ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
លោក ហ្ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ដ្រីជប៉ុន(រូបភាពពី www.stasiareport.com)
គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត សាទរចំពោះប្រទេសជប៉ុន ដែលគ្រោងបញ្ជូនអ្នកជំនាញមកជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ប៉ុន្តែបង្ហាញការព្រួយបារម្ភពីការកែទម្រង់នេះ អាចត្រូវពន្យា ពេលរហូតដល់បោះឆ្នោតអាណត្តិក្រោយ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិលមកពីប្រទេសជប៉ុន កាលពីថ្ងៃទី១៧ធ្នូនេះថា លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្ស៊ូ អាបេ បានព្រមព្រៀង បញ្ជូនអ្នកបច្ចេកទេសជប៉ុន មកកម្ពុជា ដើម្បីកែទម្រង់ការបោះឆ្នោត។ លោកថា ការព្រមព្រៀងនេះធ្វើទៅតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូ។
អគ្គនាយកផ្នែកទំនាក់ទំនងសារធារណៈ របស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា គណបក្សនេះ សារទរចំពោះប្រទេសជប៉ុន ដែលនឹងបញ្ជូនអ្នកជំនាញមកជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ លោកស្រីបញ្ជាក់ថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បាន ការកែទម្រង់នេះ គឺសម្រាប់ការបោះឆ្នោតឡើងវិញនៅពេលខាងមុខនេះ គឺមិនមែនសម្រាប់ការបោះឆ្នោត៥ឆ្នាំទៀតនោះទេ ៖ "បើសិនជាមានការកែទម្រង់ ហើយក្នុងការចូលរួមនៅក្នុងការកែទម្រង់ហ្នឹង អត់មានភាគីដទៃទៀត មានតែរដ្ឋាភិបាលមិនស្របច្បាប់ទៅទៀតនោះ ហើយការកែទម្រង់នោះ សម្រាប់បោះឆ្នោតនៅឆ្នាំ២០១៨ ចុះឆ្នាំ២០១៣ដែលមានប្រជាពលរដ្ឋរាប់លាននាក់ គាត់នៅតវ៉ា គាត់នៅទាមទារឲ្យមានការបោះឆ្នោតសារឡើងវិញ ការកែទម្រង់នោះសម្រាប់អី ត្រូវតែកែទម្រង់សម្រាប់ការបោះឆ្នោតសារឡើងវិញ នៅមុន២០១៨"។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ និកហ្វិក លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការចូលរួមរបស់ប្រទេសជប៉ុននៅពេលនេះ គឺបង្ហាញពីការចាប់ផ្តើមធ្វើកំណែទម្រង់នៃការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែ លោកព្រួយបារម្ភ ថាប្រទេសជប៉ុនតែមួយ មិនអាចមានឥទ្ធិពល លើគណបក្សឈ្នះឆ្នោតទាំង២ ដែលនៅតែប្រកាន់ទស្សនៈរៀងខ្លួនពីការកែទម្រង់នេះទេ ៖ "ខ្ញុំយល់ថា ការកែទម្រង់បោះឆ្នោតនៃទស្សនៈរបស់គណបក្សទាំងពីរខុសគ្នា គណបក្សប្រជាជន គាត់ចង់ឲ្យកែទម្រង់ដើម្បីត្រៀមទៅការបោះឆ្នោតលើកក្រោយឲ្យល្អ ចំណែកគណបក្សសង្គ្រោះជាតិ គាត់ចង់ឲ្យមានការកែទម្រង់ដើម្បីបោះឆ្នោតលើកនេះម្តងទៀតតែម្តង អញ្ចឹងទស្សនៈពីរនេះគឺខ្វែងគ្នារួចស្រេចហើយ ការខ្វែងគ្នានេះហើយ ដែលជាកង្វល់របស់ពលរដ្ឋខ្មែរ ពិសេសអ្នកតាមដានព្រឹត្តិការណ៍នយោបាយ"។
របាយការណ៍សង្ខេបចំនួន១៣ទំព័រ ស្តីពីការរៀបចំការបោះឆ្នោត នៅឆ្នាំ២០១៣ របស់អង្គការលីកាដូ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូនេះ បានរិៈគន់ថា ជាទូទៅការបោះឆ្នោតនៅកម្ពុជា រួមទាំងការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៣នេះ គឺមិនបានប្រព្រឹត្តទៅតាមស្តង់ដារអន្តរជាតិនោះទេ ហើយតែងតែមានការរិៈគន់ពីអ្នកអង្កេតការជាតិ អន្តរជាតិ ជាពិសេសលើការគ្រប់គ្រងរដ្ឋបាលបោះឆ្នោត។ របាយការណ៍នេះបន្ថែមថា ភាពមិនប្រក្រតីទាំង នោះរួមមាន ប្រជាពលរដ្ឋបាត់បង់សិទ្ធិបោះឆ្នោត ចំនួនអ្នកបោះឆ្នោតច្រើនជាងចំនួនពលរដ្ឋដែលមាននៅតាមមូលដ្ឋាន និងលទ្ធផលខុសគ្នានៃការិយាល័យបោះឆ្នោតដែលបើកថ្មីៗ ជាមួយទិន្នន័យប្រជាជនមិនច្បាស់លាស់ជាដើម៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
គាំទ្រតាមទស្សនាទានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនទាំងអស់គ្នាបែបនេះល្អហើយ ដូចនេះយើងនាំគ្នាឱយជប៉ុនជួយកែលំអរចំនុចនិតិវិធីខ្សោយៗ និងមនុស្សខ្សោយៗ ពង្រឹងសមត្ថភាព ឬប្តូរចេញទៅ ឆ្នាំ2018 អាចបោះឆ្នោតឡើងវិញបានទៅហើយ ។ តែបើ ត្រូវការរយះពេល 3ខែទៀតនឹងបោះឆ្នោតឡើងវិញនោះ មិនទាន់ទេដឹង ? តាមខ្ញុំមានពិសោធន៍ជាមួយជប៉ុន ប្រហែល6ខែរៀបចំរកអ្នកជំនាញ និងរៀបចំគំរោងចំណាយ និងការអនុមត័ចង់លឿនជាងនេះ បែបពិបាក ហើយមកដល់ស្រុកខ្មែរធ្វើការសិក្សា ពិភាក្សា និងដាក់ជូនរដ្ឋាភិបាល រដ្ឋសភា ពិនិត្យនិងអនុមត័ក៏ត្រូវការពេលវេលា ដូចនេះកាលវេលា 2017-2018 គឺសមស្របហើយ ! ចុំ បើអញ្ចឹងមេបក្សប្រឆាំងកំពុងដឹកនាំមហាវរបាតុករទាមទារធ្វើការបោះឆ្នោតឡើងវិញត្រឹមរយះ3ខែទៀតនោះម៉េចដែរ? គ្មានអីទេ! គឺអត់បានការនឹងណា និងខ្វះយុទ្ធសាស្រ្តសមស្របនឹងណា!
The electoral system reforming for the fifth mandate only.