ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ឈានមកដល់ថ្ងៃទីបីហើយដែលគណបក្សនេះបានប្រើយុទ្ធសាស្ត្ររបស់ខ្លួនជាបន្តបន្ទាប់ ក្នុងការធ្វើបាតុកម្មនេះ ដូចជា ដូរពីការដើរហែក្បួន មកជិះម៉ូតូហែក្បួនវិញជាដើម។ ទោះបីជាយ៉ាងនេះក្ដី រដ្ឋាភិបាលបានចាត់ទុកថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ មិនមែនជាដំណោះស្រាយល្អទេ ហើយថា ការធ្វើបាតុកម្មនេះជារឿងខុសច្បាប់ទៅវិញ។
ដោយ ទីន ហ្សាការីយ៉ា
2013-12-17
RFA

មេដឹកនាំបក្សសង្គ្រោះជាតិ ដឹកនាំក្បួនបាតុកម្មដង្ហែតាមបណ្ដោយវិថីព្រះនរោត្ដម ក្បែររោងកុនលុច កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៣។ RFA/Uon Chhin
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានលើកឡើងថា គណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនេះជារឿងខុសច្បាប់ ហើយថា គណបក្សសង្គ្រោះជាតិ ត្រូវដោះស្រាយបញ្ហាចម្រូងចម្រាសនេះដោយសន្តិវិធីវិញល្អជាង។
ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនេះ នៅខណៈដែលគណបក្សសង្គ្រោះជាតិ កំពុងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ និងធ្វើការដង្ហែក្បួននៅតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មជារឿងខុសច្បាប់ ពីព្រោះគណបក្សនេះមិនបានគោរពទៅតាមច្បាប់ស្ដីពីបាតុកម្មនោះឡើយ។ លោក ផៃ ស៊ីផាន ពន្យល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវតែធ្វើការតស៊ូមតិនៅក្នុងសភាវិញប្រសើរជាងការតស៊ូមតិនៅទីលានសាធារណៈបែបនេះ។
«សំឡេង»
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សនេះនឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ តទៅ ហើយមហាបាតុកម្មនឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅរៀងរាល់ថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
កាលពីថ្ងៃទី១៥ ធ្នូ គណបក្សសង្គ្រោះជាតិ បានហែក្បួនបាតុកម្មអហិង្សាតាមដងផ្លូវនានា នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ធ្នូ គណបក្សសង្គ្រោះជាតិ បានជិះម៉ូតូហែក្បួនក្នុងរាជធានីភ្នំពេញ ដោយមិនមានអាជ្ញាធររារាំងឡើយ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានចាត់ទុកការធ្វើបាតុកម្មនេះជារឿងខុសច្បាប់ តែលោកបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងមិនទាន់ដាក់កងកម្លាំងដើម្បីត្រៀមបង្ក្រាបបាតុករនោះទេ លោកបញ្ជាក់ថា កងកម្លាំងនៅតាមផ្លូវនានានោះ គឺក្រសួងប្រើប្រាស់តែមន្ត្រីនគរបាលចរាចរណ៍។ នៅពេលសួរថា ប្រសិនគណបក្សសង្គ្រោះជាតិ បិទផ្លូវនោះ តើក្រសួងនឹងមានវិធានការបែបណា? លោក ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
«សំឡេង»
មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធររាជធានីភ្នំពេញមិនដែលអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ហែក្បួនបាតុកម្មម្ដងណាទេ។
សាលារាជធានីភ្នំពេញ បានចេញលិខិតជូនគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ធ្នូ ដោយហៅការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ជាការធ្វើបែបអនាធិបតេយ្យ ហើយថា គណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវ ប្រសិនបើមានឧបទ្ទវហេតុអ្វីកើតឡើងនោះ។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ មិនមែនជាសកម្មភាពខុសច្បាប់ទេ លោកបញ្ជាក់ថា ការធ្វើបាតុកម្មសម្ដែងមតិ ឬហែក្បួននេះ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
«សំឡេង»
លោក អំ សំអាត បន្ថែមថា សកម្មភាពខុសច្បាប់នោះ គឺការប្រើអំពើហិង្សាបង្ក្រាបទៅលើហ្វូងបាតុករទៅវិញទេ ដូចជាករណីបាញ់សម្លាប់កម្មករសំណង់ឈ្មោះ ម៉ៅ សុខចន្ទ នៅស្ពានក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ កញ្ញា និងការបាញ់សម្លាប់ស្ត្រីលក់បាយនៅស្ទឹងមានជ័យ ក្នុងការបង្ក្រាបកម្មករ អែស.អិល (SL) ជាដើម។
«សំឡេង»
គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មនេះជាលើកទី៤ហើយ។ ការសម្រេចធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ ដោយសារតែការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ជាច្រើនលើកគ្មានដំណោះស្រាយ។ អ្វីដែលគួរឲ្យកត់សម្គាល់របស់គណបក្សសង្គ្រោះជាតិ លើកនេះ គណបក្សនេះបានដាក់ផែនការធ្វើរាល់ថ្ងៃ និងហែក្បួនរាល់ថ្ងៃ។ ការធ្វើបាតុកម្មនេះ ប្រធាន និងអនុប្រធានគណបក្សប្រឆាំងបានបញ្ចេញសារសំខាន់ពីរ ទី១ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទី២ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតួនាទីនាយករដ្ឋមន្ត្រី។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃនេះរយៈពេលបីខែ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ពិចារណាចំពោះការស្នើសុំឲ្យមានការបោះឆ្នោតឡើងវិញ បើមិនដូច្នោះទេ គណបក្សសង្គ្រោះជាតិ នឹងមានវិធានការថ្មីទៀត។
«សំឡេង»
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការសម្ដែងមតិនៃការធ្វើបាតុកម្មអហិង្សានេះគ្មានខុសច្បាប់អ្វីទេ លើកលែងតែការធ្វើបាតុកម្មហិង្សា ឬកុបកម្មទើបខុស។ លោកបញ្ជាក់ថា មូលហេតុចម្បងដោយសារតែភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយបញ្ហានេះ គណបក្សប្រជាជនកម្ពុជា ត្រូវតែពិចារណាចំពោះការសុំឲ្យបោះឆ្នោតឡើងវិញនេះ។
«សំឡេង»
អ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលបានប្រើវិធានការក្ដៅបង្ក្រាបបាតុកម្ម នៅពេលនោះកម្ដៅនយោបាយនឹងកាន់តែក្ដៅថែមទៀត ហើយក្រុមបាតុករគណបក្សសង្គ្រោះជាតិ នឹងរឹតតែបង្កើនកំហឹង។ ហើយទាំងរដ្ឋាភិបាល ទាំងមេដឹកនាំគណបក្សប្រឆាំង ជាអ្នកទទួលខុសត្រូវចំពោះករណីនេះ ហើយការបង្ក្រាបណាមួយហិង្សានោះ ជារឿងរំលោភច្បាប់។
ការជាប់គាំងនយោបាយនៅកម្ពុជា បានអូសបន្លាយពេលជិត ៦ខែមកហើយ គិតចាប់ពីថ្ងៃបោះឆ្នោតកាលពីខែកក្កដា កន្លងមក។ គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្លាប់បានធ្វើការចរចាចំនួនបីលើកមកហើយ តែលទ្ធផលបានបរាជ័យ។ នៅមុនពេលគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្ម មេដឹកនាំគណបក្សទាំងពីរនៅតែអះអាងថា គណបក្សទាំងពីរនៅតែបើកទ្វារចំហក្នុងការចរចា។ ក៏ប៉ុន្តែ មកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ហាក់បីដូចជាមិនទាន់ប្រកាសផ្លូវក្នុងការចរចាបន្តទៀតនៅឡើយ។ មន្ត្រីរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា នោះ នៅបន្តការងារនៅតាមស្ថាប័នរដ្ឋនានាធម្មតាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី៣
- ក្រុមបាតុករអំពាវនាវឲ្យពលរដ្ឋចូលរួមតវ៉ាសុំឲ្យលោក ហ៊ុន សែន ចុះពីតំណែង
- សាររបស់មេដឹកនាំនិងបាតុករបក្សប្រឆាំងប្រើពេលធ្វើបាតុកម្ម
- ព្រះសង្ឃហែក្បួនទាមទារឲ្យក្រសួងធម្មការស្វែងរកព្រះបរមសារីរិកធាតុ
- បក្សសង្គ្រោះជាតិធ្វើបាតុកម្មដង្ហែក្បួនម៉ូតូនៅថ្ងៃទី២
- សហភាពសហជីពកម្ពុជាអំពាវនាវឲ្យមហាជនចូលរួមបាតុកម្ម
- អាជ្ញាធររឹតបន្តឹងលើអ្នកដំណើរចេញពីខេត្តឧត្ដរមានជ័យ
- បក្សសង្គ្រោះជាតិធ្វើបាតុកម្មទាមទារបោះឆ្នោតឡើងវិញ
- អាជ្ញាធររំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នពេលបក្សសង្គ្រោះជាតិធ្វើបាតុកម្ម
Dear Government,
Wile demonstration become terrorism, we urge you quickly crackdown and erased all the terrorist by all the ways you have without exception.
> បើ ទៅ វ៉ៃ ក្បាល អា អ្នក ថា ទើប ត្រូវ ច្បាប់ , យីស អា ស្អី គេ នេះ , បើ វា បំផ្លាញ ព្រៃឈើ
អោយ យួន នៅ ខុសច្បាប់ ២ លាន នាក់ , ស៊ី ញេ អោយដី យួន នៅ ៩៩ ឆ្នាំ
អង្គរ វត្ត ភ្នំ បូកគោ របស់ ខ្មែរ អោយ ទៅយួន កាន់កាប់ ៩៩ ឆ្នាំ លះ និង លះ ,,,,!!!!
អា នឹង ត្រូវ ច្បាប់ ផស់ វា ឬ ? (( ពួកអាក្បត់ជាតិ ដោយមិនដឹង ខ្លួន នេះ ! ))
Dear Serey,
Why you dare to say the protesters are terrorist. Did you know ICC? and Did you know wherre were the Top Khmer Rouge leaders now?
អាផៃ សុីផោម អើយអញថ្លង់ណាស់ បើឋងមិននិយាយគ្មានអ្នកណាថាហ្អែងគទេ…! បក្សសង្រ្គោះជាតិធ្វើបាតុកម្ម ហ្អែងថាខុសច្បាប់ តែបើពួកហ្អែងធ្វើអីក៏ត្រូវច្បាប់ដែរ…!អាថោក ! ហ្អែងម៉េចមិនចេះមើល…!ប្រជុំសភាដំបូង ត្រូវតែមានសមាជិកយ៉ាងតិច១២៣រូប តែហ្អែងមានតែ៦៨ក្បាល ហ្អែងថាត្រូវ…អាខ្មៅទាំងឆ្អឹង..អាខួរឆ្កែ…!!!
23 October! If they become violated demonstrations and cause any damages to private or public orders and properties that I think it is time to take actions against individuals or leaders of demonstrations! However, by this time being we should encourage them to have a peaceful order and call more people to join, we need a stronger opposition! This is very weak opposition, as they turn up to have only a few thousand demonstrators and we wish to see hundred thousands of them if it doesn’t have a few hundred thousands.
If CNRP leaders dare to copy from Thailand and to apply it in Cambodia, by occupying ministries and government houses, thus they can see you and your team are really strong!? Let doing it!
By the way I forgot! CNRP said that your act is not going to top down the 5th Government, but you wish to push for re election and ask the Prime Minister HUN SEN to step down! I think this two statement is contradicting each others! I believe that CNRP leaders are afraid of getting into jail if they announce that their demonstration is to top down this single party government and seek for re-election to establish a new legal government! This is a big difference from Thailand demonstration demandings!
I believe that next week, it will be a big move for CPP to seek the NEC, Instutional Councils and informing king about absent of candidates from CNRP. I wish to convince that CPP should not divide these seats from CNRP to others, but requesting to replace candidates from CNRP, by selecting reserved candidates from CNRP, I believe that some CNRP candidates are also interested to serve their nation and people properly. Let starting with this effort first, thus we can see how their reaction!!! Big Move! Big Move!!
សាលារាជធានីភ្នំពេញ បានចេញលិខិតជូនគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ធ្នូ ដោយហៅការ
ធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ជាការធ្វើបែបអនាធិបតេយ្យ ហើយថា គណបក្សសង្គ្រោះជាតិ
ជាអ្នកទទួលខុសត្រូវ ប្រសិនបើមានឧបទ្ទវហេតុអ្វីកើតឡើងនោះ។
=========================
បើមានឧបទ្ទវហេតុអ្វីកើតឡើងនោះមែន គឺមានតែក្រុមរបស់រដ្ឋាភិបាលចោរ និងក្រុមគណៈ
បក្សប្រជាជនចោរដ៏ថោកទាបនេះទេដែលឆ្លៀតឪកាសធ្វើព្យុះធ្វើភ្លៀង ក្លែងបន្លំជាអ្នកអុកឡុក
ជាក្រុមម្ខាងទៀតមកប្រឆាំង ឬក៍យកឡានទឺកនិងក្រុមឆ្កែអង្គរក្សមកបាញសម្លាប់ប្រជាជន
ដែលកំពុងស្រែកឃ្លានយុត្តិធម៌និងសិទ្ធិសេរីភាព និងការរស់នៅឲ្យបានសមរម។
មិនមែនតែគណៈបក្សសង្គ្រោះជាតិទេដែលជាអ្នកទទួលខុសត្រូវគឺប្រជាជននិងពលរដ្ឋ
នៅទូទាំងប្រទេសជាអ្នកទទួលខុសត្រូវពេលនេះ ប្រហែលជាកក្រើកទូទាំងប្រទេសហើយ។
សូម្បីតែព្រះសង្ឃ ជាស់ជរា និងកុមាក៏ចេញមកដែរ។ សួរថាក្នុងជួរកងកម្លាំងហ៊ានធ្វើទៀតទេ?
តើកងកម្លាំងទាំងនោះប្រកដជាអត់មានបងប្អូនទៅចូលរួមធ្វើបាតុកម្មនិងទេ???
តើក្រុមបាតុកម្មទាមទាសិទ្ធិសេរីភាពនិងភាពយុត្តិធម៌ទាំងនេះជាជនជាតិខ្មែរឬបរទេស???
តើកងកម្លាំងទាំងអស់ជាជនជាតិខ្មែរឬបរទេស??? តើអ្នកទាំងនោះសុខចិត្តឲ្យឪពុកម្ដាយ
បងប្អូនយាយតា និងមីងមារបស់ខ្លួនស្លាប់ឬយ៉ាងណា????
==================
Where there’s oppression there’s struggle ទីណាមានការជិះជាន់ទីនោះត្រូវតែមានការរើបំរះ
ការតស៊ូនាំមកនូវភាពជោគជ័យ។ នេះគ្រាន់តែយុទ្ធសាស្រ្ដត្រជាក់របស់ប្រជាជនដែលស្នេហា
ជាតិគឺមិនធ្វើឲ្យខូចផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។
====================
អ្នកដែលនិយាយថារដ្ឋប្រហារគឺជាពាក្យញុះញង់ ពាក្យថោកទាប ពាក្យល្មោភអំណាច
ពាក្យជិះជាន់ប្រជារាស្រ្ត ពាក្យសម្ដៅបន្តបំផ្លាញប្រទេសកម្ពុជា ពាក្យរបស់ជនក្បត់ជាតិ។
ពាក្យដែលហៅថា coup d’e’tat រដ្ឋប្រហារលុះត្រាណាតែមានកងកម្លាំងប្រដាប់អាវុធសាម្គីគ្នា
ផ្ដូលរំលំរដ្ឋាភិបាលដូចកាលពីថ្ងៃ១៨មិនាឆ្នាំ១៩៧០ ដែលដឹកនាំដោយសេនាប្រមុខលុនណុល។
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ពាក្យដែលដាក់នៅលើបដាក្រុមបាតុករថា ( មានហ៊ុនសែន មិនមានយុត្តិធម៌ និងមិនមានសន្តិ
ភាព) ពាក្យនេះពិតជាប្រាកដនិយមខ្លាំងណាស់។ សូមកោតសរសើរអ្នកដែលដាក់ត្រូវ។
ព្រោះវាពិតណាស់ដែលថាប្រទេសជាតិគ្មានភាពយុត្តិធម៌ឡើយតាំងពីឆ្នាំ១៩៧៩មក។
ឆ្នាំទសវត្ស ៨០ លោកហ៊ុនសែនចង់ធ្វើអ្វីក៏បានដែរ ច្បាប់គឺនៅលើមាត់លោកហ៊ុនសែន។
មន្ត្រីគ្រប់ក្រសួងដឹងដែរថាការដឹកនាំនោះមិនមានភាពយុត្តិធម៌ទេប៉ុន្តែចេះតែទ្រាំៗទៅ។
អ្នកណាបានស៊ីបានចុកចេះតែសម្ងំបើតជញ្ជក់ទៅ។ អ្នកណាពូកែខាងរណេបរណបក៏បានសុខ
ទៅ។ អ្នកណាធ្វើចង់ងាប់និងស្នេហាជាតិខ្លាំងពេកហ៊ុនសែនដកចេញ សម៍យនោះគេថាដកដូច
កូនស្ពៃ អ្នកមានចំណេះធ្វើការខុសជំនាញ។ ព្រោះកន្លែងដែលត្រូវជំនាញត្រូវបានក្រុមគ្រួសារ
សាច់ញាតិលោកហ៊ុនសែន និងបក្សពួកលោកហ៊ុនសែនដែលមិនចេះ មិនមានបទពិសោធ
កាន់កាប់អស់ហើយ។ ដូចនេះការធ្វើខុសជំនាញវាក៏កើតមានជាទម្លាប់និងជាប្រពៃណី
ពេញផ្ទៃប្រទេស។ រីឯដីនិងផ្ទះស្ថាបន័ក្នុងក្រុងកន្លែងណាល្អៗនិងត្រូវប៉ាន់ត្រូវបានលោក
ហ៊ុនសែនបែងចែកឲ្យក្រុមគ្រួសារខ្លួនដោយបានបង្កើតពាក្យថារបស់ទាំងនោះជាជយ័ភណ្ឌ័
ដែលរឹបអូសបានពីសង្គ្រាម។ អាស្រ័យហេតុនេះទ្រព្យសម្បត្តដីស្រែដីចំការនិងព្រៃឈើភ្នំ
បឹងស្ទឹងព្រែកសមុទ្រគឺជាជ័យភណ្ឌ័របស់លោកហ៊ុនសែន។ យ៉ាងនេះទើបមានការបែងចែក
ដីលំនៅស្ថានជាថ្មី ដោយមិនបានគិតថាកេរ្តិពីដូនតារបស់អ្នកណាទាំងអស់។ អ្នកដែលមានដី
មានស្រែមានផ្ទះ មានវីឡា កេរ្តិពីជំនាន់សង្គមរាស្ត្រនិយមនិងសាធារណរដ្ឋលុនណុលត្រូវបាន
រំលាយជាជ័យភណ័្ឌនៃសង្គ្រាម។ ដូចនេះអ្នកមានអំណាចគេដើរចង្អុលថាទីនោះជារបស់គេតាម
អំពើចិត្ត។ នេះហើយដែលហៅថាគ្មានទេយុត្តិធម៌។ បើអ្នកណាតវ៉ាអ្នកនោះមិនយូរមិនឆាប់នឹង
បាត់ខ្លួន។ អាស្រ័យហេតុនេះទើបមានអំពើរពុករលួយកើតមានពេញទឺកពេញដី អ្នកណាធំ
អ្នកនោះថា អាតូចតវ៉ា អាធំធាក់ ។ សម័យនោះគេនិយាយថា បើលោកគ្រូថា ២ បូក និង ២ ត្រូវ
ជាប្រាំក៏ត្រូវថាតាមគ្រូទៅ តែថាបួនប្រយ័តបាត់ខ្លួនឬត្រូវបានដកចោលដូចកូនស្ពៃចឹង។
ទោះជាក្រោយថ្ងៃ២៣តុលាក៏ដោយហ៊ុនសែនខិតខំប្រើអំណាចទាញពីអង្គការសហប្រជាជាតិ
មកកាន់ក្ដាប់តែម្នាក់ឯងដោយវាយប្រហារសម្ដេចក្រុមព្រះរន្ទរិទ្ធមិនឲ្យងើបមុខរួច។
រហូតប្រើវិធីសាស្រ្តនិងយុទ្ធសាស្ត្រតាមរឿងសាមកុករបស់ចិន យកស្តេចធ្វើជាអុកដើម្បីសម្ដែង
ភាពស្មោះត្រង់ឲ្យប្រជាជនដឹងតាមពិតជាសត្វខ្លាលាក់ក្រចកស្មោះ។
[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[
ច្បាប់កណ្ឌួយតាម៉ែវស្អី? ច្បាប់អស់ដី អស់ព្រៃ អស់រ៉ែ អស់ត្រី អស់ដី អស់ស្ថាបន័ អស់សាសនា
ច្បាប់បាញ់សម្លាប់ប្រជាជន គ្មានត្រាប្រណី ច្បាប់លួចសន្លឹកឆ្នោតរបស់ជាតិ ច្បាប់នាំអំពើពុក
រលួយមកឲ្យប្រទេសជាតិ ច្បាប់បំបាត់វប្បធម៌ដូនតា ច្បាប់ឃោសនាឲ្យខ្មែរបែកបាក់គ្នា
ច្បាប់ញុះញង់បំបែកបំបាក់ជាតិខ្មែរ ច្បាប់ពាល ច្បាប់គ្រួសានិយម ច្បាប់ពាល
ច្បាប់បង្កើតបនល្បែង ច្បាប់បង្កើតគ្រឿងញៀណ ច្បាប់បង្កើតចោរហារយ ច្បាប់បំផ្លាញជាតិ
។ល។ ហ្នឹងស្អីអាច្បាប់ចុយតាម្រាយវា!!! កុំមកនិយាយឲ្យអញឮអាស្អីបរិមី ព្រ:វិហារ ខាងលើនេះ
កុំយកព្រះវិហ៊ារមកដាក់ឈ្មោះ។ អញឈរជើងនៅលើប្រាសាទជាប់ អញការពារប្រាសាទជាប់
អញមិនដែលឃ្លាតមួយវិនាទីណាទេ។ អាឆ្កែឯងកុំចង់ប្រើល្បិច អ្នកស្នេហាជាតិគឺមានឆន្ទៈជួយ
ជាតិ មិនមែនដូចអាឯងនាំគ្នាបំផ្លាញជាតិទេ។ គេថាសម្តីសជាតិ មាយាទសពូជ។ សម្តីនិយាយ
ចេញមកដឹងថាអាឯងជាបក្សពួកខាងណា ឬជាសាសន៍ណាហើយ។ អញចេះតែមិនចង់លូក
មាត់សោះ។ តែសូមកុំនិយាយរឿងច្បាប់ដែលដឹកនាំដោយលោកហ៊ុនសែនឲ្យអញឮនិង
ប្រជាជនឮ ទោះទៅដល់ទីណាក៏ប្រជាជនឲ្យអាច់ដែរអាងោះ បើភ្លើទេនៅឲ្យស្ងៀមទៅ។
អញតាមឃ្លាំមើលរហូតតាំងពីក្រោយថ្ងៃរំដោះពីអាខ្មែរក្រហមនិងមក ប្រជាជនខំតស៊ូរកស៊ីនិង
ធ្វើការស៊ីពោតក្រហមស៊ីប្រេងកន្ទក់រហូតមកដល់សព្វថ្ងៃជីវភាពប្រជាជននៅតែលំបាកក្រទៅៗ
ពេលថ្ងៃធ្វើការពេលយប់យាមខ្សែក្រវ៉ាត់ក្រុងការពារសន្តិសុខ សល់ពេលជួយបេះត្រកួនប្រលិត
ប្រពន្ធយកមកលក់ ជីវភាពនៅតែលំបាក។ មិនមានការរីកចំរើនអីសោះ អភិវឌ្ឍតែក្រុមគ្រួសារ
បក្សពួករបស់គេ។
The country former was plenty of natural resources as to say the golden country but now
becoming poor and poor because of the country leader.
Let’s back saying about the political demonstration has been happened so far from
the people’s will to claim for their national electoral voting ballots which were lost when
the election.
រយៈកាលកន្លងមករឿងអាស្រូវគឺកើតឡើងតែពីបក្សកាន់អំណាចតែមួយគត់។
បក្សនេះដឹកនាំប្រជាជនមានចារឹកថោកទាប។ បើមិនមកគម្រាមគេ មិនមកវាយទាត់ធាក់ព្រះសង្ស
និងប្រជាជន មិនមកក្លែងខ្លួនជាអ្នកបង្កើតបញ្ហា ជាម៉ូតូឌុបថោកទាប ជាអង្គរក្សថោកទាប
ជាអ្នកបាញ់សម្លាប់ប្រជាជន ជាអ្នកបាញ់ផ្សែងពុលបង្ហូរទឹកភ្នែក ជាអ្នកប្រើឡានទឺកបាញ់ដាក់
ប្រជាជន ជាអ្នកលបធ្វើឃាតប្រជាជន។ល។ ទេនោះតើមានអ្នកណាហ៊ានធ្វើ។ ព្រោះអ្នកដែល
មានអាវុធនិងអំណាចគឺបក្សប្រជាជនដ៏ថោកទាបនេះហើយ។ ភ្នៃកប្រជាជនជាភ្នែកម្នាស់មិន
ចាំបាច់មកប្រឹងស្រែកថាខ្លួនមិនបានធ្វើហើយធ្វើជាខិតខំរកវែកមុខជនដៃដល់។ ខោ្មចអាច់!
មិនដែលចាប់បានម្នាក់សោះ។ ខំអួតខ្លួនថាជាអ្នកគ្រាន់ទៀត ចាប់តាំងពីគប់គ្រាប់បែកនៅមុខ
រដ្ឋសភា សម្លាប់មនុស្សអស់ជិតម្ភៃនាក់ សម្លាប់ពិសិដ្ឋពលកា ជាវិជ្ជា ទូចស្រីនិច សកម្មជន
ការពារព្រៃឈើ សកម្មជនការពារដីធ្លី ក្រុមបាតុករ និងព្រះសង្ឃ កម្មកររោងចក្រ។ល។
តើរដ្ឋាភិបាលដែលអួតខ្លួនថាជាប្រទេសមានច្បាប់ ប្រទេសនិតិរដ្ឋ កណ្ដាប់ដៃដែកធ្លាប់បានចាប់
ជនទាំងនោះម្នាក់មកកាត់ទោសហើយឬនៅ??? ថោកទាបខ្លាំងណាស់! សម្លាប់បានតែប្រជាជន
ស្លូតត្រង់និងបាតដៃទទេសុទ្ធសាត។ ការដឹកនាំប្រទេសបែបបំផ្លាញប្រទេសជាតិ បែបឲ្យប្រជាជន
រងទុក្ខវេទនា បែបផ្ដាច់ការ បែបឆ្កួតវង្វែងនិងបុណ្សសក្ដិ បែបគ្រួសារនិយម។
តាមការសង្កេតមើលក្រុមបាតុករបស់គណៈបក្សសង្គ្រោះជាតិបើមិនមានក្រុមថោកមកពីគណៈ
បក្សប្រជាជនទេ ពិជាគ្មានបញ្ហាអ្វីកើតមានឡើយ។ ព្រោះទឹកចិត្តអ្នកដែលទៅចូលរួមទាំងនោះ
គឺដើម្បីជាតិ ដើម្បីសង្រ្គោះជាតិ ដូចនេះពួកគេពិតជាមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ផលប្រយោជន៍
ជាតិរបស់គេឡើយ។ ពួកគេទៅចូលរួមគឺដោយទឹកចិត្ត មិនមានការបង្ខិតបង្ខំនិងសូកប៉ាន់ដូច
ជាគណៈបក្សប្រជាជនដ៏ថោកនេះទេ។ ពួកគេមានតែទៅចូលរួមទាំងកម្លាំងកាយ និងជំនួយជា
ស្បៀងអាហារ ឬជាថវិការ ។ តាមកាសង្កេតមើលមានប្រជាជនខ្លះដែលមិនបានចូលរួមទេប៉ុន្តែ
បាន់ទិញស្បៀងផ្ញើតាមគេទៅឲ្យក្រុមបាតុករ និងអ្នកខ្លះខំទិញទឹកសុទ្ធជិះឡានជិះម៉ូតូយកទៅ
ហុចឲ្យ ប្រគល់ឲ្យ និងទម្លាក់ឲ្យ រួចក៏គេចចេញទៅភ្លាម ហាក់ដូចជាមិនឲ្យបក្សរបស់ខ្លួនដឺងនិង
ឃើញ។ នេះគឺជាសណ្ដានចិត្តនិងចេតនាល្អរបស់គេគ្រាន់ជាងកក្កបាតក្រហមដែលមិនបានមក
ជួយសង្រ្គោះពេលក្រុមបាតុករឈើក្បាលវិលមុខ។
WE HAVE TO UNDERSTAND CAMBODIA HAVE NO TERRORIST.LIKE Mr SEREY SAID. IT IS WRONG TO SAY THIS KIND CRITICAL WORD. THE WORD TERORIST IS FOR SOME BODY THAT SUICIDE HIMSELF OR HERSELF TO KILL SOME BODY ELES AND CREATED RETALIAT IN THE SOCIATY.IF THEY HAVE PEACE FULL DEMONSTRATION DEMANDING IN ANY KIND OF DISAPPOINTMENT TO GOV.IT IS FREEDOM OF EXSPRESSION.IF CAMBODIAN HAVE NOT SUFFERING OF ANY KIND IT WILL BE NO RESPONSE FROM THE PUBLICE.I’M NOT TAKING SIDES ALL I WANTED IS PEACEFULL SOLUTION TO HAVE A CLEAN DEMOCRATIC COUNTRY. I MEAN ALL CAMBODIAN SHOULT HAVE PEACE AND FREEDOM LIKE PPLE AROUND THE WORLD. I’M DISAPPOINTED TO ALL CAMBODIA GOV THAT NOT GIVING ENOUGH EDUCATION TO ALL CAMBODIAN.IT IS VERY IMPORTAN PION THAT MAKE ANY SOCIATY IN THE WORLD SAFE.UNFORTUNATLY CAMBODIAN DID NOT HAVE THAT.PLEASE BEFOR YOU SUBMIT YOUR COMMENTTNINK ABOUT YOUR NATION. JUST LIKE CAMBODIA WORD SAID THE FISH IN ONE BASKET IF ONE ROTEN THE OTHER IS ROTEN TOO. PEACE FOR ALL CAMBODIA
ចង់អោយអាសែន វាចាប់សម រង្សី នឹងកឹម សុខា ដាក់គុក មើលមើល ។ ពេលនោះនឹងមានរឿងល្អ មិនខាន ។ ចាំមើលអាសែន វាហ៊ានធ្វើអត់ ? បើធ្វើ ពិតជាល្អមើលមិនខាន ។ BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM ។