ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចមួយរយៈពេលពីរថ្ងៃ សម្រាប់អ្នកសារព័ត៌មាន ចុះទៅពិនិត្យមើលគម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ធនាគារនេះ នៅខេត្តកំពង់ធំ។
ដោយ វោហារ ជាតិ
2013-12-18
RFA
ដំណើរទស្សនកិច្ចនេះ ADB សហការជាមួយក្រសួងទេសចរណ៍ ចាប់ផ្ដើមចេញដំណើរពីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃ១៩ ធ្នូ ដើម្បីឲ្យអ្នកកាសែតជួយពិនិត្យនិងផ្សព្វផ្សាយគម្រោងមួយឈ្មោះថា «គម្រោងអភិវឌ្ឍន៍ទីផ្សារសម្រាប់ជនក្រីក្រនៅមជ្ឈដ្ឋានកណ្ដាលកម្ពុជា»។
មន្ត្រីនាំពាក្យធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំភ្នំពេញ កញ្ញា រស់ សុធា បញ្ជាក់នៅថ្ងៃទី១៨ ធ្នូ ថា អ្នកកាសែត ១៥នាក់ មកពីស្ថាប័នព័ត៌មាន ១២ នឹងយកព័ត៌មានពិតអំពីគម្រោងនេះ៖ «យើងចង់អ្នកកាសែតជួយផ្សព្វផ្សាយអំពីលទ្ធផលនៃគម្រោងនេះដល់ប្រជាពលរដ្ឋ។ ជាទូទៅគម្រោងនីមួយទោះ មិនបានជោគជ័យទាំងអស់ទេ វាមានជោគជ័យនិងបរាជ័យ ដូច្នេះអ្នកកាសែតអាចរាយការណ៍ព័ត៌មានទៅដល់ប្រជាពលរដ្ឋនិងសហគមន៍ឲ្យដឹងការពិតបាន»។
សេចក្ដីប្រកាសព័ត៌មានរបស់ ADB ថ្ងៃទី៧ ធ្នូ ឲ្យដឹងថា គម្រោងនេះចំណាយទឹកប្រាក់អស់ចំនួន ១.៩លានដុល្លារ ដែលជាប្រាក់ជំនួយរបស់រដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយ ADB។ គម្រោងនេះ ផ្ដល់ជំនាញការងារដល់អ្នកភូមិ ដូចជាជំនាញសិប្បកម្ម ឧស្សាហកម្មខ្នាតតូច បង្កើតទីផ្សារទេសចរណ៍ ដែលអាចជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ចំនួន ១២.០០០គ្រួសារ នៅភូមិចំនួន១១ ដែលរស់នៅតំបន់ក្បែរប្រាសាទសម្បូរណ៍ព្រៃគុក។ ក្រៅពីគម្រោងនេះបានអភិវឌ្ឍន៍ផ្លូវគមនាគមន៍ប្រវែង ២៨គ.ម តភ្ជាប់ពីតំបន់ដាច់ស្រយាលដែលអ្នកភូមិរស់នៅទៅទីប្រជុំជនផ្លូវជាតិលេខ៦ ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នោះស្រួលធ្វើដំណើរចេញចូលមកកាន់ទីផ្សារក្នុងតំបន់ជិតខាងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមហ៊ុនបណ្ដាញរកស៊ីការប្រាក់រងការចោទថាបោកប្រាក់ពលរដ្ឋ
- យុវជន១ក្រុមព្រមានបន្តតវ៉ានៅមុខក្រសួងប្រៃសណីយ៍រឿងកំណត់តម្លៃសេវាទូរស័ព្ទ
- ក្រសួងរំលឹកអតិថិជនឲ្យប្រុងប្រយ័ត្នមុនទិញផ្ទះនៅតាមបុរីខ្លះ
- វិស័យឯកជនបារម្ភថាកំណែទម្រង់ស្ថាប័នគយនិងវិស័យនាំចេញមិនមានប្រសិទ្ធភាព
- រដ្ឋាភិបាលបារម្ភពីហានិភ័យឆ្ពោះទៅរកការរកស៊ីផ្ដាច់មុខរបស់ក្រុមហ៊ុនទូរស័ព្ទ
- ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិជំរុញកម្ពុជាឲ្យបង្កើនមូលដ្ឋានសេដ្ឋកិច្ចបន្ថែមទៀត
- កត្តាដែលធ្វើឲ្យការវិនិយោគលើវិស័យចម្រៀងបរាជ័យ
- រដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទចល័តបញ្ឈប់ផ្ដល់ប្រាក់បន្ថែមដល់អតិថិជន
- ពលរដ្ឋខេត្តកំពង់ចាមត្អូញពីតម្លៃដំឡូងមីធ្លាក់ចុះ
បាទជួយទៅលោក ADB…តែកុំអោយរដ្ឋាភិបាលខ្មែរកាន់លុយ ព្រោះឥលូវកំណែទំរង់សុីជំរៅ សីុកាន់តែជ្រៅ…សូម្បីតែខ្ទុះនិងឈាមរាស្រ្ត រលេះរលួយក៏ពួកវាមិនទុកដែរ។ចូរមើលចុះ គំរោងម្ចាស់ជំនួយលើវិស័យសុខាភិបាល ផ្នែកគ្រុនចាញ់ អេដស៍…សុីលុយគេជាង៤០មុឺនដុល្លាគេទារមិនទាន់បានផង…!