Posts by DTN7
December 18, 2013
មន្ត្រីរាជការសឹងគ្រប់ស្ថាប័ន-ផ្នែកពាក់ព័ន្ធបម្រើការងារនៅខេត្តប៉ៃលិន ជាពិសេសមន្ត្រីរាជការនៃស្ថាប័នតុលាការសាលាដំបូងខេត្តប៉ៃលិន បានសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញចំណាត់ការលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងត្រូវជាភរិយារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ចេញលិខិតអញ្ជើញចៅក្រមសាលាដំបូងខេត្តប៉ៃលិនមួយរូបមកសាកសួរ នៅការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៣ របស់ឈ្មោះ ប៊ុនធឿន ដែលបានប្តឹងចោទប្រកាន់ទៅលើលោកចៅក្រម នូ ដារ៉ា សមគំនិតជាមួយឈ្មោះ ចាន់ សោភ័ណ្ឌភាព ជំរិតទារប្រាក់ចំនួន១៣.០០០ដុល្លារអាមេរិកពីឈ្មោះ ប៊ុនធឿន ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា គឺស្ថាប័នតុលាការត្រូវមានអំណាចឯករាជ្យដាច់ដោយឡែកពីស្ថាប័ននីតិប្បញ្ញត្តិ"ព្រឹទ្ធសភា និងរដ្ឋសភា" និងពីស្ថាប័ននីតិប្រតិបត្តិ "រាជរដ្ឋាភិបាល" ។ រាល់ការទំនាក់ទំនង ឬចង់សួរនាំរបស់ស្ថាប័ននីតិប្បញ្ញត្តិទៅស្ថាប័នតុលាការ គឺត្រូវធ្វើតាមប្រធានរដ្ឋសភាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាអាណាព្យាបាលរដ្ឋបាលមួយផ្នែករបស់ស្ថាប័នតុលាការ មិនមែនអ្នកតំណាងរាស្ត្រគ្រប់រូបក្តី ឬប្រធានរដ្ឋសភាក្តី អាចចេញលិខិតហៅចៅក្រមក្នុងស្ថាប័នតុលាការមកសួរនាំ ឬឲ្យបំភ្លឺ"ឆៅៗ"ដោយផ្ទាល់នោះបានទេ ។ ដូច្នេះ អំពើរបស់លោកជំទាវ បាន ស្រីមុំ គឺបានរំលោភបំពាននីតិវិធីច្បាប់យ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័នតុលាការ ហើយក៏មានន័យថា ជាអំពើប្រើប្រាស់អំណាចសម្លុតគំរាមកំហែង បំបាក់ស្មារតីទៅលើមន្ត្រីរាជការកក្នុងក្របខ័ណ្ឌចៅក្រមផងដែរ ។
លើសពីនេះ ប្រភពពីមន្ត្រីរាជការ ពីអ្នកជំនួញ និងពីក្រុមប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិន បាននិយាយឲ្យដឹងលាន់ពេញទូទាំងខេត្តថា អំពើរបស់លោកជំទាវ បាន ស្រីមុំ ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន ចៅហ្វាយខេត្តប៉ៃលិននោះ មានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធបំផុតទៅនឹងការនាំចូលប្រេងឥន្ធនៈគេចពន្ធពីប្រទេសថៃ តាមរយៈក្រុមហ៊ុនឯកជនឈ្មោះ វ៉ិចតូរីយ៉ា របស់លោកជំទាវ និងក៏អាចមានទំនិញគេចពន្ធផ្សេងៗទៀត ។ អំពើបែបនេះរបស់លោកជំទាវ បាន ស្រីមុំ ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរកស៊ីត្រឹមត្រូវរបស់ក្រុមអាជីវករក្នុងខេត្តទាំងមូល ហើយក្រុមអាជីវករទាំងនោះចាំបាច់ត្រូវតែបង្ខំចិត្តរកស៊ីជ្រកក្រោមឥទ្ធិពលអំណាចរបស់លោកជំទាវ បាន ស្រីមុំ តែម្នាក់ ដ្បិតការប្រកួតប្រជែងក្នុងមុខរបរដោយមិនស្មោះត្រង់ អាចធ្វើឲ្យមុខរបររបស់អាជីវករដែលមិនរណប ឬផ្តល់ផលប្រយោជន៍ដល់លោកជំទាវ បាន ស្រីមុំ នឹងត្រូវប្រឈមការដួលរលំ ។
រួមសេចក្តីមក ទាំងមន្ត្រីរាជការ ទាំងវិស័យឯកជន ទាំងប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បាននិងកំពុងខ្លបខ្លាចនឹងឥទ្ធិពលអំណាចដ៏មហិមារបស់គ្រួសារប្តីប្រពន្ធនេះខ្លាំងណាស់ ព្រោះប្រពន្ធជាអ្នកតំណាងរាស្ត្រ រីឯប្តីជាចៅហ្វាយខេត្ត សឹងក្លាយជាគ្រួសារស្តេចត្រាញ់មួយទៅហើយនៅក្នុងខេត្តប៉ៃលិន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០៣៨០៤ ទទួលបានការតែងតាំងឲ្យធ្វើជាអភិបាលខេត្តប៉ៃលិនចំនួនជាង១០ឆ្នាំមកហើយៗលោកជំទាវ បាន ស្រីមុំ ក៏បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តប៉ៃលិន នាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ ដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកច្បាប់ចាប់អារម្មណ៍ និងរិះគន់ថា ជាគ្រួសារកាន់កាប់អំណាចដ៏ច្របូកច្របល់ ព្រោះប្តីជាចៅហ្វាយខេត្តក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ រីឯប្រពន្ធជាអ្នកតំណាងរាស្ត្រក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ដែលឡូកឡំចូលគ្នាក្លាយជាអំណាចមូលដូចបាល់តែម្តង ៕

រត់ចូលព្រៃដើម្បីធ្វើបដិវត្ដន៏??? ទីបំផុតដើម្បីធ្វើជាសេដ្ធីសោះ!!!
ខ្វះការស្វែងយល់អំពីនិតិវិធីរដ្ឋបាល ឬការយល់ដឹងលើបញ្ហាច្បាប់ កុំធ្វើអ្នកច្បាប់! ចេញលិខិតកោះហៅចៅក្រមសាកសួរខុសហើយ! បើពាក់ពន្ធ័អំពើពុករលួយអាចចាត់ការតាមយន្តការពុករលួយបានតើ ?
Ah Sva & Mi Sva earned any degree? That’s a conflict of interested; it leads to corrupt from the top to the bottom. Go to Hell Ah Sva & Mi Sva as you use such a power over the rest of people in Pailin.
វាចេះស្អី????? ក្រៅពីធ្វើតាមគេបង្គាប់….ពួកវាដឹងស្អី….វាសនាប្រទេសជាតិ វាសនាពលរដ្ឋខ្មែរពឹងលើវាបានអត់?
សម្តេចហ៊ុន សែនឲ្យអំណាចអតិទកូនអង្គរក្ស កូនឈ្លបប៉ុល ពតរូបនេះហួសពេកហើយ។
» ពួក ខ្មែរ ក្រហម ខ្លះតាំង ខ្លួន ជាអ្នក ស្រឡាញ់ ជាតិ ស្រឡាញ់ ប្រជាពលរដ្ឋ
ដល់ពេលបានអំណាច ឆ្កួត ក្បត់ជាតិ ក្បត់ ប្រជាពលរដ្ឋ ពុករលួយ ធ្វើបាប ប្រជាពលរដ្ឋ !
« មកដល់ សព្វ ថ្ងៃនេះ ពួក ខ្មែរ ក្រហម កាន់ អំណាច ខ្លះ កំពុងក្បត់ជាតិ ក្បត់
ប្រជាពលរដ្ឋខ្មែរ ខ្លួន អែង ទៅ បំ រើ យួន ដោយមិនដឹង ខ្លួន !
មិនអាចបន្ទោសអ្នកណាបានទេ ពីព្រោះរាស្រ្តបានផ្តល់អំណាចដល់ អ្នកទាំងពីរ តាមរយះសន្លឹកឆ្នោត (កុំប្រើលេសថា គេជាប់ដោយបន្លំណា៎) ដូច្នេះសូមរាស្រ្តទូទាំងប៉ៃលិន ទ្រាំរស់តាមកម្មចុះ មិនយូរទេ៥ឆ្នាំប៉ុណ្ណោះ CNRPនឹងកាន់អំណាចវិញហើយ
អតីតខ្មែរក្រហមអវិជ្ជា
អតីតខ្មែរក្រហមអវិជ្ជា ជយោ១ហិកតា៣តោន
វាយយួនវាយវាឲ្យបាក់ឆ្អឹងខ្នង
បនយួនឡេយន់ ផាំវាន់ដុង
និងពួកបរិវាក្រុងភ្នំពេញ!!!!!!!!!!!!!!!!!!។ល។
នេះជាសម្រែកអ៊ី ឈាន កាលនៅជាកងឈ្លបប៉ុល ពត
This couple will go to hell soon. The more they take advantage over people, the more people will curse them every day! Go to Hell, Ah Mechor & Mee Sreykouch!!
It’s a pity! Why do we need uneducated people like these people in power? They both didn’t acquire any decrees but are powerful. Their positions should be given to the more suitable people, especially the wee-educated younger generation. They finished their schooling with higher decree but there is no jobs for them.