ស្វែង សុជាតា លេប​ថ្នាំ​ប្រឆាំង​ដុំសាច់​មួយ​ថ្ងៃ​អស់​៦០០​ដុល្លារ

Wednesday, 18 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131218_28b

តារា​សម្តែង ស្វែង សុជាតា​​។ រូបថត សហ​ការី

ភ្នំពេញៈ ខណៈ​សាច់ឈាម​ស្រក​ស្រុត​ស្គម​គួរ​ឲ្យ​កត់សម្គាល់ និង​ដល់​ថ្នាក់​កូនៗ​សរសេរ​សំបុត្រ​រៀបរាប់​ពី​ក្តីបារម្ភ​ខ្លាច​ថ្ងៃ​មួយ លែង​បាន​ឃើញ​មុខ​អ្នក​ម្តាយ​នោះ តារាសម្តែង​មេម៉ាយ​កូន​បី អ្នកនាង​ស្វែង សុជាតា បញ្ជាក់​ថា៖​«ចាប់​ពី​សប្តាហ៍​ក្រោយ​នេះ​ទៅ មួយ​ថ្ងៃ​ខ្ញុំ​ត្រូវ​ញ៉ាំ​ថ្នាំ​ប្រឆាំង​ដុំសាច់​ក្នុង​ខួរក្បាល ក្នុង​មួយ​ថ្ងៃ​ចំណាយ​៦០០​ដុល្លារ ដែល​ថ្នាំ​នោះ​កុម៉្មង់​ពី​ប្រទេស​ជប៉ុន​»។

អ្នកនាង ស្វែង សុជាតា មាន​ជំងឺ​ដុះ​ដុំសាច់​ក្នុង​ខួរក្បាល​អស់​រយៈពេល​យូរ​ហើយ​។ នាង​ឲ្យ​ដឹង​ថា ជំងឺ​នេះ​វា​កើត​មាន​តាំងពី​មុន​នាង​លែងលះ​ប្តី​ឯណោះ តែ​ពេល​នោះ​វា​នៅ​តូច ប៉ុន្តែ​វា​វិវត្ត​ឡើង​ធំ​លឿន គ្រា​ដែល​ជីវិត​របស់​នាង​ញាំញី ដោយ​រឿងរ៉ាវ​ស្នេហ៍​ជាច្រើន​។

អ្នកនាង​បន្ត​ថា៖​«ពេល​នេះ​វា​ក៏​មិន​ទាន់​ជា​រីកធំ​ណាស់​ណា​ទេ ហើយ​ក៏​វា​មិន​ហួស​ពេល​ព្យាបាល​ដែរ តែ​វា​អាច​យឺត​បើ​បង្អង់​ការ​ព្យាបាល​នោះ»។

អ្នកនាង ស្វែង សុជាតា បាន​អះអាង​ថា៖​«ពេល​នេះ​ខ្ញុំ​មិន​អស់​សង្ឃឹម ហើយ​ក៏​មិន​ឲ្យ​កូនៗ​ខ្ញុំ​គេ​អស់​សង្ឃឹម​ដែរ ពេល​នេះ​សុខភាព​ខ្ញុំ​ប្រសើរ​ជាង​មុន​ច្រើន ខ្ញុំ​ញ៉ាំ​ថ្នាំ​ចំនួន​៥៦​គ្រាប់ ជា​ថ្នាំ​ប្រភេទ​វីតាមីន ថ្នាំ​ប្រឆាំង​ការ​រីក​ធំ​របស់​ដុំសាច់​នោះ ហើយ​២​សប្តាហ៍​ទៀត​ខ្ញុំ​នឹង​ញ៉ាំ​ថ្នាំ​មួយ​ប្រភេទ​ទៀត ដែល​កុម្ម៉ង់​មកពី​សិង្ហបុរី និង​ជប៉ុន ថ្នាំ​នោះ​មាន​តម្លៃ​ថ្លៃ​មួយ​គ្រាប់​តម្លៃ​២០០​ដុល្លារ ត្រូវ​ញ៉ាំ​រយៈពេល​មួយ​ខែ ហើយ​មួយ​ថ្ងៃ​ប្រើ ៣​គ្រាប់​»។

តារាសម្តែង​ស៊ីតួ​កាច​ឆ្នាសឆ្នើម​អ្នកនាង ស្វែង សុជាតា បាន​បញ្ជាក់​ថា៖​«ពេល​នេះ​គ្រូពេទ្យ​សិង្ហបុរី​ព្យាបាល​ខ្ញុំ ហើយ​គាត់​ប្រាប់​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ស្ទើរ​មួយរយ​ភាគរយ​ក្នុង​ការ​ប្រឆាំង​ដុំសាច់​ក្នុង​ខួរក្បាល​ខ្ញុំ​នេះ​»៕


What Next?

Recent Articles

4 Responses to "ស្វែង សុជាតា លេប​ថ្នាំ​ប្រឆាំង​ដុំសាច់​មួយ​ថ្ងៃ​អស់​៦០០​ដុល្លារ"

  1. Anonymous says:

    ថ្នាំប្រឆាំងដុំសាច់រុកចូលរូងល្អាងផ្លូវបំបែកទេដឹង?…..ព្រោះឥឡូវស៊ី”ហត់ដក”អូស្ត្រាលីរាល់ថ្ងៃនោះ.

  2. Excellency Bandit Oknha Achar Knoy says:

    តារានេះរកស៊ីលក់កេរ្តិម៉ែបានចេះតែចាយមួយភ្លែតសិនបង្អួតកគេសិនយកល្បី
    វាមិនប៉ុន្មានទេ បន្តិចទៀតបាត់មាត់ហើយ

    ពពួកអំបូរតារវាតែប៉ណ្ណឹង ចូលចិត្តទូងស្គរកណ្តាលងថ្ងៃត្រង់
    បុរសណាសេពគប់ប្រយត្ន័សល់តែលីអូ!!!!!!!!!!!!!!

  3. OMG_Anjel Sara says:

    Peak somdey Anonymous kagleur kour oy kpeum , somdey doch sat derechhan , doch kloun aig ot ches gab ., ke peck kandal protes chouy aneth mor nus doch knea chea peses super star rop Nis , prous kat mean kon toch toch , Huey knong jevet Dara neug doch chear ot sov mean reug rav asrov SOS reaung Baib ourt ag pseg pseg , ber koit akrok main prohel koit men prom at tyear sry oy husband koit neg sry nous te ,hey reug moy teat PM seam reap banh trov dai koit kor koit ot keg ,ber neyay oy OSS tov knhom ach twer sak sey oy people Cambodia chear peses Nak now knog het ka neg ke koit khmean kiss SOS pross knhom nov tinos dai , Nak na ket avey chomposs Dara kor ket tov tai Kom ket akrok Baib ness chom poss (my super star) ,
    Ber ket tov bog pa on Khmer chouy ket me meoul Troy reur kor Khoss ber Sveng Socheata mean boyfriend Australia main reug ey koit Khoss …..????? Ber cheong somrap Nak speak akrok pe ke mean 2 chom noch
    1 – Chang se hotdog Australia neg dai tai ot ban kor kan Chet Kom koun neg Nak mean so nag ban sy
    2- prohel chear Nak chror nain neg tep cosal ke kloun men ach twer doch
    Sak rob seckdey tov monuss ness keu akrok put lek pro hail pouch om Bo sal pi apot hey ban chear Chet derechhan yag ness , hean ta men chess meoul mor nus , ber prohel Sveng Socheata hey now Khoss teat sombey tai ke chhok husband tov tang sross ,,, men tang moit moy mat ket tai pi angkuy yum nov koit akrok teat ,mech me deg reug koit cha bas mes pross me now kbai home koit now Kak pi husband men Toin baik chveg mess , ber Chang deg tov sour tov keng keut psa 7 makara ,(everybody to know her ,) Nak witing these post ber kroin ber post name pet Prakrot tov Kom lack name ber hean neyay pi ke akrok nos , reur kor klach Nak Kom Troy Sveng Socheata vai oy goib ,
    Next day post sure name ,sure face is strong if pravaite it is have the name ¥ A dog ME dog se tai ach dor dail
    Chet dol happy new year hey me joun por A dog ME dog ag oy goib now tgay 1/12/2014 na pouch Kom oy sal sombey sat 1 knog home !pross ag Chet derechhan ,
    But I wish my super star better soon and don’t care all bad heart to you cause they are die very soon ,,,,, from
    Anjel Sara 7 makara

  4. BaBaBoo says:

    ទាន់ខ្លួននៅក្មេង ប្រាក់ស្នូកប្រាក់ណែន នៅចាយស្រួលចេះតែចាយទៅ ដល់ចាស់ទៅ «ស្វិតរញ័រ» អត់មានប្រាក់ចាយម៉េចវិញ ។