្ឋសភា សម្លាប់មនុស្សអស់ជិតម្ភៃនាក់ សម្លាប់ពិសិដ្ឋពលកា ជាវិជ្ជា ទូចស្រីនិច សកម្មជន
ការពារព្រៃឈើ សកម្មជនការពារដីធ្លី ក្រុមបាតុករ និងព្រះសង្ឃ កម្មកររោងចក្រ។ល។
តើរដ្ឋាភិបាលដែលអួតខ្លួនថាជាប្រទេសមានច្បាប់ ប្រទេសនិតិរដ្ឋ កណ្ដាប់ដៃដែកធ្លាប់បានចាប់
ជនទាំងនោះម្នាក់មកកាត់ទោសហើយឬនៅ??? ថោកទាបខ្លាំងណាស់! សម្លាប់បានតែប្រជាជន
ស្លូតត្រង់និងបាតដៃទទេសុទ្ធសាត។ ការដឹកនាំប្រទេសបែបបំផ្លាញប្រទេសជាតិ បែបឲ្យប្រជាជន
រងទុក្ខវេទនា បែបផ្ដាច់ការ បែបឆ្កួតវង្វែងនិងបុណ្សសក្ដិ បែបគ្រួសារនិយម។
តាមការសង្កេតមើលក្រុមបាតុករបស់គណៈបក្សសង្គ្រោះជាតិបើមិនមានក្រុមថោកមកពីគណៈ
បក្សប្រជាជនទេ ពិជាគ្មានបញ្ហាអ្វីកើតមានឡើយ។ ព្រោះទឹកចិត្តអ្នកដែលទៅចូលរួមទាំងនោះ
គឺដើម្បីជាតិ ដើម្បីសង្រ្គោះជាតិ ដូចនេះពួកគេពិតជាមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ផលប្រយោជន៍
ជាតិរបស់គេឡើយ។ ពួកគេទៅចូលរួមគឺដោយទឹកចិត្ត មិនមានការបង្ខិតបង្ខំនិងសូកប៉ាន់ដូច
ជាគណៈបក្សប្រជាជនដ៏ថោកនេះទេ។ ពួកគេមានតែទៅចូលរួមទាំងកម្លាំងកាយ និងជំនួយជា
ស្បៀងអាហារ ឬជាថវិការ ។ តាមកាសង្កេតមើលមានប្រជាជនខ្លះដែលមិនបានចូលរួមទេប៉ុន្តែ
បាន់ទិញស្បៀងផ្ញើតាមគេទៅឲ្យក្រុមបាតុករ និងអ្នកខ្លះខំទិញទឹកសុទ្ធជិះឡានជិះម៉ូតូយកទៅ
ហុចឲ្យ ប្រគល់ឲ្យ និងទម្លាក់ឲ្យ រួចក៏គេចចេញទៅភ្លាម ហាក់ដូចជាមិនឲ្យបក្សរបស់ខ្លួនដឺងនិង
ឃើញ។ នេះគឺជាសណ្ដានចិត្តនិងចេតនាល្អរបស់គេគ្រាន់ជាកក្កបាតក្រហមដែលមិនបានមក
ជួយសង្រោះពេលក្រុមបាតុករឈើក្បាលវិលមុខ។
ុ បើ គ្មានការ រា រាំង ក៏ គ្មាន អំ ពើ ហឹង្សា ដែរ ! !!!!!
ុ ក្រុម បាតុករ ក៏ ត្រូវ រក្សា ភាព ថ្លៃ ថ្នូរ ដែរ ! !!!!
ុ ក្រុម សមត្ថកិច្ច ក៏ ត្រូវ មាន សេចក្តី ថ្លៃ ថ្នូរ ដែរ កុំ បំ រើ ការ អោយ ,。
( ( ពួក យួន បង្កប់អោយសោះ ! ))
អញឆ្អើមណាស់!សុទ្ធតែដូរយុទ្ធសាស្ត្រ។តាមការពិតពួកវារលាកប្លោកកាលពីដើរលើកមុន ព្រោះសុទ្ធតែពួកដែលមិនដែលដើរជិះតែឡាន។ដល់តែដើរអត់កើតវាថាដូរយុទ្ធសាស្ត្រ។ពួកអានេះពូកែ
បោកគេមែន។
KHMER AII CRAZY
I love Sam Rainsy Cnrp is good party and defend nation from
Vietnam :)
Everywhere i go, country side and city, i found 90- 98 % support CNRP. In most villages, the people told village leader that “Beside You the Village Leader, All Other People are CNRP”. Now, the village leaders are kind of afraid of the people. All the CPP village and commune leaders will be vote down next term of election
So, the CNRP is majority, this majority people vote down hun sen; now this majority demand hun sen to step down.
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
Base on my views, there is only few people in the cities who support CNRP. The majority in the whole country support CPP because CPP has save their lifes and has built the country up from nothing untill now we have everything.
ធម្មតានោះទេ រឿងរ៉ាវនយោបាយនៃបក្សនិមួយៗមានចារកម្មក្រោមរូបភាពផ្សេងៗគ្នាច្រើនណាស់។ ហើយឮថា មិនត្រឹមតែមានអ្នកសារព៌ត័មានខ្លះនោះទេដែលបានបន្លំគឺមានអ្នកស្លៀកពាក់សុីវិលច្រើន ណាស់កំពុងតែបន្លំខ្លួនក្នុងហ្វូងបាតុករ ដើម្បីត្រៀមបង្កើតអំពើរហឹង្សារជាមួយសមត្ថកិច្ច ហើយចាប់មេ បក្សប្រឆាំងយកទៅដាក់គុក។ តែយ៉ាងណាក៍ដោយខ្ញុំយល់ថា មកដល់ដំណាក់កាលនេះហើយនោះគឺ មេបក្សប្រឆាំងនិងមិនខ្លាចនោះទេ ទោះបីជាបក្សកាន់អំណាចប្រើរូបភាពណាក៍ដោយដើម្បីកំចាត់មេ បក្សប្រឆាំងក៍អ្នកគាំទ្របក្សប្រឆាំងនិងមិនអនុញ្ញាតដ្ឋាភិបាលចាប់មេបក្សរបស់គេដាក់គុកបាននោះ ទេ។ ហើយប្រសិនបើមេបក្សប្រឆាំងទាំងពីនាក់នោះមានសេចក្តីក្លាហាននិងឆន្ទៈខ្ពស់មិនខ្លាចស្លាប់នោះបាតុកម្មលើកនេះនិងទទួលបានជោគជ័យតាមការទាមទាជាមិនខាន។ ខណៈនេះប្រសិនបើបក្ស កាន់អំណាចប្រើអំពើហឹង្សាមានចេតនាធ្វើឲ្យមេបក្សប្រឆាំងបាត់បង់ជីវិតក៍មិនងាយដូចការគិតនោះទេ ព្រោះមេបក្សប្រឆាំងទាំងពីនេះមានខ្នងបង្អែកធំណាស់គឺពីប្រទេសមហាអំណាចលើពិភពលោក។ ដូច្នេះ មុននឹងនណាម្នាក់ប៉ះពាល់លោកសមរង្សីនិងលោកគឹមសុខា សូមគឺតឲ្យបានវែងឆ្ងាយ បើ មិនចង់ឲ្យត្រកូលនិងជីវិតខ្លួនឯប្រឈមនិងហានិភ័យនោះ។