ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ (រូបថត ពេជ្រ សុធារី)
គណបក្សសង្គ្រោះជាតិ(CNRP) នៅថ្ងៃចន្ទនេះ ជូនដំណឹងជាលាយលក្ខណ៍អក្សរទៅសាលារាជធានីភ្នំពេញ ពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនបាតុកម្មដោយសន្តិវិធី ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៦ធ្នូ ដើម្បីទាមទារឲ្យមានកំណែទម្រង់ការបោះឆ្នោត និងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ទ្បើងវិញ ក្នុងពេលឆាប់នេះ។
លិខិតជូនដំណឹងចុះហត្ថលេខាដោយអ្នកដឹកនាំបាតុកម្ម និងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ លោក ហូរ វ៉ាន់ និងលោក គួយ ប៊ុនរឿន ឲ្យដឹងថា បាតុកម្មនេះដឹកនាំដោយប្រធាន និងអនុប្រធានគណបក្ស លោក សម រង្ស៊ី និងលោក កឹម សុខា។ បាតុកម្មចាប់ផ្តើមពីម៉ោង៧ព្រឹក រៀងរាល់ថ្ងៃ ដោយមានការសម្តែងមតិរបស់បាតុករ ការសម្តែងសិល្បៈចម្រៀង ការបញ្ចាំងខ្សែភាពយន្តឯកសារ និងការដង្ហែក្បួនបាតុកម្មដោយសន្តិវិធី នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។
លិខិតបន្តថា នៅទីលានប្រជាធិបតេយ្យ គណបក្សនឹងរៀបចំធ្វើវេទិកា និងរោង៤ម៉ែត្រx២០០ម៉ែត្រ នៅសងខាងសម្រាប់ជាជម្រកការពារភ្លៀង និងកម្តៅថ្ងៃ សម្រាប់បាតុករស្នាក់នៅ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់VODថា សាលារាជធានីមិនហាមឃាត់ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ លោកអំពាវនាវដល់អ្នកចូលរួមទាំងអស់ ធ្វើបាតុកម្មដោយគោរពតាមច្បាប់ ធ្វើយ៉ាងណាប្រកបដោយសន្តិវិធី មិនមានហិង្សាកើតឡើង។
នៅម៉ោង៥ល្ងាច ថ្ងៃចន្ទនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង អនុប្រធាន លោក កឹម សុខា នឹងដឹកនាំដង្ហែក្បួនម៉ូតូ ចេញពីទីលានប្រជាធិបតេយ្យ ទៅតាមមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងជំរុញឲ្យរៀបចំការបោះឆ្នោតឡើងវិញ បើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបើកផ្លូវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោតនោះទេ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
របបប្រជាធិបតេយ្យពិតប្រាកដ បើបាតុកម្មសុំច្បាប់ នោះគេហៅថាប្រជាធិបតេយ្យប្រមូលផ្តុំ ឬប្រជាធិបតេយ្យផ្តាច់ការ…!
ប្រជាធិបតេយ្យពិតៗ គេគ្រាន់តែជូនដំណឹងទៅបានហើយៗអជ្ញាធរដែនដីមានភារកិច្ចជួយសំរួលចរាចរណ៍ និងថែរក្សាសន្តិសុខ សុវត្ថិភាព បាតុករ…! មិនមែនរៀបកំលាំងចាំបង្រ្កាបទេ…!?
របបប្រជាធិបតេយ្យពិតប្រាកដ បើបាតុកម្មសុំច្បាប់ នោះគេហៅថាប្រជាធិបតេយ្យប្រមូលផ្តុំ ឬប្រជាធិបតេយ្យផ្តាច់ការ…!
ប្រជាធិបតេយ្យពិតៗ គេគ្រាន់តែជូនដំណឹងទៅបានហើយៗអជ្ញាធរដែនដីមានភារកិច្ចជួយសំរួលចរាចរណ៍ និងថែរក្សាសន្តិសុខ សុវត្ថិភាព បាតុករ…! មិនមែនរៀបកំលាំងចាំបង្រ្កាបទេ…!?
បើទង្វើអោយសុំច្បាប់នោះ វាប្រៀបដូចរបបកុម្មុយនីស្ត ដែលស្ថិតក្រោមការត្រួតត្រារបស់យួនក្រោយឆ្នាំ១៩៧៩ហើយ។
。 សូម អរគុណ លោក ប៉ា សុជាតិវង្ស គាត់មិនហាម ឃាត់ , ហើយជួយ ណែ នាំ អោយល្អ ទៀត !
ដូច្នេះ សំណូម ពរ ប្រជាពលរដ្ឋ សូមអោយ លោក ប៉ា សុជាតិវង្ស ជួយ រៀបចំ បង្គន់ អនាម័យ
ចំនួន ពី ៣ ទៅ ៥ អោយ ប្រជាពលរដ្ឋ បាតុករ គាត់ ប្រើ ប្រាស់ ផង !
。。 សូមអរគុណ , ទុក ជាមុន !