Wednesday, 18 December 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ នៅក្នុងដំណើរនាំគូដណ្តឹងទៅដើរកម្សាន្តនៅខេត្តព្រះសីហនុ តារាសម្តែងស្រីនាង សុខ ច័ន្ទណានូ ដែលមានឈ្មោះពិតថា រាជ សុគន្ធី បានសម្តែងភាពផ្អែមល្ហែមរោលរាលដោយការបញ្ចេញសាច់ខ្ចីសិចស៊ី ជាមួយនឹងគូស្នេហ៍ ហើយអ្វីដែលគេកត់សម្គាល់នោះ គឺអ្នកទាំងពីរបានឡើងគ្រែរួមគ្នានៅក្នុងបន្ទប់តែមួយនៅមុន ពេលអាពាហ៍ពិពាហ៍ចូលមកដល់។
គេបានដឹងថា គូដណ្តឹងរបស់តារារូបនោះ ឈ្មោះ ឆៃ សាន អាយុ៣០ឆ្នាំ ជាអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី។ បុរសរូបនោះជាអ្នកជំនួញវ័យក្មេងមានទ្រព្យម្នាក់រស់នៅទីក្រុងអាត់ដឺឡែត ដោយគេបានដឹងថា គូដណ្តឹងនាងមានក្រុមហ៊ុនផ្ទាល់ខ្លួន និងមានចម្ការស្ត្រប៊ើរី ឈ័ររី ប៉ោម និងទំពាំងបាយជូរផងដែរនៅទីនោះ។
តារាស្រីដែលផ្តើមសិល្បៈនៅ ឆ្នាំ២០០៩ សុខ ច័ន្ទណានូ ធ្លាប់ឲ្យដឹងកាលពីមុនទៅសម្តែងនៅអូស្ត្រាលីថា ការចេញទៅប្រទេសអូស្ត្រាលីរបស់នាង គឺមិនមានជាប់ពាក់ព័ន្ធនឹងចំណងស្នេហ៍ឡើយ ប៉ុន្តែស្រាប់តែទៅដល់ដីអូស្ត្រាលីមិនទាន់បាត់ពុលយន្តហោះផង នាងក៏បានធ្វើពិធីភ្ជាប់ពាក្យយ៉ាងតក់ក្រហល់តែម្តងជាមួយនឹង អតីតសង្សារចាស់ គឺលោក ឆៃ សាន។
គេបានដឹងថា ថ្វីដ្បិតថា ពិធីភ្ជាប់ពាក្យនោះប្រព្រឹត្តទៅមិនដូចប្រពៃណីខ្មែរ គ្មានការស្លៀកពាក់តាមបែបប្រពៃណី ដោយស្ថិតនៅលើទឹកដីប្រទេសអូស្ត្រាលីក្តី តែគេបានឃើញថា ពិធីនោះបានប្រព្រឹត្តទៅធំដុំគួរសម និងមានការចូលរួមដឹងឮច្រើនគួរសម ហើយក្នុងនោះមានចាស់ទុំរបស់កូនកំលោះ និងកូនក្រមុំផងដែរ។
ដោយ មិនរំលងប្រពៃណីខ្មែរ សុខ ច័ន្ទណានូ ក៏បានឲ្យគូដណ្តឹងចុះមកស្រុកខ្មែរដើម្បីរៀបចំធ្វើពិធីភ្ជាប់ពាក្យជាថ្មីម្តងទៀតកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ហើយបើតាមអ្នកសិល្បៈបានឲ្យដឹងថា ពួកគេនឹងរៀបការនៅក្នុងឆ្នាំ២០១៤ខាងមុខនេះផងដែរ។
ក្រោយ ភ្ជាប់ពាក្យនៅស្រុកខ្មែរភ្លាម សុខ ច័ន្ទណានូ ក៏បាននាំគូដណ្តឹងទៅដើរកម្សាន្តនៅមាត់សមុទ្រ ឯខេត្តព្រះសីហនុ។ នៅទីនោះហើយដែលពួកគេបានធ្វើឲ្យមានភាពភ្ញាក់ផ្អើល ដោយសារតែ សុខ ច័ន្ទណានូ បានបញ្ចេញភាពសិចស៊ីញាក់សាច់ ឱបថើប បឺតជញ្ជក់ជាមួយបុរសជាគូស្នេហ៍យ៉ាងវក់វី។ អ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែព្រឺព្រួចនោះ គឺ ណានូ បានស្លៀកពាក់ឈុតប៊ីគីនី និងរ៉ូបស្បៃស្តើង បញ្ចេញសាច់សខ្ចីល្វក់ បណ្តោយខ្លួនឲ្យបុរសជាគូដណ្តឹងឱបថើបមិនប្រណីដៃឡើយ។ ពិសេសគឺពួកគេបានឱបថើបគ្នានៅលើគ្រែយ៉ាងពុះកញ្ជ្រោលទៀតផង។
តាម ដែលទស្សនិកជនវាយតម្លៃបានឲ្យដឹងថា សុខ ច័ន្ទណានូ បានជ្រើសរើសយកការរស់នៅតែបែបអឺរ៉ុបហើយ ពោលគឺនាងបានរួមរស់ជាមួយនឹងគូដណ្តឹងនៅមុនពេលរៀបការ។ ពាក់ព័ន្ធនឹងបញ្ហានេះ សុខ ច័ន្ទណានូ ក៏បានបង្ហាញពីភាពក្លាហានរបស់ខ្លួននៅក្នុងការបកស្រាយដែរ។ នាងបានទទួលស្គាល់ថា ជាការពិតណាស់រូបនាងពិតជាបានរួមរស់នៅជាមួយគ្នានៅមុនពេលរៀបការមែន។
តារាស្រីដែលល្បីខ្លាំងនឹងការសម្ញែងសាច់ខ្ចីរូបនេះ បាននិយាយ៖«ចាសបង ពួកយើងពិតជារស់នៅជាមួយគ្នាមែនហើយ គឺយើងជ្រើសរើសយកតាមរបៀបរបបអឺរ៉ុប»។
ក្រោយភ្ជាប់ពាក្យរួច សុខ ច័ន្ទណានូ បានឲ្យដឹងថា រូបនាងនឹងមិនបានរៀបចំពិធីមង្គលការនៅស្រុកខ្មែរទេ ពោលគឺមង្គលការរបស់នាងនឹងរៀបចំឡើងយ៉ាងគគ្រឹកគគ្រេងនៅលើទឹកដី នៃប្រទេសអូស្ត្រាលី។ ការសម្រេចចិត្តបែបនេះ ដោយសារតែតារារូបនេះលើកហេតុផលថា រូបនាងមិនសូវមានសាច់ញាតិច្រើនទេ ព្រោះនាងមានតែបងស្រីម្នាក់ ហើយបងស្រីនាងបានទៅរស់នៅអូស្ត្រាលីតាំងពីឆ្នាំ២០១០មកម្ល៉េះ។
ជាមួយ នឹងភាពរីករាយនៃក្តីស្នេហា ណានូ បាននិយាយថា៖«នៅពេលនេះ ខ្ញុំបានរត់ឯកសារចូលទូតរួចហើយ នៅតែថ្ងៃសម្ភាសទេ គឺធានាម្តាយទៅដែរ។ ពួកយើងមិនទាន់ច្បាស់ពេលរៀបការទេ តែអាចខែ៦ ឬខែ៩ ឆ្នាំ២០១៤។ នៅស្រុកខ្មែរនេះ ខ្ញុំអត់សូវមានញាតិទេ គូដណ្តឹងខ្ញុំក៏អត់ដែរ អ៊ីចឹងហើយបានគូដណ្តឹងខ្ញុំសុំឲ្យរៀបការនៅអូស្ត្រាលី ព្រោះគាត់ចង់ធ្វើឲ្យធំនៅទីនោះ ហើយរៀបការរួច គឺនៅទីនោះតែម្តង»៕


ខ្ញុំធ្លាប់ឮរាប់ភ្លេចថាបុរសខ្មែររស់នៅបរទេសមកបោកប្រាស់ឆីនុំរបស់នាងៗនៅស្រុកខ្មែររួចរាល់ហើយ ក៍ត្រឡប់ទៅបរទេសវិញស្ងាត់ឲ្យឈឹង។ ហើយនារីស្រុកខ្មែរដែលទើបស្គាល់គ្នាដើម្បីបង្ហាញភក្តីភាព ហើយប្រគល់ខ្លួនឲ្យគេមុនរៀបការ តែទីបំផុតបានត្រឹមតែរង់ចាំនិងអស់ខ្លួនប្រាណទៀត។ ហ្នឹងហើយ ឮតែអ្នកបរទេសគឺប្រគល់ឲ្យគេទាំងអស់មិនសល់អ្វីនោះទេ ដល់ទីបំផុតទើបស្រក់ទឹកភ្នែក។ មិនត្រឹម តែប៉ុណ្ណោះមានប្រុសបរទេសខ្លះមកបោកប្រាស់យកលុយកាក់ពីនារីខ្មែរយ៉ាងច្រើនទៀតផងថាយក ទៅរត់ការដើម្បីធានានាងបានទៅរស់នៅបរទេស មានអី អស់ទាំងលុយអស់ទាំខ្លួនប្រាណដោយរង់ ចាំលទ្ធផលខ្យល់។
ល្មមៗបានហើយហង់អើយកុំប្រលែងអស់ពេកប្រយត្ន័សត្វល្អិតវាលូនចូលធ្វើឲ្យកើតទុក្ខទោស
គោលឿនសឹក«ក»ស្រីល្អសឹក(……….) វាជារឿងសមញ្ញទេ ប្រុសដូចតែគ្នា ភ្លក់សម្លប្លែកមាត់អញ្ចឹងហើយ សាកមុនបានដឹងថា របស់សុទ្ធឬ ក្លែងក្លាយ ។
mmmmmmmmm and yummy yummy and bumbumbum…………
Cambodia should have minimized some low-educated actors and/or actresses… I could have seen many of them do not have enough capacity. Sometimes, their words or attitudes n the magazine, newspaper, and on TV show low morality that cannot be accepted; if this continues, it might have affected our society badly. Thank you.
ចង់ឲ្យគេថាខ្លួនអស្ចារ្យណាស់ឬ?