គំនូសតម្រាយ​ផ្លូវ​នៃ​ការ​ដង្ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះជាតិ សម្រាប់​ថ្ងៃ​១៨​ធ្នូ​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

គំនូសតម្រាយផ្លូវ​នៃការ​ដង្ហែ​ក្បួន​គណបក្ស​សង្គ្រោះជាតិ​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណបក្ស​នឹង​ចាប់ផ្តើម​ដង្ហែ​ជា​ក្បួន​ម៉ូតូ នៅម៉ៅង​៥ល្ងាច​​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​នេះ ដោយ​ចាកចេញ​ពី​ទីលាន​ប្រជាធិប​តេយ្យ ​តាម​ផ្លូវប៉ាស្ទឺ (​ផ្លូវលេខ​៥១​) ឆ្ពោះទៅកាន់​មហាវិធីមួយចំនួន​នៅ​ភាគនិរតី​​ រាជ​ធានី​​ភ្នំពេញ​។​

​នៅក្នុង​គំនូស​តម្រាយ​ផ្លូវ​នៃការដង្ហែ​ក្បួន​មហាបាតុកម្ម​អហិង្សា​ របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បាន​ឲ្យ​ដឹង​ថា ក្បួន​ដង្ហែ​នឹង​ធ្វើដំណើរ​តាម​ផ្លូវប៉ាស្ទឺ (ផ្លូវលេខ​៥១) ទៅកាន់​​​ផ្លូវ​ព្រះ​សីហនុ បត់​ស្តាំ​រហូត​ដល់​កែង​ផ្លូវ​មុន្នី​​រ៉េត ឆ្ពោះ​​ទៅរក​​​រង្វង់មូល​នាង​គង្ហីង បត់​ឆ្វេងតាម​​ត្រង់​ផ្លូវ​១៦៩ មុខ​វិទ្យាល័យ​បាក់​ទូក រហូតដល់​កែង​មហា​វិថីកម្ពុជា​ក្រោម បត់​ទៅ​រក​មហាវិថីព្រះមុនីវង្ស រួច​សំដៅទៅកាន់ទីលានប្រជាធិបតេយ្យ​វិញ។​

ថ្នាក់​ដឹក​នាំ​​គណបក្ស​សង្គ្រោះជាតិ​ បាននាំ​បាតុ​ករ​ដង្ហែក្បួនដោយ ​ថ្មើ​រ​ជើង និង​​ក្បួន​ម៉ូតូ​រយៈពេល​ពី​រ​ថ្ងៃមក​ហើយ ​​ដើម្បី​​សុំ​ឲ្យ​​មាន​​ការបោះឆ្នោ​ត​ឡើង​វិញ និង​ទាមទារ​ឲ្យ​ថ្នាក់ដឹក​នាំ​​ប្រទេស​ចុះចេញ​ពី​តំណែង​៕

​សរសេរ​មកកាន់ កញ្ញា ពេជ្រ សុធារី តាមរយៈ​ sotheary@vodhotnews.com

What Next?

Recent Articles

2 Responses to "គំនូសតម្រាយ​ផ្លូវ​នៃ​ការ​ដង្ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះជាតិ សម្រាប់​ថ្ងៃ​១៨​ធ្នូ​"

  1. ង្វៀង ធីទ័រ says:

    ហែទៅបងប្អូន ទីក្រុងនេះជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នា គឺមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ។តែសុំធ្វើអ្វីៗដោយអហិង្សា ធ្វើរហូតតទៅ ចាំខ្ញុំជួយជាថវិការ…!

  2. Excellency Bandit Oknha Achar Knoy says:

    ពាក្យថា”យួនឬវៀតណាម យៀកណាម “vietnam Vietnamien Vietnamienne/The Vietnamese(ជាភាសាឡាតាំង)។
    យួនជាភាសាខ្មែរសុទ្ធសាធតាំងពិច្រើនជំនាន់មកហើយគឺមុនសករាជជ័យ ជេដ្ឋាទី២ទៅទៀត។
    តែអ្នករាជការទម្លាប់ហៅវៀតណាមដោយសារតាំងពី១៩៧៩មកព្រោះរដ្ឋាភិបាលយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយយួនឬវៀតណាម។

    ចុះគេហៅប្រទេសកម្ពុជា ថាស្រុកខ្មែរខុសដែរឬ????
    សូមលោកអ៊ូ វីរ ពិចារណាឡើងវិញ!!!!គ្រាន់តែភាសាខ្លះវាផ្លូវការជាងប៉ុណ្ណោះ!!!!!

    បារាំង បារាំងសែស
    អាតាំង អាមេរិកកាំង
    លោកហ៊ុន សែន ហៅ”វៀតណាម” លោកសម រង្សី អាចហៅ”យួន” គឺមិនរើសអើងទេ។
    អាកាសធាតុប្រែប្រួល(Climate Change)មនុស្សក៏ចង់ឡប់ៗដែរប្រែទៅតាមធាតុអាកាសត្រជាក់។
    សូមកុំប្រកាន់បងប្អូន!!!!!!

    ពីបែណ្ឌីតជា ក្នុយ