សហភាពសហជីពកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ បានអំពាវនាវឲ្យកម្មករ គ្រូបង្រៀន មន្ត្រីរាជការ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ឈប់សម្រាកពីការងារនិងការសិក្សាបណ្ដោះអាសន្ន ដើម្បីចូលរួមមហាបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងបោះឆ្នោតឡើងវិញ។
ដោយ ទេព សុរ៉ាវី
2013-12-16
RFA

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន (RFA/Uon Chhin)
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អំពាវនាវឲ្យមហាជនទាំងអស់ចូលរួមមហាបាតុកម្មឲ្យបានច្រើនកុះករ។ គោលបំណងនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកនេះ គឺទម្លាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីតំណែង និងរៀបចំការបោះឆ្នោតឡើងវិញ។
សហភាពសហជីពកម្ពុជា បានចេញសេចក្ដីអំពាវនាវមួយនៅថ្ងៃទី១៦ ខែធ្នូ ឲ្យសមាជិកសមាជិកាឈប់សម្រាកពីការរៀនសូត្រ ពីការបង្រៀន ពីការងារក្នុងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនមួយរយៈ ដើម្បីចូលរួមមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែធ្នូ រហូតដល់មានដំណោះស្រាយ។
លោក រ៉ុង ឈុន ជឿថា ប្រសិនបើសិស្សនិស្សិត កម្មករ និងមន្ត្រីរាជការឈប់ពីការងារមកចូលរួមធ្វើមហាបាតុកម្ម នឹងមានឥទ្ធិពលដាក់សម្ពាធទៅលើរដ្ឋាភិបាល និងជំរុញឲ្យមានដំណោះស្រាយ និងស្វែងរកយុត្តិធម៌ជូនពលរដ្ឋជាម្ចាស់ឆ្នោតតាមរយៈការបោះឆ្នោតឡើងវិញ។
សេចក្ដីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អំពាវនាវកាលពីថ្ងៃទី១៥ ធ្នូ នៅទីលានប្រជាធិបតេយ្យ ឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសសិស្សានុសិស្សឈប់សម្រាកពីការសិក្សា និងចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងលើវេទិកានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែធ្នូ ដោយអំពាវនាវឲ្យសិស្សនិស្សិតឈប់ទៅរៀន អាជីវករនៅតាមផ្សារឈប់ធ្វើអាជីវកម្មលក់ដូរ ហើយកម្មករឈប់ទៅធ្វើការ។ ខណៈដែលអនុប្រធានគណបក្សនេះ គឺលោក កឹម សុខា ប្រកាសឲ្យពលរដ្ឋគោះចានគោះឆ្នាំង ហើយព្រះសង្ឃគោះជួងនៅតាមវត្តអារាម។ រីឯអ្នកធ្វើដំណើរទាំងម៉ូតូ និងរថយន្ត ត្រូវស៊ីផ្លេព្រមៗគ្នានៅតាមដងផ្លូវ ជាសញ្ញាទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ពាក់ព័ន្ធនឹងការអំពាវនាវឲ្យសិស្សានុសិស្សឈប់ពីការសិក្សាមួយរយៈចូលរួមបាតុកម្មជាមួយគណបក្សប្រឆាំងនេះ អតីតទីប្រឹក្សាក្រសួងអប់រំអាណត្តិមុន គឺលោក ប៊ួយ ប៊ុណ្ណា យល់ឃើញថា ប្រសិនបើការអំពាវនាវនោះបានជោគជ័យមែន នោះនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យអប់រំ។ ប៉ុន្តែលោកគិតថា ការអំពាវនាវទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងលោក រ៉ុង ឈុន នឹងមិនមានឥទ្ធិពលអ្វីធ្ងន់ធ្ងរដែលជំរុញទឹកចិត្តឲ្យមន្ត្រីរាជការ និងសិស្សានុសិស្ស ឈប់ពីការងារ និងការសិក្សាចូលរួមមហាបាតុកម្មនោះឡើយ។
មិនខុសគ្នាដែរ អាណាព្យាបាលសិស្សម្នាក់នៅវិទ្យាល័យទូលទំពូង គឺលោកស្រី ស៊ន់ ចាន់ធី មិនឯកភាពនូវយុទ្ធសាស្ត្រថ្មីដែលគណបក្សប្រឆាំងចង់ឲ្យសិស្សនិស្សិតឈប់ពីការសិក្សាទៅចូលរួមធ្វើបាតុកម្មទេ។ លោកស្រីបន្តថា សិស្សនិស្សិតគួរនៅឲ្យឆ្ងាយពីការធ្វើបាតុកម្ម ហើយមានភារៈចូលសាលាសិក្សា។
លោកស្រី ស៊ន់ ចាន់ធី ដែលគាំទ្រគណបក្សប្រឆាំងដែរនោះ បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ លោកស្រីចង់ឲ្យមានការផ្លាស់ប្ដូររដ្ឋាភិបាល តែលោកស្រីមិនអាចឈប់ពីការងារដើម្បីចូលរួមធ្វើមហាបាតុកម្មបានទេ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនោះពេលនេះខុសច្បាប់ និងចង់ឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតចូលរួមក្នុងសភាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
គណបក្សសង្គ្រោះជាតិ បានប្រកាសជាផ្លូវការថា ធ្វើមហាបាតុកម្មអហិង្សា និងហែក្បួនតាមវិថីសំខាន់ៗ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ធ្នូ តទៅ។
បាតុកម្មនោះតាមគម្រោងនឹងធ្វើក្នុងរយៈពេល ៣ខែ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ជួយឧបត្ថម្ភជាថវិកា ឬម្ហូបអាហារដល់បាតុករអហិង្សាដែលមកពីតាមបណ្ដាខេត្តនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិធ្វើបាតុកម្មដង្ហែក្បួនម៉ូតូនៅថ្ងៃទី២
- អាជ្ញាធររឹតបន្តឹងលើអ្នកដំណើរចេញពីខេត្តឧត្ដរមានជ័យ
- បក្សសង្គ្រោះជាតិធ្វើបាតុកម្មទាមទារបោះឆ្នោតឡើងវិញ
- អាជ្ញាធររំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នពេលបក្សសង្គ្រោះជាតិធ្វើបាតុកម្ម
- ទស្សនៈជុំវិញការទាមទារឲ្យលោក សម រង្ស៊ី សុំទោសជាសាធារណៈ
- សមាជិកសភាបក្សប្រជាជនអំពាវនាវឲ្យអ្នកនយោបាយទាំងពីរបក្សងាកចូលតុចរចា
- សង្គមស៊ីវិលរកឃើញភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត
- CCHR ទាមទារឲ្យលោក សម រង្ស៊ី សុំទោសចំពោះសម្ដីដែលចាត់ទុកថាបង្អាប់ស្ត្រី
- ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យបក្សប្រឆាំងហែក្បួនបាតុកម្មនៅថ្ងៃអាទិត្យ
លោក រ៉ុង ឈុន››មនុស្សឆ្គួតមក១នាក់ទឿតហើយ..
បើចង់ណាស់ទៅខ្លួនឯងទៅ កុំហៅគេទៅឆ្កួតជាមួយ។
I can’t get my head around people who do this and people that have animal heads on the walls or animal skins on the floor, you wouldn’t do it with a human, or a dog, why anything else? Its disrespectful and all it shows is that you don’t have a heart….
12345កែលេងឡើងហើយ។មិនដឹងធៀបនឹងអីទេ!!!
Yes please stand up now every body , we must go al together now , because if we do not do it today. I think it s to late for our chance to save our peopl and our Khmer land ,
បើភ្លើៗតែម្នាក់ឯងទៅ។កុំនាំគេឯងទៅភ្លើជាមួយ។
Welcome on board! We note this guy repeatedly call for striking and he has skills to do this business from teacher association to laborer unions and now something else we cannot catch up with his new challenges!
Let doing our business, protect our national and people interests. These kind of people can be a small piece of different color flowers within our white and blue flowers garden (CPP color). This small piece of flowers can help to make our garden looks more attractive.
អ្នកដែលថាគេភ្លើនោះហើយដែលភ្លើនោះអាភ្លើ
បងប្អូនត្រូវតែរួមកំលាំងគ្នាមិនអាចបណ្តែតបណ្តោយតទៅទៀតបានទេ យើងត្រូវការអ្នកដឹកនាំដែល
ស្រលាញ់ជាតិ ស្រលាញ់ប្រជាពលរដ្ឋខ្មែរ ត្រូវតែផ្លាស់ប្តូរអ្នកដឹកនាំចេញ
For some persons (123456, អ្នកមែន! and បរិមី ព្រ:វិហារ) who are crazy stay at home. And for people who are smart please join with CNRP to claim our salary right now the official government staff did not get salary in November yet it will be nearly the end of year 2013.
How can you work more efficacy if your salary very low and delay?
នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ការអំពាវនាវរបស់ក្រុមមួយឲ្យចូលរួមធ្វើបាតុកម្មគឺមិនខុសនោះទេ។ ព្រោះការធ្វើបាតុកម្មគឺជាកាសម្តែងនៅឆន្ទៈដែលប្រជាជនក្រុមនោះចង់ឲ្យរដ្ឋាភិបាលដោះស្រាយជូន ពួកគេ។ ដូច្នេះកាធ្វើបាតុកម្មគឺជាមធ្យោបាយមួយដែលជំរុញឲ្យភាគីពាក់ពន្ធ័វិវាទទាំងអស់ចូលរួមដោះ ស្រាយ ព្រោះបើមិនមានធ្វើបាតុកម្មនោះទេភាគីវិវាទទាំងអស់និងនៅតែគេចមុខគ្នា ហើយពន្យាពេល ដោះស្រាយតែប៉ុនណ្ណោះ។
。。 មាន មាន់ សម្ល ខ្លះ សម្ងំ សុខ មិន ហ៊ាន ចេញ ពី ក្នុង ផ្ទះវីឡា ទេ !
.. ខ្លួនអែង កំសាក ញី សោះ , ចេះតែហ៊ាន ថា អោយគេ ទៅ រួច !
。。 បើ មិនហ៊ាន ជួយ កិច្ចការ ក្នុងសង្គម ទេ , សូម អញ្ជើញ ដេក នៅ អោយស្ងៀមទៅ !
。ុ បើ កម្មករ គាត់បាន ប្រាក់ ខែ តែ ១ ខែ ១៥០ ដុល្លារ « មិនបាច់ដល់ ៣០០ ដុល្លារ
ដូច នៅ ប្រទេស ថៃ »
。ុ ទោះជាយក ឡាន ស៊ី រី ទំនើប មកដឹកគាត់ ក៏ គាត់ មិនមក ធ្វើបាតុកម្ម ដែរ !
23 October
says:
December 16, 2013 at 3:33 pm For some persons (123456, អ្នកមែន! and បរិមី ព្រ:វិហារ) who are crazy stay at home. And for people who are smart please join with CNRP to claim our salary right now the official government staff did not get salary in November yet it will be nearly the end of year 2013.
————————————————————————————————————-
គឺអាឯងទេដែលភ្លើចាញ់បោកសម រង្ស៊ី កឹម សុខា។មុនដំបូងចចាសុំតំណែងប្រធានសភា។
ក្រោយមកចង់ធ្វើរដ្ឋាភិបាលស្រមោល។ក្រោយមកចង់បានតំណែងជាចៅហ្វាយខេត្ររាជ
ធានីដែលខ្លួនឈ្នះឆ្នោត។ដល់គណបក្សប្រជាជនមិនព្រម វាថាធ្វើបាតុកម្មដើម្បីបោះឆ្នោត
ឡើងវិញ។ចុះបើការទាមទារកន្លងមកគណបក្សប្រជាជនយល់ព្រមតើសម រង្ស៊ី កឹម សុខា
ថាការបោះឆ្នោតមិនប្រក្រតី និងទាមទារឲ្យបោះឆ្នោតឡើងវិញដែរឬទេ?ភ្លេចចំណុចសំខាន់
មួយទៀត បងប្អូនពិចារណាសម្ដីគង់ ហ៊ានកឹម សុខាបន្ដិច។កាលពីយប់ថ្ងៃសៅរ៍ទី១៤ថ្មីៗ
នេះRFAសម្ភាសន៍គង់ ហ៊ាន។មានអ្នកស្ដាប់ម្នាក់សួរគាត់រឿងលោកសម រង្ស៊ីព្រមទទួល
ហើយ៥៥ទល់៦៨តើលោកបកស្រាយថាម៉េច?ពេលនោះលោកគង់ ហ៊ាន(កឹម សុខា)ដោះ
សារថាលោកសម រង្ស៊ីមិនដែលទទួលស្គាល់បែបនេះទេ។ចុះក្រោយការទម្លាយពត៌មាននេះ
លោកសម រង្ស៊ីខ្លួនឯង រួមទាំងលោកកឹម សុខា លោកសុន ឆៃផងនិយាយថាគណបក្សសាង
គ្រោះចង់បានតំណែងប្រធានសភាដើម្បីធានាតុល្យភាពអំណាច។តើត្រង់ចំណុចនេះហៅថា
និយាយកុហកដែរអត់?តើអ្នកដែលទៅចូលរួមធ្វើបាតុកម្មហៅថាពួកអាល្ងង់ចាញ់បោក
គេដែរឬអត់?សូមបងប្អូនដែលចូលរួមបាតុកម្មពិចារណាត្រង់ចំណុចនេះផង។បើភ្លើចាញ់
បោកគង់ ហ៊ានទេ កុំអួតថាគ្រាន់បើ ។បើភ្លើសូមភ្លើម្នាក់ឯងបានហើយ៕
Everywhere i go, country side and city, i found 90- 98 % support CNRP. In most villages, the people told village leader that “Beside You the Village Leader, All Other People are CNRP”. Now, the village leaders are kind of afraid of the people. All the CPP village and commune leaders will be vote down next term of election
So, the CNRP is majority, this majority people vote down hun sen; now this majority demand hun sen to step down.
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
hun sen euy chos chang tov
12345 =A Dog CPP…..=neak Mean…….=I wait for u everyday…..how many time u can protect Hun sen!!!
CPP is on the brink of collapse if political turmoil is still simultaneously remain in existence.
People’s will is not a conspiracy of any political parties. The root cause related to social injustice, fraudulent in recent national election, political deadlock due to non-transparency in the ballots count under the management of a non-independent NEC which aligned itself with the ruling party and working in favor of the dictators in exchange of bribery. The majority of Khmer population are getting sick of living under the regime of despotism and nepotism. It is now time to change the leadership of Cambodia, so our people can live in peace and harmony, free of foreign domination and persecution of all kinds from their ferocious leaders.
All demonstrators are purely the opposition party’s supporters, they are not being persuaded by political leaders to participate in the rally or what so ever as mentioned by some brainless crooks from the ruling party.
សូម បញ្ជាក់ = លោក ហ៊ុន សែន គាត់ថា ការពារ ព្រៃឈើ មិនបាន កាត់ ក គាត់ ចោល
មក ដល់ ពេលនេះ តើ លោក ហ៊ុន សែន គាត់ កាត់ ក គាត់ ចោលហើយ ឬ នៅ ? ????? !!!!
ុ បើ គេនិយាយ កុហក បោក ប្រាស់ ហើយនៅ ជឿ គេ ទឿត ! តើ ត្រូវបន្ទោស អ្នកណា !
ុ អ្នកមានអំណាច មួយក្តាប់តូច ជាង ៣០ ឆ្នាំមកនេះ សព្វថ្ងៃ មានសិទ្ធលក់
ទ្រព្យសម្បត្តិជាតិ ទាំងអស់យក ទៅធ្វើមានបាន ផ្ទាល់ខ្លួនម្នាក់ ៗ មានលុយ ពីការ គេងប្រវ័ញ
ពុករលួយ សព្វ បែបយ៉ាង , សល់ លុយ រាប់ពាន់លានដុល្លារ ! តើប្រជាពលរដ្ឋ ហ៊ាន
សាមគ្គីគ្នា ទាមទារ យកទ្រព្យសម្បត្តិជាតិ លុយ ពុករលួយ ដែលពួក ខិលខូច គេងប្រវ័ញ
ពីជាតិ យកមកដាក់ ជា សម្បត្តិរដ្ឋ វិញបាន ឬ ទេ ? !
。。 បើ និយាយ ទៅ សព្វ ថ្ងៃ នេះ មក ពី ប្រជាពលរដ្ឋ យើង គាត់ ចង់ ក្រ អោយ គេ ជិះ ជាន់
បានជា មិនសាមគ្គីគ្នា អោយបាន ខ្លាំង ក្លា ! !
the stupid guy is អ្នកមែន! only. He did not know the Cambodia government can not prevent the natural resources and also the Buddha’s relics. អ្នកមែន! was very stupid and low educated.