កែវ ពេជ្រ​ពិសី ឲ្យ​ទុទិ្ទដ្ឋិនិយម​ប្រុស​ចាស់​សំបូរ​ទ្រព្យ​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃព្រហស្បតិ៍ ទី19 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

កញ្ញា កែវ ពេជ្រពិសី កាលពីកន្លងទៅ

កញ្ញា កែវ ពេជ្រពិសី កាលពីកន្លងទៅ

​ផ្ទុយ​ពី​ការសង្ស័យ​ដែលថា តារា​សម្ដែង​ល្បីល្បាញ​អ្នកនាង​កែវ ពេជ្រ​ពិសី នឹង​ជាប់ចិត្ត​ចំពោះ​បុរស​សំបូរ​ទ្រព្យ បើ​ទោះ​បុរស​ជំពូក​នេះ ជា​ប្ដី​គេ ឬ​វ័យ​ចំណាស់ អ្នកនាង​បែរជា​ប្រាប់​ដោយ​ទុទិ្ទដ្ឋិនិយម​ថា បុរស​ជំពូក​នេះ មិន​ស្ថិត​ក្នុង​ផ្នត់គំនិត​របស់​នាង​ទៅវិញ​។ ការលើកឡើង​របស់​នា​ង មិនមែន​ជា​លើក​ទី​១ ប៉ុន្តែ​វា​ត្រូវចំ​កាលៈទេសៈ ដែល​មនុស្ស​គ្រប់គ្នា​កំពុង​សង្ស័យថា ទាល់តែ​បុរស​ចំណាស់​មាន​បុណ្យ​សក្ដិ​ធំ ទើប​ជា​ជម្រើស​របស់​ម៉េ​ម៉ា​យ​សាច់​សខ្ចី​រូបនេះ​។

​ក្នុងជំនួប​ដោយ​ផ្ទាល់មាត់ កែវ ពេជ្រ ពិសី ប្រាប់ថា ក្នុង​កែវភ្នែក​របស់​អ្នកនាង អ្នកនាង​មិនដែល​គិត​ថា​បុរស​វ័យ​ចំណាស់ គឺជា​បុគ្គល​ចាស់ចិត្ត​ចាស់​គំនិត​ដែល​អ្នកនាង​អាច​ផ្ញើ​វាសនា បាន​នោះ​ទេ​។ ផ្ទុយទៅវិញ មនុស្ស​ជំពូក​នេះ គឺ​អ្នកនាង​មាន​តែ​គិតថា មិន​អាច​ជឿ​ទុកចិត្តបាន​ទៅវិញ​ទេ បើទោះជា​ប្រុស​ជំពូក​នោះ ត្រូវ​គេ​ដឹងថា បាន​ដាច់​ស្រេច​ជាមួយ​ភរិយា​ដើម​។ អ្នក​នាង​មិន​ជឿថា បុរស​សំបូរ​ទ្រព្យ ឬ​វ័យ​ជ្រេ នៅ​ទំនេរ​បេះដូង​សម្រាប់​តារា​សិល្បៈ​ដូច​អ្នកនាង​នោះទេ ហេតុផល​ត្រង់​ហ្នឹង​ហើយ​ដែល​អ្នកនាង​ប្រកាន់​ជំហរ​ជានិច្ច​ថា បុរស​វ័យ​ចំណាស់ គឺ​ទោះជា​ហ៊ាន​ជះ​ប្រាក់ និង​ទ្រព្យ​របស់​ឲ្យ​អ្នកនា​ងដល់​កម្រិត​ណា ក៏​អ្នកនាង​មិន​ទទួល​ពិចារណា​។ បុរស​ដែល​អ្នកនាង​ត្រូវការ គឺ​សាមញ្ញ និង​មាន​អាយុ​ច្រើនជាង​អ្នកនាង មិន​ហួស​ពី​១០​ឆ្នាំ ហើយ​បើ​ទោះ​បុរស​នោះ មិន​សំបូរ​ទ្រព្យ ក៏​អ្នកនាង​ជ្រើស​យក​។ ដូចគ្នា​នឹង​ការបញ្ជាក់​នេះ មាន​ប្រភព​ជាច្រើន​ប្រាប់ថា កន្លងមក​មិន​ខ្វះ​ទេ​ទាំង​ពោះម៉ាយ​វ័យ​ជ្រេ និង​បុរស​ជា​ស្វាមី​គេ ដែល​ស្ថិត​ក្នុង​វ័យ​ច្រើន មានបំណង​អន្ទង​យក​បេះដូង​របស់​តារា​ស្រី​រូបនេះ ប៉ុន្តែ​ត្រូវបាន​អ្នកនាង​ច្រានចោល​។ កែវ ពេជ្រ​ពិសី ប្រាប់ថា មិន​ខ្លាច​ទេ បើ​គ្រាន់តែ​បដិសេធ​ស្នេហ៍​ពី​មនុស្ស​ដែល​នាង​មិន​ស្រឡាញ់ ប៉ុន្តែ​អ្វី​ដែល​នាង​ខ្លាច​គឺ​ការ​ជ្រុលជ្រួស​ពាក់ព័ន្ធ បុរស​ជា​ប្ដី​គេ ដែល​ជំរុញ​ឲ្យ​នាង​ខូច​ឈ្មោះ និង​មាន​បាប លើ​សេចក្ដី​ទុក្ខ​របស់​នារី​ដូចគ្នា​។ បើ​ត្រូវ​ឲ្យ​ស្បថ ក៏​អ្នកនាង​មិន​ខ្លាច​ដែរ ដើម្បី​គេច​ឲ្យ​ផុត ពី​ការសង្ស័យ របស់​ក្រុម​មនុស្ស​មួយចំនួន ដែល​នៅតែ​បន្ត​ចោទថា គ្រប់​តារា​សិល្បៈ​ល្បីឈ្មោះ បូក​រួម​ទាំង​នាង​ផង គឺ​ត្រូវការ​តែ​ប្រុស​អ្នកមាន ហើយ​បើ​បាន​វ័យ​ជ្រេ​បន្តិច គឺ​កាន់តែ​ជាប់​ចិត្ត ដោយសារ​ប្រុស​ក្នុង​ជំពូក​នេះ សំបូរ​ទ្រព្យ​ឲ្យ​សើយសុខ​។​

អ្នកនាង​ប្រាប់ថា នារី​សិល្បៈ ក៏​ជា​មនុស្ស​ម្នាក់​ដែរ ដូច្នេះ​មិនមែន​ដោយសារ​តែ​ប្រាក់ ហើយ​សុខចិត្ត​យក​ជីវិត និង​សុភមង្គល​របស់​ខ្លួន ទៅ​ប្រថុយ​នឹង​រឿង​ដែល​មនុស្ស​ស្រី​សាមញ្ញ​ទូទៅ​មិន​ចង់បាន​នោះទេ​។ បើ​ទោះ​តារា​ខ្លះ គេ​អាច​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​របស់អ្នក​គិត​អាក្រក់ ប៉ុន្តែ​សម្រាប់​អ្នក នាង បើ​សុខចិត្ត​ទទួលយក​លក្ខខណ្ឌ​នោះ ប្រហែលជា​នាង​មិន​ចាំបាច់​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​អាជីព​ជា​ម្ចាស់​សម្អាងការ ដោយ​ទទួល​ធ្វើ​ពិធី​ការិនី​ផង ដើរ​ម៉ូដ​ផង និង​សម្ដែង​ផង ក្នុងពេល​តែមួយ ដើម្បី​ប្រាក់​ដូច​សព្វថ្ងៃ​បែប​ហ្នឹង​នោះទេ​។ អ្នក​នាង​ប្រាប់ថា បំណុល​ធនាគា​ឈប់​ក្លាយ​ជា​សម្ពាធ ឲ្យ​នាង​ត្រូវ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដូច​មុន​ទៀត​ហើយ ប៉ុន្តែ​អ្វី​ដែល​ជំរុញ​ឲ្យ​អ្ន​កនាង​ប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃនោះ គឺ​ព្រោះតែ​ហេតុផល​ចង់​មាន​ដោយ​ញើស​ឈាម​ខ្លួនឯង​តែ​។ អ្នកនាង​អះអាង​ដដែល​ជា​ដដែល​ថា ទោះ​ត្រី​​មួយ​កន្ទ្រក​ស្អុយ​ទាំងអស់ ប៉ុន្តែ​សម្រាប់​អ្នកនាង គឺ​មិន​ដើរ​លើ​ផ្លូវ​នោះ​ដែរ អញ្ចឹង​ហើយ ទើប​នាង​សុខចិត្ត បោះបង់​ស្វាមី​របស់​ខ្លួន​ក្រោយ​ពី​រៀបការ​បានតែ​ប៉ុន្មាន​សប្ដាហ៍ ព្រោះ​តែ​ដឹង​ថា បុរស​នោះ នៅ​មិនទាន់​ដាច់ស្រេច​ជាមួយ​ភរិយា​ដើម​។

​យ៉ាងណាមិញ អ្នក​នាង​មិន​សុទ្ធ​តែ​គិត​អាក្រក់ ចំពោះ​បុរស​សំបូរ​ទ្រព្យ​វ័យ​ចំណាស់​ទាំងអស់​នោះ​ទេ ដោយ​គ្រាន់តែ​អ្នក​នាង​មិន​ទុកចិត្ត បុគ្គល​ជំពូក​នេះ​ភាគច្រើន ព្រោះតែ​អ្នកនាង​បាន​ប៉ះ​ជាមួយ​បុរស​វ័យ​ជ្រេ ដែល​អះអាង​ថា ពោះម៉ាយ​គ្មាន​ស្រី​ញី​ពាក់ព័ន្ធ ប៉ុន្តែ​ក្រោយមក​ក៏​លេច​ភរិយា​ដើម​ដោយ​ក្រឡឺម​នោះ​តែប៉ុណ្ណោះ​។ អ្នកនាង​ប្រាប់ថា មកទល់ពេលនេះ អ្នកនាង​នៅតែ​ប្រកាន់​ជំហរ មិន​ទទួលយក​ប្រុស​ចំណាស់​ដដែល ហើយ​បើ​បុរស​នោះ​កាន់តែ​សំបូរ​ទ្រព្យ​ទៀត គឺ​អ្នកនាង​កាន់តែ​តាំងចិត្ត​មិន​ជឿ​ថា បុរស​នោះ​គ្មាន​ប្រពន្ធ ឬ​សង្សារ​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles

9 Responses to "កែវ ពេជ្រ​ពិសី ឲ្យ​ទុទិ្ទដ្ឋិនិយម​ប្រុស​ចាស់​សំបូរ​ទ្រព្យ​​"

  1. It’s a good liar! Wait and see!

  2. Anonymous says:

    ដំរីជើង៤គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច ទេនាង!
    នៅពេលដែលបុរសចាស់បឺតជញ្ជក់ឆ្តេញម្តងភ្លេចដូចភ្លេចជង់ឥឡូវហ្នឹង កុំសម្តីខែងពេក មីទំពកមមីសរ៉ុយ រ៉ុយ!!!!!

  3. Whynot says:

    Yes, because you used to sell your Pussy for Oknhas for years. People said, Keo Pechpisey Poke Chorbroy….or Poke Choybros!

  4. Ausie says:

    Please don’t see her in the bad way .

  5. ១២៣ says:

    ក្តិច..ស្កូវ..អស់ហើយ..

  6. Chourn says:

    ឆ្ងល់ដែរហេតុអីបានជានារីផ្អែកសិល្បះប្រណាំងប្រជែងគ្នាពីបុរសសម្បូរទ្រព្យម្លេះ ម្តេចខ្លួនឯងមិនខិត ខំរកសុីឲ្យសម្បូរទ្រព្យដូចគេទៅហើយអាចជ្រើសរើសបុរសណាដែលនាងពេញចិត្តធ្វើជាគូរអនាគត់ ទៅ ទៅប្រឹងរស់នៅជាមួយបុរសដែលនាងមិនស្រឡាញ់ ហើយស្រឡាញ់តែទ្រព្យរបស់គេ។

  7. Anonymous says:

    Normally spider always spread the web to catch insects tycoons or richest old guys.

  8. អុកញ៉ា​ ច្រេះចាប់ says:

    តារាភាកច្រើនយកសម្រស់ធ្វើជានុយ តាតា ជាអុកញ៉ាមិនញញើតក្នុងការចាយប្រាក់
    នាងចង់ធ្វើជាអ្នកមាន លក់កេរ្ត៏ម៉ែចែកឲ្យតា ប្រពន្ធតាក្តៅក្រហាយ ជះទឹកអាស៊ិច ឬប៉ុនប៉ងធ្វើឃាតតាមរូបភាពផ្សេងៗ កន្លងមកមានតារាស្រីមួយចំនួនបានរងគ្រោះបាត់បង់ជិវិត នឹងធ្លាក់ខ្លួនពិការ ហើយគ្មាននណាម្នាក់បានទទួលភាពយុត្តិធម៌ពិប្រព័ន្ធច្បាប់ទេ ដោយសាទឹកប្រាក់នឹងអំណាចមានឥទ្ធិពលលើប្រព័ន្ធច្បាប់។ គួរតែស្វែងរកសុភមង្គលទៅតាមធម្មជាតិ
    រកគូស្រករដែលយល់ចិត្តគ្នា មានវ័យស្របាលគ្នា ខិតខំរកស៊ីដោយកម្លាំងឯងទើបសមរម្យ។

  9. បក្សអាភ្នែកហើមសម្បើមអាចម៍នឹងបក្សអាប្រកាច់ចាប់មិនឈ្នះ says:

    ដោយសារតែឣា Khmer Melbourne ដែលមានប្រពន្ធមិនលែងលះដាច់ស្រេចនេះឯងហើយទើប
    កែវ ពេជ្រពិសីវារាងចាលឣាងខ្លួនមានហាងនំប៉ាំងចង់ទាក់ពួកតារាទាល់តែបោសក្តិតខោរឣស់
    ហាងដុតនំមួយទើបដឹងខ្លួន ទៅរកស៊ីដុតចៀមទាំងមូលលក់វិញទៅ Khmer Melbourne ឣ្ហើយ!
    សុទ្ធតែពួកឣាឣួត!