បក្ស​ប្រឆាំង​គ្រោង​ដឹកនាំ​បាតុករ​កាន់​កាប់​ទីតាំង​មួយ​ចំនួន​នៅ​ភ្នំពេញ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ក្រៅ​ពី​ជួប​ជុំ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​ហែ​ក្បួន ក្រុម​បាតុករ​មាន​គម្រោង​បិទ​ផ្លូវ​ជាតិ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល ដែល​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឆាប់​ដោះ​ស្រាយ​ការ​ជាប់​គាំង​នយោបាយ​ទៀត​ផង។

ដោយ កែវ និមល
2013-12-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី បាតុកម្ម ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដឹក​នាំ​ហែ​ក្បួន​បាតុកម្ម​ដោយ​បើក​ម៉ូតូ​កង់​បី ដឹក​ព្រះសង្ឃ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Uon Chhin

លោក ម៉ៅ មុនីវណ្ណ ប្រធាន​ស្ដីទី​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ថា គម្រោង​បិទ​ផ្លូវ​ជាតិ និង​កាន់​កាប់​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ អាច​ធ្វើ​នៅ​ខែ​មករា ឆ្នាំ​២០១៤ បើ​សិន​ជា​ការ​ធ្វើ​បាតុកម្ម​តវ៉ា​នេះ​មិន​បាន​ទទួល​ដំណោះស្រាយ​តាម​ការ​ទាមទារ​នោះ​ទេ៖ «ដើម​ខែ​១​នេះ យើង​នឹង​ធ្វើ​ទ្រង់ទ្រាយ​ធំ​មែន​ទែន​ហើយ ហើយ​ពេល​នោះ ហើយ​មាន​ការ​បិទ​កន្លែង​សំខាន់ៗ មាន​បិទ​ផ្លូវ នៅ​ទីក្រុង​ភ្នំពេញ​នោះ ហើយ​ផ្លូវ​ជាតិ​ទាំង ៨​ខ្សែ​ចូល​ទីក្រុង​ភ្នំពេញ នឹង​ប្លុក (បិទ) ធ្វើ​ឲ្យ​ស្ទះ​ទាំង​អស់»

លោក ម៉ៅ មុនីវណ្ណ បាន​ឲ្យ​ដឹង​បន្ថែម​ថា ចំពោះ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នេះ គឺ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៧​យប់ ដោយ​មាន​ការ​ជួបជុំ​បាតុករ​មាន​ការ​ឡើង​ថ្លែង​មតិ​របស់​បាតុករ និង​បេក្ខជន​ជាប់​ឆ្នោត​រដ្ឋ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ពេល​ល្ងាច​មាន​ការ​ហែ​ក្បួន​តាម​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម។

លោក អេង ឆៃអ៊ាង និង​លោក កឹម សុខា ជា​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​គម្រោង​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ធ្វើ​បាតុកម្ម​ដែរ​ថា បើ​សិន​ជា​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ គ្មាន​លទ្ធផល​ដោះស្រាយ​នយោបាយ​បាន​ទេ ក្រុម​បាតុករ​អាច​ឈាន​ទៅ​បិទ​ផ្លូវ​ជាតិ​ធ្វើ​ដំណើរ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​កើត​មាន​ឆាប់​រហ័ស។

ចំពោះ​គម្រោង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បិទ​ផ្លូវ​ជាតិ និង​កាន់​កាប់​ទីតាំង​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ខែ​មករា លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា នេះ​ជា​សកម្មភាព​មួយ​ដែល​រំលោភ​ច្បាប់ ដូច្នេះ​អាជ្ញាធរ​មាន​តែ​ប្រើ​ច្បាប់​ដោះស្រាយ​ប៉ុណ្ណោះ៖ «បាទ! តាម​ការ​កត់​សម្គាល់​ឃើញ​ថា កន្លង​មក​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ចង់​ផ្ដិត​យក​តាម​គំរូ​ប្រទេស​ជិត​ខាង​ក្នុង​ការ​ធ្វើ​បាតុកម្ម។ ខ្ញុំ​មាន​ការ​សោកស្ដាយ គឺ​ថា យើង​មិន​អាច​ប្រៀបធៀប​ប្រទេស​ជិត​ខាង​មក​ជាមួយ​ប្រទេស​យើង​បាន​ទេ ជា​ពិសេស អាយុកាល​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​នៅ​ប្រទេស​ថៃ វា​ផ្សេង​ពី​យើង​នេះ ជា​ចំណុច​១។ ទី​២ វា​ខុស​គ្នា​ស្រឡះ ហើយ​កាល​ណា​បាតុកម្ម​កាន់​តែ​រមៀល​ឆ្ងាយ​ពី​ផ្លូវ​ច្បាប់​អ៊ីចឹង ខ្ញុំ​គិត​ថា មាន​តែ​វិធានការ​ផ្លូវ​ច្បាប់​ទេ បាន​អាច​ទប់​ទល់​បាន​ជាមួយ​សកម្មភាព​ខុស​ច្បាប់​បែប​នេះ ហើយ​ចំពោះ​ពាក្យ​ថា បាតុកម្ម​ដើម្បី​បិទ​ផ្លូវ​នោះ មាន​អី​ពិបាក​ទេ ច្បាប់​ចរាចរណ៍​មាន​ចែង​ហើយ នៅ​ក្នុង​មាត្រា ៧៨ អ្នក​ណា​បិទ​ផ្លូវ​ទទួល​ទោស​យ៉ាង​ម៉េច បើក​ច្បាប់​មើល​ខ្លួន​ឯង​ទៅ»

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ មក ដោយ​មាន​ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង​នោះ ធ្វើ​ឲ្យ​អាជ្ញាធរ​រាជធានី​ចោទ​ថា រំលោភ​លើ​ស្មារតី​ព្រមព្រៀង​រវាង​មន្រ្តី​គណបក្ស និង​អាជ្ញាធរ​រាជធានី។ សាលា​រាជធានី​បាន​ផ្ញើ​លិខិត ២ ទៅ​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អំពី​សកម្មភាព​រំលោភ​ទាំង​នោះ។

លិខិត​ចុះ​ថ្ងៃ​ទី​១៥ ធ្នូ បាន​លើក​ឡើង​ថា ទី​១ ការ​ហែ​ក្បួន​ខុស​ពី​លិខិត​អនុញ្ញាត និង​ស្មារតី​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់ ទី​២ មិន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​តាម​ច្បាប់​កំណត់ និង​បន្ត​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​យប់​ថ្ងៃ​ទី​១៥ ធ្នូ ទី​៣ ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ដោយ​គ្មាន​ការ​ជូន​ដំណឹង​មក​អាជ្ញាធរ។

លិខិត​ថ្ងៃ​ទី​១៧ ធ្នូ បាន​សរសេរ​ថា គម្រោង​សកម្មភាព​នៃ​ការ​សម្ដែង​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ចំណុច​ទាំង​នោះ មាន​ការ​ហែ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ជូន​ដំណឹង​មក​សាលា​រាជធានី​ជាមុន មិន​បាន​រក្សា​សណ្ដាប់​ធ្នាប់ បរិស្ថាន​អនាម័យ មិន​បាន​ជូន​ដំណឹង​មក​សាលា​រាជធានី មុន​រយៈ​ពេល ៥​ថ្ងៃ តាម​ច្បាប់​កំណត់ មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​តាម​ច្បាប់​កំណត់ ព្រម​ទាំង​បន្ត​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​អនុញ្ញាត​រៀបចំ​ពិធី​សាសនា ធ្វើ​រូប​ទីង​មោង រៀប​រថយន្ត​ហែ​ក្បួន និង​ប្រើ​ពាក្យ​សម្ដី​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ​ជាដើម។

ទោះ​បី​មាន​លិខិត​ព្រមាន​របស់​អាជ្ញាធរ​រាជធានី​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ដឹកនាំ​បាតុកម្ម​ជា​បន្ត ដោយ​មាន​បាតុករ​ចូល​រួម​កើន​ឡើង​ជា​លំដាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

11 Responses to "បក្ស​ប្រឆាំង​គ្រោង​ដឹកនាំ​បាតុករ​កាន់​កាប់​ទីតាំង​មួយ​ចំនួន​នៅ​ភ្នំពេញ"

  1. pingpong says:

    ១. ចាប់ថ្ងៃទី១៧ មក អាកាសធាតុត្រជាក់ខ្លាំង ហើយអាកាសធាតុនេះបន្តធ្លាក់ចុះត្រជាក់បន្តទៀត និងមានរយៈពេលជិត១ខែ!!
    ២. បាតុករនៅទីលានប្រជាធិតបតេយ្យ គឺស្ថិតនៅមុខខ្យល់ និងល្ហល្ហេវ អាចនាំអោយរងនូវភាពត្រជាក់និងរងាវ អាចនាំអោយប៉ះពាល់ដល់សុខភាពបើនៅរយៈពេលយូរ!!!
    ៣. ដូច្នេះ បាតុករគណៈបក្សសង្រ្គោះជាតិគួរប្តូរទីតាំងមកស្តាតអូឡាំពិកវិញ ពីព្រោះទីនោះមានដំបូល ជញ្ជាំង និងកន្លែងដេកសមរម្យ!!!!
    ៤. តើការផ្លាស់ប្តូរទីតាំងមកស្តាតអូឡាំពិកខុសច្បាប់បក្ខពួកនិងគ្រួសារហ៊ុនសែនឬទេ???? ប្រហែលជាខុសច្បាប់បក្ខពួកនិងគ្រួសារហ៊ុនសែនហើយ ប៉ុន្តែត្រឹមត្រូវច្បាប់របស់ប្រជារាស្រ្ត !! ស្តាតអូឡាំពិសង់ដោយលុយប្រជារាស្រ្ត និងនៅពេលនេះប្រជារាស្រ្តអាចសុំជ្រកកោនបាន!!!!
    ៥. អោយប្រជារាស្រ្តជ្រកកោណ វាគ្រាន់បើជាងអោយគ្រួសារហ៊ុនសែនព័ទ្ធស្តាតយកលុយផ្ញើម៉ូតូឡាន!! និងប្រសើរជាងហ៊ុនសែនលក់ស្តាតដែរ!!!
    ៦. បើមិនប្រញាប់ប្រញាល់ផ្លាស់ប្តូរទីតាំងទេ!! ទាំងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងហ៊ុន សែនមហាសែនខូចត្រូវទទួលខុសត្រូវចំពោះសុខភាពរបស់រាស្រ្តបាតុករទាំងស្រុង!!!

  2. បរិមី ព្រ:វិហារ says:

    ដូចនេះដល់ពេល” កាន់បាត ឱយអាត្មាហើយ” គ្មាននរណាទ្រាំនឹងអំណត់បែបនេះទេ ហៅថា ពួកមហាអាណាធិបតេយ្យមួយម៉ាត់ អាចចាត់ការបានហើយ កុំលំបាកពេក ។

  3. Communist says:

    ខំទៅពួកអានាង!កុំភ្លេចថាស្រុកខ្មែរ កំលាំងប្រដាប់អាវុធស្ថិតក្រោមបញ្ជារបស់អ្នកណា
    ប្រសិនបើថ្ងៃណាមួយនោះ អ្នកបញ្ជាគិតថា ណ្ហើយចុះ បំណាច់នឹងលូកប្រហុកហើយ
    លូកអោយកប់ក្លៀកតែម្តងទៅ!!! ពេលនោះ តើស្ថានភាពនឹងទៅជាយ៉ាងណា???
    នេះជាការព្រួយបារម្ភផ្ទាល់ខ្លួនរបស់ខ្ញុំទេ…។

  4. Excellency Bandit Oknha Achar Knoy says:

    ពាក្យថា”យួនឬវៀតណាម យៀកណាម “vietnam Vietnamien Vietnamienne/The Vietnamese(ជាភាសាឡាតាំង)។
    យួនជាភាសាខ្មែរសុទ្ធសាធតាំងពិច្រើនជំនាន់មកហើយគឺមុនសករាជជ័យ ជេដ្ឋាទី២ទៅទៀត។
    តែអ្នករាជការទម្លាប់ហៅវៀតណាមដោយសារតាំងពី១៩៧៩មកព្រោះរដ្ឋាភិបាលយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយយួនឬវៀតណាម។

    ចុះគេហៅប្រទេសកម្ពុជា ថាស្រុកខ្មែរខុសដែរឬ????
    សូមលោកអ៊ូ វីរ ពិចារណាឡើងវិញ!!!!គ្រាន់តែភាសាខ្លះវាផ្លូវការជាងប៉ុណ្ណោះ!!!!!

    បារាំង បារាំងសែស
    អាតាំង អាមេរិកកាំង
    លោកហ៊ុន សែន ហៅ”វៀតណាម” លោកសម រង្សី អាចហៅ”យួន” គឺមិនរើសអើងទេ។
    អាកាសធាតុប្រែប្រួល(Climate Change)មនុស្សក៏ចង់ឡប់ៗដែរប្រែទៅតាមធាតុអាកាសត្រជាក់។
    សូមកុំប្រកាន់បងប្អូន!!!!!!

    (ពីបែណ្ឌីតជា ក្នុយ)

  5. country student says:

    Communist, បរិមី ព្រ:វិហារ

    hean tver merl, ber min krour sar park pouk hun sen neng trov kae loam poat ouse kbal boach sork, toat thack, ma nack ma dai, ma nack ma jerng, ma nack ma dom borng, ma nack ma dom tmor, ma nack ma dom arch, ngoab tay hong douch ghadafi neng kon kon vea ey cheng

  6. ឃាត់មិនបាន says:

    ខ្ញុំពិបាកអានអក្សរអង់គ្លេសដែលសរសេរជាភាសាខ្មែរណាស់ មិនយល់ទេ។ បើជាខ្មែរម៉េចមិនសរសេរភាសាជាតិរបស់ខ្លួន? សូមសរសេរភាសាជាតិមក បើចង់ឲ្យអ្នកអានគេគាំទ្រ និងយល់ពីគំនិតយោបល់របស់យើង ឬបើមិនដូច្នោះទេសរសេរជាភាសាបារាំង ឬអង់គ្លេសចំៗតែម្តង ទៅ។

  7. country student says:

    បរិមី ព្រ:វិហារ
    December 19, 2013 at 6:44 am

    ដូចនេះដល់ពេល” កាន់បាត ឱយអាត្មាហើយ” គ្មាននរណាទ្រាំនឹងអំណត់បែបនេះទេ ហៅថា ពួកមហាអាណាធិបតេយ្យមួយម៉ាត់ អាចចាត់ការបានហើយ កុំលំបាកពេក ។

    —————————————————————–

    hean tver merl, ber min krour sar park pouk hun sen neng trov kae loam poat aus kbal boach sork, toat thack, ma nack ma dai, ma nack ma jerng, ma nack ma dom borng, ma nack ma dom tmor, ma nack ma dom arch, ngoab tay hong douch ghadafi neng kon kon vea ey cheng

    ——————————————————————

    The arm forces are less numbers than people
    You don’t know how many armed forces loyalty to hun sen
    You don’t know how many arm forces loyalty to people
    If you shoot at none violent protest, especially women, children, handicap, elderly, and monks:
    All the public will turn against you and of cause fight back, no one will just stand and let you kill easily.
    The public including the west absolutely not going to tolerate any dictator who shoot at Women, Children, Elderly, Cripple people; the will send troops to intervene and arrest hun sen , and teams

  8. country student says:

    ឃាត់មិនបាន,

    Sorry, i can’t type in Khmer. My parents enrolled me in one of the international school in Phnom Penh, and it has never taught Khmer typing. Khmer typing is hard; I try to learn, but until now still not good enough; it slows me down

  9. killer says:

    ចង់អោយអាសែន វាចាប់សម រង្សី នឹងកឹម សុខា ដាក់គុក មើលមើល ។ ពេលនោះនឹងមានរឿងល្អ មិនខាន ។ ចាំមើលអាសែន វាហ៊ានធ្វើអត់ ? បើធ្វើ ពិតជាល្អមើលមិនខាន ។ BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM ។

  10. 123456789 says:

    លោក…ឃាត់មិនបាន…អ្នកស្នេហាជាតិ..គេសរសេរដូច្នោះឯង..ទៅមើលចុះ..ពេញ facebookមិនដឹងស្អីៗមិនយល់តែបើសរសេរអក្សរខ្មែរវិញ…មិនស្កាល់ស្រះពេញតួ-
    ជ័យោ..សង្គ្រោះម៉ែអាជាតិ..

    សប្បាយចិត្តណាស់បានដេកហាលវាល..ហាលខ្យល់.

  11. Chourn says:

    ល្អម្យ៉ាងដែមុននិងធ្វើជាថ្នាក់ដឹកនាំត្រូវតែស្គាល់ការលំបាកដូចជាធ្វើអ្នករត់រឺម៉កកង់បីជាដើម។ ដូច្នេះ លោកសមរង្សីនៅពេលគាត់ធ្វើជាមេដឹកនាំគាត់និងដឹងពីទុក្ខលំបាករបស់ប្រជារាស្ត្រ។ ឮថារដ្ឋាភិបាល​ប្រុងបង្ក្រាបពួកបាតុករ តែថាមិនត្រូវដែរថា ការលេងអ៊ុកជួនកាលគេរុញកូនឲ្យសុីតែមិនហានសុី ព្រោះតែខ្លាចអំណាចនៃស្តេច (អាមេរិក)​នៅពីក្រោយខ្នងវាយប្រហារបកស្លាប់អន្តរធានទៅតើមាន អ្វីកើតឡើង។