អាជ្ញាធរ​ចោទ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្សប្រឆាំង​គឺជា​អំពើ​អនាធិបតេយ្យ

Posts by DTN7
December 16, 2013

​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ម្សិលមិញ​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​៨១១​ឆត​.​ច​សម​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ ជម្រាប​ជូន​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​កម្មវត្ថុ​ស្តី​ពី​ការ​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​ និង​ការ​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​នា​រាត្រី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ ដោយ​បាន​ចោទប្រកាន់​សកម្មភាព​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ជា​អំពើ​ខុសឆ្គង​បែប​អនាធិបតេយ្យ​ ។​

​លិខិតផ្លូវការ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់​ថា​ ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលោភ​បំពាន​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​ ៖

១-​មានការ​ហែ​ក្បួន​ខុស​ពី​លិខិតអនុញ្ញាត​ និង​ស្មារតី​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​

២-​មិន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​តាម​ច្បាប់​កំណត់​ ព្រមទាំង​បន្ត​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​រាត្រី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៣

៣-​ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ ដោយ​គ្មាន​ការ​ជូនដំណឹង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ស្រប​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ។​

​សាលា​រាជធានី​ភ្នំពេញ​បាន​បន្ថែម​ទៀត​ថា​ "​ចំពោះ​អំពើ​ខុសឆ្គង​បែប​អនាធិបតេយ្យ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទទួលខុសត្រូវ​នូវ​រាល់​ឧបទ្ទវហេតុ​គ្រប់​បែប​យ៉ាង​ ពិសេស​លើ​បញ្ហា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​បញ្ហា​អនាម័យ​ បរិស្ថាន​ ដែល​កើត​ចេញពី​សកម្មភាព​ខុសច្បាប់​នេះ​ទាំងស្រុង​ ។​ "​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ ឆ្លង​តាម​សកម្មភាព​ជាក់ស្តែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​ រហូត​មក​ដល់​ពេល​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​រួច​ហើយ​ថា​ ច្បាប់​របស់​ប្រទេស​ជាតិ​ដែល​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​គ្មាន​ប្រសិទ្ធភាព​ទៅ​លើ​គណបក្សប្រឆាំង​ទេ​ ដ្បិត​គណបក្សប្រឆាំង​គ្មាន​ជំនឿ​ទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​ទាំងនោះ​បន្តិច​ឡើយ​ ៕​

16-12-C
16-12
CNRP-to-City-hall


What Next?

Recent Articles

12 Responses to "អាជ្ញាធរ​ចោទ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្សប្រឆាំង​គឺជា​អំពើ​អនាធិបតេយ្យ"

  1. country student says:

    The country belongs to all the people of Cambodia; the country aggressed by youn and oppressed by dictator the youn puppet; their country is in serious danger; you can’t prohibit them not to protest and to defend their country.
    It’s normal that youn and its dictator puppet against the protest because they fear of losing their advantages.
    —————————————————————————————
    1- Get everyone involves in mass protest included:
    Women, men, elderly, children, students, cripple people, monks, teachers, factory workers, farmers government workers, vendors, arm forces, NGO, political parties ………………………
    2-The arm forces must not shoot at protesters because you will end up shooting at your children, and family in there.
    3- If hun sen orders his loyalty military force to crush the protesters, it will reduce public and international support for hun sen regime and lead to fall no doubt.
    4- The more hun sen crush the protest the more “UPRISING”

    ——————————————————————————————
    If the hun sen regime uses excessive forces to suppress the protest(killing armed force’s friends and family including children, women, cripple, elderly, monk , farmers, foreigners )then it is the duty of every protester and arm forces to defend their family, himself/herself against the oppression and fight back for his/her right to protest.
    The regime has friends and family currently live in Cambodia too; if the regime kills protestors and their family, the regime’s family will face the danger and big risk too. I don’t think the body guards can challenge the people power at all time
    Remember this is majority protest, the majority demand for change; no dictator regime will survive, if majority rise up against it.
    To shoot and beaten up protestors with empty hand include women, children, monks, cripple people
    and elderly will face with ICC for the crime:
    1- Of genocide
    2- Against humanity
    3- Of war criminal

  2. Kha Ravy says:

    តើមានទេបាតុកម្មក្នុងលោកនេះ គ្មានអនាធិបតេយ្យ។ មានបាតុក​ម្ម មានភាពអនាធិបតេយ្យអញ្ខឹងហើយ ។ អ្វីហៅថាបាតុកម្ម?

  3. Prey Veng says:

    សាលា​រាជធានី​ភ្នំពេញ is always like that they never listen to what the people want, that is why during the national election July 28, the CPP party whom now control the municipal house loss the support from people.

    People need the CHANGE ! the big CHANGE !!!

    The best way to find the real justice is to vote again. Why afraid ???

  4. យុវជន យុវនារី says:

    。。ធ្វើ ដូរ របប កុម្មុយនិស្ត ផ្តាច់ ការ ដូចរបប ប៉ុល ពត ទៅ គ្មាន ប្រជាពលរដ្ឋ ណាគាត់ ហ៊ាន

    ធ្វើ បាតុកម្ម បញ្ចេញ មតិ ទេ !

    。。ចាប់ សម្លាប់ រង្គាល ដូច របប ប្រល័យ ពូជសាសន៍ , ក្លាយ ជា ប៉ុល ពត ទី ២ តាមបញ្ជា យួន

    សម្លាប់ ខ្មែរ អោយអស់ ដាច់ពូជ ខ្មែរ តែ ម្តង ទៅ !

    «( ពួក អស់ លោក ខ្លះ មិនស្គាល់ លទ្ធិ ប្រជាធិបតេយ្យ នោះ ទេ ! ធ្វើអី តាមតែ ចិត្ត នឹកឃើញ »)

    。。បើ របៀប ដឹកនាំ ប្រទេស វិញ និយម បក្សពួក គ្រួសារ !, មិនមែន និយម ប្រជាពលរដ្ឋ ទូរទាំង

    ប្រទេស នោះ ឡើយ ! អាណា ក្រល្ហេមល្ហាម ង៉ាប់ អី ង៉ាប់ ទៅ អោយតែគ្រួសារ អញមានស៊ី

    មានចាយ ចាក់ ច្រាស់ ហូរ ហៀរ , មានអ្នកខ្លះ មានស្រី ស្រា កំដរ រាល់ ថ្ងៃ ទៀតផង !

  5. La Rosa says:

    The country belongs to our CPP!

  6. La Rosa says:

    The country belongs to our CPP!!!

  7. 23 October says:

    There is nothing to be more bigger than People power!!!. Please look at Thailand, they have constitutional law, king, military, polices why they will re-election? Because of the people power. For example like in yesterday CNRP march that was the people power.

  8. ព្រះសុវណ្ណកោដ្ឋ says:

    ថាគេធ្វើអីក៏ខុសដែរ តែត្រង់ពួកគាត់ធ្វើអីក៏ស្របច្បាប់សភាឯកប្សនិងរដ្ឋាភិបាលអធមនុញ្ញភាពរបស់ពួក​គាត់​​ ដែរ???។ដូច្នេះ សូមបងប្អូនស្រលាញ់យុត្តិធម៌ មានឧត្តមគតិជាតិ ចូលរួមធ្វើបាតុកម្មតាមឆន្ទះនិង​សិទ្ធិរបស់បងប្អូន។

  9. korm heung kon khmers says:

    រដ្ឋាភិបាលអែកបក្ស គាត់ ធ្វើ ត្រូវ ច្បាប់ ដូច ជា =

    = ព្រៃឈើ រលាយ ហិនហោច បណ្តាល អោយ មានទឹកជំនន់ !

    = អោយដី ទៅយួន ៩៩ឆ្នាំ ដែលជា ម៉ែ ឪ វា , ដេញប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ស្រុក ចេញ !

    = ជនជាតិ យួន នៅខុសច្បាប់​ ជាង ២ លាន នាក់ គ្មានអាក្បត់ ជាតិ ណា ដេញសោះ !

    = ដី ធ្លី ព្រំ ដែន កោះត្រល់ យួន យក គ្មានអ្នកណា ដេញ !

    == លះ និង លះ ……….. !!!!

  10. CHEA says:

    THIS GOV IS A HEADACHE GOV. HEADACHE LAW. HEADACHE PERSON.YOU NAME IT PEACE CAMBODIA

  11. they always say like that. they never care how people hurt? no demonstration that do in the box. so we must demand what we should have.

  12. ជនធ្លាប់ចាញ់បោក កឹម សុខា និង សម រង្សី says:

    ពួកប្រជាជនខ្មែរអើយឈប់ចាញ់បោកអាពីក្បាលនឹងទៅត្រលប់ទៅផ្ទះជួបជុំគ្រួសារដេកលក់ក្នុងផ្ទះស្រួលជាងដេកហាលខ្យល់ភ្លៀង។បើពួកវាគ្រាន់បើមេចក៏មិនអោយផ្ទះវាទៅបងប្អូនសំេាកចំនែកវាដេកដាក់មា៉សុីនត្រជាក់ស្រួលចឹងហរ។ក្រោកឡើងទៅផ្ទះវិញ។