ដោយ៖ ពៅ មេត្ដា
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ឱសានវាទបីខែរបស់គណបក្សសង្គ្រោះជាតិ បានដាក់ចេញនៅក្នុងបាតុកម្មលើកទី៥ របស់ខ្លួនចាប់ពីថ្ងៃទី១៥ ខែធ្នូនេះ ដើម្បីទាមទារឲ្យគណបក្សប្រជាជនរំលាយសភាឯកបក្ស ចោលហើយរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំ។
ទន្ទឹមនឹងការប្រកាសដាក់ឱសានវាទនេះ គណបក្សសង្គ្រោះជាតិដឹកបាតុករ ពីរាប់ពាន់ទៅរាប់ម៉ឺននាក់ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងហែក្បួនរាល់ថ្ងៃនៅតំបន់ផ្សេងៗ នៅរាជធានីភ្នំពេញ។ បាតុករបានដូរលគោបំណងនៃការទាមទារ គឺបាតុកម្មមុនៗ ទាមទារឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោត តែពេលនេះពួកគេចង់ឲ្យមាន ការបោះឆ្នោតឡើងវិញ ដោយចោទថា ការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ មានការលួចបន្លំច្រើន។
សាលារាជធានីភ្នំពេញចេញលិខិតជាបន្តបន្ទាប់ ដោយហៅការដឹកនាំបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ថា មិនគោរពច្បាប់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នពាក់ព័ន្ធក្នុងការ រៀបចំសណ្ដាប់ធ្នាប់ និងសន្តិសុខសារធាណៈទេ។ តែសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា មន្ត្រីគណបក្សប្រជាជនកម្ពុជាផ្សេងទៀត មិនទាន់បានចេញឆ្លើយតបជាផ្លូវការណាមួយ ចំពោះការទាមទារគណបក្សសង្គ្រោះជាតិ និងបាតុកររាប់ម៉ឺននាក់នោះនៅឡើយទេ។
ការបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កន្លងទៅក៏មិនធ្លាប់មានការឆ្លើយតបដែរ ដូច ជាបាតុកម្មថ្ងៃទី០៧ ខែកញ្ញ ទាមទារឲ្យកុំឲ្យប្រកាសលទ្ធផលបោះឆ្នោតរងចាំស៊ើបអង្កេត តែ លទ្ធផលឆ្នោតនៅតែប្រកាស បាតុកម្មថ្ងៃទី១៥ ដល់ ១៧ខែកញ្ញាទាមទារឲ្យពន្យារពេលប្រជុំ សភាតែការប្រជុំនៅតែដំណើរការតាមការគ្រោងទុកដដែល។
នៅក្នុងប្រទេសថៃលោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីបានឆ្លើយតប និងបាតុករក៏ដូច ជាមេដឹកនាំគណបក្សប្រឆាំងស្ទើររាល់ថ្ងៃ តាមទូរទស្សន៍ជាតិរបស់ថៃ និងការជួបគ្នាផ្ទាល់ ដើម្បីស្វែងរកតម្រូវការរបស់បាតុករ និងស្វែងរកដំណោះស្រាយដើម្បីរក្សាផលប្រយោជន៍ជាតិ។
តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរផ្តល់ចម្លើយសមស្របបែបណាដើម្បីបញ្ចប់វិបត្តិ នយោបាយ? ឬ បន្តនៅស្ងៀមស្ងាត់ទៀត
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង លើកឡើងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រោះជាតិ ចាប់ផ្តើមចរចារកដំណោះ ស្រាយក្រោយថ្ងៃបោះឆ្នោតតាំងពីបញ្ហានៅតូច គឺទាមទារឲ្យមានការស៊ើបអង្កេតការបោះឆ្នោត រហូតដល់បញ្ហារាលដាលទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ លោកបន្តថា បើគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនឆ្លើយតបទៀតនោះ បញ្ហាអាចនឹងរាលដាលជាងនេះទៅទៀត ៖
អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់លើកឡើងថា ប្រសិនបើការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ នៅតែមិនមានការចាប់អារម្មណ៍ពីគណបក្សប្រជាជននោះ ពេលផុតឱសានវាទលោកនឹងប្រើយុទ្ធសាស្ត្រចុងក្រោយ ដើម្បីបញ្ចប់វិបត្តិនយោបាយ តែលោកមិនទាន់ពន្យល់លម្អិត ថា វិធីសាស្ត្រចុងក្រោយនោះធ្វើយ៉ាងម៉េចទេ។
ប្រធានគណបក្សសង្គ្រោះជាតិក៏បានលើកឡើងដែរលោក នឹងដឹកនាំបាតុករហែក្បួន នៅរាជធានីភ្នំពេញរាល់ថ្ងៃដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ហើយលោកថា នៅថ្ងៃ ណាមួយក្រុមបាតុករនឹងនៅឈប់នៅទីតាំងថ្មីមួយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី លើកឡើងថា ក្នុងកាលៈទេសៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរផ្តល់ចម្លើយមួយជាក់លាក់ទៅក្រុមបាតុករតាមរយៈជាជួប ជាមួយមេដឹកនាំគណបក្សប្រឆាំងជាថ្មី។
លោក កែម ឡី យល់ថា ចម្លើយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកយកបញ្ហាបោះឆ្នោតជាថ្មី ជជែកជាមួយគណបក្សប្រឆាំងនោះជាការល្អដើម្បីបង្ហាញពីតម្លាភាព របស់គណបក្សទាំងពីរក្នុងការប្រកួតប្រជែងជាថ្មីដោយស្មើភាពគ្នា។ តែលោកថា ការបោះឆ្នោតនោះ មិនត្រូវធ្វើឡើងដោយប្រញាប់ប្រញាល់ពេកទេ គឺគួរតែធ្វើនៅឆ្នាំ២០១៥ ឬ ២០១៦ ដើម្បីមានពេលរៀបចំប្រព័ន្ធបោះឆ្នោតមួយដែលមានភាពជឿជាក់ពីគ្រប់ភាគី ៖
លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ដឹកនាំគណៈប្រតិភូជួបគ្នាពីរ លើករួមមកហើយគឺកាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ដើម្បីជជែកពីបញ្ហាស៊ើបអង្កេតលើកភាពមិនប្រក្រតីនៅពេលបោះឆ្នោត តែមិនបានទទួលលទ្ធផលទេ។ ចំណុចជាបញ្ហានៅពេលនេះ គណបក្សប្រឆាំងដឹកនាំបាតុករធ្វើបាតុកម្មទាំងថ្ងៃទាំងយប់រៀងរាល់ថ្ងៃមិនទាមទារលើបញ្ហាផ្សេងទៀតទេ គឺទាមទារលើបញ្ហា តែមួយគត់ចង់ឲ្យមានការបោះឆ្នោតឡើងវិញ៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

គ្រឿងសព្វាវុធ+កងកំលាំងប្រដាប់អាវុធ=អំណាច
តើរឿងអី ដែលត្រូវស្តាប់ឱសានវាទ ដ៏ឥតន័យរបស់ ជនល្ងីល្ងើ កឹម សុខា?
I support Kem Ley idea
Re-election will be help in 2014! ( 1 year, it will be enough)
1 day eliminate NEC
4 month create a new NEC + electoral system
6 months to make a new voter list
Please look at Thailand in Feb 2014.
If we are all together really loving our nation, it will be easy
If we did love our nation, even 1 year, 10 years, 20 years, 30 years, it will be not enough.
Right now you see more than 30 years the natural resources will be finished soon.
the justice system could not reform because of everything was a systematic.
We are the people and only the people power can do!
ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនិងមិនឆ្លើយតបថាត្រូវតែកំទេចហ្វូងបាតុករឲ្យរាបដល់ដីនោះទេ។ ហើយនិង ក៍មិនឮទ្រឹស្តីថាសូវចាប់និងសំលាប់ច្រឡំមិនឲ្យខ្មាំងរួចខ្លួននោះទេព្រោះវាប្រហែលលែងមានប្រសិទ្ធ ភាពហើយនៅសម័យកាលនេះនោះ។
Ahh dog ccp …. their knowledge only biting…..te
លោក ហ៊ុន សែន ខំ ធ្វើ ដៃ ស្អី នឹង , បើ ពូ កែរ , រក ប្រាក់បើក អោយ មន្ត្រី រាជការ
តូចតាច ក្នុង ១ ខែ ១ លាន រៀល , កម្មករ ១ ខែ ៦០ ម៉ឺន រៀល « ១៥០ ដុល្លារ »
ដេញ យួន នៅខុស ច្បាប់ ជិត ២ លាន នាក់ អោយ ទៅស្រុក វា វិញ
ដី ព្រៃឈើ អោយ ទៅ យួន ៩៩ ឆ្នាំ ដកហូត យកមក អោយ ខ្មែរ វិញ !
អង្គរ វត្ត ភ្នំ បូក គោ ដក ហូត យកមក អោយ ខ្មែរ កាន់ កាប់ វិញ !
លះ និង លះ ,,,,,,!!!
«« បើ លោក ហ៊ុន សែន ធ្វើបាន កាន់អំណាច ដល់ ចាស់ ស្លាប់ ទៅ ! ក៏ គ្មានអ្នកណា
គេ ថា ឬ រិះ គន់ ស្អី ទៀត ទេ ! »»
Ahh dog ccp …. their knowledge only biting…..bite….bite
ជាការពិតណាស់ សម្តេចមានព្រះទ័យទូលាយ រួបរួម បង្រួបបង្រួម សាមគ្គីគ្នា ដោយត្រាប់តាមព្រះរាជ
តំណែរព្រះបរមរតនកោដ ព្រះវរាជបីតាឯករាជ្យ សម្តេចមិនឲ្យបក្សប្រឆាំងរលាយនោះទេ ប៉ុន្តែការ
រលាយបក្សសាងគ្រោះជាតិនេះ គឺប្រជាពលរដ្ឋខ្លួនឯង អស់ជំនឿ និង សេចក្តីទុកចិត្តលើអាឆ្កែ២ក្បាល ស៊ី និង អាខា ប្រជាពលរដ្ឋសម្រេចរំលាយបក្សថោកទាបមួយបំផ្លាញសង្គមជាតិខ្មែរនេះភ្លាម។
មិនចាំបាច់បក្សប្រជាវាយលុកនោះទេ ។
ហ៊ុន សែន នឹងដល់បេលវេលាដែលត្រូវចេញពីអំនាចនៅពេលឆាប់នេះហើយ ។ ចាំមើលអាឆ្គួត JMLវានឹងសំពត់ប្រពន្ធវាមកគ្របក្បាលលាក់មុខយ៉ាងម៉េចទៅហ្ន ។
តើរឿងប៉ុណ្ណឹងមានអីអស្ចារ្យនិងលំបាកសំរាប់គណបក្សដ៍ចំណាស់និងមានមេដឹកនាំប្រកបដោយបទពិសោធន៍និងមានយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតែមួយគត់ក្នុងប្រទេស យើងនេះ។ ការបោះឆ្នោត ការប្រយុទ្ធដោយអាវុធទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងសិល្បះដឹកនាំជាមួយទេពកោសល្យបិុនប្រសព្វ ជាមួយស្មារតីអំណត់ព្យាយាម និងស្គាល់កាលះទេសះច្បាស់នេះ នឹងមិនចាញ់សូម្បីតែសមភូមិប្រជាធិតេយ្យមួយជ្រុងណាមួយក៏ដោយ ។ វប្បធម៌យំឡាំប៉ាសុំអំណាចនេះ នឹងជួបបរាជ័យ ដោយសារខ្វះភាពស្មោះត្រង់ ខ្វះទស្សនះវិស័យ ខ្វះសាមគ្គី ខ្វះសមត្ថភាព និងខ្វះលទ្ធភាព ទ្រទ្រង់សកម្មភាព ។
ការចុះចេញនិងមិនចុះចេញរបស់សម្តេចហ៊ុន សែន គឹអាស្រយ័លើការសំរេចចិត្តរបស់គណបក្សប្រជាជន និងលទ្ធផលបោះឆ្នោត គឺមិនអាស្រ័យលើយោបល់ពីក្រុមមនុស្សប៉ុន្មាននាក់នេះទេ ។ ដូចខ្ញុំលើកឡើងកន្លងមកអណ្ចឹង បោះឆ្នោតឡើងវិញត្រូវតែធ្វើ តែត្រូវប្រឹងកែទំរង់និតិវិធីបោះឆ្នោត សិន ហើយឆ្នាំ 2018 ដល់ពេលបោះឆ្នោតសារថី្មល្មម! គណបក្សប្រជាជនត្រូវកាន់កាប់អំណាចដូចប្រទេសជប៉ុន ម៉ាឡេសីុ និងសីុហ្គាងពួរ ដែរគឹត្រូវកាន់អំណាចបាន 50 ទៅ 100 ឆ្នាំជាប់ៗគ្នា ទើបប្រទេសបានសេចក្តីសុខនិងមានសុភមង្គលពិតប្រាកដ ។
ចាំបាច់វិភាគស្អី។ចង់ដឹងទៅសួរហ៊ុន សែនទៅ។បើផ្អែកទៅលើហេតុផល ខ្ញុំហ៊ានសន្និដា្ឋន
ថាហ៊ុន សែននឹងនៅតែជានាយករដ្ឋមន្រ្តីនៅអណ្ណតិ្តនេះ។ខ្លានៅតែជាខ្លា។គង់ ហ៊ាននៅតែ
ជាគង់ ហ៊ាន។ហ៊ុន សែនគាត់មិនញញើតអីនឹងឱសានវាទរបស់កឹម សុខាមេបោក ក្រឡិច
ក្រឡុចហ្នឹងទេ។ហ៊ុន សែនមានប៉ូលីស ទាហាន អាវុធពេញដៃ។រាល់ថ្ងៃគាត់គ្រាន់តែសម្ងំ
ចាំមើល បើឃើញមិនស្រួលគាត់ចាត់ការភ្លាម។កម្លាំងនិងអាវុធពង្រាយរួចជាស្រេច។រង់ចាំ
តែភ្លើងខៀវពីគាត់តែប៉ុណ្ណោះ។បើគាត់ចាញ់ឆ្នោតយើងមិនហ៊ានសង្ឃឹមខ្ពស់ថាគាត់ពិតជា
ប្រគល់ឲ្យផង ចុះទម្រាំគាត់ឈ្នះ គាត់បង្កើតរដ្ឋាភិបាល រដ្ឋសភាហើយ មានការទទួលស្គាល់
ពីអន្ដរជាតិខ្លះហើយ?គាត់ចាប់ញិចដូចចៃចឹង តែគាត់គ្រាន់តែខ្ជិល ដេករង់ចាំមើលគង់ ហ៊ាន
លេងឲ្យអស់ក្បាច់សិនទៅ។នរណាមិនស្គាល់ហ៊ុន សែន?????????
មេកាម៉ី ព្រ:វិហារ is a silly dog. មតិហ្អែងសមតែរស់នៅកូរ៉េខាងជើងទើបសម អាមេកាម៉ី ឆ្គួត ឆ្គួត!!!!!
បើអ្នកគ្រប់គ្នាសុទ្ធតែទុកផលប្រយោជន៍ជាតិជាធំនោះរឿងដែលជាជំរើសល្អបំផុតគឺត្រូវតែរៀបចំការ បោះឆ្នោតឡើងវិញទើបគ្រប់ភាគីអាចទទួលយកបាន។ ព្រោះការបោះឆ្នោតសារជាថ្មីហើយមានគជប ថ្មីដែលគ្រប់បក្សទាំងអស់គ្នាបានឯកភាពមុនការបោះឆ្នោតនោះរឿងអីក្រោយបោះឆ្នោតបក្សនីមួយៗ ហានប្រកែកថាមិនទទួលស្គាល់។ តែការបោះឆ្នោតថ្មីៗនេះមានបក្សខ្លះមិនទទួលសមាសភាពគជប នោះទេតែគជបនៅតែជំនះរៀបចំការបោះឆ្នោតទាំងមិនមានការឯកភាពគ្នាទើបមានរឿងតវ៉ាបែបនេះ នោះ យើងត្រូវតែហានទទួលការពិតទាំងអស់គ្នាបើយើងជាអ្នកកាន់ព្រះពុទ្ធសាសនាហើយកុំនិយាយ ភរខ្លួនឯងវានាំឲ្យថ្ងៃណាមួយវាអាចចាញ់អាត្មា។
But …. hun sen will die ….one day..
bier chorng kan orm nach ban yo heu
pro chea chon korop nous kerb bey les
borng korm lang kay chet ning treab
robos cloun for pro chea chon.men men
kloun eng mean people kro nouse te.
neak do tey ke arch say ta neak dek
nam good or not good ke merl jive peap
people sop tngay ke deng dol neak dek nem .
neak dek nem doch me krou sa trove deng pe tom rov ka ro borst kon .borb
penh tom rov ka kon.neak brach kuer neak
dal ket pro yoch neak dor tey thom cheang
pro yoch kloun.
neak dek neam good preab doch bok ka
lek good knong krom hun kal na yierng
tver ka good ke men chorng oy chenh tov
na te.cambodia small nas it easy to maneger.